ការពិត

541 61 0
                                    

"នែ៎ពួកឯងសើចអីឆ្កួតទេហេស៎" ជេកវៃទាំងពីរនាក់នោះម្នាក់មួយដៃដើម្បីកុំឲ្យពីរនាក់នោះសើចទៀត

"ក៏សើចបងជេកនិងហើយនេះទើបតែមានសង្សារលើកទី1មែនទេ" ស៊ូនូនិយាយឡើងទាំងនៅបន្ដសើចមិនឈប់

"មិចក៏ឯងដឹងថាបងទើបតែមានសង្សារលើកទីមួយ"

"អូយ៎!បងជេកអើយមិនបាច់ប្រាប់ក៏ស្មានដឹងដែលមនុស្សដូចបងជេកស្លូតៗបែបនេះទៅដែលមានសង្សារមកពីណាទៅ តែបើឲ្យជុងវ៉ុនទាយណាបងសុងហ៊ុនញ៉ែបងជេកមិនដល់មួយអាទិត្យទេបងជេកប្រាកដជាយល់ព្រមហើយត្រូវទេ"

"ចេះតែថាហើយពួកឯងនេះនិយាយច្រើនមែន បានហើយឈប់និយាយទៅគ្រូមកហើយ" ជេកព្យាយាមបង្វែរសាច់រឿងបើមិនចឹងទេក្មេងចេះដឹងរឿងគេពីរនាក់នេះប្រាកដជាគាស់កកាយសួរពេញនិងលូវហើយ

Skip *

ល្ងាចចេញទៅផ្ទះវិញជារៀងរាល់ថ្ងៃជេកតែងតែទៅបន្ទប់គីមីមួយព្រោះបន្ទប់នោះស្ងាត់ណាមួយចេញទៅផ្ទះចឹងមិនសូវមានសិស្សឬមនុស្សដើរកាត់ទេ...

"ចាក់អេ....."សម្លេងមួយបន្លឺឡើងពីក្រោយខ្នងជេកថែមទាំងដៃរពិសនៅមិនស្ងៀមឆ្លៀតមកអោបចង្កេះជេកពីក្រោយទៀត

"អូនចាំបងយូរទេ" នាយកម្លោះនោះនិយាយថែមទាំងថើបថ្ពាល់ជេកទៀត

"មិនយូរទេ ខ្ញុំដឹងថាលោករវល់និងរត់គេចពីស្រីៗអស់នោះទើបលោកមកយឺតរាល់ថ្ងៃបែបនេះ" ជេកងាកមកក្រោយនិយាយលេងសើចនិងសុងហ៊ុនដែលត្រូវជាសង្សារបស់ខ្លួនតាមពិតទៅគេទទួលស្គាល់ថាគេប្រច័ណ្ឌគេហួងហែងតែគេគ្រាន់តែមិនហ៊ានបញ្ចេញឲ្យសុងហ៊ុនឃើញប៉ុណ្ណោះ

"អីយ៉ាក្មេងក្បាលរឹងនេះ នេះបងប្រាប់អូនប៉ុន្មានដងហើយថាពេលនៅជាមួយបងអ៊ីចឹងឲ្យនិយាយថាបងអូន មិនមែនលោកឬខ្ញុំនោះទេ" សុងហ៊ុននិយាយទាំងធ្វើមុខក្រញូវបែបខ្ជូតៗណាស់ជេក

"ឲ្យខ្ញុំសុំទោសណា៎"

"ឃើញទេនិយាយខ្ញុំទៀតហើយមាត់នេះគួរតែចាប់ថើបឲ្យស្លេកម្ដងល្អទេ ឲ្យវាចាំថាពាក្យណាគួរនិយាយពាក្យណាមិនគួរនិយាយ" សុងហ៊ុននិយាយទាំងមិនភ្លេចយកច្រមុះដ៏ស្រួចខ្លួនឯងទៅញីនិងច្រមុះជេកដូចខ្នាញ់និងជេកនេះណាស់ចឹង

Wandering Love ♡( COMPLETE ♡ ) Where stories live. Discover now