រឿង💙✨ភរិយាស្របច្បាប់✨💙EP17

3K 249 1
                                    

  ឡានតាក់ស៊ីមួយគ្រឿងបានឈប់នៅមន្ទីរពេទ្យដែលនៅចំកណ្ដាលទីក្រុងសេអ៊ូល រាងតូចដកលុយមួយសន្លឹកហុចឱ្យលោកពូតាក់ស៊ី បន្ទាប់មកនាយក៏ចុះពីលើឡានរួចដើរទៅមុខបន្ដិចប៉ុន្ដែមិនទាន់ចូលទៅខាងក្នុងឡើយ រាងតូចឈរមើលមន្ទីរពេទ្យដែលមានកម្ពស់៣៥ជាន់ដោយក្រសែភ្នែកភ័យខ្លាច ស្របពេលក៏មានសម្លេងបុរសម្នាក់បានបន្លឺឡើងធ្វើឱ្យរាងតូចប្រញាប់ងាករកម្ចាស់សម្លេងមួយនោះ។
     " ជីមីនឈរធ្វើអីនៅត្រង់នេះ មិចមិនចូលទៅខាងក្នុង? ឯងមិនស្រួលខ្លួនហេ៎?! " ម្នាក់នេះគ្មានអ្នកណាឆ្ងាយទេក្រៅពីថេយ៉ុង វាពិតជាចៃដន្យណាស់ដែលពួកគេមកជួបគ្នានៅមន្ទីរពេទ្យទាំងមិនបានណាត់គ្នា
" ហ៊ឹម! ឯងមកបានយ៉ាងមិច? " ជីមីនភ្ញាក់ផ្អើលពេលឃើញមិត្តមកមន្ទីរពេទ្យដែរ តែរាងតូចភ្លេចគិតទៅហើយថាមិត្តមកពិនិត្យផ្ទៃពោះ
" មិចក៏សួរចឹង គឺយើងមកពិនិត្យសុខភាពនោះអី ហើយឯងមិនស្រួលឬ? " ថេយ៉ុងក៏រាងភាំងបន្ដិចដែលពេលមិត្តសួរគេមកទីនេះធ្វើអី តែនាយចាប់អារម្មណ៍លើទឹកមុខរបស់មិត្តដែលមានសភាពស្លេកស្លាំងនិងរាងកាយមិនសូវមាំមួន
" អឹម ថេយ៍ហា៎! " ជីមីនហៅមិត្តទាំងសម្ដីខ្សោះៗព្រមជាមួយនឹងការសង្ស័យ ថេយ៉ុងជ្រួញចិញ្ចើមដាក់រាងតូចរង់ចាំគេប្រហើរសំនៀង រាងតូចគិតម្ដងហើយម្ដងទៀតគួរតែសួរមិត្តឬអត់? រហូតដល់គិតបានច្បាស់ហើយក៏សម្រេចចិត្តនិយាយប្រាប់ថេយ៉ុងពីអាការៈដែលខ្លួនបានជួប សម្ដីរបស់ជីមីនបញ្ជាក់យ៉ាងច្បាស់ថាគេកំពុងតែមានផ្ទៃពោះ ដោយមិនអស់ចិត្តថេយ៉ុងក៏បាននាំមិត្តចូលទៅខាងក្នុងដើម្បីឱ្យលោកអ្នកគ្រូពេទ្យ។ 
" អ្នកគ្រូពេទ្យមិត្តរបស់ខ្ញុំមានផ្ទៃពោះមែនទេ? " ថេយ៉ុងដែលអង្គុយក្បែរជីមីនរហ័សសួរអ្នកគ្រូពេទ្យទាំងអន្ទះសារ អ្នកគ្រូពេទ្យទម្លាក់ខ្លួនអង្គុយលើកៅអីទាំងស្នាមញញឹមនឹងហុចក្រដាសមួយច្បាប់ដែលកាន់មកជាមួយឱ្យពួកគេ។
