ភាគ2✨..ការចាកចេញ
ថ្ងៃរសៀលព្រះអាតិទ្យក៏រះខ្ពស់ជ្រេស្រឡាស់យកតែម្តងជះកម្តៅមកលេីផែនដីធ្វេីអោយមនុស្សម្នារក្តៅចង់ស្ទះខ្យល់ នាយកម្លោះសង្ហារក្រោយចេញ ពីផ្សារភ្លាមនាយក៏តម្រង់មករកផ្ទះអ្នកជាសង្សាយ៉ាងប្រញាប់ប្រញាល់ទោះបីរជាមេឃក្តៅចង់បែកសន្ទះក្បាលក៏ដោយ.
ងឺុត...សម្លេងម៉តូធំក៏បន្លឺឡេីងនៅមុខផ្ទះថ្មតូចមួយល្មដែលមានរៀបឈេីនៅជាន់ខាងលេីមេីលទៅមានភាពទាក់ទាញតាមបែបធម្មជាតិមិនធម្មតា..ជុងគុកចុះពីលេីម៉ូតូរបង្ហាញរាងអោយសត្វចាបឃេីញបន្តិចរួចនាយក៏ដេីរចូលទៅក្នុងផ្ទះគ្រួសារជុងតែម្តងអាចនិយាយថាផ្ទះអនាគតម៉ាក់ប៉ាក្មេកនោះអី...
<<ជម្រាបសួរលោកប៉ា..>>ជុងគុក ដេីរចូលមកក៏ជួបនឹងលោកជុងដែលអង្គុយនៅតុបាយស្រាប់រួចនាយក៏និយាយរាក់ទាក់គោរពមនុស្សចាស់តាមទម្លាប់(ក្នុងផ្ទះនេះមានបីផ្នែក ម្ខាងគឺមានតុបាយម្ខាងទៀតជាកន្លែងទទួលភ្ញៀវនៅនៅខាងក្រោយជាចង្ក្រានបាយ)
<<អ៎..លេីកដៃថ្វាយព្រះណាកូន មោះកុំបាច់គួរសមពេកអីសុតតែគ្នាអែងទេមោះមកអង្គុយមកកូនជុង >>លោកជុង និយាយទាំងញញឹមទៅកាន់អនាគតកូនប្រសារ.
<<បាទ លោកប៉ា>>ជុងគុកញញឹមដាក់គាត់រួចក៏ដេីរចូលទៅអង្គុយម្ខាងនៃលោកជុងដោយលោកជុងនៅអង្គុយចំកណ្តាល..ជុងគុកនឹងលោកជុងក៏បន្តនិយាយគ្នាលេងកុំអោយស្ងាត់ព្រោះអីប្រពន្ធកូនគាត់នៅឯចង្ក្រានបាយ.
<<មកហេីយៗ..ម្ហូបឆ្អិនហេីយៗ..អាវ៎ជុង.>>ថេយ៉ុង ក៏ភ្ញាក់ព្រឺតកាលបេីឃេីញនាយក្រាសនៅអង្គុយនៅតុសម្លឹងមេីលមកកាន់ខ្លួន ថេយ៉ុងក៏រៀបរឹកពារធម្មតាលេីកអាហារយកទៅរៀបចំលេីតុ...
<<បងមកយូរហេីយ??>>ថេយ៉ុង ក៏ចោទសួរទៅនាយទាំងដៃរវល់រៀបចំចាន
<<មិញៗនេះទេ ចុះអូនមានអីអោយបងជួយធ្វេីដែលទេ ចុះម៉ាក់នៅធ្វេីអីយូរយ៉ាងនេះ?>>ជុងគុក ក៏ក្រោកទៅជួយរៀបចំដួសបាយជាមួយនឹងថេយ៉ុង កាយវិការសម្តីផ្អែមយកចិត្តទុកដាក់របស់ជុងគុកធ្វេីអោយលោកជុងញញឹមពេញចិត្តជាខ្លាំង..
YOU ARE READING
💘💫ស្នាមស្នេហ៍ ទឹកភ្នែក💫💘
Short Storyស្នេហាដែលផ្អែមល្ហែម យកចិត្តទុកដាក់់ ការពារផ្តល់ក្តីស្រឡាញ់អោយគ្នាទៅវិញទៅមក អស់រយះពេលជាច្រេីនឆ្នាំតែចុងក្រោយអ្វីដែលទទួលបានគឺការបញ្ចប់ទំនាក់ទំនងលែងទាក់ទងគ្នាប្រែខ្លាចទៅជាអ្នកដ៏ទៃ..តេីមានមូលហេតុអ្វីទេីបធ្វេីអោយគូរស្នេហ៍ដ៏សាកសមមួយនេះត្រូវប្រេះឆា?!. ថេយ៉...