សង្ស័យ

618 60 1
                                    


ពេលនេះក៏ជាងមួយអាទិត្យទៅហើយសម្រាប់ការបាត់ខ្លួនជេយ៍និងជុងវ៉ុន និយាយពីហ៊ីស៊ីងឯនេះវិញតាមពិតគេក៏មិនចង់ធ្វើបែបនេះដែលព្រោះរឿងទាំងអស់នោះសុទ្ធតែជាការបញ្ជាឲ្យធ្វើតែប៉ុណ្ណោះ ។ បើយើងត្រឡប់ទៅនិយាយការពី10ឆ្នាំមុនវិញយើងនិងដឹងអំពីមូលហេតុនេះមិនខាន

+10ឆ្នាំមុន...

"ហឹក...ហឹកកូននឹកម៉ាក់ខ្លាំងណាស់ ម៉ាក់មកជួយកូនផងកូនរងារ" ហ៊ីស៊ឹងអង្គុយយំម្នាក់ឯងនិយាយទៅពេលនោះហ៊ីស៊ឹងមានអាយុមិនដល់6ឆ្នាំផងតែប៉ាម៉ាក់របស់គេបានស្លាប់អស់ទៅហើយ ចំណែកឯបងប្អូនសាច់ញាតិក៏គ្មាននរណាចង់យកហ៊ីស៊ឹងទៅចិញ្ចឹមដែល ដូចនេះហើយទើបគេមកក្លាយជាក្មេងអានាថាបែបនេះ

"អូយ !ចេញទៅមកអង្គុយយប់អីនៅមុខហាងអញបែបនេះ ចេញឲ្យបាត់ៗទៅធ្លាក់ហុងសុយខូចរាសីហាងអញអស់" អ៊ំម្ចាស់ម្នាក់និយាយទាំងដេញហ៊ីស៊ឹងឲ្យចេញឲ្យឆ្ញាញ

"ខ្ញុំឃ្លាន...." ហ៊ីស៊ឹងមិនចេញតែបើជាទៅអោបជើងគាត់ទៅវិញ

"ឃ្លានក៏ឃ្លានទៅទីនេះហាងលក់ដូរមិនមែនកន្លែងចែកអាហារឲ្យឯងស៊ីនោះទេ នោះៗទៅរើសអីស៊ីក្បែរធុងសម្រាមនោះទៅ  "

កំពុងតែវាយប្រតប់ជេរហ៊ីស៊ឹងសុខៗក៏មានដៃមួយមកចាប់ដៃអ៊ំនោះធ្វើឲ្យគាត់ងាកទៅមើល

"ខ្ញុំត្រូវជាអាណាព្យាបាលក្មេងម្នាក់នេះចាប់ពីពេលនេះទៅបើគេចង់ញ៉ាំអីមកយកលុយពីខ្ញុំមក"

"ហើស មិនជឿថាអាក្មេងនេះមានបងប្អូនអ្នកមានចឹងសោះតែយ៉ាងណាមិនអីទេឲ្យតែមានលុយទៅបានហើយ " និយាយរួចអ៊ំនោះក៏ដើរចូលទៅក្នុងហាងវិញ

"ឆាប់ងើបមកក្មួយកុំខ្លាចអីចាប់ពីថ្ងៃនេះពូនិងធ្វើអាណាព្យាបាលក្មួយហើយ ក្មួយអាចមករស់នៅជាមួយពូហើយហៅពូថាប៉ាបាន  "

"បាទ " ហ៊ីស៊ីងនិយាយទាំងងើយមុខទៅមើលបុរសម្នាក់នោះហើយម្នាក់នោះគ្មាននរណាក្រៅពីលោកពូផាកថេហុននោះទេ

បន្ទាប់ពីមករស់នៅជាមួយថេហុនរយៈពេលអស់ជាច្រើនឆ្នាំឃើញថាថេហុននេះចិញ្ចឹមបីបាច់មើលថែហ៊ីស៊ឹងដូចជាកូនបង្កើតអ៊ីចឹងដល់ថ្នាក់ធ្វើឲ្យហ៊ីស៊ឹងនេះជឿទុកចិត្តនិងស្រឡាញ់ថេហុនជាខ្លាំងទោះថេហុននិយាយឬធ្វើបែបណាក៏ជឿតាមដែល

Wandering Love ♡( COMPLETE ♡ ) Onde histórias criam vida. Descubra agora