រឿង💙✨ភរិយាស្របច្បាប់✨💙EP21

2.8K 215 1
                                    

     ក្រឡេកមកមើលនាយតូច ថេយ៉ុង អង្គុយចាំ ជុងហ្គុក ចេញពីងូតទឹកយូរពេកក៏ដើរទៅយកទូរសព្ទនៅលើតុបំណងខលទៅ ជីមីន ព្រោះពួកគេមិនបានជួបគ្នាតាំងពីចេញពីមន្ទីរពេទ្យមកម្ល៉េះ ប៉ុន្ដែពេលបើកទូរសព្ទមកស្រាប់តែឃើញសារមួយផ្ញើ 2នាទីមុននាយតូចក៏ចុចចូលមើល។
     " ហា ស៊ូយ៉ុង ?! " នាយតូចឧទានឈ្មោះបុរសប្រុសដែលនៅក្នុងទូរសព្ទ វាអាក្រក់មើលខ្លាំងណាស់ពេលឃើញរូបខ្លួនដេកជាមួយបុរសម្នាក់នោះ ថេយ៉ុង ស្ទើរតែស្រក់ទឹកភ្នែកតែក៏ត្រូវហាមដោយសារគេទាក់ទងមក។
     " អាឡូ! អូនសម្លាញ់បែកគ្នាយូរមាននឹកប្ដីឬអត់? តែបងឮមកថាអូនមានប្ដីថ្មីហើយ ពិតទេ? " ស៊ូយ៉ុង និយាយលាយស្នាមញញឹមដ៏សែនពឹសពុលទោះជា ថេយ៉ុង មិនបានឃើញមុខគេនៅពេលនេះតែក៏អាចស្មានដឹងដែរ
     " លោកត្រូវការអីអោយប្រាកដស៊ូយ៉ុង? "
     " ត្រូវការខ្លួនអូន...មានឱ្យបងដែរឬទេ? "
     " លោកនិយាយឆ្គួតស្អី?? " ថេយ៉ុង ពិតជាខឹងណាស់ពេលគេនិយាយមើលងាយខ្លួន ប៉ុន្ដែនៅតែមានសតិគ្រប់គ្រាន់តបទៅកាន់គេវិញ ស្របពេលអ្នកម្ខាងទៀតរកនិយាយស្រាប់តែមានសម្លេងបុរសម្នាក់បន្លឺក្បែរត្រចៀកនាយតូចធ្វឱ្យគេប្រញាប់ដាក់ទូរសព្ទចុះហើយបែរទៅរកម្ចាស់សម្លេងនោះ។
     " មិននឹកស្មានឯងអាក្រក់ដល់ថ្នាក់នេះសោះ គីម ថេយ៉ុង យអសួរតាមត្រង់ឯងធ្លាប់ដេកជាមួយមនុស្សប្រុសប៉ុន្មាននាក់ហើយ? ហើយយើងជាមនុស្សទីប៉ុន្មាន? " ផាច់! មិនទាន់ទទួលបានចម្លើយផងក៏ត្រូវទះមួយកំផ្លៀងបាត់ ជុងហ្គុក បែរមកសម្លក់នាយតូចទាំងកំណាចព្រោះតែនាយខឹងដែលគេហ៊ានលើកដៃទះកំផ្លៀងខ្លួន តាំងពីពួកែជួបគ្នាមកប៉ុន្មានដងហើយដែលនាយត្រូវរាងតូចទះ ត្រូវកំផ្លៀងខ្លះក៏ល្អដែរ លើកក្រោយមុននិយាយអ្វីចេញមកឱ្យគិតជាមុនផង។
     " ផាច់! កុំមកខ្លាំងដាក់យើងព្រោះយើងមិនចូលចិត្ត ហ៊ឹស!ឆាប់ចេញទៅ ចេញឱ្យឆ្ងាយពីមុខយើងទៅ យើងរអើមឯងណាស់ គីម ថេយ៉ុង " ជុងហ្គុក លើកដៃទះរាងតូចមួយកំផ្លៀងវិញបណ្ដាលឱ្យមានស្នាមក្រហមនៅលើថ្ពាល់ដ៏សខ្ចី ភ្លាមៗនាយក្រាស់ក៏បែបមុខចេញព្រមទាំងដេញរាងតូចឱ្យចេញទៀតផង
     " ខ្ញុំមិនទៅទេ " ថេយ៉ុង ចូលទៅឱបរាងក្រាស់ពីក្រោយក្រវីក្បាលបដិសេធមិនព្រមទៅណាទាំងអស់ មានដឹងឬអត់? ថេយ៉ុង ស្រឡាញ់នាយខ្លាំងណាស់ទោះបីជាត្រូវនាយមើលងាយនិងវាយគេមួយរយដងទៀតក៏គេព្រមនៅក្បែរនាយដែរ ហេតុអីក៏នាយដាច់ចិត្តហារមាត់ដេញគេនិងកូនទៅវិញ?
