[...]
នៅក្នុងប្រលាន្ដយន្ដហោះអន្ដរជាតិអ៊ីនឈុន ទីក្រុងសេអ៊ូល ប្រទេសកូរ៉េ បង្ហាញឱ្យឃើញកម្លោះសង្ហាដៃជើងស្រឡូនកំពុងតែអូសវ៉ាន់លីឈានជើងម្ដងមួយៗជំហានចេញពីច្រកទ្វានៃប្រលាន្ដយន្ដហោះ ចេញមកដល់ខាងក្រៅនាយតូចបញ្ឍប់ដំណើររបស់ខ្លួន ឯភ្នែកសម្លឹងរកមើលតាក់ស៊ី។ បន្ដិចក្រោយមកមានតាក់ស៊ីមួយគ្រឿងឃើញរាងតូចឈរសម្លឹងលិចកើតទើបក៏បើកមកឈប់ពីមុខ រាងតូចដឹងថាគាត់ប្រយ័ត្នជាត្រូវការភ្ញៀវហើយចំពេលគេក៏ត្រូវការតាក់សុីដែរ ទើបស៊កដៃបើកទ្វា ចូលទៅអង្គុយខាងក្នុងចំណែកពូតៃកង់យកវ៉ាន់លីទៅទុកនៅគូតឡាន។
" លោកពូទៅតាមអាស្រ័យដ្ឋាននេះ " ជីមីន ទាញប័ណ្ណពីក្នុងកាបូបហើយហុចអោយលោកពូតៃកុងឡានមើលគាត់ងក់ក្បាលរួចក៏ចេញដំណើរទៅ។ រយៈពេល៣០នាទី ឡានតាក់ស៊ីដែលបើកដោយលោកអ៊ំវ័យចំណាស់ម្នាក់ បើកមកឈប់នៅពីមុខរាងតូច។
" អ្នកកម្លោះដល់ហើយ " គាត់ឈប់ឡាននៅមុខផ្ទះវីឡាតាមដែលរាងតូចអោយអាស្រ័យដ្ឋានមកមើល ពេលមកដល់ឃើញរាងតូចភ្លឹកគាត់ក៏ហៅគេ
" បា~បាទ អរគុណលោកពូ " ជីមីន កាលដែលឮបែបនេះរាងតូចក៏ប្រញាប់អរគុណដល់គាត់ហើយចុះពីលើឡានអូសវ៉ាន់លីដើរចូលទៅខាងក្នុង
" គ្មានអ្វីប្លែកសោះ គឺដូចដើម " ជីមីន ដើរមកដល់សម្លឹងមើលជុំវិញខាងក្នុងផ្ទះ គឺគ្រប់យ៉ាងនៅដដែលទោះពេលវេលាកន្លងទៅប្រាំឆ្នាំក៏ដោយ
" ជីមីន? " អ្នកស្រីផាក ចូលមកឃើញរាងតូចក៏ប្រញាប់ហៅទាំងត្រេកអរព្រោះគាត់ពិតជានឹកកូនណាស់ ពេលនេះកូនក៏ត្រឡប់មកវិញគាត់ពិតជាសប្បាយចិត្តណាស់
" ម៉ាក់.... " រាងតូច កាលដែលឮអ្នកមានឈ្មោះជាម្ដាយហៅក៏ប្រញាប់ងាកទៅរកសម្លេងនោះ ហើយអោបម៉ាក់ដោយសេចក្ដីនឹករលឹក។ អ្នកទាំងពីរលែងពីការអោបហើយអ្នកស្រីចោទសំណួរទៅកូនប្រុស
" មិចក៏មកមិនប្រាប់ ម៉ាក់និងទៅទទួលកូន " អ្នកស្រីផាក ព្រោះនឹកឃើញថាមិនចង់អោយកូនលំបាកព្រោះតាក់ស៊ីមិនងាយស្រួលរកទេសម័យនេះ ពេលខ្លះឈរចាំកន្លះម៉ោងក៏មានដែរ
" គឺចង់មកស៊ុបប្រាយម៉ាក់នោះអី ហើយចុះប៉ា? " ជីមីន សួរអ្នកម៉ាក់ទាំងងាករកលោកប៉ាក្រែងគាត់នៅទីនេះ
" គាត់មានការងារជាបន្ទាន់នៅប៊ូសាន ទើបចេញទៅមិញនេះ "
