ចេះដឹងរឿងគេ

696 64 1
                                        


  មកដល់ខាងការ៉េមមួយដែលក្នុងនោះក៏មានលក់ cake លក់នំផ្សេងៗទៀតដែល។ គេទាំងពីរនាក់ចូលទៅអង្គុយនៅតុមួយដោយមើលទៅដូចជាcouple គូស្នេហ៍ចឹង xd

"ជុងវ៉ុនចង់ញ៉ាំអីទេបងកម្មង់ឲ្យ"

"អីក៏បានដែលស្រេចតែបងទេ អូនញ៉ាំបានទាំងអស់"

"Ok ចាំបងទៅកម្មង់ឲ្យ" ហ៊ីស៊ីងនិយាយហើយក៏ងើបដើរទៅរើសរបស់ញ៉ាំទៅ

ចំណែកឯជុងវ៉ុនវិញពេលនេះគេនៅអង្គុយតែម្នាក់ឯងប៉ុណ្ណោះ គេមានអារម្មណ៍ថាដូចឯការម្លេសទេមិនដូចកាលទៅញ៉ាំអីជាមួយជេយ៍សោះ នេះមកពីគេខានជួបហ៊ីស៊ីងយូរមិនសូវជាស្និតដូចនៅបរទេសហើយមើលទៅបានជាគេមានអារម្មណ៍ថាប្លែកចម្លែកបែបនេះ។ តែគេក៏ទទួលស្គាល់ណាថារយៈពេលដែលគេនៅជាមួយជេយ៍នេះមានអារម្មណ៍ថាសប្បាយចិត្តមានក្ដីសុខណាស់ព្រោះជេយ៍នេះទាំង take care រៀបចំទុកដាក់ទំនុកបម្រុងគ្រប់យ៉ាងមិនឲ្យជុងវ៉ុនពិបាកទេ  ទោះបីជាជេយ៍នេះមើលទៅលេងសើចច្រើនពូកែញោះពូកែបន្លំជុងវ៉ុនតែរឿងទាំងនេះវាជាសេចក្ដីសុខទៅវិញទេព្រោះវាធ្វើឲ្យ
ជុងវ៉ុននិងជេយ៍តែងតែញញឹមចេញមកក្រៅ...

កំពុងតែអង្គុយស្រមៃកាលនៅផ្ទះជាមួយជេយ៍សុខៗហ៊ីស៊ីងក៏ដើរមកវិញរួមជាមួយអាហារពេញដៃតែម្ដង

"នេះបងកម្មង់អីក៏ច្រើនបែបនេះ"

"ច្រើនអីប៉ុននិងបងខំរើសនំដែលអូនចូលចិត្តមកហើយ"

ពួកគេនាំគ្នាញ៉ាំបណ្ដើរនិយាយពីនេះពីនោះបណ្ដើរមើលទៅដូចជាគូរស្នេហ៍ចឹង ព្រោះបើគេពីរនាក់នេះជាគូរសេ្នហ៍សង្សាគ្នាមែន។

Skip*

ងាកមកមើលស៊ូនូឯនេះវិញឲ្យតែចេញទៅផ្ទះមិនដែលទៅផ្ទះភ្លាមៗទេ គេនៅដើរចូលហាងនេះហាងនោះសិនហើយគ្មានអីក្រៅពីរឿងរបស់ញ៉ាំនោះទេមួយថ្ងៃៗមាត់ទំពាមិនឈប់តែបើនិយាយពីរូបរាងវិញគ្មានធាត់អីសោះតែម្ដងមានតែ cubby ថ្ពាល់ប៉ោងៗដូចនំ mochi គួរឲ្យចង់ខាំ

ស៊ូនូដើរទៅចូលហាងមួយកន្លែងហើយហាងនោះគ្មានហាងអីក្រៅពីហាងដែលហ៊ីស៊ីងនិងជុងវ៉ុនចូលញ៉ាំនោះទេ។ កំពុងឈរកម្មង់នំ cake សុខៗក៏ងាកឆ្វេចក្រឡេកទៅឃើញ
ជុងវ៉ុននិងអ្នកណាក៏មិនដឹងកំពុងបញ្ចុកនំគ្នាទៅវិញទៅមកដូចស្និតស្នាលគ្នាលើសពីមិត្តធម្មតាទៅទៀត ដោយហេតុតែកើតមកជាមនុស្សចូលចិត្តចេះដឹងរឿងគេ ស៊ូនូក៏ដើរទៅជិតតុជុងវ៉ុនដើម្បីទៅមើលមុខមនុស្សប្រុសដែលជុងវ៉ុនអង្គុយជាមួយនោះឲ្យច្បាស់....

Wandering Love ♡( COMPLETE ♡ ) Место, где живут истории. Откройте их для себя