ព្រឹកព្រលឹមថ្ងៃថ្មីក៏ចាប់ផ្ដើមម្ដងទៀតដោយសារតែទើបតែរៀបការហើយថ្មីៗចឹងជេយ៍និងជុងវ៉ុនមិនអាចទៅសាលារៀនបានភ្លាមៗទេត្រូវចាំប្រហែលជាមួយអាទិត្យអីសិនទើបទៅរៀនបានណាមួយគេទាំងពីរជាសិស្សពូកែអត់រៀនមួយខែក៏មិនអីដែល
"អ្ហាយ!!!!!" សម្លេងស្រែកមកពីណាមិនដឹងធ្វើឲ្យជេយ៍ដែលកំពុងតែគេងលក់ស្រួលនោះភ្ញាក់ព្រឺតតែម្ដង
ជេយ៍ប្រញាប់ក្រោកហើយចុះទៅមើលខាងក្រោមតាមសម្លេងនោះមិនចាច់ប្រាប់ក៏ដឹងថាជាជុងវ៉ុនដែលព្រោះមួយផ្ទះនៅតែពីរនាក់និងគ្មានអាណាមកស្រែកទេ ចុះទៅដល់ខាងក្រោមភ្លាមក៏ហួសចិត្តតែម្ដងមុខជុងវ៉ុនប្រឡាក់សុទ្ធតែខ្មៅៗពេញមុខឯផ្ទះបាយវិញមិនបាច់មើលលើតុសុទ្ធតែបន្លែនិងសាច់ដែលជុងវ៉ុនចញ្រ្ចាំម៉ត់ដូចខ្ទឹមពេញនិង
"មានរឿងអីកើតឡើងទៅមិចក៏ផ្ទះបាយក្លាយទៅជាបែបនេះ"
"ខ្ញុំឃ្លានទើបចុះមកធ្វើអីញ៉ាំតែនរណាទៅដឹងថាវាទៅជាចឹងនោះ" ជុងវ៉ុននិយាយទាំងទម្លាក់ទឹកមុខចុះថែមទាំងដៃហូរឈាមដោយសារមុតកាំបិតមិញនេះទៀត
"ស្លាប់ហើយឯងនេះក្មេងបង្កររឿងពិតមែនមើលចុះមុតដៃទៀត" ជេយ៍និយាយទាំងដើរទៅជិតជុងវ៉ុនហើយទាយជុងវ៉ុនឲ្យដើរតាមគេដើម្បីទៅលាងបួសចេញ
"អួយតិចៗឈឺណាស់"
"បើដឹងថាឈឺហើយនៅរឹងក្បាលទៀតម៉ោងទើបតែ6ព្រឹកសោះក៏ឃ្លានម្លេស"
"មកពីយប់មិញញ៉ាំបាយបានតែតិចនិង" ជុងវ៉ុននិយាយទាំងធ្វើទឹកមុខកំសត់ឲ្យអ្នកម្ខាងទៀតគ្រឺតនិងចរឹកនេះតែម្ដង
"រួចហើយ អង្គុយនៅទីនេះសិនហើយកុំទៅបង្កររឿងទៀតចាំយើងទៅធ្វើអីឲ្យញ៉ាំ"
"អឹមលឿនៗទៅ"
មួយសន្ទុះក្រោយមកជេយ៍ក៏ធ្វើម្ហូបរួចជុងវ៉ុនដើរទៅអង្គុយនៅតុបាយហើយសម្លឹងទៅម្ហូបជេយ៍ធ្វើមើលទៅគួរឲ្យទំនងញ៉ាំពិតមែន។ បន្ទាប់ពីចំណាយពេលប្រហែលមួយម៉ោងសម្រាប់អាហារពេលព្រឹកជេយ៍ក៏ប្រាប់ឲ្យជុងវ៉ុនទៅមុជទឹកចេញព្រោះថ្ងៃនេះត្រូវទៅដើរផ្សារទិញរបស់របរមកតុបតែងផ្ទះខ្លះ...
YOU ARE READING
Wandering Love ♡( COMPLETE ♡ )
Short Storyក្នុងវ័យយុវវ័យរបស់ក្មេងប្រុសទាំង6នាក់ដែលមិនធ្លាប់មានសេ្នហាសោះក៏ត្រូវមកជួបមនុស្សដែលបង្រៀនគេឲ្យស្គាល់យល់ដឹងពីសេ្នហាថាការស្រឡាញ់គ្នាមានន័យដូចម្ដេច មិនថែមតែប៉ុណ្ណោះពួកគេក៏និងរៀនយល់ដឹងអំពីបទពិសោធន៍រឿងរ៉ាវឧបសគ្គគ្រប់បែបយ៉ាងក្នុងជីវិតពួកគេនេះដែល #jaywon S...