+ភូមិគ្រិះគីម..
ឡានសេរីទំនេីបម៉ាកល្បីទេីបតែចេញពណ៍ខ្មៅរលោងស្រិលបានបោលចូលមកឈប់នៅមុខភូមិគ្រិះធំមហាសាលដែលអមដំណេីរដោយដេីមផ្ការជាច្រេីនប្រភេទលាយភ្លេីងពណ៍ឆេីតឆាយនាំអោយនាយតូចញញឹមយ៉ាងសោះកក្រោះ ងឺត កង់ឡានកកិតនឹងថ្មរភ្លាមអ្នកបម្រេីក៏ប្រញាប់ចុះមកឈរតម្រៀបជួរគ្នាទទួលចាហ្វាយតូចដែលកាន់កាប់ក្នុងភូមិគ្រិះនេះ ដេហុនក៏ប្រញាប់ចុះទៅបេីកទ្វាឡានអោយនាយតូច ថេយ៉ុងក៏បីថេយ៍ជុនចុះមក<<មោះអោយខ្ញុំបីម្ចាស់តូចវិញ.អ្នកប្រុស.>>
<<មិនអីទេបងដេហុន អគុណបងច្រេីនហេីយ បងទៅសម្រាកចុះ!>>ថេយ៉ុង.
<<បាតអ្នកប្រុស..>>ដេហុន ញញឹមដាក់ថេយ៉ុងយ៉ាងស្រទន់.ថេយ៉ុងបីរកូនប្រុសបណ្តូលចិត្តដេីរចូលទៅខាងក្នុងញញឹមរាក់ទាក់អ្នកបម្រេីតាមទម្លាប់....
<<ម្ហូបរៀបចំរួចហេីយអ្នកប្រុសតូច..>>អ្នកបម្រេីស្រីក៏អោនក្បាលគោរពនាយតូច.
<<ហឹុម!!.បន្តិចទៀតទេីបខ្ញុំញាំុ បេីអស់ការហេីយនាងទៅធ្វេីការរបស់នាងបន្តរចុះ.>>
<<ចា៎ អ្នកប្រុសតូច..>>នាងក៏ដេីរទៅធ្វេីការ
បន្តរ ថេយ៉ុងក៏ដេីរឡេីងទៅខាងលេីនៃបន្ទប់របស់ខ្លួនដោយបីអាល្អិតជាប់មិនលេង..ភូមិគ្រិះមួយនេះថេយ៉ុងរស់នៅតែពីរនាក់កូនប្រុសប៉ុណ្ណោះចំណែកអ្នកបម្រេីផ្សេងទៀតត្រូវរស់នៅវីឡាតូចៗដែលរៀបចំនៅខាងក្រោយភូមិគ្រិះនេះគឺនៅដាច់ដោយលែកពីគ្នាតាមបញ្ជារបស់អ្នកស្រី!.?
+ក្នុងបន្ទប់..
ថេយ៉ុងដាក់ថេយ៍ជុនទៅលេីគ្រែគេងដែលមានពូកទន់ៗថ្នមៗព្រោះថេយ៍ជុនកំពុងតែគេង.
<<សឺត..ថេយ៍ជុន ក្រោកឡេីងងូតទឹកណាកូន កូនកំហូចរបស់អាប់ប៉ាក្រោក.>>ថេយ៉ុង យកថ្ពាល់ខ្លួនទៅញីថ្ពាល់កូនប្រុសតិចៗដាស់អោយអាល្អិតត្រូវបេីកភ្នែកឡេីង.
<<ប៉ាតូច ពួកយេីងមកដល់ផ្ទះរបស់លោកប៉ាហេីយមែនទេ?!>>ស្នាមញញឹមក្រពុំដែលមានអម្បាមាណក៏ត្រូវរលាយបន្តិចៗជំនួសមកវិញនៅស្នាមញញឹមសោកសៅពេលដែលត្រចៀកទាំងគូរស្តាប់លឺកូនប្រុសបោះសំណួរដល់សែនពិបាកមកកាន់ខ្លួន !!.តេីអោយគេឆ្លេីយរបៀបមិចទៅ?..
YOU ARE READING
💘💫ស្នាមស្នេហ៍ ទឹកភ្នែក💫💘
Short Storyស្នេហាដែលផ្អែមល្ហែម យកចិត្តទុកដាក់់ ការពារផ្តល់ក្តីស្រឡាញ់អោយគ្នាទៅវិញទៅមក អស់រយះពេលជាច្រេីនឆ្នាំតែចុងក្រោយអ្វីដែលទទួលបានគឺការបញ្ចប់ទំនាក់ទំនងលែងទាក់ទងគ្នាប្រែខ្លាចទៅជាអ្នកដ៏ទៃ..តេីមានមូលហេតុអ្វីទេីបធ្វេីអោយគូរស្នេហ៍ដ៏សាកសមមួយនេះត្រូវប្រេះឆា?!. ថេយ៉...