" មើលទៅប៉ារវល់ណាស់ " ជីមីន ពេលឮម៉ាក់និយាយបែបនេះរៀងទម្លាក់ទឹកមុខបន្ដិច ព្រោះគេមកដល់ក៏ចង់ជួបប៉ាដែរ តែមើលចុះគាត់ទៅធ្វើការបាត់
" អូយ៎! មោះកុំអន់ចិត្តអីកូនក្បាលខូច ចាំម៉ាក់តេប្រាប់ប៉ាអោយចុះ អូខេ " អ្នកស្រីផាក ទាញរាងតូចមកក្រសោបហើយអង្អែលក្បាលតិចៗដើម្បីឱ្យក្មងក្បាលខូចបាត់ងរ
" បាទ អូខេ " ជីមីន ស្រាប់តែប្រែទឹកមុខមកញញឹមវិញពេលម៉ាក់និយាយចឹង។ បន្ទាប់សម្ភាស៍រាងតូចអស់ជិតកន្លះថ្ងៃ ជីមីនសុំដកខ្លួនទៅបន្ទប់ ព្រោះគេហត់នឿយដោយសារធ្វើដំណើរមកមិនបានសម្រាកហើយនៅអង្គុយតែលើយន្ដហោះជាច្រើនម៉ោងទៀត។
នៅក្នុងភូមិគ្រឹះដ៏ធំស្កឹមស្កៃ ទ្វាបន្ទប់ដែលមានក្បាច់រចនាស្អាតសាកសម្រាប់វង្សត្រកូលអ្នកមានអំណាច បានបើកដោយដៃរាងក្រាស់បង្ហាញអោយឃើញរូបរាងសង្ហា កម្ពស់ខ្ពស់ស្រឡះ អាវធំខោខ្មៅ កាន់តែមើលគឺកាន់តែសង្ហា។ រាងក្រាស់ទម្លាក់ជើងដែលសម្បូរទៅដោយកម្លាំងចុះកាំជណ្ដើរម្ដងមួយកាំរហូតមកដល់ជាន់ខាងក្រោម ហើយក៏ដើរសំដៅទៅបន្ទប់អាហារដែលបង្ហាញអោយឃើញបុរសចំណាស់ពីរនាក់កំពុងតែសម្លឹងមកខ្លួន។
" ចុះមកបានហើយហ្ហេស រាល់ថ្ងៃអោយចាស់ទុំអង្គុយចាំបាយ គិតថាល្អមែនទេ " សម្ដីលោកមីនមួយមាត់ធ្វើអោយកូនប្រុសនិយាយមិនចេញឈរគាំង តាមពិតមិនមែននាយឈឺចាប់និងសម្ដីគាត់ទេតែនាយមិនចង់និយាយ
" កូនយ៉ុន មិននៅញុំាអាហារជាមួយគ្នាសិនទេហ្អេស? " អ្នកស្រីមីន ឃើញកូនប្រុសបម្រុងដើរចេញក៏សួរ
" កូនញុំានៅខាងក្រៅវិញ ព្រោះខ្លាចប៉ាឃើញមុខកូនហើយពិសារបាយមិនចូល " រាងក្រាស់សម្លឹងមុខគាត់មុននិងបែរមុខទៅមាត់ទ្វារួចក៏ដើរចេញទៅ
" អូនមើលចុះ! មើលចរិកវាគ្មានគោរពអ្នកជាឪពុកសូម្បីបន្ដិច " លោកមីន ក្រោបឈរចង្អុលទៅកូនដែលកំពុងបែរខ្នងហើយដើរចេញទៅដោយមិនខ្វល់ថាឪពុកម្ដាយកំពុងអង្គុយនៅទីនេះឡើយ
" បង...កុំស្ដីបន្ទោសកូនអី ប្រហែលកូនស្មុគការងារហើយទើបនិយាយស្ដីមិនល្អបែនេះ " អ្នកស្រីមីន តែងតែនៅខាងកូនពេលដែលលោកមីនខឹង អ្នកស្រីស្រឡាញ់ យ៉ុនហ្គី ដល់ថ្នាក់នេះ មិចនឹងហ៊ានអោយឪពុកលើកដៃវៃកូនទៅ!
