រៀបការ

719 82 1
                                    

ជុងវ៉ុនមកដល់ផ្ទះវិញក៏ចូលទៅផ្លាស់ខោអាវហើយក៏មកញ៉ាំបាយជាមួយប៉ាម៉ាក់គេតាមធម្មតាបន្ទាប់ពីញ៉ាំបាយរួចប៉ានិងម៉ាក់របស់
ជុងវ៉ុនក៏ប្រាប់ថាមានរឿងចង់និយាយជាមួយទើបជុងវ៉ុនដើរទៅបន្ទប់ប៉ាម៉ាក់របស់គេ...

"មកហើយហេស៎កូនយ៉ាងមិចដែលថ្ងៃចូលរៀនដំបូង" គ្រាន់តែដើរចូលទៅដល់បន្ទប់ភ្លាមម៉ាក់ជុងវ៉ុនក៏ចាប់ផ្ដើមសួរទៅជុងវ៉ុន

"ក៏ល្អណា៎ម៉ាក់កូនក៏មានមិត្តសម្លាញ់ពីរនាក់ដែល"

"ពិតមែនហេស៎" Mr.yang

"ប៉ាកុំសួរកូនបែបនេះអីកូនភ័យណាស់ដឹងទេ" ជុងវ៉ុនចាប់ផ្ដើមភ័យព្រោះខ្លាចថាលោកគ្រូជីនយករឿងនោះទៅប្រាប់ប៉ាម៉ាក់គេ

"អាប៉ានិយាយលេងទេប៉ាហៅមកនេះគ្រាន់តែចង់និយាយប្រាប់រឿងមួយទៅកូនតែប៉ណ្ណោះ" Mr. Yang

"រឿងអីទៅប៉ា"

"អង្គុយចុះឲ្យស្រួលបួលសិនមកចាំប៉ានិងម៉ាក់និយាយឲ្យស្ដាប់"

"អីយ៉ានេះមានរឿងអីមិនស្រួលទេដឹងកូនដូចជាភ័យដល់ហើយ"

បន្ទាប់ពីជុងវ៉ុនអង្គុយចុះស្រួលបួលហើយទើបប៉ាម៉ាក់គេចាប់ផ្ដើមនិយាយតែនិយាយមិនទាន់បានប៉ុន្មានផងជុងវ៉ុនក៏ចាប់ផ្ដើមក្រោកឈរឡើងហើយប្រកែកតែម្ដង...

"អត់ទេកូនមិនព្រមនេះកូនរៀនមិនទាន់ចប់ផងឲ្យរៀបការយ៉ាងមិច រៀបការយ៉ាងមិចបើមិនទាន់ដើរលេងអស់ចិត្តផង"

"ជុងវ៉ុនស្ដាប់ម៉ាក់សិនណា៎នេះកូនមិនចាំរឿងដែលកូនបានមកសន្យានិងនិយាយជាមួយម៉ាក់កាលកូននៅពីក្មេងទេមែនទេ"

"រឿងពីកាលពីក្មេងវាយូរបាត់ទៅហើយនរណាទៅចាំបាននោះម៉ាក់អើយ"

"តាមដែលម៉ាក់ចាំណាកាលនុះកូនមកយំទារម៉ាក់សុំរៀបការទៅវិញទេ"

"Aww កាលនុះកូននៅតូចមិនទាន់ដឹងខ្យល់អីអាឡូវសម្រេចថាកូនធំហើយគ្មានមករៀបការរៀបអីទៀតទេ"

"បើកូនមិនការទេម៉ាក់និងប្រាប់ប៉ាឲ្យយកទ្រព្យសម្បត្តិទាំងប៉ុន្មាននេះទៅបរិចាកឲ្យមណ្ឌលកុមារកំព្រាទាំងអស់ហើយកុំសង្ឃឹមថាម៉ាក់ទុកលុយឲ្យកូនបានដើរលេងទៀតអី"

Wandering Love ♡( COMPLETE ♡ ) Donde viven las historias. Descúbrelo ahora