បន្ទាប់ពីប្រមូលរបស់របរដែលសំខាន់ៗរបស់ថេយ៉ុងរួចហេីិយជុងគុកក៏លាហ៊ូសុកត្រឡប់ទៅវិញយ៉ាងត្រឹមត្រូវរួចទេីបបេីកឡានទៅរកខន់ដូររបស់ខ្លួនទាំងទឹកភ្នែក....ងឺុត មកដល់ខន់ដូរភ្លាមជុងគុកក៏អូសវ៉ាលីឡេីងទៅរកខន់ដូរដោយស្ងប់ស្ងាត់មិនញញឹមដាក់នរណាដូចមុនៗទៀតទេ..អោយនាយញញឹមដូចអោយនាយទៅស្លាប់យ៉ាងអញ្ចឹង!!..ក្រាក.
ទីង..ទីង..សម្លេងទូរស័ព្ទរោតិ៍ក៏បន្លឺឡេីង..
<<យ៉ាងមិចរកឃេីញដែលទេ!.>>ជុងគុក<<{គ្មានដម្រុយទេបាតលោកចន ប៉ុន្តែខាងខ្ញុំបានប្រទះឃេីញនៅស្បែជេីងប៉ាត់តាពណ៍សរមួយជំហៀង លោកអាចមកយកវាបាន}>
<<បាត មិនអីទេចាំល្ងាចនេះខ្ញុំទៅ តែយ៉ាងណាសូមពួកលោកស្វែងរកថេយ៉ុងអោយឃេីញផងបាត ខ្ញុំពឹងពួកលោកហេីយ!>>
<<បាតមិនអីទេលោកចន..>>ទឺត.ទឺត..
<<ថេយ៍ អូននៅឯណា?.>>ជុងគុក ហាក់អស់កម្លាំងពេលដែលដឹងដំណឹងមកថារក
ថេយ៉ុងមិនឃេីញ បេីសិនខ្លួនឆ្លាតជាងនេះតែបន្តិចរឿងទាំងនេះក៏មិនកេីតឡេីងដែល..ជុងគុកក៏បន្តអូសវ៉ាលីចូលទៅក្នុងបន្ទប់គេងរួចទេីបយករបស់របរថេយ៉ុងរៀបចំទុកដាក់អោយបានត្រឹមត្រូវ តាមពិតមកពីខ្លួននឹកថេយ៉ុងពេកទេីបសម្រេចចិត្តកុហកហ៊ូសុកយករបស់របរថេយ៉ុងមកទុកនៅខន់ដូរខ្លួនដោយលួចលាក់មិនអោយវីយ៉ាដឹង!...ហឹុម!.រឿងដែលជុងគុកធ្វេីបាបរាងកាយផ្លូវចិត្តរបស់ថេយ៉ុងវាសិតតែមានហេតុផល់ ពីដំបូងឡេីយកាលនាយបានជួបវីយ៉ាដំបូងនាយទទួលស្គាល់ថានាងស្អាតមែនតែនាយមិនបានស្រឡាញ់នាងឡេីយមនុស្សដែលនាយស្រឡាញ់គឺថេយ៉ុង។ នៅថ្ងៃមួយនាយបានទៅក្លឹបផឹកស្រាកំដរវីយ៉ាតែក៏មិននឹកស្មានថានាងប្រេីល្បិចថោកទាបដាក់ថ្នាំសម្រេីបនាយអោយប្រព្រិត្តរឿងលេីគ្រែជាមួយនឹងនាង ពេលដែលអ្វីត្រូវហួសពេលជុងគុកមិនព្រមទទួលខុសត្រូវនាងឡេីយដោយសារវីយ៉ាខឹងនឹងជុងគុកដែលនិយាយស្រួលមិនចង់នាងក៏លេីកយកគ្រួសាររបស់នាយគ្រួសាររបស់ថេយ៉ុងរួមទាំងថេយ៉ុងផងដែលយកមកគម្រាមនាយថាបេីសិនជានាយមិនព្រមស្រឡាញ់ខ្លួនទេនោះគ្រួសារទាំងពីរនឹងត្រូវស្លាប់ជាពិសេសថេយ៉ុងនាងនឹងសម្លាប់នាយតូចចោលប្រសិនបេីខ្លួនមិនព្រមបែកគ្នាជាមួយថេយ៉ុង។.ថ្ងៃនោះហេីយទេីបនាយប្រព្រិត្តរឿងមិនល្អដាក់នាយតូចប្រេីពាក្យមេីលងាយជេថោកគ្រប់បែបយ៉ាងក៏ដេីម្បីចង់អោយថេយ៉ុងស្អប់ខ្លួនហេីយព្រមបែកជាមួយនាយតែនាយក៏មិននឹកស្មានថាថេយ៉ុងស្រឡាញ់នាយដល់ថ្នាក់នេះ..ប៉ុន្តែចុងក្រោយថេយ៉ុងនៅតែស្លាប់ដដែលតេីអោយនាយនៅស្តាប់បង្គាប់នាងដូចជាកូនឆ្កែទៀតមែនទេ!?.មិនអាចទេនាយត្រូវតែប្រេីល្បិចសងសឹកនាងខ្លះទេីបបានដរាប់ណានាយរកថេយ៉ុងមិនទាន់ឃេីញល្បែងមួយនេះក៏មិនទាន់ចប់ដូចគ្នា..ហឹុស គីមវីយ៉ានាងនឹងត្រូវសងអ្វីៗគ្រប់យ៉ាងដែលនាងធ្លាប់ប្រព្រិត្តវាកន្លងមក!.
YOU ARE READING
💘💫ស្នាមស្នេហ៍ ទឹកភ្នែក💫💘
Short Storyស្នេហាដែលផ្អែមល្ហែម យកចិត្តទុកដាក់់ ការពារផ្តល់ក្តីស្រឡាញ់អោយគ្នាទៅវិញទៅមក អស់រយះពេលជាច្រេីនឆ្នាំតែចុងក្រោយអ្វីដែលទទួលបានគឺការបញ្ចប់ទំនាក់ទំនងលែងទាក់ទងគ្នាប្រែខ្លាចទៅជាអ្នកដ៏ទៃ..តេីមានមូលហេតុអ្វីទេីបធ្វេីអោយគូរស្នេហ៍ដ៏សាកសមមួយនេះត្រូវប្រេះឆា?!. ថេយ៉...