ក្រោយពីជុងហ្គុកចេញទៅផុតអ៊ំស្រីក៏ជូនថេយ៉ុងឡើងទៅបន្ទប់របស់នាយក្រាស់ ចូលមកខាងក្នុងថេយ៉ុងក៏ឡើងទៅអង្គុយលើគ្រែហើយសម្លឹងមើលជុំវិញធ្វើឱ្យនាយស្រឡាំងកាំងបន្ដិចព្រោះតែការរៀបចំវាមើលទៅសាមញ្ញាបន្ដិចតែគួរឱ្យចង់រស់នៅ អ៊ំស្រីឃើញនាយតូចឈ្លក់វង្វែងនឹងបន្ទប់របស់អ្នកប្រុសគាត់រហូតដល់ញលេចខ្លួនទើបគាត់ដាស់អារម្មណ៍នាយតូចមកវិញ។
" អ្នកប្រុសតូចល្មមចូលងូតទឹកហើយ កំពុងតែមានពូជមានពង្សគេមិនឱ្យងូតទឹកយប់ពេកទេ អ៊ំចុះទៅកម្ដៅអាហារឱ្យអ្នកប្រុសតាមសម្រួលចុះ " អ៊ំស្រីនិយាយត្រូវថេយ៉ុងកំពុងតែមានផ្ទៃពោះងូតទឹកយប់ពេកមិនល្អដល់សុខភាពឡើយជាពិសេសគេមិនទាន់ញុំាអីទៀតទើបគាត់ចង់ឱ្យនាយតូចឆាប់ងូតទឹកហើយគាត់ចុះទៅខាងក្រោមដើម្បីត្រៀមអាហារសម្រាប់គេ
" បាទ " ថេយ៉ុង ដែលកំពុងតែផ្ដោតលើទិដ្ឋភាពនៅក្នុងបន្ទប់ទាំងមូលក៏ត្រូវរសាត់ក្រោយឮសម្ដីអ៊ំស្រីនិយាយមកកាន់ខ្លួន ធម្មតាសម្ដីចាស់ទុំនិយាយមិនដែលខុសឡើយដូច្នេះនាយតូចក៏តបទៅគាត់វិញមុននឹងទាញកន្លែងហើយដើរតម្រង់ទៅបន្ទប់ទឹក អ៊ំស្រីឃើញញញឹមមុននឹងចេញទៅដោយមិនភ្លេចបិទទ្វាបន្ទប់ឱ្យនាយតូច។មួយសន្ទុះថេយ៉ុងក៏ចេញមកវិញជាមួយឈុតគេងយប់ដែលយូប៊ីនត្រៀមទុកនៅក្នុងបន្ទប់អោយ នាយតូចដើរតម្រង់មកតុសំអាងមុននឹងទាញយកម្សៅលាបមុខរបស់ជុងហ្គុកដោយសារតែពួកគេប្រើម៉ាកតែមួយទើបងាយស្រួលយកលាប ក្រោយពីរៀបចំខ្លួនរួចនាយតូចក៏ចុះទៅខាងក្រោមដើម្បីទទួលទានអាហារវត្តមាននាយតូចធ្វើឱ្យយូប៊ីននឹងអ៊ំស្រីញាប់ដៃលើកអាហាររៀបលើតុ អាហារពីមុខនៅចំពោះមុខនាយតូចធ្វើឱ្យគេញញឹមហើយប្រញាប់ចាប់ស្លាព្រាដួស មួយមាត់ដំបូងធ្វើឱ្យនាយញញឹមព្រោះតែរស់ជាតិរបស់វាឆ្ងាញ់រហូតគេញុំាវាតតែអស់ ថេយ៉ុងញុំាអាហារហើយក៏ឡើងទៅខាងលើដើម្បីសម្រាកព្រោះគេក៏មកពីធ្វើការហត់ដូចគ្នាទើបសង្ងំតែបន្ដិចក៏គេងលក់ឈឹង។
