រឿង💙✨ភរិយាស្របច្បាប់✨💙EP05

3.2K 250 1
                                    

រីង! រីង!
" [....] អាឡូ ជីមីន "
    " ឯងនៅឯណា? យើងខំមករកនៅហាងតែបុគ្គលិកប្រាប់ថាឯងចេញទៅក្រៅ "
    " គឺយើងមកផ្សារទិញឥវ៉ាន់បន្ដិចបន្តួច ឯងមានការអីឬអត់? "
" គ្មានទេ អផ្សុកចេះតែមកលេងទៅ "
    " ចឹងឯងចាំយើងនៅហាងចុះ ចាំយើងទិញឥវ៉ាន់រួចយើងនិងទៅទីនោះវិញ "
" អូខេ "
បន្ទាប់ពីសន្ទនាតាមប្រព័ន្ធទូរសព្ទជាមួយ ថេយ៉ុង រួចរាល់រាងតូចក៏កម្មង់ភេសជ្ជៈផឹកបណ្ដើរៗ អំឡុងពេលអង្គុយរង់ចាំមិត្តមកពីផ្សារវិញ។ និយាយជាមួយមិត្តរួច ថេយ៉ុង ក្រឡេកឃើញហាងលក់គ្រឿងពេជ្យមួយកន្លែងគេក៏ដើរចូល ដោយសារថ្ងៃនេះខួបកំណើតបងប្រុសជីដូនមួយបង្កើតទើបគេត្រូវទិញកាដូរជូនគាត់។ ពេលចូលមកដល់ថេយ៉ុងមិនបានចាប់អារម្មណ៍គូរស្នេហ៍មួយគូរដែលកំពុងតែមើលគ្រឿងពេជ្យនោះទេ គេដើរសំដៅទៅរកបុគ្គលិកស្រីម្នាក់ ដើម្បីសួរនាំពីខ្សែដៃដែលគេសម្លឹងឃើញនៅក្នុងទូរកញ្ចក់។
     " សួរស្ដីចា៎ តើអ្នកប្រុសពេញចិត្តមួយណាដែរ? " បុគ្គលិកឃើញ ថេយ៉ុង ដើរចូលមកខាងក្នុងហាងសម្លឹងមើលខ្សែដៃនៅក្នុងទូរនាងក៏សួរទាំងស្នាមញញឹម បុគ្គលិកនៅហាងនេះមានសុជីវធម៌ល្អសំខាន់រួសរាយរាក់ទាក់ទៀត បើ
     " បងស្រីខ្ញុំសុំមើលខ្សែដៃមួយនោះបានទេ?​ " ថេយ៉ុង លើកដៃចង្អុលទៅខ្សែដៃបុរសមួយខ្សែដែលតាំងនៅក្នុងទូរប្រាប់ដល់បុគ្គលិកស្រី។ នាងញញឹមព្រមទាំងងក់ក្បាលបន្ដិច រួចក៏ដកខ្សែដៃនោះចេញមកក្រៅហើយហុចអោយគេមើល ថេយ៉ុង ទទួលពីដៃនាងយកមកមើលស្រាប់តែមានសម្លេងមួយខ្សឹបក្បែរត្រចៀក។

     " ទិញអោយស្រីស្នេហ៍មែនទេ? " ជុងហ្គុក ឃើញ ថេយ៉ុង កាន់ខ្សែដៃមើលចុះឡើងៗទើបដើរចូលទៅរាក់ទាក់បន្ដិច
     " ជារឿងរបស់ខ្ញុំគ្មានពាក់ពន្ធ័អីនឹងលោកទេ " ថេយ៉ុង កាលដែលឮសម្លេងរំខានពីអ្នកកម្លោះរូបនេះក៏ប្រញាប់តបទៅ​វិញ ខ្លួនពិតជាធុញនឹងគេណាស់តាមរករឿងមិនឈប់សោះធ្វើមើលតែគេធ្លាប់ធ្វើអីនាយមកអញ្ចឹង
