ក្រោយនិយាយសម្របសម្រួលគ្នាហេីយជុងគុក៏ជួយរៀបចំលក់ផ្ការជាមួយនឹងថេយ៉ុងទាំងញញឹមសប្បាយចិត្ត មិនអោយសប្បាយចិត្តមានតែឆ្កួត!.
<<សួស្តីរ អ្នកនាងត្រូវការកម្មង់ផ្ការប្រភេទអ្វីដែល?>>ជុងគុក ញញឹមស្រស់ដាក់ស្រៅតូចធ្វេីអោយនាងក្រមុំភ្លឹកលង់ឡេីងចំហមាត់
<<អឺប្រុសសង្ហាលោកជាបុគ្គលិកថ្មីហេស៎?.លោកសង្ហាណាស់>>នាងស្រីញញឹមអឹមអៀននិយាយសាសងផ្អែមធ្វេីអោយអ្នកខ្លះអង្គុយជ្រិញ..
<<បាទ ត្រូវហេីយ អ្នកនាងត្រូវការផ្ការប្រភេទអ្វីដែល?>>ជុងគុកញញឹមមិនសូវសមដាក់នាង..
<<លោកមានសង្សារហេីយនៅ?.លោកសង្ហាយ៉ាងនេះប្រហែលជាមានហេីយទេដឹង>>
<<អ្នកនាងនិយាយមិនខុសទេ ខ្ញុំមានប្រពន្ធរួចហេីយ!>>សម្តីរបស់ជុងគុកធ្វេីអោយនាងស្ងាត់មាត់ដូចគេចុក និយាយលេងសោះតែមានមែន។ប៉ុន្តែសម្តីនាយក្រាសក៏ធ្វេីអផយនាយតូចដែលអង្គិយក្បែរនេះញញឹមខ្ជឹប!.
<<មានប្រពន្ធក៏មានទៅ.ខ្ញុំអាចសុំលេខទូរស័ព្ទលោកសម្រាប់ទាក់ទងបានទេ គឺពេលខ្ញុំត្រូវការទិញផ្ការស្រួលមិនបាច់មកនាំហត់.>>
<<បាទ គឺខ្ញុំ..>>ជុងគុក រៀបហាមាត់និយាយតបតរនាងវិញហេីយតែក៏ត្រូវខ្ជឹបមាត់ណែនវិញកាលបេីនាយតូចនិយាយកាត់.
<<អត់ទោសអ្នកនាងមកទិញផ្ការរឺមកញ៉ែបុគ្គលិកនៅហាងរបស់ខ្ញុំ ? បេីថាទិញក៏ប្រាប់ថាទិញទៅកុំមកក្បូក្បាច់តាប៉ែនៅមុខហាងរបស់ខ្ញុំវាធ្វេីអោយស្ទះភ្ញៀវរបស់ខ្ញុំដ៏ទៃទៀត >>ថេយ៉ុង ញញឹមស្រស់ដាក់នាងតែការនិយាយស្តីដូចជាមិនស្វាគមន៍នាងសោះ អាករៈបែបនេះអាចថាប្រច័ណ្ឌនឹងជុងគុកច្បាស់ណាស់?!.រឺប្រច័ណ្ឌនាយមែនហេីយ!?.
<<គឺ.ចា៎ខ្ញុំសុំយកផ្ការកុលាបសរ20ទង ប្រុសសង្ហាជួយវិចខ្ចប់អោយមាស្អាតខ្ញុំផង ហិហិ.>>នាងក៏ដេៅរទៅអង្គុយនៅតុជិតនេះបាត់ព្រោះមេីលទៅមុចាស់ហាងនេះកាចណាស់..
<<ហឹុស..ភ្ញៀវស្អីសម្លឹងរកតែប្រុសបែបនេះ.>>ថេយ៉ុង អោបដៃធ្វេីមុខខ្មូតដោយការមិនពេញចិត្តតែក៏មិនបានចាប់អារម្មណ៍នឹងនាយក្រាសដូចគ្នាថានាយកំពុងតែញញឹមសមចិត្ត..ជុងគុកលួចញញឹមស្រស់តែម្នាក់អែងនឹកខ្នាញ់ដែលនាយតូចចេញចរិតប្រច័ណ្ឌនាយទាំងដែលពីមុនមិនដែលបែបនេះ.
YOU ARE READING
💘💫ស្នាមស្នេហ៍ ទឹកភ្នែក💫💘
Short Storyស្នេហាដែលផ្អែមល្ហែម យកចិត្តទុកដាក់់ ការពារផ្តល់ក្តីស្រឡាញ់អោយគ្នាទៅវិញទៅមក អស់រយះពេលជាច្រេីនឆ្នាំតែចុងក្រោយអ្វីដែលទទួលបានគឺការបញ្ចប់ទំនាក់ទំនងលែងទាក់ទងគ្នាប្រែខ្លាចទៅជាអ្នកដ៏ទៃ..តេីមានមូលហេតុអ្វីទេីបធ្វេីអោយគូរស្នេហ៍ដ៏សាកសមមួយនេះត្រូវប្រេះឆា?!. ថេយ៉...