ទទួលយកសេ្នហា

741 75 1
                                        

+jakehoon

ជេកពេលនេះគេកំពុងតែដើរចេញពីម៉ាតមួយកន្លែងដើរតម្រង់ទៅរក
ខុនដូរវិញ ដោយសារតែជេកមករស់នៅកូរ៉េតែម្នាក់ឯងដូចនេះហើយ រឿងហូបចុកនិងការរស់នៅគឺឯករាជ្យលើខ្លួនគេទាំងអស់ ។

ចូលមកខាងក្នុងបន្ទប់ភ្លាម ជេកគ្រាន់តែបើកភ្លើងបន្ទប់ភ្លាមក៏ត្រូវភ្ញាក់ព្រឺតនិងវត្តមានសុងហ៊ុនដែលមិនដឹងជាមកពីពេលណាមកអង្គុយចាំគេនៅលើសាឡុងមួយ

"បងមកទីនេះបានយ៉ាងមិច "

"Aww ក៏ចូលតាមទ្វានោះអី"

"អ៎មែនហើយ "

ដោយសារតែជេកបានឲ្យ password បន្ទប់ទៅសុងហ៊ុនទើបគេអាចចេញចូលបានដោយសេរីបែបនេះ

"ហើយបងមករកអូនមានការអី "

"មកពីនឹកបានជាមករក " សុងហ៊ុននិយាយទាំងទៅអោបជេកពីក្រោយហើយដាក់ចង្ការទៅលើស្មាជេកធ្វើចរឹកដូចក្មេង

"បងនឹកអូនខ្លាំងណាស់ "

"នឹកអីជួបមុខគ្នារាល់ថ្ងៃសោះនិង"

"ក្មេងចង្កួតនេះរកតែ sweet និងគេមិនបាន" សុងហ៊ុននិយាយទាំងទាញបង្វែរជេកឲ្យមកទល់មុខខ្លួន

"សុំថើបតិចមក"

"អត់"

"តែតិចទេថើបថ្ពាល់ក៏បានដែល"

"អត់ "

" ណាណា ជេកណា៎បងសុំថើបតិចមក "

"អត់"

"អត់រហូតត្រូវលូវហើយអូននេះ " សុងហ៊ុននិយាយទាំងលើកជេកដាក់លើស្មាហើយបោះទៅសាឡុង បន្ទាប់មកក៏ឡើងទៅទ្រោមពីលើជេកទាំងមានទឹកមុខច្រឡើម

"បងចង់ធ្វើអី ងើបទៅធ្ងន់ណាស់ "

"នៅឲ្យស្ងៀមប្រយ័ត្នបងចាប់ថើប "

"បងហ៊ានក៏....អឹប" និយាយមិនទាន់ផុតពីមាត់ផង សុងហ៊ុនក៏ទម្លាក់បបូរមាត់ទៅលើផ្ទៃមាត់ជេកទៅហើយ ដំបូងជេកប្រកែកក្បាលរឹងមិនហ៊ានបើកមាត់នោះទេ សុងហ៊ុនឃើញបែបនេះក៏ដកមាត់ចេញពីជេកបន្ដិចហើយងាកមកសម្លឹងអ្នកដែលកំពុងតែដេកនៅក្រោមខ្លួន

"ឆាប់ហា៎មាត់ភ្លាម "

ជេកមិនតបបានត្រឹមក្រវីក្បាលទៅវិញទៅមកព្រោះថាបើហ៊ានតែ
បើកមាត់ប្រាកដជាត្រូវអ្នកម្ខាងទៀតបានឱកាសល្អវិញខាន

Wandering Love ♡( COMPLETE ♡ ) Where stories live. Discover now