មិនមែនចៃដន្យតែជាព្រំលិខិត

1K 98 3
                                        

មកដល់បន្ទប់លោកគ្រូជីនភ្លាមគាត់ក៏ចាប់ផ្ដើមទេសនាភ្លេតរកតែពីរនាក់នោះត្រៀមខ្លួនមិនទាន់គាត់ចាប់ផ្ដើមនិយាយលឿនៗសឹងតែមិនចូលត្រចៀកអ្នកឈរស្ដាប់នោះផង...

"ជុងវ៉ុននេះទើបតែមករៀនថ្ងៃដំបូងសោះក៏មានរឿងហើយមែនទេ"

"គឺអាគាត់នេះមករករឿងជុងវ៉ុនមុនទេ ជុងវ៉ុនមិនដឹងអីទេ"

"នែនិយាយឲ្យស្រួលមើល៎អ្នកណារករឿងអ្នកណាឲ្យប្រាកដ"

"លោកនិងហើយ" សម្លេងក្រមិចក្រមើមនិយាយប្រកែកមិនដាច់ពីមាត់លោកគ្រូជីនឃើញដូច្នេះក៏ប្រញាប់ឃាត់មិនចឹងពីរនាក់នេះគ្មានថ្ងៃឈប់ទេនេះខំរ៉េបឲ្យស្ដាប់ហើយនៅមកឈ្លោះគ្នាមុខគ្រូទៀត

"យ៉ាយ៉ា!!! បានហើយឈប់ប្រកែកគ្នាទៅហឹងស្លឹកត្រចៀកណាស់ សម្រេចថាគ្រូ call ទៅប្រាប់ប៉ាម៉ាក់ឯងទាំងពីរទៅចុះនេះមកឈ្លោះគ្នានៅកណ្ដាលសាលាធ្វើឲ្យផ្អើលសិស្សឯទៀតគេចរៀនមកមើលពួកឯងអស់"

"អា!! លោកគ្រូជុងវ៉ុនសុំទោសណាកុំ call ទៅប៉ាអីបានទេជុងវ៉ុនសន្យាថាមិនឲ្យមានលើកទីពីរទេ ណាណា...."
ជុងវ៉ុននិយាយទាំងដើរទៅអោបដៃលោកគ្រូជីនដូចក្មេងឃ្លានបៅ

"អត់ក៏បានដែលចាត់ទុកថាលើកនេះគ្រូគ្រាន់តែពិន័យពួកឯងឲ្យនៅសម្អាតថ្នាក់សិនក៏បាននេះកុំតែអាណិតទេណា"

"អរគុណហើយលោកគ្រូ" ជេយ៍និងជុងវ៉ុននិយាយស្របគ្នាហើយក៏ដើរចេញទៅវិញទាំងមិនភ្លេចសម្លឹងមុខគ្នាទៅវិញទៅមក

ពេលជិតទៅផ្ទះម៉ោងប្រហែល6ល្ងាចបន្ទាប់ពីជុងវ៉ុនបោះជូតថ្នាក់គេរួចជុងវ៉ុនក៏ដើរចេញមកក្រៅដើម្បីចាំពូសុងមកទទួលទៅផ្ទះវិញ។ពេលនេះក៏ល្ងាចទៅហើយជេកនិងស៊ូនូក៏សុំ
ជុងវ៉ុនទៅផ្ទះមុនហើយសិស្សនៅតាមថ្នាក់ផ្សេងៗទៀតក៏នាំគ្នាទៅផ្ទះវិញដែលមើលចុះពេលនេះឃើញមានតែជុងវ៉ុនម្នាក់តែប៉ុណ្ណោះ...

"អាឡូអ្នកប្រុសតូច" ពូសុងទូរស័ព្ទមកជុងវ៉ុន

"អាឡូពូសុងនេះខ្ញុំឈរចាំយូរហើយកាលណាពូមក"

"ឲ្យពូសុំទោសផងអ្នកប្រុសតូចចៃដន្យថ្ងៃនេះឡានវាបែកកង់ហើយអីឡូវនេះក៏មិនទាន់មានជាងមកជួសជុសដែលពូកំពុងតែរកជាងហើយ"

Wandering Love ♡( COMPLETE ♡ ) Where stories live. Discover now