" ចា៎ស សូមចូលរួមត្រេកអរផងអ្នកប្រុសផា " អ្នកគ្រូពេទ្យបានសម្ដែងការត្រេកអរចំពោះរាងតូចដែលកំពុងតែជិតក្លាយជាអាប៉ារបស់គេ ជីមីននិងថេយ៉ុងមើលមុខគ្នាទាំងក្ដីរំភើប ដៃស្រឡូនលើកមកអង្អែលពោះថ្នមៗព្រមជាមួយនឹងស្នាមញញឹម អ្នកគ្រូពេទ្យឃើញពួកគេញញឹមបែបនេះគាត់ក៏សប្បាយចិត្តផងដែរ មុននឹងពួកគេត្រឡប់ទៅវិញអ្នកគ្រូពេទ្យជួយណែនាំពីចំណីអាហារដែលធ្វើឱ្យលោកប៉ានិងកូនមានសុខភាពល្អ ហើយនឹងប្រុងប្រយ័ត្នឱ្យបានច្រើនព្រោះទារកដែលនៅអំឡុងពលនាយនឹងរលូត។
     រយៈពេល2ជាង២ម៉ោងការប្រជុំក៏បានបញ្ចប់ រាងក្រាស់ក៏ប្រញាប់ចេញពីបន្ទប់ប្រជុំហើយសំដៅទៅការិយាល័យរបស់ខ្លួន ចូលមកដល់ខាងក្នុងនាយក៏យកទូរសព្ទចុចទៅលេខប្រពន្ធ ដើម្បីសួរនាំពីសុខភាពរបស់រាងតូច។
     " [...] អាឡូ? អូននៅឯណា? "
     " អូនកំពុងតែចេញពីមន្ទីរពេទ្យ បងប្រជុំរួចហើយហេ៎! បានតេមកអូនបាន? "
     " បាទ ហើយគ្រូពេទ្យថាយ៉ាងមិចខ្លះ? "
     " អូនមិនអីទេគ្រាន់តែសម្រាកមិនបានច្រើន តែយ៉ុនអូនមាន... "
     " ចៅហ្វាយសុំអនុញ្ញាតទាន លោកម្ចាស់ឱ្យទៅជួបនៅការិយាល័យរបស់គាត់ អ៉ឹម!ឥឡូវនេះបាទ " ប៊ែលដឹងចៅហ្វយកំពុងតែមានធុរៈជាមួយប្រពន្ធរបស់គាត់ ប៉ុន្ដែរឿងដែលលោកមីនចង់ជួបចៅហ្វយវាសំខាន់ជាង ទើបសម្រេចចិត្តចូលមកកាត់ពួកគេនិយាយគ្នា យ៉ុនហ្គីងក់ក្បាលបន្ដិចបញ្ជាក់ថានាយបានឮហើយ ទើបប៊ែលប្រញាប់ចេញទៅចាំនៅខាងក្រៅ
     " ជីមីនប៉ុណ្ណឹងបានហើយបងរវល់បន្ដិច ចាំទំនេរបងតេទៅអូនម្ដងទៀត " យ៉ុនហ្គីទម្លាក់ទូរសព្ទចុះពេលអ្នកម្ខាងទៀតទទួលដឹងឮហើយ រាងក្រាស់សារ៉េអាវឱ្យត្រូវទៅតាមផ្នត់វិញរួចមុននឹងចេញទៅជួបលកប៉ានៅការិយាល័យរបស់គាត់ មិនដឹងថាលោកប៉ាមានការអីទេ? បានជហៅខ្លួនប្រញាប់ប្រញាលបែបនេះ ជាពិសេសនាយទើបតែចេញពីប្រជុំមិនទាន់អង្គុយក្ដៅគូទផងក៏ហៅទៅទៀតហើយ ដោយគិតថាជារឿងការងារទើបនាយមិនប្រកែកហើយប្រញាប់ទៅជួបគាត់។ 
     / តុក តុក /
     សម្លេងគោះទ្វាបន្លឺឡើងធ្វើឱ្យលោកមីនដែលអង្គុយនៅមុខកុំព្យូទ័ររហ័សដកភ្នែកចេញមុននឹងអនុញ្ញាតឱ្យអ្នកខាងក្រៅចូល កាលបើឮសម្ដីលោកអនុញ្ញាតហើយក៏មិនចាំរាងក្រាស់និងកូនចៅចូលមកខាងក្នុងព្រមគ្នា។
