14💔អូនជឿថាបងនឹងជួយអូន

583 30 0
                                    


ព្រឹកប្រលឹងស្រាងៗដាស់អស់មនុស្សលោកអោយក្រោកពីគេងទៅបំពេញភារកិច្ចរាងៗខ្លួន..នាយតូចដែលគេងលង់លក់នៅលេីគ្រែធំក៏ត្រូវបង្ខំចិត្តបេីកភ្នែកឡេីងដោយសារតែពន្លឺព្រះអាទិត្យនាពេលព្រឹក...

<<ហឹុម..ជុងទៅណាហេីយ.>>ថេយ៉ុង បេីកភ្នែកមិនចង់រួចខំក្រឡេករកមេីលជុងគុកតែមិនឃេីញទេីបខ្លួនខំក្រោកទាំងលំបាកដេីរចូលបន្ទប់ទឹកដេីម្បីសម្អាតកាយដោយខ្លួនអែង ទោះបីត្រូវគេទុកខ្លួនចោលក៏ដោយ..

ចំណាយពេល20នាទីក្នុងការសម្អាតកាយថេយ៉ុងក៏ចេញមករៀបចំស្លៀកពាក់អោយបានត្រឹមត្រូវដោយត្រូវយកខោអាវនាយក្រាសមកពាក់ជំនួសិន រួចរាល់ទេីបដេីរចុះទៅក្រោមទាំងមុខស្អុយប៉ែល ..

<<ក្រោកហេីយ>>សំណួខ្លីៗស្រួលសកតាប់ក៏បោះទៅកាន់នាយតូចខណៈនាយកំពុងតែលេីកបបរយកមករៀបចំនៅលេីតុ.

<<បាទ ជុងបងធ្វេីអីនឹងឆ្ងុយដល់ហេីយ.>>ថេយ៉ុង ញញឹមហិតក្លិនបបរមុននឹងដេីរទៅដាក់បង្គុយលេីកៅអី យ៉ាងណានាយនៅតែបារម្ភ៍ពីខ្លួនដូចមុន!.

<<ញញឹមស្អី!! ញាំុទៅ.យេីងវាធ្វេីហត់ណាស់ទម្រាំតែបានបបរមួយចាននឹង..>>ជុងគុក ដួសបបរដាក់ចានថេយ៉ុងដោយកាយវិការយកចិត្តទុកដាក់តែសម្តីចេញមកអត់មាយាទ មករអ៊ូដាក់គេ ចុះនរណាប្រេីអោយធ្វេី??.

<<បងបារម្ភ៍ពីអូនហេស៎.??!>>ថេយ៉ុង ញញឹមជាប់ទាំងមិនទាន់ដួសបបរដាក់ចូលមាត់ រោងចាំស្តាប់ចម្លេីយនាយក្រាស..

<<បារម្ភ៍ស្អីអែង!! យេីងខ្លាចមានមនុស្សដេកងាប់ក្នុងផ្ទះរបស់យេីងទេីបជួយធ្វេីបុណ្យដាក់ទានអោយតែរួចទៅទេ បេីថាមិនសុីទេយេីងយកទៅចាក់ចោល!!>>ជុងគុក បោះសម្តីគ្រោតគ្រាតប្រុងលេីកចានបបរនាយតូចចាក់ចោលហេីយតែក៏ត្រូវនាយតូចចាប់ជាប់មិនអោយចាក់បាន..

<<អូនញាំុ បងខំមានចិត្តជួយហេីយអូនត្រូវតែញាំុវាអោយអស់.បងមិនញាំុទេ?>>ថេយ៉ុង អួលដេីមករនិយាយលែងចង់ចេញប្រឹងញញឹមទប់ទឹកភ្នែកមិនអោយនាយឃេីញនៅឆ្លៀតបារម្ភ៍សួរសុខទុកនាយទៀត..

<<យេីងសុីរួចហេីយ យេីងទៅក្រៅមួយភ្លែតកុំមានគំនិតចង់រត់គេចអោយសោះ សុីរួចប្រមូលលាងទុកដាក់អោយបានត្រឹមត្រូវផង>>ជុងគុក ប្រេីក្រខ្សែភ្នែកកំណាចដាក់កំហិតរួចទេីបដេីរចេញទៅក្រៅបាត់រកតែថេយ៉ុងឆ្លេីយតបតរនាយមិនទាន់.

💘💫ស្នាមស្នេហ៍ ទឹកភ្នែក💫💘Donde viven las historias. Descúbrelo ahora