     " ចេញទៅ...." ជុងហ្គុក ស្រែកមួយទំហឹងព្រមទាំងប្រលះដៃនាយចូលចេញពីចង្កេះខ្លួនហើយធុញគេចេញមួយទំហឹង ថេយ៉ុង ត្រូវដួលទាំងកំរោលទៅលើកម្រាលឥដ្ឋទឹកភ្នែកដែលខំប្រឹងទប់ជាយូរក៏ហូរចុះមកដូចជាទឹកទំនប់ ហេតុអីនាយផ្លាស់ប្ដូរលឿនម្ល៉េះ? មុននេះនៅអោបក្រសោបគ្នានៅឡើយសោះ ឥឡូវបែរជាដេញគ្នាដូចឆ្កែដូចឆ្មទៅវិញ ពេលនេះ ថេយ៉ុង ចាប់ផ្ដើមសង្ស័យហើយថានាយធ្លាប់ស្រឡាញ់គេទេ ឬគ្រប់យ៉ាងដែលនាយធ្វើដើម្បីតែកូនប៉ុណ្ណោះ។ បើសិនជានាយដេញគេឱ្យទៅតាំងពីដំបូងប្រសើរជាងនេះ ហេតុអីមកដេញចំពេលគេកំពុងតែមានចិត្តលើនាយទៅវិញ? ដឹងទេវាឈឺខ្លាំងណាស់ ឈឺជាងគេយកកាំបិតមកចាក់ទៅទៀត។
ឡានពណ៌ខ្មៅសេរីទំនើបបង្អស់បានបើកចូលមកចតនៅពីមុខភូមគ្រឹះដ៏ធំស្កឹមស្កៃ ប៊ែល ចុះពីលើឡានក៏ប្រញាប់ដើរមកបើកទ្វាឱ្យចៅហ្វាយទំងពីរ។ ពេលចុះពីលើឡានរាងក្រាស់និងប្រពន្ធកាន់ដៃគ្នាដើរចូលទៅខាងក្នុងប៉ុន្ដែពេលឃើញ ស៊ូសុី ឈរសម្លឹងមកទើប ជីមីន រហ័សប្រលែងដៃពីស្វាមីហើយទៅឈរនៅជ្រុងម្ខាង នាងឃើញសូច្នេះក៏ញញឹមហើយដើរសំដៅមករាងក្រាស់ដោយអោបដៃគេមិនក្រែងចិត្តប្រពន្ធគេអីបន្ដិច។
" មិចក៏បងមកវិញយូរម្ល៉េះ? ដឹងទេថាអូនអង្គុយចាំបងឡើងរោយដៃជើងហើយ " ស៊ូសុី អោបដៃរាងក្រាស់ព្រមទាំងធ្វើរឹកមាយាធ្វើឱ្យលោកស្រីមីនដែលឈរនៅក្បែរនោះជ្រេញនឹងចរិកនាងជាខ្លាំងតែក៏មិនភ្លេចមើលទឹកមុខកូនប្រសារដ៏សែនកំសត់របស់គាត់ដែរ។
" មួយរយៈនេះបងរវល់ការងារណាស់ មិចក៏អូនមកថ្ងៃនេះវិញ? ក្រែងបងប្រាប់ហើយមែនទេស្អែកចាំបងទៅទទួល ហេតុអីមិនស្ដាប់តាមបញ្ជាបង? " យ៉ុនហ្គី រវល់តែនិយាយជាមួយ ស៊ូស៊ី ភ្លេចចាប់អារម្មណ៍ក្រសែភ្នែកប្រពន្ធដែលកំពុងមើលមក ជីមីន ស្ដាប់សំដីពួកគេហើយធ្វើឱ្យគេអាក្រក់មិនល្អទឹកមុខប្រែជាក្រៀមក្រំពេលឃើញស្វាមីស្និតស្នាលជាមួយអ្នកផ្សេង
