#ព្រឹកថ្ងៃថ្មី...
ពេលព្រឹកប្រលឹមជាពេលដ៏សែនស្រស់ស្រាយសម្រាប់មនុស្សគ្រប់គ្នាតែសម្រាប់នាយតូចបែជាមុខស្រពោនកាលបេីពីយប់មិញលួងកូនប្រុសមិនអោយយំមិនបាត់ទាល់តែសោះ ពិតណាស់ក្រោយសម្លុតកូនរួចហេីយថេយ៉ុងក៏រាងដឹងខុសមិនគួរណាខឹងនាយក្រាសមកស្រែកដាក់ថេយ៍ជុន។បែបនេះហៅថាខឹងគោវាយរទេះច្បាស់ណាស់..!!(🌚)
នៅពេលទទួលទានអាហាររួចហេីយថេយ៉ុងក៏នាំថេយ៍ជុនទៅហាងផ្ការដូចរាល់ដងតែក៏រាងចម្លែកដូចគ្នាព្រោះអាល្អិតដែលធ្លាប់តែមាត់ច្រេីនបែជាស្ងាត់មាត់ជ្រាបចង់ថេយ៉ុងនិយាយអ្វីក៏ថេយ៍ជុនមិនខ្ចីខ្វល់ព្រោះខ្លួនកំពុងងរងក់ខឹងអាប់ប៉ានោះអី!
<<ថេយ៍ជុន កូនចង់ញាំុសូកូឡាទឹកដោះគោទេ អាប់ប៉ាទិញអោយ.ថេយ៍ជុនហា៎និយាយរកប៉ាបន្តិចមកណា.>>ថេយ៉ុង ពរអាល្អិតជាប់ដៃអង្គុយក្នុងឡានរកនឹកនិយាយលួងលោមកូនប្រុសតែមួយគ្រាប់អោយនិយាយរកខ្លួនខ្លះ បេីអាល្អិតនៅតែស្ងាត់មិននិយាយរកខ្លួននោះច្បាស់ណាស់ថេយ៉ុងនឹងស្ទះទ្រូងរកខ្យល់មិនខាន..ថេយ៍ជុនមិនខ្ចីឆ្លេីយងាកមុខចេញ
<<នេះនៅខឹងនឹងអាប់ប៉ាទៀតហេស៎?.អោយអាប់ប៉ាសុំទោសណា!.លេីកក្រោយអាប់ប៉ាឈប់និយាយបែបនឹងដាក់កូនទៀតហេីយ!.អញ្ចេះចុះដេីម្បីអោយកូនបាត់ខឹងនឹងអាប់ប៉ា ថ្ងៃនេះអាប់ប៉ានឹងស្តាប់តាមកូនគ្រប់យ៉ាង។ យ៉ាងមិចដែលយល់ព្រមដែលទេ!?>>ថេយ៉ុង
<<អាប់ប៉ានិយាយពិតមែនហ៎!.កុំកុហកកូនហា៎ >>ទីបំផុតថេយ៍ជុនក្បាលខូចក៏ព្រមនិយាយជាមួយនាយតូច
<<អាប់ប៉ានិយាយពិតមែន! >>ថេយ៉ុង
<<ថ្ងៃនេះអាប់ប៉ាត្រូវស្តាប់តាមកូនគ្រប់យ៉ាងហាមប្រកែក។បេីប្រកែកកូននៅតែខឹងអាប់់ប៉ាដដែល!.>>ថេយ៍ជុន
<<ទទួលបញ្ជា ម្ចាស់កូនក្បាលខូច!! ក្បាលខូចណាស់យេីងនឹង..សឺតៗ.>>ថេយ៉ុងលេីកកូនមកថេីបថ្ពាល់ដោយក្តីក្នក់ខ្នាញ់លាយការនឹក មិនអោយនឹកអាមិចកេីតបេីមនុស្សធ្លាប់តែថេីបកូនរាល់ថ្ងៃអត់មួយថ្ងៃដូចជាជីវិតរស់គ្មានន័យ!!..ថេយ៍ជុនសេីចកក្អឹកប្រលែងលេងជាមួយអ្នកជាអាប់ប៉ារហូតដល់ឡានបេីកមកឈប់នៅមុខផ្សារទំនេីបត្រកូលគីម..ទ្វាឡានក៏បេីកឡេីងដោយអ្នកបេីកឡាន នាយតូចបីកូនប្រុសដេីរចូលក្នុងផ្សារដូចរាល់ដង មកដល់ហាងផ្ការថេយ៉ុងក៏ពរកូនដេីរមេីលជុំវិញហាងមិនថាក្នុងរឺខាងក្រៅគឺពិនិត្យមេីលថាហាងផ្ការមានផាសុខភាពល្អអត់..
YOU ARE READING
💘💫ស្នាមស្នេហ៍ ទឹកភ្នែក💫💘
Short Storyស្នេហាដែលផ្អែមល្ហែម យកចិត្តទុកដាក់់ ការពារផ្តល់ក្តីស្រឡាញ់អោយគ្នាទៅវិញទៅមក អស់រយះពេលជាច្រេីនឆ្នាំតែចុងក្រោយអ្វីដែលទទួលបានគឺការបញ្ចប់ទំនាក់ទំនងលែងទាក់ទងគ្នាប្រែខ្លាចទៅជាអ្នកដ៏ទៃ..តេីមានមូលហេតុអ្វីទេីបធ្វេីអោយគូរស្នេហ៍ដ៏សាកសមមួយនេះត្រូវប្រេះឆា?!. ថេយ៉...