     " លោកប៉ា! ហៅខ្ញុំមកមានការអីដែរ? " គ្រាន់តែចូលមកដល់ខាងក្នុងភ្លាមនាយក៏ចោតសំណួរសួរអ្នកជាឪពុកទៅហើយ
     " កុំឱ្យវែងឆ្ងាយ ចឹងយើងសុំចូលសាច់ការតែម្ដងទៅ គឺក្រុមហ៊ុននៅប្រទេសបារាំងកំពុងតែជួបបញ្ហា យើងចង់អោយឯងនិងប៊ែលទៅដោះស្រាយការងារនៅទីនោះ ចំណែកការងារនៅទីនេះកុំបារម្ភមានយើងនឹងកូនប្រសារហើយ ហ៊ឹម!សំបុត្រយន្ដហោះកក់រួចហើយ ល្ងាចម៉ោង៤ចេញដំណើរ " លោកមីននិយាយប្រាប់ពីភារៈកិច្ចរបស់កូនប្រុសរួច គាត់ក៏ហុចឯកសារមួយចំនួនដែលទាក់ទងនឹងក្រុមហ៊ុននៅទីនោះដើម្បីឱ្យកូនយកទៅជាមួយ
     " បើអស់កិច្ចការខ្ញុំសុំលាសិនហើយ " យ៉ុនហ្គីទទួលឯកសារពីដៃរបស់គាត់ហើយក៏លាគាត់ត្រឡប់ទៅការិយាល័យនាយវិញ លោកមីនគ្រាន់តែងក់ក្បាលហើយនាយនិងកូនចៅក៏ចាកចេញទៅ។
     ម៉ោងពិតជាដើរលឿនមែន! មិនទាន់អង្គុយក្បែរមនុស្សជាទីស្រឡាញ់ឆ្អែតផងក៏ដល់ពេលដែលនាយត្រូវចាកចេញពីគេទៅធ្វើធុរៈនៅឯទីឆ្ងាយបាត់ទៅហើយ ឡានស៊េរីទំនើបបើកមកឈប់ចំពីមុខព្រលាន្ដយន្ដហោះដែលធំជាងគេនៅប្រទេសកូរ៉េ នាយក្រាស់ដឹកដៃប្រពន្ធចូលទៅខាងក្នុងមុននឹងធ្វើការលាគ្នា។
     " ទៅដល់ទីនោះមើលថែខ្លួនផង ទោះរវល់ប៉ុណ្ណាក៏ដោយត្រូវតែញុំាអាហារឱ្យទៀងពេលដែរ ស្ដាប់បានទេ? " ជីមីនឈរចំពោះមុខស្វាមីនិយាយដោយក្ដីបារម្មណ៍ រាងតូចដឹងច្បាស់ណាស់រាងក្រាស់ជាមនុស្សឆ្គួតនឹងការងារទើបជួយរំលឹកនាយខ្លះ
     " បាទ បងដឹងហើយអូនក៏ដូចគ្នាមើលចុះអូនស្គមខ្លាំងណាស់គួរតែញុំាអាហារអោយច្រើនរយៈពេលបងមិននៅហាមអូនទៅស្និតស្នាល់ជាមួយអ្នកផ្សេង បើបងដឹងអូនត្រូវមិនខាន " យ៉ុនហ្គីយល់ពីពាក្យសម្ដីដែលប្រពន្ធនិយាយមកកាន់ខ្លួនទាំងក្ដីបារម្មណ៍ ចំណែកនាយក៏មានរឿងចង់ផ្ដាំប្រពន្ធដ៏ស្រស់ស្អាតរបស់នាយដែរ គឺហាមរាងតូចមិនឱ្យទៅស្និទ្ធស្នាលជាមួយអ្នកផ្សេងទោះបីជាមិត្តរបស់ខ្លួនក៏ដោយនិយាយនេះចង់សំដៅលើជេហុប