     " ចិត្តអាក្រក់ម្ល៉េះ​! គ្រាន់តែសួរចង់ដឹងនឹងអាលយើងជួយរើសអោយ​ ព្រោះម៉ូតនេះវាដូចជាស្រែពេក​ " ជុងហ្គុង និយាយបែបឌឺដងអោយរាងតូច នាយថែមទាំងសើចទៀតផងចរិក​ចេញមកចង់មើលងាយតែម្តង ធម្មតាគេជាកូនអ្នកមានរបស់ដែលពួកគេប្រើមានតម្លៃថ្លៃនិងមើលទៅលេចធ្លោ ថេយ៉ុង មិនប្រតិកម្មនឹងសម្ដីរបស់នាយអីបន្ដិចព្រោះគេដឹងច្បាស់ជាងនាយទៅទៀត ទោះជាវាមិនសូវមានតម្លៃថ្លៃ តែសម្រាប់រាងតូចគឺសមរម្យហើយព្រោះគេគ្មានសមត្ថភាពទិញរបស់ថ្លៃជាងនេះឡើយ
     " សូមមេត្តាលោកចេញទៅ​កុំអោយខ្ញុំអស់ការអត់ធ្មត់អី " ថេយ៉ុង ដឹងច្បាស់ណាស់ថាប្រុសម្នាក់នេះកំពុងតែនិយាយមើលងាយខ្លួន រាងតូចនៅតែប្រកាន់ភ្ជាប់ជាមួយសុជីវធម៌មិនឆេវឆាវ មិនច្រលោតនឹងពាក្យសម្ដីរបស់ប្រុសម្នាក់នេះឡើយ គ្រាន់តែសុំឱ្យគេចេញទៅកុំមករញ៉េរញ៉ៃជាមួយខ្លួន។ ស្របពេលនាយសុខចិត្តធ្វើមុខក្រាស់មិនព្រមចេញតាមសម្ដី ថេយ៉ុង ស្រាប់តែសង្សារបណ្ដូលចិត្តនាយដើរចូលមកល្មម
     " បងជុង!! បងមកធ្វើអ្វីនៅទីនេះ​ ជួបមិត្តចាស់មែនទេ?​ " មីណា ​ចូលមកឃើញសង្សាខ្លួនឈរជិតរាងតូចក្នុងចិត្តក៏ខឹងមិនតិចដែរ តែនាងមិនអាចបញ្ចេញអាការៈដ៏ឱ្យស្អប់នៅចំពោះមកគ្រប់គ្នានោះទេ ទើបបញ្ចេញស្នាមញញឹមក្លែងក្លាយចេញមកជំនួសវិញ
     " មិនមែនទេ​ បងគ្មានមិត្តក្រៅពីអាយ៉ុនទេ " ជុងហ្គុក និយាយហាក់ដូចជាចង់ឌឺដងរាងតូច ទៀតហើយ ពេលបានឮនាយនិយាយបែបនេះរាងតូចក៏ឈរស្ងៀមធ្វើដូចជាមិនបានឮសម្ដីមុននេះអញ្ចឹង តែក្នុងចិត្តវិញក៏រៀងអន់ចិត្តដែរ សួរថាអ្នកណាមិនអន់ចិត្តទោះយើងមិនមែនជាមិត្តពិតមែនតែគួរតែឆ្លើយអោយគួរសមជាងនេះមិនមែនឆ្លើយមកត្រង់ស្លុយដូចជាបន្ទាត់ទេ។
     " ចឹងទេហ្អេ! នេះមកទិញខ្សែដៃអោយសង្សារមែនទេ? ខ្ញុំគិតថាបើឯងចង់ទិញយកអាមួយនោះល្អជាង វាមើលទៅស្អាតជាងម៉ូតនេះ " មីណា ឃើញរាងតូចកាន់ខ្សែដៃទើបជួយបញ្ចេញយោបល់ថាមួយណាស្អាតមួយណាសម តាមមើលនាងដូចជារួសរាយចិត្តល្អ ប៉ុន្ដែមិនមែនទេនាងក៏ដូចជាសង្សារនាងដែរ សម្ដីមធ្យមងំទឹកមុខដូចជាកំពុងពេបជ្រាយអោយគេអញ្ចឹង
     " បាទ អរគុណអ្នកនាងហើយ ដែលជួយផ្ដល់យោបល់ " ថេយ៉ុង មិនមានអ្វីក្រៅពីពាក្យថាអរគុណឡើយ ព្រោះគេខំមានទឹកចិត្តជួយបើយើងមិនអរគុណ គេប្រហែលជាអន់ចិត្តមិនខាន
     " មិនអីទេ!! ចឹងខ្ញុំនិងបងជុងសុំលាទៅមុនហើយ បើមានឱកាសយើងនឹងជួបគ្នាម្ដងទៀត " មីណា ញញឹមដាក់រាងតូចហើយយកដៃទៅគាកដៃរាងក្រាស់បែបចង់បញ្ជាក់ថាបុរសម្នាក់នេះជារបស់គេ ប៉ុន្ដែគិតថា ថេយ៉ុង ខ្វល់ឬ? សូម្បីតែមុខនាយគេមិនចង់ឃើញផង