" ហ្អឹម " លោកមីនក៏សម្រួលអារម្មណ៍រួចអង្គុយចុះ ហើយពួកគាត់ក៏បន្តពិសារអាហារពេលព្រឹកដោយមានសភាពស្ងប់ស្ងាត់។
ព្រឹកថ្ងៃថ្មី~
" កូនមីន ចង់ទៅណាទាំងព្រឹកហ្នឹង? " អ្នកស្រីផាក កំពុងធ្វើម្ហូបនៅក្នុងផ្ទះបាយឃើញកូនស្លៀកពាក់ស្អាតបាតគាត់គតថាប្រហែលកូនចង់ចេញទៅក្រៅទើបសួរ
" កូនទៅជួបមិត្តណា៎ម៉ាក់ "
" ថេយ៉ុងមែនទេ? "
" បាទ គេនេះណា៎! រអ៊ូថានឹកទើបចង់ទៅជួបគេបន្ដិច "
" ចាស ចឹងកូនទៅចុះប្រយ័ត្នថេយ៉ុងចាំយូរ "
" បាទ " ជីមីនថើបម៉ាក់មួយខ្សឺតទើបដើរចេញពីផ្ទះបាយសំដៅទៅកន្លែងចតឡាន។
តាំងពីចេញពីផ្ទះមក យ៉ុនហ្គី មិនមាត់គិតតែសម្លឹងមើលអាយភេតព្រោះនាយមានការងារដែលត្រូវត្រួតពិនិត្យ។ ចំណែកឯ ប៊ែល ដែលជាកូនចៅឃើញចៅហ្វាស្ងាត់ខ្លួនក៏មិនហ៊ានមាត់អ្វីដែលខ្លាចត្រូវមាត់ទាំងព្រឹក។ មកដល់ផ្លូវបួនជ្រុងភ្លើងសញ្ញាចរាចរណ៍ក៏លោតក្រហមឡានរាងក្រាស់ដែលបើកដោយប៊ែលក៏ជាន់ហ្រ្វាំង
/ ងក់~ ផាំង~ /
សម្លេងឡានប៉ះឡានធ្វើអោយរាងក្រាស់ប្រញាប់ដកភ្នែកចេញពីអាយភេតហើយសម្លឹងទៅក្រោយឃើញថាមានឡានមួយបើកបុកឡានខ្លួនពីក្រោយ
" ខ្ញុំសុំទៅចាត់ការសិនចៅហ្វាយ " ប៊ែល ឃើញទឹកមុខចៅហ្វាយមិនសូវល្អក៏ប្រញាប់សុំដកខ្លួនទៅចាត់ការ
" ....... " មិននិយាយតែងក់ក្បាលជាសញ្ញា
" ស៊យហើយយើង " ជីមីន កាលដែលបើកមកបុកឡានគេបែបនេះក៏ថាអោយខ្លួនឯង សឹមចុះទៅដោះស្រាយជាមួយបុរសម្នាក់កំពុងចុះពីលើឡានសំដៅមករកខ្លួន
" ខ្ញុំសុំទោសផងបងប្រុស ខ្ញុំគ្មានចេទនាទេ " រាងតូចដើរមកទល់មុខអ្នកកម្លោះក៏អោនសុំទោស
" ចុះលោកចង់ធ្វើយ៉ាងមិច? " ប៊ែល មិននិយាយអ្វីគ្រាន់តែសួរថាចង់អោយដោះស្រាយយ៉ាងមិច
" គឺ..... " ជីមីន រកនិយាយស្រាប់តែនាយកម្លោះមុខងាប់ចុះពីលើឡានដើរសំដៅមកពួកគេទាំងពី
" ហុីយ! គ្រាន់តែរឿងតិចតួចសោះ ដោះស្រាយយូរយ៉ាងនេះ " រាងក្រាស់និយាយដោយការធុញទ្រានព្រោះគេមានការងារដែលត្រូវធ្វើបន្ដមិនចង់ខាតពេលរឿងអត់ប្រយោជន៍
" សុំទោសចៅហ្វាយ " អ្នកជាចៅហ្វាឮកូនចៅសុំទោសខ្លួនក៏ថយក្រោយចូលទៅក្នុងឡានវិញតែក៏មិនភ្លេចសម្លក់រាងតូចធ្វើអោយគេហួសចិត្តនឹងទង្វើរាងក្រាស់ម្នាក់នេះ
" បងប្រុសខ្ញុំនឹងចេញថ្លៃខូចខាតទាំងអស់ ធ្វើយ៉ាងមិចខ្ញុំអាចទាក់ទងបងបានទៅ? " រាងតូចដឹងថាខ្លួនខុសទើបមិនចង់គិតអ្វីច្រើនមានតែដំណោះស្រាយមួយគឺចេញសងការខូចខាតទាំងអស់
" នេះជានាមប័ណ្ណ ខ្ញុំមានការជាបន្ទាន់លាសិនហើយ " ប៊ែល ហុចនាមប័ណ្ណអោយទៅរាងតូចក៏ឈរមើលបន្ដិចបានដើរចូលទៅក្នុងឡានហើយបើកចេញទៅ។
YOU ARE READING
រឿង ភរិយាស្របច្បាប់ (ចប់)
Romance" ហេតុអ្វីឯងមិនបដិសេធរឿងរៀបការ ?" " ខ្ញុំក៏ចង់ដែរ! បើខ្ញុំបរិសេធហើយប៉ាម៉ាក់ព្រមទេ ឬលោកបដិសេធមិនបានដែរ? " សម្ដីដែលរាងតូចតបអម្បាញ់មិញធ្វើឱ្យនាយក្រាស់ខឹងជាខ្លាំង រាងតូចក្លាហានណាស់ដែលហ៊ានសងអោយគេវិញ រាងក្រាស់ទប់អារម្មណ៍មិនបានក៏ចូលទៅកញ្ឆក់ដៃរាងតូចដោយច្របា...