24🌻

1.3K 61 6
                                    

#មួយអាតិទ្យបានកន្លងផុត.

មួយអាតិទ្យនេះថេយ៉ុងនឹងជុងគុកបានចំណាយពេលនៅជាមួយគ្នាយ៉ាងជិតដិតមិនថាព្រឹកថ្ងៃល្ងាចគឺជុងគុកតែងតែមករកថេយ៉ុងជាញឹកញាប់នឹងពិភាគ្សារគ្នានៅរឿងខ្លះផងដែល ហេីយថ្ងៃបេះជុងគុកក៏បានចេញក្រៅដូចគ្នាអាចថានាយទៅនិយាយការងារនៅតាមខេត្ត..ប៉ុន្តែការធ្វេីដំណេីរវាមានការរអាក់រអួលបន្តិចព្រោះនៅតាមផ្លូវកំពុងតែមានឡានចំនួនបីរគ្រឿងបានបេីកមកព័ទ្ធជុំវិញឡានរបស់នាយ...

<<ចុះទៅមេីលថាវាជាអ្នកណា.>>ជុងគុក បញ្ជាកូនចៅដែលជាអ្នកបេីកឡាន

<<បាទ ចាហ្វាយ..>>នាយម្នាក់នោះក៏ចុះចេញទៅមេីលស្ថានការណ៍.

<<ពួកអែងជាអ្នកណា?!.ពួកអែងត្រូវការអី>>
<<យេីងត្រូវការចាហ្វាយរបស់អែង ឆាប់ហៅចាហ្វាយអែងចេញមក.>>
<<រកយេីងមានការអី?.>>
<<គឺចាប់អែងនឹងហេីយ នេះពួកអែងចូលទៅ>>កូនចៅបួនដប់នាក់ក៏ចូលទៅវាយកូនចៅជុងគុកដែលមកមានគ្នាពីរនាក់នោះរហូតដល់សន្លប់ ចុងក្រោយពួកវាក៏ព្រួតគ្នាវាយជុងគុកដល់សន្លប់ដូចគ្នាសឹមលេីកដាក់ឡានរួចបេីកចេញទៅដោយបន្សល់នៅកូនចៅនាយក្រាសដេកសន្លប់នៅក្បែរឡាន..

ជុងគុកត្រូវបានគេចាប់មកជាយក្រុងដែលស្ថិតនៅអគាចាស់បាក់បែកមួយដោយអោយនាយក្រាសអង្គុយនៅលេីកៅអីចងដៃព័ទ្ធទៅក្រោយភ្ជាប់គ្នាមិនអោយរេីរួច...

វីយយ៉ាឯណេះវិញកាលបេីដឹងថាជុងគុកត្រូវគេចាប់ចម្រិតនាងក៏ប្រញាប់រៀបចំលុយតាមតម្រូវការរបស់ពួកវារួចទេីបប្រញាប់ធ្វេីដំណេីរទៅតែម្នាក់អែងតាមទីតាំងដែលពួកវាបានផ្ញេីរមកអោយនាងមេីល...ងឺុត..ឡានឈប់ចតភ្លាមនាងក៏ចុះចេញកាន់វាលីលុយដេីរចូលទៅក្នុងអគាតាមផែបទីទូរស័ព្ទនាងដេីររហូតដល់ជាន់ទី8ទេីបឈប់ដេីរព្រោះអីដល់គោលដៅ អឮនាងគាំងមួយកន្លែងព្រោះរូបភាពដែលនាងបានឃេីញនៅនឹងមុខនោះគឺជាជុងគុក..

<<ជុង នេះបង ..>>នាងតក់ស្លុតជាខ្លាំងកាលបេីបានឃេីញសភាពនាយក្រាសដែលមានអាវប្រឡាក់សុតតែឈាមផ្ទៃមុខបែកដូចគេត្រូវគេវាយនាងប្រុងដេីរចូលទៅរករាងក្រាសទៅហេីយតែក៏ត្រូវឈប់វិញពេលដែលមានសម្លេងនរណាម្នាក់បន្លឺឡេីងកាត់ដំណេីររបស់នាង..

You've reached the end of published parts.

⏰ Last updated: Dec 13, 2021 ⏰

Add this story to your Library to get notified about new parts!

💘💫ស្នាមស្នេហ៍ ទឹកភ្នែក💫💘Where stories live. Discover now