     " បាទ " ថេយ៉ុង ក៏បញ្ចេញស្នាមញញឹមដែលអាចឱ្យ ជុងហ្គុក ធ្លាក់ក្នុងអន្លងស្នេហ៍គេបានហើយក៏តបទៅកាន់ស្រីរបស់នាយយ៉ាងគួរសមទៅវិញ។ ទីបំផុតពួកគេក៏ចេញពីហាងមួយនេះតាមដែល ថេយ៉ុង ចង់បាន បើសិនជានាយនៅបន្ដទៀតនោះខ្លួនប្រាកដជាត្រូវពាក្យសម្ដីរបស់នាយវាយប្រហារនិងក្រសែភ្នែកដ៏កាចសាហាវរបស់សង្សារនាយជាក់ជាមិនខាន។
     នាយកម្លោះសង្ហាដែលមានឈ្មោះជាប្រធានក្រុមហ៊ុន អេស៍ជីគ្រុប កំពុងតែអង្គុយធ្វើការនៅមុខកុំព្យូទ័រសុខៗ ស្រាប់តែទាញថតតុនឹងដករូបថតមួយសន្លឹកយកមកមើលហើយឧទានទាំងទឹកក្រៀមក្រំ
     " អូនដឹងទេថេយ៍? បងមិនអាចភ្លេចអូនបានទេទោះវាកន្លងមកជាច្រើនឆ្នាំក៏ដោយ អូននៅតែជាមនុស្សទីមួយនៅក្នុងបេះដូងបងជានិច្ច " យ៉ុនហ្គីយកដៃអង្អែលរូបថតថ្នមៗហើយនិយាយប្រាប់ពីអារម្មណ៍របស់ខ្លួនដែលមានចំពោះម្ចាស់រូប ទោះជានាយមិនដែលមានឱកាសនិយាយមុខ ថេយ៉ុង ពិតមែន ប៉ុន្ដែគេនៅតែអាចនិយាយជាមួយរូបមួយសន្លឹកនេះ។ កំពុងតែមើលរូបសុខៗស្រាប់តែកូនចៅបើកទ្វាចូលមកនាយក៏ប្រញាប់យករូបដាក់ចូលក្នុងថតតុហើយសួរទៅកូនចៅ
     " យ៉ាងមិចហើយរឿងដែលយើងអោយទៅស៊ើប? " គ្រាន់តែឃើញកូនចៅចូលមកប្រយោគដែលនាយសួរទៅមុនគេនោះគឺចង់ដឹងពី ថេយ៉ុង កំពុងនៅទីណា ហើយធ្វើការងារអី
" បាទចៅហ្វាយ ទាំងនេះជាឯកសារទាក់ទងនឹងអ្នកប្រុស ថេយ៉ុង ដែលចៅហ្វាយចង់បាន " ប៊ែល ក៏ប្រញាប់ហុចឯកសារដែលខ្លួនកាន់អោយទៅចៅហ្វាយ យ៉ុនហ្គី ទទួលពីដៃកូនចៅបើកមើលម្ដងមួយសន្លឹករហូតដល់សន្លឹកមួយដែលបញ្ជាក់ពីការងាររបស់ ថេយ៉ុង នាយក៏ប្រញាប់ដើរចេញទៅយ៉ាងលឿនធ្វើអោយប៊ែលដែលកំពុងឈរធ្វើមុខឆ្ងល់ ចៅហ្វាយកើតអី? ដោយឆ្ងល់ពេកគេក៏ទាញយកសន្លឹកដែលចៅហ្វាយមើលដល់ទើបគេយល់ភ្លាម តាមពិតប្រញាប់ទៅជួប ថេយ៉ុង នៅហាងសោះ។
     #ហាងកាហ្វេ
" ចាំយូរទេ? " ថេយ៉ុង ដើរចូលមកសួរមិត្តដែលកំពុងអង្គុយធ្វើមុខស្អុយ គេដឹងច្បាស់ថាអោយ ជីមីន ចាំយូរតែធ្វើមិចបើ ជុងហ្គុក ចេះតែតាមរករឿងមិនឈប់សោះ ខ្លួនព្យាយាមដេញហើយនៅមុខក្រាស់ចឹងមានតែតាមដំណើរ
