រឿង💙✨ភរិយាស្របច្បាប់✨💙EP10

3.1K 237 5
                                    

កម្មវិធីមូលនិធីជួយសង្រ្គោះស្រ្ដីនិងកុមារគឺប្រារព្ធនៅទីក្រុងប៊ូសាន ភ្ញៀវកិត្តិយសដែលចូលរួមក្នុងកម្មវិធីគឺសម្បូរទៅដោយមន្រ្ដីនិងអ្នកធំជាច្រើនក្នុងចំណោមនោះលោកមីននិងភរិយាក៏បានអញ្ជើញចូលរួមផងដែរ។ កម្មវិធីនិងចាប់ផ្ដើមម៉ោង៦ល្ងាច លោកមីននិងលោកស្រីកំពុងតែរៀបចំធ្វើដំណើរទៅប៊ូសានឥឡូវនេះ។
" អ្នកមីងខ្ញុំនិងលោកមីនទៅចូលរួមកម្មវិធីមូលនិធីនៅប៊ូសាន មីងជួយប្រាប់កូនប្រុសនិងកូនប្រសារផង " លោកស្រី ចុះមកដល់ខាងក្រោមក៏ប្រាប់មេផ្ទះ ជាធម្មតាមុនឹងធ្វើដំណើរទៅណាគួរតែប្រាប់អ្នកក្នុងផ្ទះអោយដឹងជាមុន ដូចពេលនេះចឹងលោកស្រីប្រាប់មេផ្ទះអោយបានដឹង ដើម្បីអោយគាត់យកទៅប្រាប់កូនគាត់បន្ដ
" ពួកយើងអាចស្នាក់នៅទីនោះពីរបីថ្ងៃ អ៊ំជួយមើលខុសត្រូវផ្ទះជំនួសខ្ញុំផង " លោកមីន ឧទានក្រោយពេលប្រពន្ធនិយាយប្រាប់មេផ្ទះរួច ដោយសារនៅក្នុងផ្ទះគាត់ចំណាស់ជាងគេទើបលោកផ្ញើអោយគាត់មើលការខុសត្រូវជំនួសរយៈពេលលោកនិងលោកស្រីមិននៅ
" ចាស៎ សូមឱ្យលោកប្រុសនិងលោកស្រីធ្វើដំណើរដោយសុវត្ថិភាព " ក្រោយពីយល់សម្ដីដែលពួកគាត់បាននិយាយហើយអ៊ំស្រីក៏ឆ្លៀតជូនពរមុននឹងគាត់ធ្វើដំណើរទៅ លោកស្រីញញឹមដាក់អ៊ំស្រីហើយពួកគាត់ចដើរចេញសំដៅទៅឡានដែលចតចាំនៅខាងមុខផ្ទះ។
បុគ្គលិកស្រីស្អាតដែលធ្វើការនៅហាងកាហ្វេ ថេយ៉ុង នាងតាមមើលនាយតូចមួយថ្ងៃដូចជាមិនឃើញចៅហ្វាយខ្លួនញុំាអីសោះ នាងលើកកាហ្វអោយភ្ញៀវរួចក៏ដើរមករកនាយតូចដែលកំពុងតែរៀបចំសម្ភារៈ។