ភូមិគ្រឹះដ៏ធំស្កឹមស្កៃដែលគ្រប់គ្រងដោយលោកចនបង្ហាញឱ្យឃើញឡានស៊េរីទំនើបពណ៌ខ្មៅបានសុំចតនៅមុខភូមិគ្រឹះ កម្លះសង្ហាដែលជាទាយាទតែម្នាក់ត្រកូលចនកំពុងតែបោះជំហ៊ានយ៉ាងញាប់ស្អេកសំដៅទៅខាងក្នុងទាំងមុខស្មើធេងធ្វើឱ្យអ្នកបម្រើដែលឈរត្រៀបត្រានៅបន្ទប់ទទួលភ្ញៀវភ័យស្ទើរតែលោតបេះដូងចេញមកខាងក្រៅទៅហើយ។
" មីណានៅឯណា? " សម្លេងត្រជាក់ស្រេបតែក៏អាចស្ដាប់ដឹងថានាយម្នាក់នេះកំពុងតែខឹងហើយចង់បានចម្លើយឱ្យលឿនបំផុត
" ចា៎ស អ្នកនាងនៅខាងលើ " អ្នកបម្រើក្នុងចំណោមបីនាក់ឆ្លើយទាំងមិនស្ទាក់ស្ទើរ
" ហ៊ឹម ទៅធ្វើការនាងវិញចុះ " និយាយចប់នាយក៏ឡើងទៅខាងលើទាំងតក់ក្រហល់ធ្វើឱ្យហ្វេមដែលឈរនៅខាងក្រោមទាំងទឹកមុខព្រួយបារម្ភព្រោះមានតែនាយប៉ុណ្ណោះដែលដឹងថាមានរឿងអ្វីកើតឡើងនៅពេលបន្ដិចទៀតនេះ។
/ ក្រាក-ក្រឹប /
សម្លេងបើកទ្វាមិនស្មើរនឹងសម្លេងបិទធ្វើឱ្យនាងតូចដែលអង្គុយសិតសក់រហ័សដកភ្នែកពីកញ្ចក់ងាកមករកស្វាមីជាទីស្រឡាញ់ នាងតូចទម្លាក់ក្រាស់ចុះហើយដើរទៅរកស្វាមីទាំងស្នាមញញឹម។
" បងមកពីហត់ឆាប់ចូលទៅសម្អាតខ្លួនទៅ អូនត្រៀមទឹកក្ដៅឧនៗឱ្យបងរួចហើយ "
" មានដឹងខ្លួនទេកំពុងធ្វើអី? "
" អូនធ្វើអី? បងនិយាយអីអូនមិនយល់ទេ "
" ហ៊ឹសអូនឈាមត្រជាក់ពិតមែនមីណា បងមិននឹកស្មានអូនជាមនុស្សបែបនេះសោះ មានដឹងខ្លួនឬអត់អូនស្ទើរតែសម្លាប់មនុស្សពីរនាក់ក្នុងពេលតែមួយ "
" ហើយយ៉ាងមិច? "
" ហើយយ៉ាងមិចហេ៎! ហ៊ឹសកោតតែអូននិយាយមករួច ប្រាប់អូនទៅចុះបងស្ដាយក្រោយណាស់ដែលរៀបការជាមួយអូន ឈប់ត្រង់នឹងហើយ!ហើយហាមមកតាមកុំថាបងមិនប្រាប់ " ជុងហ្គុក ពិតជាហួសចិត្តជាខ្លាំងពេឡឮសំដីមនុស្សស្រីដែលខ្លួនស្រឡាញ់ហ៊ាននិយាយពាក្យបែបនេះមកកាន់នាយ ដូចដែលនិយាយនាយស្ដាយក្រោយណាស់ដែលរៀបការជាមួយមនុស្សដែលមានចិត្តឃោឃៅដូចជានាង ដោយទ្រាំមើលមុខនាងលែងបានជុងហ្គុកក៏ដកខ្លួនហើយចេញទៅខាងក្រៅដោយហាមនាងមិនឱ្យមកតាមខ្លួន
