ពេលវេលាព្រឹកប្រលឹមក៏ឈានចូលមកដល់ជំនួសថ្ងៃចាស់ចូលថ្ងៃថ្មីដែលមនុស្សគ្រប់គ្នានៅបន្តរសកម្មភាពច្រំដែលៗមិនប្តូរ ក៏ដូចជាចនជុងគុកកម្លោះសង្ហានេះហេីយងេីបពីព្រឹករូតរះមកចាំនាយតូចនៅឯហាងផ្ការមុនចង់អ្នកណាថាអីអោយនាយក៏នាយមិនខ្ចីខ្វល់។សំខាន់នាយមកចាំយកចិត្តម្ចាស់បេះដូងរបស់នាយទេតេី!!?..ជុងគុកអង្គុយនៅក្នុងហាងរោងចាំជួបថេយ៉ុងនឹងថេយ៍ជុនទាំងអន្ទះអន្ទែងជាពិសេសនាយចង់ឃេីញមុខថេយ៍ជុនជាងគេ.ព្រោះថេយ៍ជុន....<<អាវ៎ ប៉ាប៉ា..អាប់ប៉ាដាក់អូនចុះ.>>ថេយ៉ុង ក៏ដាក់ថេយ៍ជុនចុះរួចអាល្អិតក៏រត់ទៅរកនាយក្រាសធ្វេីដូចជានឹកណាស់អញ្ជឹង
<<នឹកណាស់ ថេយ៍ជុនមាននឹកប៉ាខ្លះទេ?.សឺត .>>ជុងគុក ងេីបឈរលេីកពរថេយ៍ជុនយកមកថេីបហៅអាល្អិតថាកូនអោយពេញៗមាត់បង្ករជាហេតុអោយថេយ៉ុងនឹកងឿងឆ្ងល់ធ្វេីភ្នែកស្លេីទាំងមិនយល់។នេះទៅដឹងមកពីណាហាស៎?!.
<<នឹក កូននឹកប៉ាប៉ាខ្លាំងណាស់ ថ្ងៃនេះប៉ាប៉ានាំអូនដេីរលេងបានទេ>>ថេយ៍ជុន ធ្វេីមុខគួរអោយស្រឡាញ់ដាក់អ្នកជាប៉ា.
<<បាទ ប្រាកដជា បានសម្រាប់ថេយ៍ជុនប៉ារីករាយជានិច្ច ចាំល្ងាចប៉ាមកទទួលកូនទៅដេីរលេង។>>ជុងគុក
<<តែអាប់ប៉ាមិនអោយកូនទៅទេ លោកក៏ដូចគ្នាមានសិទ្ធអីហៅខ្លួនអែងថាប៉ាហេីយនៅហៅថេយ៍ជុនថាកូនទៀត!>>ថេយ៉ុង ជំទាល់សឹងបែកអាកាសសម្លក់មុខឪពុកកូនដែលកំពុងតែឈរអោបគ្នា..
<<មិចក៏ថាបងហៅមិនបាន? ក្រែងថេយ៍ជុនជាកូនរបស់បងមិនអញ្ចឹង អូនកុំគិតថាបងល្ងង់មិនដឹងថាថេយ៍ជុនជាកូនរបស់បងនោះ មិនបាច់លាក់បាំងនឹងបងទេរឿងនេះបងដឹងអស់ហេីយ បេីអូនស្អប់មុខបងដល់ថ្នាក់មិនចង់ជួបនោះតែយ៉ាងណាអូនកុំចិត្តដាច់មិនប្រាប់បងថាអូនមានកូនជាមួយបង ចិត្តដាច់មិនចង់អោយបងស្គាល់មុខកូន ដឹងថាបងឈឺចិត្តប៉ុណ្ណាទេ?.>>ជុងគុក កល់ទឹកភ្នែកសែនឈឺទ្រូងពឺតផ្សារបេីថាស្អប់នាយណាស់តែយ៉ាងហោចណាស់ក៏ប្រាប់នាយអោយស្គាល់មុខកូនផង នាយជាប៉ាបង្កេីតថេយ៍ជុននិយាយមិចថានាយមិនចង់ជួបមុខកូននោះ...
أنت تقرأ
💘💫ស្នាមស្នេហ៍ ទឹកភ្នែក💫💘
القصة القصيرةស្នេហាដែលផ្អែមល្ហែម យកចិត្តទុកដាក់់ ការពារផ្តល់ក្តីស្រឡាញ់អោយគ្នាទៅវិញទៅមក អស់រយះពេលជាច្រេីនឆ្នាំតែចុងក្រោយអ្វីដែលទទួលបានគឺការបញ្ចប់ទំនាក់ទំនងលែងទាក់ទងគ្នាប្រែខ្លាចទៅជាអ្នកដ៏ទៃ..តេីមានមូលហេតុអ្វីទេីបធ្វេីអោយគូរស្នេហ៍ដ៏សាកសមមួយនេះត្រូវប្រេះឆា?!. ថេយ៉...