" បងថេយ៍ ខ្ញុំថាបងគួរទៅរកអីញុំាអីសិនទៅ បងមិនបានញុំាអីតាំងពីព្រឹកពិតទេ? ឥឡូវម៉ោង4ហើយបងប្រយ័ត្នខ្យល់គរណា កុំបារម្ភពីហាងចាំខ្ញុំជួយមើលអោយ " បុគ្គលិកស្រីព្យាយាមនិយាយដើម្បីអោយចៅហ្វាយខ្លួនទៅញុំាអីដើម្បីទ្រពោះ ដូចដែលនាងនិយាយគឺគេមិនបានញុំាអីតាំងពីព្រឹកមកម្ល៉េះ? ដោយសារតែរឿង ជុងហ្គុក ធ្វើអោយគេគិតចង់បែបស្ទះក្បាលហើយសូម្បីបាយទឹកក៏មិនឃ្លានដែរ ទើបតែបុគ្គលិកខ្លួនដេញអោយទៅទេកុំអីនាយតូចធ្វើការមួយពេញមួយថ្ងៃដោយគ្មានអីចូលពោះមួយគ្រាប់។ មុននឹងចេញទៅញុំាអី ថេយ៉ុង ឆ្លៀតផ្ដាំកូនចៅអោយជួយមើលហាងផង ដោយសារតែភ្ញៀវចាប់ផ្ដើមបុកច្រើនទើបគេមិនសូវចង់ចេញទៅក្រៅ តែបើកូនចៅអះអាងថានឹងជួយហើយដូច្នេះឆាប់ទៅហើយនឹងឆាប់មកវិញ និយាយជាមួយកូនចៅរួចក៏ប្រញាប់ចេញទៅ មកដល់ខាងក្រៅនាយតូចឈរចាំតាក់ស៊ីដើម្បីធ្វើដំណើរទៅហាងអាហារមួយកន្លែងដែលនាយចូលជាប្រចាំ។
មិនដល់១០នាទីផងឡានតាក់ស៊ីមួយគ្រឿងដែលមាន ថេយ៉ុង ជាអ្នករួមដំណើរបានមកឈប់នៅមុខហាងអាហារ នាយតូចដកលុយចេញពីកាបូបហើយក៏ហុចអោយលោកពូតាក់ស៊ី បន្ទាប់មកក៏ចុះពីលើឡានហើយដើរចូលទៅខាងក្នុងដែលមានបុគ្គលិកម្នាក់ចាំទទួលនឹងនាំនាយតូចទៅរកកន្លែងគួរសម នាយតូចបានកម្មង់អាហារពីរបីមុខដោយមិនចាំបាច់មើលមីនុយព្រោះគេមទីនេះជាញឹកញាប់។
ក្រឡេកមកខាងស្ដាំដៃបន្ដិចក៏ឃើញ ជុងហ្គុក និងស្រីស្នេហ៍កំពុងតែញុំាអីនៅក្នុងហាងនេះដូចគ្នា ដោយសារតែភ្នែករហ័សស្រីស្អាត មីណា ក៏ក្រឡេកប៉ះនាយតូចដែលនាយបានជួបកាលពីថ្ងៃមុនពេលដែលនាយជូននាយទៅទិញគ្រឿងពេជ្រ។
" ជុងហ្គុកប្រុសម្នាក់ដែលអង្គុយត្រង់នោះ ពួកយើងជួបនៅហាងលក់គ្រឿងអង្ការកាលពីថ្ងៃមុនមែនទេ? " នាងមើលនាយតូចយូរគួរសមទើបសម្រេចចិត្តសួរនាយក្រាស់ដែលអង្គុយទល់មុខខ្លួន គ្រាន់តែស្ដាប់សម្ដីគូរដណ្ដឹងចប់ភ្លាមនាយក៏ប្រញាប់ងាកទៅតាមដៃរបស់នាងដើម្បីអោយប្រាកដចិត្តថាជាមនុស្សដែលនាយស្គាល់ហើយស្គាល់ខ្លាំងទៀតផង
" បាទ យ៉ាងមិចអូនចាប់ចិត្តវាមែនទេ? " ដោយសារឃើញនាងដូចជាខ្វល់នឹងនាយតូចខ្លាំងពេកនាយស្រដីឡើងទាំងមិនពេញចិត្ត នៅជាមួយនាយហេតុអីទៅចាប់អារម្មណ៍អ្នកផ្សេង នាងក៏ដឹងច្បាស់ដែលថាខ្លួនមិនចូលចិត្តថេយ៍ដែរ
