..មេឃបាក់ងងិតណាស់ទៅហេីយទឹកសន្សេីមក៏ធ្លាក់ចុះមកតិចៗប៉ះចំផ្ទៃមុខស្រស់ស្អាតរបស់ថេយ៉ុងដែលឈរចាំអ្នកណាម្នាក់នៅមុខហាងការហ្វេរ..
<<ថេយ៍ អែងនៅមិនទាន់ទៅផ្ទះទៀតហេស៎?នេះម៉ោង10:30នាទីហេីយណា .>>ជីមីន ដែលរៀបចំអីវ៉ាន់ហេីយថាប្រុងទៅផ្ទះក៏ចេញមកឃេីញថេយ៉ុងនៅឈរមុខហាងរបស់ខ្លួននៅមិនទាន់ទៅផ្ទះទៀតម៉ោងស្មាលនេះ.
<<គឺខ្ញុំនៅចាំជុងគុក បន្តិចទៀតគាត់មកហេីយ ជីមីនទៅផ្ទះមុនខ្ញុំចុះណា.>>ថេយ៉ុង ក៏ងាកមកនិយាយជាមួយជីមីនទាំងស្នាមញញឹមជាប់ផ្ទៃមុខតែវាក៏មិនអាចគិចផុតពីក្រខ្សែភ្នែករបស់ជីមីនបានដែលថាគេក្រៀមក្រំទោះបីជាប្រឹងសេីច..
<<អត់ទេ!! មោះខ្ញុំជូនថេយ៍ទៅផ្ទះ ព្រោះផ្លូវទៅផ្ទះថេយ៍ក៏នៅជិតផ្លូវទៅផ្ទះខ្ញុំដែល..មោះទៅជាមួយខ្ញុំ.>>ជីមីន និយាយទាំងមុខស្មេីរចូលមកអូសដៃថេយ៉ុងប្រឹងចូលឡានខ្លួនទៅហេីយតែក៏ត្រូវឈប់ភ្លាមពេលដែលលឺសម្លេងអ្នកណាម្នាក់ស្រែកពីចម្ងាយ..
<<អែងប្រុងនាំសង្សារយេីងទៅណា?? លែងដៃគេភ្លាម.>>ជុងគុក ឈប់ម៉ូតូដាក់ជន្ទុលត្រឹមត្រូវមុននឹងរត់មកចាំដៃថេយ៉ុងម្ខាង.
<<ជាសង្សារគេរបៀបមិចទុកអោយគេចាំយូរយ៉ាងនេះ!!.ចុះបេីលោកអែងមិនមកហេីយថេយ៉ុងនៅអង្គុយចាំលោកអែងរហូតនោះគិតយ៉ាងមិច?.ប្តីខ្ញុំមិនចរិតដូចលោកអែងទេ.ថេយ៍ខ្ញុំទៅផ្ទះមុនហេីយ.>>ជីមីន មិនណយដែលនិយាយញ៉ែតៗដាក់អោយជុងគុកស្ងាត់មាត់ដូចគេចុក..ជីមីនសម្លក់មុខជុងគុកបន្តិចមុននឹងឡេីងឡានជិះបេីកចេញទៅ..
<<ថេយ៍ អោយបងសុំទោស អូនមិនអីមែនទេ?!>>ជុងគុក បន្ទន់សម្លេងយ៉ាងស្រទន់ដាក់ថេយ៉ុងធ្វេីអោយនាយតូចញញឹម..
<<អូនមិនអីទេ!! បងរវល់ខ្លាំងរឺទេីបស្មាលនេះទេីបតែមកដល់ ប្រហែលបងហត់ខ្លាំងហេីយ តោះទៅផ្ទះចាំអូនធ្វេីអាហារអោយបងញាំុ.>>ថេយ៉ុង លេីកដៃទៅអង្អែលផ្ទៃមុខជុងគុកទាំងញញឹមនិយាយស្រទន់មប្តស្នេហ៍ធ្វេីអោយនាយក្រាសញញឹមបិតមាត់មិនជិត..
<<អា៎មិនបាច់ធ្វេីទេអូនហត់ហេីយ មោះទៅផ្ទះ.>>ជុងគុក ញញឹមដាក់ថេយ៍រួចទេីបហុចមួកសុវត្តិភាពអោយនាយតូចពាក់ ថេយ៉ុងក៏ឡេីងជិះម៉ូតូអោបចង្កេះជុងគុកជាប់....កង់ម៉ួតូធំក៏កកិតទៅមុខពីយឺតទីលឿនក្នុងល្បឿនមធ្យមធ្វេីអោយខ្យល់ត្រជាក់ផាត់មកប៉ះផ្ទៃមុខថេយ៉ុងធ្វេីអោយប៉េីងសក់រញ៉េរញ៉ៃតែឃេីញហេីយស្រស់ស្អាតមិនធម្មតាទេ....មិនយូរម៉ូតូធំក៏បោលមកឈប់នៅមុខវីឡាដែលមានហ៊ូសុកនៅឈរចាំស្រាប់..
YOU ARE READING
💘💫ស្នាមស្នេហ៍ ទឹកភ្នែក💫💘
Short Storyស្នេហាដែលផ្អែមល្ហែម យកចិត្តទុកដាក់់ ការពារផ្តល់ក្តីស្រឡាញ់អោយគ្នាទៅវិញទៅមក អស់រយះពេលជាច្រេីនឆ្នាំតែចុងក្រោយអ្វីដែលទទួលបានគឺការបញ្ចប់ទំនាក់ទំនងលែងទាក់ទងគ្នាប្រែខ្លាចទៅជាអ្នកដ៏ទៃ..តេីមានមូលហេតុអ្វីទេីបធ្វេីអោយគូរស្នេហ៍ដ៏សាកសមមួយនេះត្រូវប្រេះឆា?!. ថេយ៉...