1:💫💘ស្នាមស្នេហ៍ទឹកភ្នែក💘💫

2.3K 83 0
                                    

ភាគ1✨អតិតកាល

ពេលវេលាល្ងាចឡេីងក៏ឈានចូលមកដល់ មនុស្សម្នារក៏នាំគ្នាសម្រាករឺទៅលំហែលកាយតាមធម្មតា ដូចពេលនេះអញ្ចឹងនៅក្នុងភូមិគ្រិះមួយដែលស្ថិតនៅទីក្រុងស៊ែលអ៊ូលក៏កំពុងតែនាំគ្នារៀបចំខ្លួនចេញទៅក្រៅដោយបន្សល់ទុកនៅកូនប្រុសស្រីពីរនាក់ព្រមជាមួយនឹង
បាវបម្រីផងដែល..

<<ម៉ាក់នឹងប៉ា ត្រូវចុះទៅតាមខេត្តពីរបីថ្ងៃសិនណាកូន វីយ៉ាម៉ាក់ផ្ញេីកូនអោយជួយមេីលថែប្អូនផងណាពេលម៉ាក់មិននៅ.កុំឈ្លោះគ្នាត្រូវចេះស្រឡាញ់គ្នាព្រោះពួកកូនទាំងពីរគឺជាបងប្អូននឹងគ្នា..>>អ្នកជាម្តាយនិយាយទៅកានៀកូនតូចៗទាំងពីរដោយវាចារ្យផ្អែមស្រទន់.មុននឹងចូលទៅអោបកូនប្រុសស្រីម្នាក់ម្តងដោយក្តីស្រឡាញ់..

<<ចា៎ ម៉ាក់កូននឹងមេីលថែប្អូនប្រុសអោយបានល្អ ម៉ាក់កុំបារម្ភ៍អី.>>ស្រីតូចដែលត្រូវជាបងក៏បន្លឺឡេីងទាំងញញឹម..

<<ហឹុម..ប៉ាសុំថេីបមួយមក សឺត សឺត ក្រអូបៗដល់ហេីយកូនប៉ា.>>អ្នកជាឪពុកក៏ចូលទៅអោបកូនម្តងម្នាក់មុននឹងចាប់ថេីបថ្ពាល់កូនៗម្តងម្នាក់ដោយក្តីស្រឡាញ់លាយការព្រួយបារម្ភ៍ព្រោះអីគាត់ត្រូវទៅធ្វេីការនៅតាមខេត្តមួយអាតិទ្យពេញទេីបមកវិញ បែបនេះគាត់ទាំងពីរនឹកកូនស្លាប់ហេីយ..

<<ហិហិ ប៉ា.>>ក្មេងប្រុសមុខគួរអោយស្រឡាញ់ក៏សេីចចេញមកយ៉ាងស្រស់ទៅកាន់អ្នកជាឪពុក..

<<ប៉ាម៉ាក់..ទៅហេីយណា>>

<<ចា៎ ថែសុខភាពផងលោកប៉ាអ្នកម៉ាក់>>ក្មេងស្រីតូចក៏លេីកដៃបក់រវិចៗជូនដំណេីរអ្នកជាឪពុកម្តាយ រហូតដល់ពួកគាត់ទាំងពីរចេញដំណេីរផុតពីផ្ទះបាត់..

<<ប្អូនប្រុសតេីអែងចង់ទៅដេីរលេងដែលទេ.?!.>>អ្នកជាបងស្រីវ័យ13ឆ្នាំក៏បន្លឺឡេីងទៅកាន់ប្អូនប្រុសវ័យ4ឆ្នាំដែលទេីបនឹងចេះដេីរនឹងនរ ចេះនិយាយតិចៗនោះ...

<<ទៅ..អូនចង់ទៅ ហិហិ.>>ពិតហេីយក្មេងអោយតែលឺគេបបួលដេីរលេងដឹងតែចង់ទៅហេីយ បែបនេះហេីយទេីបគេមិនបណ្តោយអោយកូនក្មេងតូចៗនៅម្នាក់អែង ក្មេងតូចមុខប៉ោងៗគួរអោយស្រឡាញ់ក៏សេីចចេញមកយ៉ាងសប្បាយរីករាយព្រោះបានដេីរលេង.

💘💫ស្នាមស្នេហ៍ ទឹកភ្នែក💫💘Donde viven las historias. Descúbrelo ahora