private

598 63 0
                                    


គិតទៅមិនដឹងពេលវេលាដើរលឿនឬយឺតទេពេលនេះជេយ៍និងជុងវ៉ុនរៀបការបានពីរអាទិត្យទៅហើយអាចនិយាយបានថាកន្លះខែក៏បានហើយពេលនេះក៏ត្រូវត្រឡប់ទៅរៀនវិញដែរតែមុននិងត្រឡប់ទៅរៀនវិញម៉ាក់របស់ជេយ៍ក៏បានឲ្យម៉ែដោះម្នាក់មកមើលខុសត្រូវផ្ទះពេលពួកគេទៅរៀនដែរ ណាមួយប្រុសជេយ៍យើងនេះតាំងពីរៀបការមកឃើញថាលំបាកណាស់ការងារផ្ទះទាំងអស់គឺជេយ៍អ្នកធ្វើទាំងអស់ តាំងពីបោសផ្ទះ ជូតផ្ទះ ដាំបាយធ្វើម្ហូប បោកខោអាវ អីទាំងអស់និងគឺជេយ៍ចាត់ចែងម្នាក់ឯងទាំងអស់ព្រោះជុងវ៉ុនយើងនេះមិនចេះធ្វើការងារអីទេដេកចាំតែប្ដីបម្រើទេបើចង់ឲ្យជួយក៏ជួយមិនបានដែលបើគ្រាន់តែលាងចានក៏មិនចេះផងនោះ

"ជុងវ៉ុនអូនរួចហើយឬនៅដល់ម៉ោងលូវហើយ" ជេយ៍ដើរទៅគោះទ្វាបន្ទប់ជុងវ៉ុន

"Aww លោកទៅមុនទៅមកចាំធ្វើអីខ្លួនមិនបានជាប់គ្នាណា" គ្រាន់តែបើកទ្វាមកភ្លាមញិញដាក់ប្ដីតែម្ដង

"ក្រែងយើងជិះឡានទៅជាមួយគ្នាមិនចឹងហេស៎"

"នេះលោកភ្លេចរឿងយើងនិយាយគ្នាយប់មិញហើយមែនទេ"
ជុងវ៉ុននិយាយធ្វើឲ្យជេយ៍នឹកឃើញរឿងកាលពីយប់មិញ

កាលពីយប់មិញនេះម៉ោងប្រហែលជា8ប្ដីប្រពន្ធមួយគូរនេះនាំគ្នាមកពិភាក្សារឿងត្រូវទៅសាលាស្អែកដោយសារតែជុងវ៉ុនមិនចង់ឲ្យអ្នកដទៃដឹងថាពួកគេរៀបការជាមួយគ្នាណាមួយពួកគេក៏នៅក្មេងៗណាស់មិនទាន់ឲ្យអ្នកដទៃមកចេះដឹងច្រើនពេកទេ ចំណែកឯជេយ៍ក៏យល់ស្របតាមព្រោះធ្វើបែបនេះក៏ជួយការពារជុងវ៉ុនពី fan fan
ស្រីៗរបស់ជេយ៍ទៅវិញនោះទេ

"បងយល់ស្របតាមតែជុងវ៉ុនហាមដោះចិញ្ចៀនចេញឲ្យសោះទោះមិនបានប្រាប់គេថាយើងរៀបការជាមួយគ្នាយ៉ាងណាចិញ្ចៀននេះក៏ជាសាក្សីបញ្ជាក់ថាអូនមានម្ចាស់រួចដែរ"

"ក៏បានតែលោកហាមមកនិយាយស្និតស្នានិងខ្ញុំឲ្យសោះហើយឈប់ប្រើអាពាក្យអូនបង បងអូនអីនិងទៅ"

"ប្រើតែពេលយើងនៅពីរនាក់ទេអូនសម្លាញ់ថ្លើមប្រម៉ាត់បង"

"ឆឹស!!តែខ្ញុំប្រាប់លោកម្ដងទៀតណា៎សូម្បីតែមិត្តភក្តិលោកក៏មិនឲ្យប្រាប់ដែលលឺទេ"

Wandering Love ♡( COMPLETE ♡ ) Where stories live. Discover now