" បងធ្វើបែបនេះដាក់ខ្ញុំមិនបានទេជុង បងឆាប់មកវិញភ្លាម អា៎យ!! គឺមកពីឯង! គឺឯង គីម ថេយ៉ុង យើងនឹងមិនឱ្យឯងរស់នៅមានសេចក្ដីសុខឡើយ " ស្រីស្រស់ស្រែកចាចពេលស្វាមីចេញទៅមិនងាកក្រោយសូម្បីបន្ដិចនាងក្ដាប់ដៃទាំងគូរប្រើសំដីប្រមាថលើអ្នកដទៃទាំងខ្លួនមិនមែនជាម្ចាស់ជីវិតគេឡើយ។ មកដល់ខាងក្រោមជុងហ្គុកយកសោរឡានពីហ្វេមហើយក៏បើកចេញទៅជ្រួសផ្លូវជាមួយឡានលោកចន ពួកគាត់តាមសម្លឹងឡានកូនរហូតដល់បាត់ស្រមោលឈឹងគ្រាន់តែចុះពីលើឡានលោកចនក៏ចូលទៅសួរហ្វេមហើយគេគ្មាននិយាយអ្វីក្រៅពីចៅហ្វាយទៅក្លឹប លោកស្រីពូកែខាងសង្កេតដូច្នេះគាត់ក៏ចាប់ហៅហ្វេមទៅខាងក្រោយដើម្បីសួរឱ្យដឹងរឡងរហូតដល់ហ្វេមធ្លោយមាត់ប្រាប់រឿងពួកគេឈ្លោះគ្នាប៉ុន្ដែមិនបានប្រាប់ដោយសារថេយ៉ុងឡើយ។
ក្រឡេកមកខាងវីឡាទោលដែលបង្ហាញឱ្យឃើញកាយតូចមួយរូបកំពុងតែអង្គុយគយគន់ព្រះចន្ទនៅសួរច្បារក្បែរវីឡា កែវភ្នែកមួយគូរដែលសម្លឹងទៅដួងចន្ទបញ្ជាក់យ៉ាងច្បាស់ថាគេកំពុងតែមានកង្វល់ធ្វើឱ្យអ្នកដែលឈរមើលនៃជ្រុងម្ខាងអត់បារម្ភមិនបាន។
" យប់ហើយមិនទាន់ចូលគេងទៀត មានរឿងអីមិនសប្បាយចិត្តឬ? " អ្នកស្រីឧទានខណៈពេលទម្លាក់ខ្លួនអង្គុយក្បែរកូន
" បាទ តិចតួចដែរ " មាត់តបប៉ុន្ដែភ្នែកនៅតែផ្ដោតលើព្រះចន្ទ
" ម៉ាក់មិនដឹងកូនមានបញ្ហាអីទេប៉ុន្ដែត្រូវចាំថាគ្រប់បញ្ហាសុទ្ធតែមានដំណោះស្រាយ ល្មមចូលគេងបានហើយកុំច្រើនពេកមិនល្អចំពោះសុខភាពកូនទេ យល់អ្វីដែលម៉ាក់និយាយទេ? " អ្នកស្រីទាញដៃកូនមកអង្អែលតិចៗជាការលួងលោមហើយនឹងផ្ដល់គំនិតខ្លះៗដល់កូនម្យ៉ាងគាត់មិនចង់ឱ្យគេគិតច្រើនខ្លាចប៉ះពាល់ដល់កូនក្នុងផ្ទៃ