     " អត់យូរទេជិតមួយម៉ោង! ឬមួយឯងទៅទិញឥវ៉ាន់អស់ពីផ្សារហើយ " ជីមីន មើលមុខមិត្តដែលដើរចូលមកអង្គុយទល់មុខខ្លួនហើយនិយាយឌឺដងអោយមិត្ត គួរតែខឹងឬអត់ន៎!ពេលតេទៅប្រាប់ថាមកឡូវហើយ តែមើលចុះគេអង្គុយចាំផឹកទឹកឡើងចង់បែកពោះហើយ សមតែវៃឱ្យបែកគូទម្ដងទេ
     " មានឯណា! អឺមែនហើយ! និយាយចឹងល្ងាចឯងទៅខួបកំណើតបងជីនឬអត់? " ថេយ៉ុង សើចពេលឮមិត្តរអ៊ូទាំងមិនសុខចិត្ត ទៅមិនដល់មួយម៉ោងផងថាអោយគេទិញឥវ៉ាន់អស់ពីផ្សាររ។ នេះផ្សារទំនើបមិនមែនផ្សារតូចទេណាបើចង់ទិញអស់ពីហាងក៏ប្រើពេលយូរដែរ មែនហើយអង្គុយបានបន្ដិចកនឹកឃើញថាល្ងាចនឹងបងជីនធ្វើខួបកំណើតជាពិសេសមិនអាចបាត់ភ្ញៀវសំខាន់ដូចជា ថេយ៉ុង និង ជីមីន បានឡើយ។
     " បើមិនទៅប្រាកដជាបងឯងមកជេរយើងដល់ផ្ទះហើយ ឯងជាប្អូនគាត់គួរតែដឹងចរិកគាត់ច្បាស់ហើយ " ជីមីន និយាយហួសចិត្តនិងចរិក ជីន តែគួរអោយស្ដាយថ្ងៃមង្គលការខ្លួនគាត់ជាប់ការងារនៅក្រៅប្រទេស
     " អឹម ចឹង.... " ថេយ៉ុង រកនិយាយទៅហើយស្រាប់តែលេចវត្តមានរាងក្រាស់មកឈរនៅចំពោះមុខពួកគេ រាងតូចកំពុងតែអង្គុយចាំស្ដាប់សម្ដីមិត្តតែឃើញមិត្តបើកភ្នែកធំៗដូចឃើញខ្មោចងាកទៅមើល
     " លោក?? " ជីមីន ភ្ញាក់ផ្អើលពេលឃើញប្ដីខ្លួនឈរមើលមកខ្លួននិងមិត្ត ទឹកមុខរាងក្រាស់ធ្វើអោយរាងតូចដឹងថានាយមានកង្វល់នៅក្នុងចិត្ត តែរាងតូចគ្មានសិទ្ធិសួរនាំអ្វីទាំងអស់។
     " ថេយ៍ សុំនិយាយជាមួយបន្ដិចបានទេ? តែ៥នាទីប៉ុណ្ណោះ "  រាងក្រាស់មិនបានចាប់អារម្មណ៍និងប្រពន្ធឡើយតែបែរជាហៅអ្នកផ្សេងរំលងរងតូចទៅវិញ។ ជីមីន កាលឮប្ដីនិយាយទៅកាន់មិត្តក៏ងាកមើលមុខមិត្តទាំងឆ្ងល់ ថេយ៉ុង ក៏មិនប្រកែកការស្នើសុំរបស់នាយដែរ ក៏ដើរចេញទៅខាងក្រោយហាងទើបរាងក្រាស់ដើរទៅតាម។
     " ពួកគេស្គាល់គ្នាដែរ? " ជីមីន ចោទសួរខ្លួនឯង ម្យ៉ាងពេលដែល យ៉ុនហ្គី ហៅនឹងមើលសម្លឹង ថេយ៉ុង ដូចធ្លាប់ស្គាល់គ្នាពីមុនមកអញ្ចឹង។ ពួកគេមិនជាអ្នកស្គាល់គ្នាធម្មតាទេ តែលើសពីពាក្យថាស្គាល់ទៅទៀត ដោយសារការចង់ដឹងនឹងឆ្ងល់ពេញខួរក្បាលថាស្វាមីខ្លួននិងមិត្តនិយាយពីរឿងអី! ទើបរាងតូចទៅពួនក្បែរទ្វាលួចមើលអ្នកទាំងពីរពីចម្ងាយ។
     " យ៉ុនហ្គី មានអីក៏ឆាប់និយាយមក ខ្ញុំរវល់ធ្វើការ " ថេយ៉ុង ដើរមកដល់ក៏ឈប់ ហើយសួររាងក្រាស់ថាចង់យ៉ាងមិចអោយប្រាកដទើបគេចេះតែមកតាមខ្លួនរហូតបែបនេះ ហើយមើលមកក៏មិនសូវសមដែលព្រោះប្រពន្ធនាយកនៅទីនេះដែរ
