15💔

495 24 0
                                    


<<ខ្ញុំមិនបានកេីតអីទេលោកកុំបារម្ភ៍ ខ្ញុំគ្រាន់..>>ថេយ៉ុង ងាកមកញញឹមដាក់នាយប្រុងនិយាយបន្តរទៅហេីយតែក៏ត្រូវស្ងាត់មាត់វិញលេបពាក្យសម្តីទាំងប៉ុន្មានចូលទៅក្នុងពោះអស់កាលបេីនាយក្រាសលេងមកទាញកញ្ឆក់ករដៃខ្លួនអោយក្រោកឈរសឹងតែរលេះស្មារ.

<<បងធ្វេីឆ្កួតអីនឹងជុងគុក លែងអូន ឈឺណាស់!!.>>ថេយ៉ុងពេបមាត់រកយំរម៉ាក់រមួលចេញពីការចាប់របស់នាយក្រាសប៉ុន្តែសួរថាកម្លាំងប៉ុនស្រមោចនឹងទៅរេីអីឈ្នះនាយ!

<<យេីងមិននៅជាមួយតែបន្តិចសោះ ក៏ទាក់ប្រុសចាស់ទៅហេីយហេស៎?! ឥតកេរ្តិ៍ខ្មាស់
ឆ្វេីយ!!>>ជុងគុក ក្តៅក្រហាយខឹងឡេីងក្រហមមុខអស់ចេះតែចាំមេីលនាយតូចស្មាណាបានមកពេលមកដល់ក៏ឃេីញអង្គុយជាមួយប្រុសសួថាគួរអោយក្តៅដែលទេ នាយក្រាសស្តោះទឹកមាត់ទៅលេីខ្សាច់ធ្វេីដូចជារអេីមណាស់អញ្ចឹង!!..

<<ហឹុក មិនដូចអ្វីដែលបងឃេីញទេ ជុង ហឹុកៗអូនមិនបានទៅទាក់អ្នកណាទេ !!>>ថេយ៉ុង សម្រក់ទឹកភ្នែកដោយក្តីឈឺចាប់ករដៃជាខ្លាំងបូករួមនឹងការចោទប្រកាន់របស់នាយក្រាសទៀតធ្វេីអោយនាយតូចយំរលីងរលោងយ៉ាងគួរអោយអាណិត...

<<មិនអោយយេីងជឿយ៉ាងមិច?បេីយេីងតាមទាន់ឃេីញនឹងភ្នែកហេីយនោះ យេីងមិនបានខ្វះទេគីមថេយ៉ុង អាក្មេងថោកទាប!!.>>ជុងគុក ស្រែកសម្លុតនាយតូចទាំងប៉ោងសរសៃរកររិតរង្វង់ដៃនាយតូចលេីសដេីម ទឹកមុខឃោឃៅដូចបីសាចក៏ផុសឡេីងពេញផ្ទៃមុខនាយក្រាសឃេីញហេីយគួរអោយខ្លាច!!..

<<លោក ខ្ញុំនឹងថេយ៉ុងគ្រាន់តែនិយាយលេងជាមួយគ្នាតែប៉ុណ្ណោះ គ្មានអ្វីលេីសពីនេះទេ!.>>ដេហុន ដោយឃេីញស្ថានការដូចមិនសូវស្រួលក៏ក្រោកឈរជួយនិយាយសម្រួលនាយតូចព្រោះមេីលទៅថេយ៉ុងយំខ្លាំងណាស់.ធ្វេីអោយនាយអត់នឹងអាណិតមិនបាន!!.

<<និយាយលេងរឺ?? ហឹុស អាចង្រៃ៎!.ឌឹប!!>>នាយក្រាសក្តាប់ដៃណែនលោតទៅដាល់មុខដេហុនមួយទំហឹងធ្វេីអោយដេហុនត្រូវដួលអុកគូទទៅលេីខ្សាច់យ៉ាងដំណំ!!.

<<អួយ៎..>>ដេហុន លេីកដៃជូតឈាមទាំងសម្លក់មុខជុងគុកតែនៅមិនទាន់ក្រោកកេីតព្រោះជេីងនាយត្រូវជុងគុកជាន់ជាប់..

💘💫ស្នាមស្នេហ៍ ទឹកភ្នែក💫💘Where stories live. Discover now