" បាទ ម៉ាក់ចូលសម្រាកមុនចុះកូនសុំអង្គុយបន្ដិចទៀតសិន " យល់នូវអ្វីដែលគាត់និយាយហើយដូច្នេះគាត់កុំបារម្ភអីនាយសុំអង្គុយតែមួយភ្លេតតែប៉ុណ្ណោះបន្ដិចនឹងឡើងទៅគេងហើយ
" តាមចិត្ត! ម៉ាក់ទៅគេងមុនហើយ " ដោយកូនសុំបែបនេះហើយគាត់ក៏មិនហាមដែរ
" បាទ " និយាយជាមួយកូនហើយអ្នកស្រីក៏ឡើងទៅសម្រាកមុនព្រោះស្អែកគាត់ត្រូវងើបពីព្រឹកត្រៀមអាហារពេលព្រឹកសម្រាប់ប្ដីនិងកូន។ ម៉ោងជិត១០ហើយអាកាសធាតុចាប់ផ្ដើមចុះត្រជាក់ខ្យល់បក់មករំភើយប៉ះនឹងសាច់ដ៏សខ្ចីព្រឺសម្បុរខ្ញាក់ ដោយសារទ្រាំទ្រនឹងអាកាសធាតុមិនបានរាងតូចក៏សម្រេចចិត្តចូលទៅខាងក្នុងផ្ទះវិញហើយឡើងទៅជាន់ខាងលើដែលជាបន្ទប់របស់ខ្លួន ចូលមកដល់ខាងក្នុងរាងតូចដើរបិទវាំងននហើយក៏ហួសទៅបិទភ្លើងទើបចូលគេង។
ម៉ោង៥ទាបភ្លឺរាងក្រាស់ក្រោកពីគេងក៏ប្រញាប់ចូលទៅបន្ទប់ទឹកដើម្បីរៀបចំខ្លួនទៅក្រុមហ៊ុន មួយរយៈនេះនាយរវល់ណាស់ ពេលខ្លះសម្រាកបានតែបីម៉ោងប៉ុណ្ណោះព្រោះប្រញាប់បញ្ចប់ការងារឱ្យរួចនឹងបានទៅស្រុកកំណើតវិញ ជាពិសេសនាយមានប្រពន្ធដែលចាំផ្លូវនាយស្ទើរតែរាល់ថ្ងៃ។
" ចៅហ្វាយអាហារពេលព្រឹករៀបចំរួចហើយសូមអញ្ជើញទាន " គ្រាន់តែរាងក្រាស់ចុះមកដល់ខាងក្រោមភ្លាមប៊ែលក៏ប្រញាប់រត់មកទទួលកាបូបពីដៃចៅហ្វាយហើយអញ្ជើញគាត់ទៅបន្ទប់អាហារទទួលទានអាហារពេលព្រឹក
" ហ៊ឹម " យ៉ុនហ្គី ហុចកាបូបឱ្យកូនចៅហើយក៏ដើរសំដៅទៅបន្ទប់អាហារដែលមានអ្នកបម្រើស្រីពីរនាក់និងអង្គរក្សបីនាក់ឈរនៅទីនោះ
" ឈរមើលស្អីឆាប់អង្គុយមក " យ៉ុនហ្គី និយាយទៅកាន់ប៊ែលដែលឈរនៅជ្រុងម្ខាង អាហារច្រើនយ៉ាងនេះឱ្យនាងញុំាម្នាក់ឯងមិចនឹងអស់ដូច្នេះក៏ហៅប៊ែលមករួមតុជាមួយ
" បាទ? " ប៊ែល ឯណេះគ្រាន់តែឃើញចៅហ្វាយសម្លឹងមកខ្លួនក៏ភ្ញាក់ព្រើតតែម្ដង នេះចៅហ្វាយហៅគេបាយឬ? លេងសើចពេកទេដឹង!!
