ក្ដីសុខ

610 65 2
                                    

ពេលនេះក៏ដល់ថ្ងៃដែលប៉ូលីសត្រូវរៀបចំប្រព្រឹត្តតាមផែនការដែលត្រូវចាប់ថេមីននិងថេហុនពីរនាក់ឪកូននេះចូលគុកម្ដងទៀតហើយ ។ និយាយទៅពួកគេមិនសូវជាចំណាយកម្លាំងចាប់ពីរនាក់ឪកូននោះទេ ទោះបីជាខាងសត្រូវនោះជាម៉ាហ្វៀលមានកូនចៅមានកាំភ្លើងមានអំណាចពិតមែនតែកុំភ្លេចណាថាប៉ារបស់ជេយ៍មានអំណាចធំលើសពួកនោះ១០ដងទៅទៀតឯប៉ាជុងវ៉ុនក៏ដូចគ្នាដែលដូចនេះចំណាយកម្លាំងតែបន្ដិចក៏ចាប់ងាត់គុកបានបាត់ហើយ....

" លើកនេះចូលទៅដេកនៅក្នុងគុកឲ្យឆ្អែតទៅចុះព្រោះថាឯងទាំង២គ្មានថ្ងៃចេញមកវិញបាននោះទេ"ជេយ៍និយាយទាំងសើចឡើង

" ហឹសយើងមិនព្រមបញ្ចប់វាងាយៗនោះទេវើយ "

" បើមិនចប់ចង់ធ្វើមិចចុះ បើដេកគុកហើយនឹងទោះចង់ហែកគុកទៀតក៏ធ្វើស្អីពួកយើងទាំងពីរមិនបានដែល " ជុងវ៉ុននិយាយទាំងអោបដៃជេយ៍ទោះយ៉ាងណាក៏ពួកគេជាអ្នកឈ្នះស្រាប់ហើយ 

" ទៅៗបានហើយ " ប៉ូលីសនាំគ្នាទាញដៃឪកូនពីរនាក់នោះចូលឡានដើម្បីជិះទៅកន្លែងសម្រាប់ដាក់អ្នកទោស

" ហ៊ើយទីបំផុតក៏ចប់អស់ហើយ " ជុងវ៉ុននិយាយឡើងទាំងអោបជេយ៍ឯជេយ៍ក៏អោបតបទៅវិញទាំងញញឹម

" ហឹមសុំថើបតិចមក"

" អត់ទេបងមិនចេះខ្មាស់គេទេឬយ៉ាងមិចមើលចុះមានមនុស្សច្រើនណាស់ " ជុងវ៉ុននិយាយឡើងទាំងអៀនតែក៏ត្រូវមែននិងមើលចុះប៉ូលីសក៏នៅទីនេះថែមទាំងប៉ារបស់គេក៏ឈរនៅជិតនេះដូចគ្នា

" ចាំទៅដល់ផ្ទះក៏បាន "

បន្ទាប់ពីរួចរាល់អស់ហើយពេលនេះក៏ផុតទុក្ខហើយលែងមានសត្រូវអីមករញេរញ៉ៃទៀតហើយ (កាត់ៗលឿនៗឆាប់ចប់) ពេលនេះគ្រប់គ្នាទាំងប៉ាជេយ៍និងជុងវ៉ុនហើយក៏ប៉ូលីសដទៃទៀតក៏នាំគ្នាបំបែកផ្លូវទៅធ្វើការរៀងៗខ្លួន...។

ជេយ៍និងជុងវ៉ុនក៏បើកឡានមកផ្ទះពួកគេវិញនៅពេលដែលជិះជិតដល់ផ្ទះក៏ឃើញមានបុរសម្នាក់ស្លៀកពាក់ខោអាវខ្មៅមើលមិនស្គាល់ថាជានរណាគេសោះ ។ ប្រុសម្នាក់នោះប្រុងនិងដើរចេញទៅហើយពេលឃើញឡានជេយ៍ជិះជិតមកដល់តែជេយ៍ក៏ស្រែកឃាត់ទាន់ ...

Wandering Love ♡( COMPLETE ♡ ) Where stories live. Discover now