ភាគទី ១
" ជីមីនហ៎ា លឿនឡើងអូនងងុយគេងហើយ" ផាក ជុងហ្គុកជាប្រពន្ធសំណព្វចិត្តផាក ជីមីនគេកំពុងពពោះកូនដំបូងរបស់គេដែលទើបតែចាប់កំណើតបានរយៈពេល១ខែប៉ុណ្ណោះតែគេក៏ក្លាយជាព្រះនាងរបស់គ្រប់គ្នា ទាំងបងប្រុសរបស់គេទាំងពីរនាក់ ទាំងម៉ាក់ប៉ារបស់គេសុទ្ធតែយកចិត្តទុកដាក់នឹងមើលថែគេគ្រប់ពេលវេលា បើនិយាយពីជីមីនវិញគេសុខចិត្តយកការងារទាំងអស់មកធ្វើនៅផ្ទះមិនអោយឃ្លាតពីរាងតូចសូម្បីមួយវិនាទី
" បាទ បងទៅហើយចាំបន្តិច" ជីមីនស្រែកប្រាប់វិញនឹងកំពុងប្រញាប់ប្រញាល់រៀបចំបិទកុំព្យូរទ័រនឹងឯកសារទាំងអស់ដើម្បីមករកប្រពន្ធដែលកំពុងតែរង់ចាំគេលើគ្រែ
" មកហើយៗ" ជីមីនឡើងលើគ្រែយ៉ាងលឿនពេលឃើញរាងតូចពេបមាត់អន់ចិត្តទើបប្រញាប់ទាញមកអោបជាប់ទ្រូង
" មិចក៏យូរម្លេះ អូនចាំបងយូរណាស់ហើយ " ជុងហ្គកចុចទ្រូងហាប់មាំតិចៗនឹងសួរទាំងអន់ចិត្ត
" បងសុំទោសៗ លែងមានលើកក្រោយហើយ អូនងងុយគេងមែនទេ មោះបងអោបអោយណែននឹងបានកក់ក្តៅទាំងម៉ាក់នឹងកូន" ជីមីនដឹងរបៀបលួងរាងតូចបានយ៉ាងងាយគេចាប់ជុងហ្គុកមកអោបឡើងណែនជាងមុនសឹងតែក្លាយជាមនុស្សតែមួយហើយ
" អឹម " ជុងហ្គុកក្រហឹមពេញចិត្តនឹងលេចស្នាមញញឹមចេញមក
" យ៉ាងមិចកក់ក្តៅដែលទេ "ជីមីនសួរ
"នៅទេ កូនថាមិនទាន់កក់ក្តៅគ្រប់គ្រាន់ទេតិចទៀត " តាមពិតមិនមែនកូនទេដែលមិនកកក្តៅគ្រាន់តែអ្នកម៉ាក់ចង់អោយលោកប៉ាអោបអោយណែនប៉ុណ្ណោះ
" ពិតមែនហេស កូន តែបងថាមិនមែនកូនទេគឺអ្នកម៉ាក់នឹងហើយ មែនទេហឹម "ជីមីនដឹងល្បិចប្រពន្ធច្បាស់ណាស់
" បងឆាប់អោបអោយណែនមក តិចអូនទៅគេងជាមួយប៉ាម៉ាក់ឥឡូវហើយ"
" បានបាន សុំទោស ខ្សឺត គេងទៅ បងស្រលាញ់អូនណា ប៉ាស្រលាញ់កូន" ជីមីនអោបថើបថ្ងាស់ជុងហ្គុកដែលអោបប្តីណែនដៃ នឹងសារភាពប្រាប់ធ្វើអោយជុងហ្គុកញញឹមបិតមាត់មិនជិត
" អូនក៏ស្រលាញ់បងដែល " ជុងហ្គកនិយាយហើយក៏បិទភ្នែកគេងលក់បាត់ដោយសារតែគេអស់កម្លាំងនឹងខ្សោយស្រាប់ទើបធ្វើអោយគេគេងលក់ភ្លាម នៅសល់តែជីមីនដែលមិនអាចបិទភ្នែកគេងលក់បាន រឿងជាច្រើនបានផុសក្នុងខួរក្បាលគេពេលនេះ គេសម្លឹងមុខជុងហ្គកទាំងអួលណែនដើមទ្រូង តើគេត្រូវប្រឈមមុខនឹងរឿងនេះយ៉ាងមិចទៅ គ្រាន់តែគិតទឹកភ្នែកមួយដំណក់ក៏ស្រក់ចុះពីកន្ទុយភ្នែករបស់គេ ហេតុអីក៏ជាគេដែលត្រូវជួបរឿងបែបនេះ
