តាំងពីចេញដំណើរមកជេយ៍ចេះតែមានអារម្មណ៍មិនស្រួលក្នុងចិត្តសោះ ព្រោះគេចេះតែមានអារម្មណ៍ថាមានឡានមួយជិះពីក្រោយគេតាំងពីផ្លូវកែងបត់ចេញពីចម្ការមកម្លេស ។ ដោយមានអារម្មណ៍មិនស្រួលដូចនេះជេយ៍ក៏បើកឡានលឿនជាងមុនបន្ដិចដើម្បីចង់សាកចិត្តពួកនោះ ពេលដែលធ្វើបែបនេះហើយក៏ឃើញឡានពណ៌ខ្មៅនោះក៏បើកលឿនដូចជេយ៍ដែល...
"ជុងវ៉ុនអូនពាក់ខ្សែរក្រវ៉ាត់ឲ្យជាប់ទៅ"
ហាស៎! ពាក់ហើយតាស៎ "
"បងសុំជិះលឿនបន្ដិចហើយណា អូនទប់ខ្លួនឲ្យជាប់លឺទេ "
"អឹម " ទោះបីជាជុងវ៉ុនមិនយល់ថាជេយ៍កំពុងតែចង់ធ្វើអីតែគេក៏នៅតែធ្វើតាមព្រោះមើលទៅមុខជេយ៍ពេលនេះដូចជាភ័យនិងរឿងអ្វីម្យ៉ាង
ចំណែកឯជេយ៍នៅពេលដែលឃើញជុងវ៉ុនត្រៀមខ្លួនអស់ហើយគេក៏ចាប់ផ្ដើមបើកលឿនជាងមុនទ្វេរដង ។ ជេយ៍ពេលនេះពិតជាបារម្មណ៍និងសុវត្ថិភាពជុងវ៉ុនណាស់គេដឹងថាឡាននោះប្រាកដជាគ្មានបំណងល្អនោះទេ ពួកនោះប្រាកដជាមនុស្សអាក្រក់មិនខាន ។
ជេយ៍ពេលនេះមិនខ្វល់ថាផ្លូវណាខុសផ្លូវណាត្រូវនោះទេ សំខាន់ធ្វើយ៉ាងមិចឲ្យសុវត្ថិភាពមនុស្សមានសុវត្ថិភាពគឺបានហើយជាពិសេសអាល្អិតជុងវ៉ុនអង្គុយនៅក្បែរគេនេះតែម្ដង ។
ឡានពណ៌ខ្មៅនោះក៏មិនអន់ដែលវាបើកកាន់តែលឿនដូចជាជេយ៍ដែល បត់ទៅឆ្វេងទៅឆ្វេង ទៅស្ដាំទៅស្ដាំ និយាយទៅតាមគ្រប់ជំហានរបស់ជេយ៍ទាំងអស់ ។ ណាមួយទៀតផ្លូវនេះក៏ស្ងាត់មិនសូវជាមានមនុស្សបើកបរឬធ្វើដំណើរឆ្លងកាត់ទើបធ្វើឲ្យជេយ៍ងាយស្រួលក្នុងការបើកបរ....
មិនយូរប៉ុន្មានឡានពណ៌ខ្មៅនោះក៏ជិះមកកៀកនិងជេយ៍ វា
សសៀរៗមកក្បែរខាងជេយ៍ដែលកំពុងតែមមាញឹកបើកឡានមិនឈប់ហើយក៏បើកកញ្ចក់ឡានប្រុងនិងទាញកាំភ្លើងមកបាច់ទម្លុះកញ្ចក់ឡានជេយ៍ឲ្យចំកណ្ដាលក្បាលងាប់តែម្ដង
"ដល់ពេលដែលត្រូវស្លាប់ហើយអាជេយ៍ " សម្លេងកំណាចមួយនិយាយឡើងចេញពីឡានពណ៌ខ្មៅនោះ
ជុងវ៉ុនងាកទៅឃើញពួកនោះកំពុងតែទាញកាំភ្លើងមក ក៏ប្រាប់ឲ្យជេយ៍ក្រាបចុះបើមិនចឹងទេបានធ្លាយខួរចេញមកទាំងពីរនាក់លូវហើយ
ВЫ ЧИТАЕТЕ
Wandering Love ♡( COMPLETE ♡ )
Короткий рассказក្នុងវ័យយុវវ័យរបស់ក្មេងប្រុសទាំង6នាក់ដែលមិនធ្លាប់មានសេ្នហាសោះក៏ត្រូវមកជួបមនុស្សដែលបង្រៀនគេឲ្យស្គាល់យល់ដឹងពីសេ្នហាថាការស្រឡាញ់គ្នាមានន័យដូចម្ដេច មិនថែមតែប៉ុណ្ណោះពួកគេក៏និងរៀនយល់ដឹងអំពីបទពិសោធន៍រឿងរ៉ាវឧបសគ្គគ្រប់បែបយ៉ាងក្នុងជីវិតពួកគេនេះដែល #jaywon S...