     " អូននៅចាំខ្សែកមួយនេះទេ? " យ៉ុនហ្គី បានដកខ្សែកពីក្នុងខោប៉ាវមកបង្ហាញអ្នកដែលឈរនៅចំពោះមុខខ្លួន តែមើលទៅគេដូចជាមិនអើពើសោះ
     " សុំទោសផង ខ្ញុំមិនចាំទេ? " ថេយ៉ុង ប្រញាប់តបភ្លាមៗពេលដែលនាយសួរ តើមានអ្វីអោយគេចាំទៀតទៅ បើស្នេហារវាងគេនិងនាយគឺវាបាត់សាបសូន្យទៅហើយ
     " អូនពិតជាមិនចាំពិតមែនហ្អេ ថេយ៍? " យ៉ុនហ្គី នៅតែបន្ដសំណួរមួយនេះ យ៉ាងណានាយក៏មិនជឿដែលថាគេភ្លេចដែរ កន្លងមកគេជាមនុស្សដែលមានការចងចាំល្អមិនមែនភ្លេចអីដោយងាយៗឡើយ អ្វីដែលពិសេសនោះខ្សែកនេះគឺជាចងចាំដ៏ល្អហើយនឹងមានអនុស្សាវរីយ៍ជាមួយគ្នាច្រើនណាស់មិចនឹងអាចភ្លេចបានទៅ
     " បើលោកមិនជឿ ចឹងខ្ញុំក៏គ្មានពាក្យអីនិយាយដែរ សូមមេត្តាលោកទៅវិញចុះ " អោយនិយាយអ្វីទៀតបើប្រាប់ការពិតហើយនាយនៅតែមិនជឿចឹងមានតែខ្លួនធ្វើជាមនុស្សចិត្តអាក្រក់សុខចិត្តដេញអោយនាយទៅវិញ
     " ពួកគេនិយាយគ្នាពីរឿងអីចេស៎! យើងស្ដាប់មិនឮសោះ? " ជីមីន ឈរអើតលើបរអ៊ូតែម្នាក់ឯង ព្រោះមិនឮពួកគេនិយាយអីសោះ ប៉ុន្ដែរូបភាពអម្បាញ់មិញក៏ធ្វើឱ្យយល់ខ្លះដែរ ប៉ុន្ដែមិនទាំងអស់នោះទេ ស្របពេលនិយាយតិចៗស្រាប់តែមានសម្លេងមួយផុសក្បែរត្រចៀករាងតូច
     " ចូលទៅស្ដាប់ឱ្យជិតល្អទេ? "
  " គឺល្អដែលតើស៎! តែ.....អូស៎! " រាងតូចយល់ស្របនឹងសម្ដីអម្បាញ់មិញនេះ ដោយមិនបានគិតថាជាសម្ដីអ្នកណា? បើសិនជាគេចូលទៅជិតជាងនេះ រាងក្រាស់និងមិត្តប្រាកដជាដឹងហើយ ដោយអត់ឆ្ងល់មិនបានរាងតូចក៏ងាករកម្ចាស់សម្លេងនោះ ស្រាប់តែធ្វើអោយគេភ្ញាក់ស្ទើរតែដួលអុកគូទទៅក្រោយហើយ តែសំណាងអ្នកកម្លោះជួយទប់រាងតូចទាន់កុំអីបានសុីឥដ្ឋបាត់ សកម្មភាពនេះរាងក្រាស់នឹង ថេយ៉ុង ក៏បានឃើញដែរ។ ជីមីន និងអ្នកកម្លោះសង្ហាសម្លឹងមុខគ្នាយ៉ាងយូរទើបរាងតូចប្រញាប់ដកខ្លួនចេញពីបុរសម្នាក់នោះ
" អរ....!! " ជីមីន រកនិយាយពាក្យអរគុណដល់ប្អូនម្នាក់នេះដែលបានជួយខ្លួន តែមិនទាន់និយាយអស់ផងស្រាប់តែមានដៃរឹងមាំចូលមកចាប់ដៃខ្លួនរួចទាញគេចេញទៅខាងក្រៅបាត់។

រឿង ភរិយាស្របច្បាប់ (ចប់)Where stories live. Discover now