" អត់ទេ! អូនគ្រាន់តែចង់សួរបងអោយប្រាកដប៉ុណ្ណោះ ចេញពីនេះបងចង់ទៅណាបន្ដ " មីណា បដិសេធភ្លាមៗពេលគូរដណ្ដឹងនាងនិយាយ នាងជាប់ចិត្តគេឬ? មិនអាចទៅរួចទេព្រោះនាងមានមនុស្សដែលនាយស្រឡាញ់រួចហើយ បុរសម្នាក់នោះគឺកំពុងតែអង្គុយចំពោះមុខនាង សម្រាប់នាយតូចគ្រាន់តែនាងមិនពេញចិត្តប៉ុណ្ណោះពេលឃើញវត្តមានគេនៅទីនេះ
" ថ្ងៃនេះបងមិនទំនេរទេ ពេលចេញពីនេះបងជូនអូនទៅផ្ទះហើយបងទៅនិយាយការងារជាមួយប៉ា " មុនដំបូងនាយចង់ជូនគូរដណ្ដឹងដើរលេងពេលញុំាអាហារពេលល្ងាចរួច ដោយសារតែប៉ាហៅទៅជួបគាត់នៅក្រុមហ៊ុនទើបមិនបានធ្វើតាមសម្ដីរបស់ខ្លួន តែមិនជាបញ្ហាទេនៅមានពេលក្រោយទៀត។ នាយនិយាយថាជាប់ការងារជាមួយលោកប៉ានាងក៏មិនសួរនាំច្រើនដែរ នាងដឹងច្បាស់ ជុងហ្គុក រវល់ការងារចឹងនាយមិនអាចមានពេលអោយនាងប៉ុន្មានទេ ហើយនាងក៏មិនខឹងដែរព្រោះនាងស្រឡាញ់បុរសម្នាក់ខ្លាំងណាស់ សុំអោយតែគេកុំទុកខ្លួនចោលទៅបានហើយ។
ថេយ៉ុង កំពុងតែញុំាអាហារសុខៗក៏ងាកទៅខាងឆ្វេងដៃស្រាប់តែឃើញ ជុងហ្គុក នឹងស្រីស្រស់ដែលគេជួបកាលពីថ្ងៃមុន នាយតូចទម្លាក់ស្លាព្រាចុះហើយលើកទឹកនៅក្បែរនោះមកផឹក ពេលមានបុគ្គលិកឈរនៅកន្លែង ជុងហ្គុក ដូចកំពុងចាំទទួលលុយពីនាយ ឃើញឱកាសល្អគេមិនសូវចាប់អារម្មណ៍ខ្លួន នាយតូចក៏ហៅបុគ្គលិកមកគិតលុយហើយប្រញាប់ចេញទៅអោយបានមុនពីរនាក់នោះ ព្រោះខ្លួនមិនចង់ជួបនាយម្ដងទៀតទេ។ ក្រោយគិតលុយរួច ជុងហ្គុក នឹង មីណា ដើរចេញពីតុអង្គុយមិញនេះ ហើយនាយសម្លឹងទៅតុនាយតូច តែមិនឃើញសោះមិនដឹងចេញទៅតាំងពីពេលណា នេះលែងគេចមុខគ្នាផងហ្អេស៎! បានតើស៎ចាំមើលមានពេលទំនេរនាយនឹងទៅរក ក្រែងមានអីសប្បាយៗលេងជាមួយគ្នា។