" បាទស្អី! ឆាប់ឡើងយើងគ្មានពេលទេ " យ៉ុនហ្គី និយាយចប់ក៏ដួសបាយញុំាប្រងើយ
" បាទៗចៅហ្វាយ " រីឯប៊ែលទុកកាបូបនឹងអាវធំចៅហ្វាយលើកៅអីរួចក៏ចូលទៅអង្គុយ អ្នកបម្រើក៏ដួសបាយឱ្យប៊ែលមួយចានហើយដើរទៅឈរកន្លែងខ្លួនវិញ។ អាហារពេលព្រឹកក៏បានបញ្ចប់យ៉ុនហ្គីនិងកូនចៅក៏ប្រញាប់ធ្វើដំណើរទៅក្រុមហ៊ុន។ អង្គុយធ្វើការបានមួយសន្ទុះស្រាប់តែឮសម្លេងគោះទ្វាយ៉ុនហ្គីក៏សាញ៉ូឱ្យកូនចៅដើរទៅបើកព្រោះនាយជាប់រវល់ពិនិត្យឯកសារបន្ដិច ទ្វាបានបើកបង្ហាញឱ្យឃើញស្រីស្រស់បបូរមាត់ពណ៌ក្រហមឆ្អៅស្លៀករ៉ូបវាលខ្នងដើរចូលខាងក្នុងទាំងស្នាមញញឹម។
" ប៊ែលអ្នកណាមក ឮយើងសួរទេ? ស៊ូស៊ីអូនមកដោយរបៀបណា? " យ៉ុនហ្គី មិនខ្ចីដកភ្នែកចេញពីឯកសារគិតតែសួរកូនចៅដែលឈរគាំងក្រោយពីឃើញវត្តមានរបស់ស្រីស្រស់ ដោយសារអ្នកម្ខាងទៀតមិនព្រមនិយាយសោះនាយក៏ទម្លាក់ប៊ិចចោលទាំងកំរោលហើយងើបមុខមើលអ្នកដែលដើរចូលមកអម្បាញ់មិញ វត្តមានស្រីស្រស់ធ្វើឱ្យនាយភ្ញាក់ផ្អើលជាខ្លាំងព្រោះមិននឹកស្មាននាងមកតាមខ្លួនដល់ទីនេះសោះ
" អូនមកដោយរបៀបណាមិនសំខាន់ទេ គឺមកមានរឿងចង់និយាយជាមួយបង តែពីរនាក់! " ស៊ូស៊ី មិនត្រឹមតែនិយាយទេតែភ្នែកដៀងទៅប៊ែលដែលឈរនៅក្បែរនោះ យ៉ុនហ្គីយល់ក៏ងក់ក្បាលជាសញ្ញាប្រាប់ដល់ប៊ែលឱ្យគេចេញទៅចាំខាងក្រៅសិនព្រោះស្រីក្រមុំមានរឿងចង់និយាយជាមួយខ្លួន។ ពេលចេញទៅផុតនាងក៏ចូលទៅអង្គុយលើភ្លូវរាងក្រាស់ហើយចាប់ដៃនាយមកដាក់លើពោះនិងប្រាប់រឿងខ្លួនមានកូនទៅកាន់យ៉ុនហ្គី ជាដំបូងនាយភ្ញាក់ផ្អើលជាខ្លាំងគ្រាន់តែរឿងគេជ្រុលជ្រួសជាមួយនាងវាយ៉ាប់ទៅហើយចុះទម្រាំពេលនេះនាងមានកូនទៀត តើគេធ្វើបែបណាល្អទៅ? នាយពិតជាពិបាកសម្រេចចិត្តខ្លាំងណាស់។
YOU ARE READING
រឿង ភរិយាស្របច្បាប់ (ចប់)
Romance" ហេតុអ្វីឯងមិនបដិសេធរឿងរៀបការ ?" " ខ្ញុំក៏ចង់ដែរ! បើខ្ញុំបរិសេធហើយប៉ាម៉ាក់ព្រមទេ ឬលោកបដិសេធមិនបានដែរ? " សម្ដីដែលរាងតូចតបអម្បាញ់មិញធ្វើឱ្យនាយក្រាស់ខឹងជាខ្លាំង រាងតូចក្លាហានណាស់ដែលហ៊ានសងអោយគេវិញ រាងក្រាស់ទប់អារម្មណ៍មិនបានក៏ចូលទៅកញ្ឆក់ដៃរាងតូចដោយច្របា...