" អូនសុំទោស មកពីនៅទីនោះអង្សុកពេកទើបប្រញាប់មករកបង បងប្រហែលជាហត់ពួកយើងឡើងទៅបន្ទប់ល្អទេ? ចាំអូនធ្វើសរសៃអោយ ឆាប់ទៅ " ស៊ូស៊ី ដាក់ក្បាលលើស្មារាងក្រាស់ដើម្បីឱ្យនាយអត់ទោសឱ្យនាងដែលមិនស្ដាប់តាមសំដីនាយ រាងក្រាស់មិនបាននិយាយអីមានន័យថានាយមិនប្រកាន់ ដូច្នេះនាយក៏បបួលរាងក្រាស់ទៅខាងលើបំណងចង់បំបែករាងក្រាស់ចេញពីប្រពន្ធគេ នាងឃើញរាងក្រាស់ឈរស្កប់សម្លឹងមើលរាងតូចក៏ទាញដៃនាយទៅដោយមិនភ្លេចដៀងភ្នែកឌឺដងដាក់រាងតូច រីឯរាងក្រាស់មិនបដិសេធក៏ដើរទៅតាមការទាញរបស់នាង ដើរមកដល់កាំជណ្ដើរនាយក៏ងាកក្រោយមើលទៅប្រពន្ធដែលឈរសម្លឹងមកខ្លួន។
" កូនប្រសារ... " ក្រោយពីនាក់នោះដើរទៅបាត់លោកស្រីក៏ចូលមកជិតរាងតូច តាមមើលទឹកមុខដូចជាមិនសូវល្អសោះព្រោះឃើញមនុស្សដែលខ្លួនស្រឡាញ់ទៅជាមួយអ្នកផ្សេងដែលមិនមែនជាខ្លួន។
     " ខ្ញុំមិនអីទេ យប់ហើយម៉ាក់គួរតែទៅសម្រាក នៅយូរមិនល្អចំពោះសុខភាពទេ ចាំខ្ញុំជូនទៅបន្ទប់ " ទោះបីទ្រូងខាងឆ្វេងនៅឈឺក៏រាងតូចមិនភ្លេចញញឹមដែរនាយធ្វើបែបនេះព្រោះមិនចង់ឱ្យលោកស្រីបារម្ភ
     " ចា៎ស " លោកស្រីមិនបដិសេធក៏បណ្ដោយឱ្យកូនប្រសាជូនគាត់ទៅបន្ទប់ ហើយគាត់ក៏មិនបានសួរនាំអ្វីច្រើនដែរ ក៏ដេញឱ្យកូនប្រសារទៅបន្ទប់របស់គេហើយនឹងឆាប់ចូលសម្រាកផងមើលទៅគេក៏ល្វើយដែរ។ ចូលមកដល់បន្ទប់ ជីមីន ក៏ចាក់សោរពីខាងក្នុងដោយគិតថារាងក្រាស់នឹងមិនមកវិញព្រោះនាយទៅគេងនៅបន្ទប់របស់ ស៊ូស៊ី ហើយ រាងតូចទម្លាក់ខ្លួនទៅលើពូកព្រមទាំងនិយាយពាក្យប៉ុន្មានម៉ាត់ចេញមក « ពួកយើងគ្រាន់តែជាចំណែកលើសប៉ុណ្ណោះ » ទឹកថ្លាៗក៏ស្រក់មកកាត់ថ្ពាល់ប៉ោងៗគួរឱ្យចង់ស្ទាបអង្អែលឱ្យតែនឹកដល់រឿងស្វាមីនិងស្រីស្រស់ទឹកភ្នែករាងតូចហូរដូចជាទឹកទំនប់ នៅក្នុងបន្ទប់ងងឹតស្រុបឮតែសម្លេងយំដោយភាពឈឺចាប់ប្រហែលជាពាក់កណ្ដាលអាត្រាតទើបសម្លេងយំបានបាត់។
     នៅក្នុងបន្ទប់មួយបង្ហាញឱ្យឃើញមនុស្សពីរនាក់កំពុងតែគេងឱបគ្នាយ៉ាងស្អិតរមួត នាយក្រាស់បើកភ្នែកសន្សឹមក៏ឃើញផ្ទៃមុខសខ្ចីនឹងបបូរមាត់ពណ៌ស៊ីជម្ពូរ ស្របពេលកំពុងឈ្លក់វង្វេងនឹងសម្រស់នាងតូចស្រាប់តែសាមីខ្លួនគេបម្រាស់ខ្លួនទើបនាយដកភ្នែកចេញហើយព្រិចវាបីដងដើម្បីបណ្ដេញគំនិតនោះចោល។
     " អូនងើបហើយហ្អេ៎! បងទៅសម្អាតខ្លួនសិន "
