19❤️

523 26 0
                                    

រំលងទៅផុតជាង3ឆ្នាំទៅហេីយប៉ុន្តែជុងគុកនៅតែបញ្ជាកូនចៅអោយតាមរាវរកថេយ៉ុងអោយឃេីញតាំងតែពីនាយជោគជ័យក្នុងការងារមក លុយផ្ទះឡានអ្វីៗគឺនាយមានទាំងអស់នៅតែមនុស្សជាទីស្រឡាញ់ម្នាក់តែប៉ុណ្ណោះដែលនាយនៅរកមិនទាន់ឃេីញ..

នៅក្នុងថ្ងៃនេះនាយបានមកចូលេួមខួបកំណេីតកូនស្រីរបស់ត្រកូលលីដែលមានភាគហ៊ុនជាមួយនាយដូចគ្នា ពីដំបូងនាយមិនចង់ទៅទេតែដោយសារវីយ៉ានាងរំអុកខ្លាំងពេកទេីបខ្លួនព្រមទៅជាធម្មតានាយមិនចូលចិត្តការប្រារព្ធពិធីធំដុំរញ៉េរញ៉ៃបែបនេះទេ!!!...

<<ជុង បងនិយាយថាមិចអម្បាញ់មិញ!?>>ត្បិតថានាងវក់នឹងការញាំុមែនប៉ុន្តែត្រចៀករបស់នាងនៅតែស្តាប់លឺ..កុំប្រាប់ថានាយនៅនឹកអាក្មេងនោះទៀតអោយសោះ..

<<គ្មានទេ ញាំុអាហារអូនទៅ..>>ជុងគុក មិនខ្ចីងាកមុខមករកនាងសុខចិត្តសម្លឹងមេីលគេកាត់នំវិញប្រសេីរជាជាងមេីលមុខនាងឃេីញម្តងណាចង់តែដាល់អោយវៀចថ្គាម.

<<អោយប្រាកដ តែអូនដឹងបងមានរឿងជាមួយអូនមិនខាន ហឹុស>>វីយ៉ា សម្លក់មុខនាយរួចទេីបងាកមកញាំុអាហាររបស់ខ្លួនវិញ.ជុងគុកក៏មិនខ្វល់អង្គុយផឹកស្រាធ្វេីមិនដឹងធ្វេីមិនលឺពីនាង.ខ្វល់ធ្វេីអីមនុស្សដូចជានាងសមតែជួបបែបនេះទេីបសម...

<<ប៉ាតូច មីងរីនកាត់នំហេីយ អូនចង់ញាំុនំណាបាត.>>ថេយ៍ជុន ធ្វេីដៃខ្វៃៗចង្អុលទៅលេីឆាកបង្ហាញប្រាប់ប៉ាតូចខ្លួន...

<<កុំទាន់!.បន្តិចទៀតមីងរីនយកនំមកអោយកូនហេីយ កុំរឹងទទឹងជាមួយប៉ាប្រយ័ត្នប៉ាមិនអោយញាំុ.>>ថេយ៉ុង បន្ទន់សម្លេងយ៉ាងស្រទន់ចង់អោយកូនក្បាលខូចស្របតាមខ្លួនតែគិតហេស៎ថាអាល្អិតវាព្រមនោះ..

<<អត់ទេ កូនចង់ញាំុអីឡូវ ប៉ាតូចជួយជូនកូនទៅបន្តិចទៅណា ណាប៉ាតូច.>>អាល្អិតក៏ចាប់ផ្តេីមពេបមាត់..

<<អត់ទេ ប៉ាមិនជូនកូនទៅទេ ថេយ៍ជុនស្តាប់បង្គាប់ប៉ាបន្តិចបានទេ.>>ថេយ៉ុង ក៏ពាក់មុខយក្សដាក់កូន..បន្លាចអោយថេយ៍ជុនខ្លាចខ្លួនខ្លះ..

💘💫ស្នាមស្នេហ៍ ទឹកភ្នែក💫💘Where stories live. Discover now