     " អូនអាចទៅស្និទ្ធស្នាលជាមួយអ្នកណាបាន!បើពេលនេះអូនមានតែបងម្នាក់ " ជីមីននិយាយព្រមទាំងលួចសើចតិចៗ រាងតូចដឹងថារាងក្រាស់ជាមនុស្សពូកែប្រច័ណ្ឌដូច្នេះគេអាចទៅស្និតស្នាលអ្នកបានទៅហើយមួយទៀតគេមានស្វាមីរួចហើយទៅស្និលស្នាលជាមួយអ្នកដទៃមិនល្អភ្នែកនោះទេ
      " បើអញ្ចឹងមែនប្រសើរហើយ " យ៉ុនហ្គីឮបែបនេះក៏រៀងធូរចិត្តដែរ
" ចៅហ្វាយ ដល់ពេលហើយ " ប៊ែលមើលនាឡិកាឃើញថាសល់ពេលមិនប៉ុន្មាននាទីក៏ដល់ពេលឡើងយន្ដហោះ ទើបប្រាប់ចៅហ្វាយដែលំពុងតែសាងសងគ្នាជាមួយប្រពន្ធរបស់គាត់
" អឹម អូន!បងទៅហើយ "
" បាទ សូមឱ្យបងធ្វើដំណើរដោយសុវត្តិភាព បងប៊ែលផ្ញើមើលថែគាត់ជំនួសខ្ញុំផង " ជីមីនញញឹមជូនពរស្វាមីធ្វើដំណើរទៅដល់ទីនោះដោយសុវត្តិភាព មិនតែប៉ុណ្ណោះនៅផ្ដាំអោយប៊ែលជួយមើលថែស្វាមីខ្លួនផង
" បាទ អ្នកប្រុស " ប៊ែលញញឹមតបទៅកាន់ចៅហ្វាយនាយ ទោះមិនបានផ្ដាំឱ្យជួយមើលក៏គេមើលស្រាប់ហើយព្រោះជាតួនាទីរបស់គេដែលត្រូវការពារនិងចាំមើលថែចៅហ្វាយ។ សន្ទនាគ្នាចប់រាងក្រាស់ចូលទៅអោបប្រពន្ធហើយថើបថ្ងាសមួយខ្សឺតមុននឹងចាកចេញ រាងតូចតាមមើលស្វាមីដែលដើរសំដៅចូលទៅខាងក្នុងជាមួយកូនចៅ នៅសល់មួយជំហានទៀតនាយឆ្លងទ្វាកញ្ចក់ទៅហើយ តែនាយមិនអស់ចិត្តក៏ងាកក្រោយមើលទៅប្រពន្ធដែលឈរនៅឆ្ងាយ
" ជី!បងស្រឡាញ់អូន... " យ៉ុនហ្គីញញឹមពោលពាក្យស្រឡាញ់ទៅកាន់ប្រពន្ធឮៗធ្វើឱ្យផ្អើលមនុស្សពេញព្រលាន្ដ សារភាពស្នេហ៍ប្រាប់ប្រពន្ធរួចនាយក៏ចូលទៅខាងក្នុងជាមួយនឹងជំនិតបាត់ គ្រប់គ្នាបានសម្លឹងមើលរាងតូចទាំងស្នាមញញឹម រាងតូចឈរស្ងៀមដូចជារូបចម្លាក់ពេលឮពាក្យ ស្រឡាញ់ ចេញពីមាត់រាងក្រាស់ មិនដែលគិតសោះថាគាត់ហ៊ាននិយាយពាក្យនេះនៅចំពោះមុខគ្រប់គ្នា។
" អូនក៏ស្រឡាញ់បងដែរ ឆាប់មកវិញណា អូននិងកូនរង់ចាំ " រាងតូចលើកដៃអង្អែលពោះថ្នមៗនឹងនិយាយតិចៗល្មមឮតែគេម្នាក់ ក្រោយពីរាងក្រាស់ចូលទៅបាត់រាងតូចក៏ត្រឡប់ទៅវិញដោយមានអ្នកបើកឡានចាំនៅខាងក្រៅ។
នៅខាងកាហ្វេមួយកន្លែងដែលនៅចំកណ្ដាលទីសេអ៊ូលបង្ហាញឱ្យឃើញនាយតូចច្រឡឹងកំពុងតែជូតសម្អាតតុ ព្រោះតែជាប់ដៃទើបខ្លួនត្រូវធ្វើការរបស់ពួកគេទើបក្នុងនាមជាម្ចាស់ហាងក៏ចូលមកធ្វើជំនួស កំពុងតែធ្វើការរបស់ខ្លួនសុខៗស្រាប់តែមានស្រីស្អាតម្នាក់ដើរសំដៅមករកនាយតូច។
