បន្ទាប់ពីបានស្ដាប់រឿងរ៉ាវតាមដំណើររឿងរបស់ជេយ៍និងជុងវ៉ុនរួចមក លូស៊ីនៅតែអង្គុយសម្លឹងមើលមុខជុងវ៉ុនមិនឈប់ព្រោះថាកាលពីលើកមុនជុងវ៉ុនជាអ្នកនិយាយផ្ទាល់មាត់តែម្ដងថាគេមិនបានស្រឡាញ់ជេយ៍ទេ ថែមទាំងហ៊ីស៊ីងជាសង្សាររបស់ជុងវ៉ុនមិនចឹងហេស៎ តែមិចក៏លូវប្រែមកជារៀបការជាមួយជេយ៍ទៅវិញ ។
លូស៊ីក៏មិនបានច្រណែនអីដែលព្រោះតាមពិតទៅលូស៊ីក៏ត្រូវជាមិត្តភក្តិអ្នកជិតខាងជាប់របងជាមួយជេយ៍និងជុងវ៉ុននេះដែល លូស៊ីនេះតាមញ៉ែជេយ៍តាំងពីតូចតែជេយ៍មិនស្រឡាញ់ព្រោះក្នុងភ្នែកមានតែជុងវ៉ុនមួយប៉ុណ្ណោះ ។
បន្ទាប់ពីពួកគេទាំង5នាក់ញ៉ាំអាហារពេលល្ងាចរួច លូស៊ីឆ្លៀតឱកាសនេះទៅទាញដៃជុងវ៉ុនមកនិយាយគ្នាស្ងាត់ៗតែពីរនាក់...
"ឆាប់បកស្រាយភ្លាមមកក្រែងបងហ៊ីស៊ីងជាសង្សាររបស់ឯងមិនអ៊ីចឹងហេស៎ ឬមួយឯងនេះជិះទូកម្ដងពីរអាងតែខ្លួនមុខមាត់ស្អាតចង់យកបងជេយ៍ផងបងហ៊ីស៊ីងផង"
"ហ៊ើយខ្ញុំមិនដឹងជាគួរបកស្រាយបែបណាឲ្យល្អទេនេះ ខ្ញុំទទួលស្គាល់ថាខ្ញុំនេះខ្លួនមួយជិះទូកពីរ ចំណែកឯបងហ៊ីស៊ីងគឺជាសង្សារខ្ញុំមែនគាត់ជាសង្សារខ្ញុំមុននិងខ្ញុំមករៀបការជាមួយបងជេយ៍នាងនេះម្លេស"
"បានន័យថាឯងរៀបការនេះគ្រាន់តែជាការបង្ខំទេមែនទេ"
"និយាយថាបង្ខំក៏មិនត្រូវដែលព្រោះខ្ញុំក៏សម្រេចចិត្តព្រមរៀបការដែល ខ្ញុំ...ខ្ញុំពិតជាមិនអាចបែងចែករវាងស្នេហាទាំងពីរនេះបានមែនព្រោះខ្ញុំមិនចង់ឲ្យមាននរណាម្នាក់មកឈឺចាប់ដោយសារតែមនុស្សអាត្មានិយមដូចរូបខ្ញុំនេះទេ "
"ចុះឯងស្រឡាញ់បងជេយ៍ទេ " លូស៊ីសួរមួយសំណួរនេះទៅកាន់ជុងវ៉ុនធ្វើឲ្យជុងវ៉ុនមិនដឹងឆ្លើយយ៉ាងណាព្រោះថាក្នុងបេះដូងគេនេះពិតជាច្របូលច្របល់អស់ហើយ ចិត្តមួយក៏ស្រឡាញ់បន្ដិច តែមួយទៀតក៏មានអារម្មណ៍ថាគ្រាន់តែចូលចិត្តមិនមែនស្រឡាញ់
"ខ្ញុំ...ហ៊ើយខ្ញុំពិតជាមិនដឹងមែនវាពិតជាពិបាកបែងចែកណាស់"
YOU ARE READING
Wandering Love ♡( COMPLETE ♡ )
Short Storyក្នុងវ័យយុវវ័យរបស់ក្មេងប្រុសទាំង6នាក់ដែលមិនធ្លាប់មានសេ្នហាសោះក៏ត្រូវមកជួបមនុស្សដែលបង្រៀនគេឲ្យស្គាល់យល់ដឹងពីសេ្នហាថាការស្រឡាញ់គ្នាមានន័យដូចម្ដេច មិនថែមតែប៉ុណ្ណោះពួកគេក៏និងរៀនយល់ដឹងអំពីបទពិសោធន៍រឿងរ៉ាវឧបសគ្គគ្រប់បែបយ៉ាងក្នុងជីវិតពួកគេនេះដែល #jaywon S...