យកចិត្ត

623 59 0
                                        


"ហាស ហាសមានរឿងបែបនេះកើតឡើងផងហេស៎ស្ដាយណាស់បើដឹងចឹងបងទៅជាមួយដែលបាត់"

"បងជេកដឹងទេនេះខ្ញុំទះលូយដូចក្នុងរឿងចឹង  អូយមើលចុះដៃស៊ូនូដូចជាញ័រឃ្លានចង់ទះម្ដងទៀតមិចមិនដឹងទេនេះ"

ស៊ូនូនិងជេកគិតតែនាំគ្នាអង្គុយសើចរឿងដែលកើតឡើងមិញនេះតែខុសអីតែជុងវ៉ុនអង្គុយមុខដូចម៉ែចែកទ្រព្យមិនស្មើរ ។ នេះគេទទួលស្គាល់ហើយថាស៊ូនូនេះគឺកំពូលមនុស្សតែម្ដងរឿងស្អីក៏ដឹងដែលកុំ jo ជាមួយ ទាំងញេញ ទាំងឆ្នាស់ ចឹងតាស៎បានអត់សង្សារនិងគេ

"Aww និយាយចឹងជុងវ៉ុននេះមានសង្សារជាប្រុសស្អាតហើយមិនចង់ប្រាប់ណែនាំឲ្យមិត្តភក្តិស្គាល់តិចទេហេស៎" ស៊ូនូនិយាយទៅកាន់ជុងវ៉ុន

"អឹមគឺ  ជុងវ៉ុនគួរនិយាយបែបណាទៅ"

"និយាយពីដំបូងមក ដូចជា ពេលជួបគ្នា ពេល#++#7#-អីចឹងហាស៎"

"បងគិតថាលើសពេកទេដឹងស៊ូនូ នេះទុកឲ្យជុងវ៉ុនគេដកដង្ហើមខ្លះទៅកុំទៅចេះដឹងរឿងគេពេក"

"បងជេកហ៎ នេះស៊ូនូគ្រាន់តែចង់ដឹងតាស៎ ទុកយកទៅសរសេររឿង"

"ឯងនេះ ចូលចិត្តតែចឹងមិចមិនទៅរកសង្សារខ្លួនឯងមួយទៅ ទុកសរសេរបទពិសោធន៍ស្នេហានោះអី" ជេកនិយាយញោះនិងស៊ូនូតែក៏ធ្វើឲ្យស៊ូនូនេះធ្លាក់ទឹកមុខចុះទៅវិញមិនដឹងថាមានរឿងអ្វីព្រោះមនុស្សស៊ូនូនេះពិបាកមើលចិត្តណាស់ឃើញលេងសើចបែបនេះទេតែខាងក្នុងវិញមិនដឹងបែបណាទេ

"និយាយចឹងមិចក៏ស៊ូនូដឹងថាខ្ញុំមានសង្សារ" ជុងវ៉ុនសួរទៅកាន់ស៊ូនូ

"ក៏លើកមុនឃើញជុងវ៉ុននិងបងហ៊ីស៊ីងអង្គុយញ៉ាំអីជាមួយគ្នាមើលទៅទំនងដូចសង្សារបែបនេះហើយស៊ូនូក៏ប្រាប់នាងកុមារីឃ្លានប្រុសនោះថាបងហ៊ីស៊ីងនេះជាសង្សារជុងវ៉ុនម៉ងទៅកុំឲ្យនាងនោះមកចោទជុងវ៉ុនថាទៅដណ្ដើមប្រុសនាងទៀត"

ចំណែកឯជុងវ៉ុនស្ដាប់លឺបែបនេះហើយចង់យំតិចអីតិចចឹងតាស៎បានមិនចង់ទៅណាផ្ដេសផ្ដាសជាមួយហ៊ីស៊ីងតែក៏កាន់តែពិបាកទៀតព្រោះគេមិនអាចបដិសេធនិងហ៊ីស៊ីងបាន យ៉ាងណាហ៊ីស៊ីងក៏ជាមនុស្សល្អម្នាក់គេមិនអាចឲ្យហ៊ីស៊ីងមកឈឺចាប់ដោយសារតែមនុស្សអត្មានិយមដូចគេនេះបានទេ ។

Wandering Love ♡( COMPLETE ♡ ) Where stories live. Discover now