" សួរស្ដី! សុខសប្បាយឬអត់ថេយ៉ុង? " សម្ដីផ្អែមស្រទន់បង្កប់ពោរពេញទៅដោយភាពពិសពុលបានបន្លឺឡើងនៅក្រោយខ្នងនាយតូច
" អ្នកនាងមីណា? " គ្រាន់តែឮសម្លេងស្រីស្រស់ថេយ៉ុងក៏រហ័សងាកទៅរកម្ចាស់សម្លេងមួយនោះ កាលបើឃើញវត្តមាននាងតូចឈរនៅចំពោះមុខថេយ៉ុងមានការភ្ញាក់ផ្អើលជាខ្លាំង
" ភ្ញាក់ផ្អើលណាស់ពិតទេ!មិនបាច់ឆ្ងល់ទេថាយើងមកទីនេះធ្វើអ្វី? គឺយើងចង់ឃើញមុខពួកដែលចូលចិត្តដណ្ដើមប្ដីគេ តើវានឹងធ្វើមុខយ៉ាងពេលប្រពន្ធគេតាមទាន់ " មីណានិយាយទៅកាន់ថេយ៉ុងធ្វើអោយអ្នកនៅក្នុងហាងទាំងអស់ស្ដាប់ឮព្រមទាំងបាញ់ក្រសែភ្នែកគួរឱ្យខ្លាចទៅកាន់នាយតូច ជាទម្លាប់របស់មនុស្យមួយចំនួនស្ដាប់ឭអីបន្ដិចមិនបានក៏នាំគ្នាយកទៅនិយាយដោយមិនបានគិតពិចារណាជាមុនសិន។
" ខ្ញុំមិនបានដណ្ដើមប្ដីអ្នកណាទេ អ្នកនាងយល់ច្រឡំហើយ " ថេយ៉ុងក៏ខ្មាស់គេមិនស្ទើរដែរពេលនាងនិយាយក្ដែងៗមកកាន់ខ្លួនបែបនេះ ប៉ុន្ដែយើងក៏ព្យាយាមនិយាយបដិសេធព្រោះយើងមិនដូចអ្វីដែលគេបាននិយាយ
" ពិតមែនហេ៎?! ចុះកូននៅក្នុងពោះរបស់ឯងជាកូនរបស់ប្ដីយើងទេ? " សំណួរដែលនាងបានសួរធ្វើអោយថេយ៉ុងឈរគាំងមួយកន្លែងរកអ្វីតបពុំមាន ពិតហើយ!វាជាកូនប្ដីរបស់នាង ប៉ុន្ដែគេគ្មានចេតនានោះទេគ្រាន់ជាការធ្វេសប្រហែសមួយពេលប៉ុណ្ណោះ ចំណែករឿងដណ្ដើមនាងគេមិនដែលគិតហើយក៏គ្មានបំណងបែបនោះដែរ។
" មុខមាត់ស្អាតដែរ មិនគួរណាមកដណ្ដើមប្ដីគេសោះ "
" ពិតមែនហើយ អាក្រក់ណាស់ "
" មនុស្សសម័យនេះ ស្គាល់មុខតែមិនស្គាល់ចិត្ត "
មនុស្សនៅក្នុងហាងនាំគ្នានិយាយពីថេយ៉ុងដោយសារតែឮពាក្យសម្ដីខ្លះៗទាំងដែលពួកគេមិនដឹងពីដំណើរដើមទងរឿងបែបណាឡើយ ពួកគេបាននិយាយពាក្យមិនសមរម្យទៅកាន់ថេយ៉ុង ដឹងឬអត់?ពាក្យសម្ដីដែលពួកគេកំពុងតែនិយាយវាអាចប៉ះពាល់ដល់សតិអារម្មណ៍និងផ្លូវចិត្តរបស់គេបាន ជាពិសេសពេលនេះគេកំពុងតែមានផ្ទៃពោះទៀត។

រឿង ភរិយាស្របច្បាប់ (ចប់)Where stories live. Discover now