     " អ៉ឹម " នាងក្រហឹមដើមកហើយបិទភ្នែកដេកបន្ដ ចំណែកឯរាងក្រាស់ងើបចេញហើយសំដៅទៅបន្ទប់ទឹក ប្រហែល១០នាទីនាយក៏ចេញមកវិញជាមួយនឹងឈុតអាវធំ បន្ទាប់មកនាយក៏ចូលក្បែរ ស៊ូស៊ី ផ្ដល់ស្នាមថើបឱ្យនាងមួយខ្សឺតមុននឹងចាកចេញ។
     " ហ៊ឹស ចុងក្រោយខ្ញុំជាអ្នកឈ្នះ " នាងតូចឧទានទាំងស្នាមញញឹមពេលរាងក្រាស់ចេញទៅផុត នាងយកឈ្នះ ជីមីន ហើយមិនតែប៉ុណ្ណោះយកឈ្នះចិត្តរាងក្រាស់ទៀត មិនយូរទេក្ដីស្រមៃនាងក្លាយជាអ្នកស្រីនៅទីនេះនឹងក្លាយជាការពិត។ ក្រោយចេញពីបន្ទប់ ស៊ូស៊ី រាងក្រាស់ក៏ដើរទៅកាន់បន្ទប់របស់ខ្លួន រាងក្រាស់កាន់ទ្វាបម្រុងរុញទ្វាបើកស្រាប់តែជាប់សោរ នាងលើកដៃគោះទ្វាពីរដងតែមិនឃើញរាងតូចមកបើកទើបសម្រេចចិត្តចុះទៅខាងក្រោម ដោយសារម៉ោងជិត7ហើយទើបនាយប្រញាប់ចេញទៅក្រុមហ៊ុនដោយមិនបានញុំាអាហារពេលព្រឹក។
      " ហ៊ឹម " ត្របកភ្នែកតឹងណែនតូចបើកឡើងសន្សឹមៗដើម្បីទទួលយកពន្លឺដែលចាំងចូលមកតាមបង្អួច រាងតូចងើបឡើងពត់ដៃហើយសម្លឹងមើលជុំវិញខ្លួនគឺមានភាពទទេស្អាត សូម្បីតែចូលមកអើតបន្ដិចក៏អត់ដែរចិត្តដាច់មែនប្រុសម្នាក់នេះ ជីមីន ច្រានគំនិតនោះចោលរួចក៏យកទូរសព្ទនៅក្បែរនោះមកមើល! ស្លាប់ហើយម៉ោងជិត8 កាយតូចក៏ស្ទុះចុះពីលើគ្រែហើយរត់ចូលបន្ទប់ទឹកយ៉ាងលឿន។ ប្រហែល15នាទីរាងតូចក៏ចេញពីបន្ទប់ទឹករុំកន្សែងត្រឹមចង្កេះដើរសំដៅទៅទូរដាក់សម្លៀកបំពាក់ បន្ទាប់ពីផ្លាស់ប្ដូរខោអាវរួចរាល់រាងតូចក៏ចុះទៅខាងក្រោមស្រាប់តែមានសម្លេងមនុស្ស្រីម្នាក់សឧទានឡើងពេលគេដើរកាត់នោះ។
     " អៅ ជីមីនប្រញាប់ទៅណា? មិននៅញុំាអាហារជាមួយគ្នាសិនទេអី? "
     " បាទ អ្នកនាងតាមសប្បាយចុះ ខ្ញុំប្រញាប់ទៅធ្វើការ លាសិនហើយ " ជីមីន និយាយតែប៉ុន្មានក៏ដើរចេញទៅទាំងរំភើយធ្វើឱ្យស្រីស្រស់អង្គុយធ្វើមុខជ្រេញនិងកាយវិការបស់គេ តាមពិតនាងគ្រាន់តែហៅក៏យកគួរប៉ុណ្ណោះមិនបានពេញចិត្តនឹងរួមតុជាមួយគេឡើយ។ ចេញមកដល់មុខផ្ទះ ជីមីន ក៏ដកដង្ហើមធំមួយខ្សាវមួយមុននឹងដើរសំដៅទៅឡានហើយបើកចេញពីភូមិគ្រឹះឆ្ពោះទៅក្រុមហ៊ុន។ 

រឿង ភរិយាស្របច្បាប់ (ចប់)Where stories live. Discover now