សម្លេងឡានសន្ធឹកកំពុងតែបើកឆ្ពោះមកភូមិគ្រឹះដ៏ធំស្កឹមស្កៃ ឡានឈប់ងក់រាងក្រាស់និងប្រពន្ធក៏ចុះពីលើឡានហើយដើរចូលទៅខាងក្នុង។ ថ្ងៃនេះស្ងាត់ម្ល៉េះមិនឃើញអ្នកម៉ាក់អង្គុយចាំគេដូចរាល់ដងសោះ ឬក៏គាត់ចេញទៅខាងក្រៅទេដឹង? ដោយសារតែគិតបែបនេះហើយទើបនាយមិនសង្ស័យអីច្រើន រាងក្រាស់បម្រុងឡើងទៅខាងលើហើយស្រាប់តែអ៊ំស្រីមេផ្ទះដើរមករកពួកគេ
" អ្នកប្រុសថ្ងៃនេះមកលឿនជាងរាល់ថ្ងៃ នៅក្រុមហ៊ុនមិនសូវមានការងារឬ? "  អ៊ំស្រីគាត់បានឮសម្លេងឡានក៏ដឹងទៅហើយជាឡានរបស់អ្នកប្រុសគាត់ ទើបគាត់ប្រញាប់មកទទួល
" បាទ អ៊ំស្រីចុះម៉ាក់គាត់ទៅណា?  " នាយមកលឿនមិនមែនមិនសូវមានការងារទេគឺធ្វើហើយមុនទើបឆាប់បានមកផ្ទះ ក្រែងឆាប់បានសម្រាកព្រោះនាយក៏រាងហត់ដែរ ហើយដែលសំខាន់នោះខ្លាចអ្នកខ្លះទ្រាំទ្រមិនបានពេលធ្វើការយប់ពេក បើសិនជារាងតូចឈឺម្ដងទៀតច្បាស់ណាស់ម៉ាក់នាយនឹងស្ដីអោយមិនខាន ដែលមិនចេះមើលប្រពន្ធបណ្ដោយអោយគេធ្វើការដល់យប់ជ្រៅ និយាយទៅនាយធ្វើអីក៏ខុសដែរ
" លោកប្រុស លោកស្រី ទៅចូលរួមមូលនិធិនៅប៊ូសាន គាត់ប្រាប់ថាសម្រាកនៅទីនេះពីរបីថ្ងៃផ្ដាំអោយអ៊ំជួយមើលការខុសត្រូវផង អ៊ំគិតថាអ្នកប្រុសទៅសម្អាតខ្លួនទៅ អ៊ំចូលផ្ទះបាយធ្វើអាហារសម្រាប់អ្នកប្រុសទាំងពីរ "  អ៊ំស្រីប្រាប់ទៅតាមពាក្យដែលលោកស្រីផ្ដាំមកទៅកាន់ពួកគេហើយគាត់កប្រាប់អោយពួកគេទៅសម្អាតខ្លួនហើយគាត់នឹងត្រៀមអាហារអោយ។ យ៉ុនហ្គី ស្ដាប់សម្ដីអ៊ំស្រីចប់នាយក៏ឡើងទៅបន្ទប់របស់ខ្លួន ឯរាងតូចមិនបានទៅតាមស្វាមីទេ នាយតូចដើរទៅផ្ទះបាយជាមួយអ៊ំស្រីដើម្បីជួយគាត់ធ្វើម្ហូប បើគាត់ធ្វើម្នាក់ឯងមិនងាយរួចទេចឹងគេទំនេរចង់ជួយគាត់ខ្លះ ហើយរាងតូចក៏អាចបញ្ចេញស្នាដៃធ្វើអាហារអោយស្វាមីញុំាដែរ។
" អ៊ំស្រីមានអីអោយខ្ញុំជួយខ្លះ? " រាងតូចឈរពីក្រោយគាត់ហើយឧទានឡើងពេលគាត់កំពុងបើកទូរទឹកកកយកបន្លែនិងសាច់ចេញមក កាលបើឮសម្លេងអ្នកប្រុសតូចគាត់ក៏រាងភ្ញាក់បន្ដិចដែល ស្មានតែគេឡើងទៅខាងលើជាមួយរាងក្រាស់តើស៎!
