ជុងគុកចាប់ផ្ងេីយចង្ការនាយតូចឡេីងលេីគយគន់ទាំងមុខរាបស្មេីរបោះពាក្យសម្តីមិនសមរម្យដាក់នាយតូចទាំងដែលពីមុននាយមិនដែលចេះនិយាយពាក្យអសុរសដាក់នាយតូចយ៉ាងនេះនោះទេមានតែផ្តល់តម្លៃអោយមនុស្សដែលខ្លួនអែងស្រឡាញ់ ប៉ុន្តែថ្ងៃនេះវាក៏មាន !? ថេយ៉ុងដោយសារទ្រាំទ្រនឹងពាក្យសម្តីមេីលងាយរបស់រាងក្រាសមិនបានទេីបក្រោកឈរលាម្រាមដៃទាំងប្រាំវាត់ទៅលេីថ្ពាល់នាយក្រាសមួយទំហឹងបណ្តាលអោយផ្ទៃមុខក្រាសត្រូវងាកទៅតាមកម្លាំងដៃស្តួចស្តេីងយ៉ាងដំណំ
<<អាមនុស្សថោកទាប!! ជុង..>>ថេយ៉ុង ស្រែកជេថាអោយនាយក្រាសទាំងតឹងសរសៃកររង្វង់ភ្នែកពោពេញទៅដោយទឹកភ្នែក ថេយ៉ុងភ្ញាក់ខ្លួនកាលបេីបានឃេីញស្នាមម្រាមដៃក្រហមងាំងជាប់នៅលេីថ្ពាល់រលោងរបស់នាយក្រាសធ្វេីអោយខ្លួនតក់ស្លុតលេីកម្រាមដៃមេីលទាំងហូរទឹកភ្នែក នេះខ្លួនគិតអីបានជាទៅទះជុងគុក!!?.
<<ជុង..អូនសុំទោស.បង!!>>ថេយ៉ុងរៀបនឹងចូលទៅជិតនាយក្រាសទៅហេីយស្រាប់តែជុងគុកស្រែកសម្លុតដាក់ថេយ៉ុងធ្វេីអោយភ្ញៀវផ្អេីលអស់មួយហាង..
<<គីមថេយ៉ុង ឯងមានសិទ្ធអីមកទះយេីង!!អាក្មេងសម្រាមយេីងនឹងជម្រះបញ្ចីជាមួយអែងអោយដឹងគ្នាម្តង..មកណេះ!!>>ជុងគុកក៏ចូលទៅចាប់ករដៃនាយតូចទាំងកម្រោលធ្វរីអោយថេយ៉ុងត្រូវបង្ខំចិត្តស្រែកត្អូញត្អែដោយខានមិនបាន..
<<អួយ៎ជុង ឈឺណាស់.ហឹុកលែងដៃអូន អូនគ្មានចេតនាទះបងទេ ហឹុកហឺុៗ..>>ថេយ៉ុងយំអោយសស្រាក់លែងគិតខ្មាស់អ្នកណាទៀត.
<<នែ៎ !! អែងធ្វេីស្អីភ្ញៀវរបស់យេីង! ឆាប់លែងភ្លាម.>>មីនយ៉ុនគីជាប្តីរបស់ជីមីនក្រោយលឺសម្លេងរញ៉េរញ៉ៃពេកក៏ចេញមកក្រៅរួមទាំងជីមីនមកជាមួយផងដែល..
<<ស្អីអែង!!ប្រុសលួចលាក់ហេស៎ទេីបចេញមុខការពារគ្នាសម្បេីមម្លេះ!?>>ជុងគុក និយាយទាំងសម្លឹងសម្លក់ទៅកាន់យ៉ុនគីបន្ថែមកម្លាំងច្របាច់ករដៃនាយតូចលេីសដេីមពេលដែលនាយសួរហេីយបែជាថេយ៉ុងមិនព្រមឆ្លេីយនឹងខ្លួន..
<<ប្រុសលួចលាក់ក្បាលអែងអី!! ជាប្តីយេីងទេអាភ្លេី!!ឆឹស បងយ៉ុនវានេះហេីយជាអ្នករុញអូនអោយដួល បងចាត់ការវាទៅ!!>>ជីមីន អេីតករចេញពីក្រោយខ្នងយ៉ុនគីនិយាយទាំងពេបមាត់ដាក់នាយក្រាសដែលសម្លក់មកកាន់ខ្លួនរួចឆ្លៀតខ្សឹបប្រាប់អោយនាយជាប្តីវាយគ្នាជាមួយនឹងជុងគុកទៀត..
ESTÁS LEYENDO
💘💫ស្នាមស្នេហ៍ ទឹកភ្នែក💫💘
Historia Cortaស្នេហាដែលផ្អែមល្ហែម យកចិត្តទុកដាក់់ ការពារផ្តល់ក្តីស្រឡាញ់អោយគ្នាទៅវិញទៅមក អស់រយះពេលជាច្រេីនឆ្នាំតែចុងក្រោយអ្វីដែលទទួលបានគឺការបញ្ចប់ទំនាក់ទំនងលែងទាក់ទងគ្នាប្រែខ្លាចទៅជាអ្នកដ៏ទៃ..តេីមានមូលហេតុអ្វីទេីបធ្វេីអោយគូរស្នេហ៍ដ៏សាកសមមួយនេះត្រូវប្រេះឆា?!. ថេយ៉...