" អ្នកប្រុសតូចមិចក៏មកឈរទីនេះវិញ អ៊ំថាអ្នកប្រុសទៅលើចុះ ចាំអ៊ំជាអ្នកធ្វើវិញនៅទីនេះមិនសមនឹងអ្នកប្រុសតូចទេ " អ៊ំស្រី បដិសេធពេលឮរាងតូចសួរ គាត់មិនចង់អោយគេពិបាកមកពីធ្វើការហត់ហើយនៅចង់ជួយកិច្ចការផ្ទះបាយទៀត ដូចជាមិនសូវសមណាមួយគេមានឈ្មោះជាកូនប្រសារ ដូច្នេះក៏ជាចៅហ្វាយគាត់ដែលមិននឹងបណ្ដោយអោយរាងតូចធ្វើនោះ
" មិនអីទេ ចាំខ្ញុំជួយ " រាងតូចដើរទៅយកបន្លែសាច់មកដាក់ក្នុងកញ្ច្រែងដើម្បីយកវាទៅសម្អាតហើយចិតបន្លែធ្វើស៊ុបនិងឆាជាមួយសាច់។ គាត់ឃើញរាងតូចចិតបន្លែនិងសាច់យ៉ាងស្ទាត់ទំនាញក៏ឈរញញឹម គាត់មិនហាមគេទៀតទេហើយថែមទាំជួយដាក់ដាំទឹកអោយទៀតផង និយាយអោយនាយទៅម្ហូបមួយពេលនេះរាងតូចជាអ្នកធ្វើទាំងអស់។
" អ៊ំជួយភ្លក់ស៊ុបនេះបន្ដិចបានទេ? " ជីមីន ដួសទឹកស៊ុបដាក់ចានបន្ដិចហើយហុចអោយអ៊ំស្រីជួយភ្លក់មើល រស់ជាតិយ៉ាងដែលអាចទទួលយកបានឬអត់? បើសិនជាខ្វះអីខ្លួននិងបានថែមអោយវាសមល្មម
" ហ្អឹម ប៉ុណ្ណឹងឆ្ងាញ់ហើយ អ្នកប្រុសពូកែមែន ធ្លាប់ធ្វើមកពីមុនមកទេ? "  អ៊ំស្រីដួសស៊ុបមកភ្លក់គឺឆ្ងាញ់ប្លែកតែម្ដង មិនគួរឱ្យជឿរាងតូចអាចធ្វើបានឆ្ងាញ់ដល់ថ្នាក់នេះសោះ ស៊ុបរាងតូចចង់ឆ្ងាញ់ជាងស្នាដៃគាត់ទៀតពូកែពិតមែនក្មេងម្នាក់នេះ
" បាទ គឺធ្លាប់ឃើញម៉ាក់ធ្វើ ហើយក៏រៀនធ្វើតាមតែមិនឆ្ងាញ់ដូចជាម៉ាក់ធ្វើទេ " ជីមីន ធ្លាប់មើលម៉ាក់ធ្វើកាលគេរស់នៅកូរ៉េ ដោយសារគេត្រូវទៅរៀនក្រៅប្រទេសហើយរស់ម្នាក់ឯង ទើបអ្នកស្រីតែងតែជួយបង្រៀនកិច្ចផ្ទះដល់កូន។
" ចាស៎ តែអ៊ំថាល្មមហើយ អ្នកប្រុសតូចពូកែមែន "  អ៊ំស្រីបានភ្លក់ម្ហូបស្នាដៃរាងតូចសរសើរមិនដាច់ពីមាត់សោះ លោកស្រីរើសកូនប្រសារមិនខុសមែន! ជាក្មេងល្អ ស្អាតពូកែ ថែមទាំចេះជួយការងារផ្ទះទៀត អ្នកប្រុសគាត់ពិតជាសំណាងណាស់ដែលបានប្រពន្ធដូចជារាងតូច។

រឿង ភរិយាស្របច្បាប់ (ចប់)Where stories live. Discover now