បន្ទាប់ពីដើរផ្សារទំនើបរយៈពេល២ម៉ោងជាមួយម៉ាក់បង្កើតនិងម៉ាក់ក្មេកហើយ ពួកគេក៏ធ្វើដំណើរត្រឡប់មកផ្ទះវិញជាមួយឥវ៉ាន់ជាច្រើន មានទាំងបន្លែសាច់របស់ប្រើប្រាស់អ្នកផ្ទះ ជាពិសេសសម្លៀកបំពាក់ ជីមីន ដែលលោកស្រីមីនជាអ្នករើសឱ្យដោយផ្ទាល់។ ចេញពីផ្សារទំនើបកជូនអ្នកស្រីផាកទៅផ្ទះគាត់ហើយរាងតូចនិងម៉ាក់ក្មេកក៏ត្រឡប់ទៅភូមិគ្រឹះវិញ មិនយូរប៉ុន្មានឡានពណ៌ខ្មៅបើកដោយអ៊ំប្រុសចំណាស់ដែលជាអ្នកបើកឡានឱ្យលោកស្រីមីនក៏ឈប់នៅមុខភូមិគ្រឹះដ៏ធំស្កឹមស្កៃ លោកស្រីនិងរាងតូចចុះពីលើឡានហើយក៏ដើរចូលទៅខាងក្នុង ដោយសារតែហត់និងអស់កម្លាំងផងរាងតូចក៏សុំម៉ាក់ក្មេកទៅខាងលើ ហើយគាត់ក៏មិនថាអ្វីដែលព្រោះគាត់យល់ចិត្តកូនប្រសារ គ្រាន់តែទម្រេតខ្លួនគេងលើគ្រែបានមិនបាន២នាទីផងទូរសព្ទក៏រោទិ៍។
/ រីង រីង /
" អាឡូ លោកប៉ា "
" រឿងដែលកូនសុំប៉ាមកធ្វើការ ប៉ាយល់ព្រមហើយ "
" ពិតមែន? អរគុណណាស់លោកប៉ា "
" តែមិនមែនធ្វើការនៅក្រុមហ៊ុនយើងទេ កូនត្រូវធ្វើការនៅក្រុមហ៊ុន អេស៍ជីគ្រុប " គ្រាន់តែឮពាក្យតែ ជីមីន ក៏បាត់ស្នាមញញឹមភ្លាម ហេតុអីមិនឱ្យគេធ្វើការនៅក្រុមហ៊ុនគាត់?បែរជាឱ្យទៅធ្វើការនៅក្រុមហ៊ុនរាងក្រាស់ទៅវិញ លើកមុនចាប់ឱ្យគេរៀបការជាមួយ យ៉ុនហ្គី ឥឡូវគាត់មានបំណងអ្វីទៀតហើយ?
" មិចក៏ប៉ាអោយកូនទៅធ្វើការនៅទីនោះ កូនចង់ធ្វើការនៅក្រុមហ៊ុនប៉ាជាង " ជីមីន ប្រកែកភ្លាមៗពេលលោកប៉ានិយាយចប់
" កូនស្ដាប់ប៉ាសិន ពេលនេះក្រុមហ៊ុនយើងនឹងក្រុមហ៊ុនស្វាមីកូនជាក្រុមហ៊ុនតែមួយ ប៉ាចង់អោយកូននៅក្បែរស្វាមីជាងកូននឹងបានរៀនការងារពីគេខ្លះៗ ហើយស្អែកនេះកូនចូលធ្វើការបានហើយ ចឹងបណ្ណឹងបានហើយប៉ារវល់ប្រជុំ " ដោយសារខ្លាចកូនក្បាលរឹងម្នាក់នេះតវ៉ាទតលោកផាកក៏លើកលេសថាប្រជុំទាំងដែលការពិតគ្មានផង គាត់និងលោកមីនបានពិភាក្សាគ្នារឿងនេះហើយទើបសម្រេចឱ្យ ជីមីន ទៅធ្វើការនៅក្បែរ យ៉ុនហ្គី ដោយសង្ឃឹមថាពួកគេនឹងឆាប់យល់ចិត្តគ្នា
" បាទលោកប៉ា ជម្រាបលា " និយាយជាមួយលោកប៉ាចប់រាងតូចក៏ដាក់ទូរសព្ទចុះហើយដកដង្ហើមធំ អោយគេធ្វើការជាមួយនាយយ៉ាងមិចបើមុខគេនាយមិនចង់ទាំងមើលផង ចុះទម្រាំជួបមុខគ្នាស្ទើរតែរាល់ថ្ងៃទៀតគេដាច់ខ្យល់ស្លាប់មិនខាន
រាងក្រាស់ចេញពីធ្វើការក៏មករក ជុងហ្គុក នៅឯក្លឹបដោយសារត្រូវការអ្នកផឹកកំដរ តែពេលចូលមកដល់ឃើញគេកំពុងតែអង្គុយផឹកល្មមទើបដើរចូលទៅសួរនាំ។
" អាហ្គុក!! ឯងកើតអីមិចក៏ផឹកច្រើនម្ល៉េះ? " យ៉ុនហ្គី ឃើញដប់ស្រានៅលើតុពីរដបទើបសួរ ប្លែកណាស់មិត្តខ្លួនកម្រផឹកដល់ម្លឹងណាស់តែថ្ងៃនេះមិចក៏ផឹកច្រើនយ៉ាងនេះ មានរឿងអីមិនសប្បាយចិត្តទេដឹង?
" យើងមិនបានកើតអីទេ គឺផឹកលេងប៉ុណ្ណោះហើយឯងមកមានការអី? " ជុងហ្គុក ឆ្លើយធម្មតាទើបរាងក្រាស់មិនដេញដោលច្រើន បានឱកាសនាយក៏សួរទៅមិត្តវិញព្រោះកម្រឃើញមិត្តខ្លួននេះមកក្លឹបពេលយប់ណាស់
" យើងស្មុកពេកចង់បបួលឯងផឹក ឥឡូវមិនបាច់បបួលទេឯងកំពុងផឹកល្មម " យ៉ុនហ្គី ឆ្លើយប្រាប់មិត្តពីបំណងដែលខ្លួនមកទីនេះហើយដាក់ខ្លួនអង្គុយក្បែរមិត្ត ប៊ែល បានដើរទៅយកកែវហើយចាក់ស្រាអោយចៅហ្វាយរបស់ខ្លួន
" មកផឹកបែបនេះមិនខ្លាចប្រពន្ធចាំផ្លូវទេឬ? " ជុងហ្គុក ឃើញរាងក្រាស់លើកកែវផឹកក៏សួរ នេះម៉ោង៧-៨ហើយគេមិនទៅផ្ទះនៅមកផឹកទៀត ពេលនេះនាយមិនមែននៅម្នាក់ឯងដូចពីមុនទេ ទោះបីជាមិនបានស្រឡាញ់គ្នានាយគួរតែប្រតិបត្តិតួនាទីជាស្វាមីម្នាក់ បើចេញមកក្រៅគួរតែប្រាប់ប្រពន្ធបានដឹងកុំឱ្យគេបារម្ភ
" យើងមកផឹក កុំនិយាយពីគេ " យ៉ុនហ្គី ដាក់កែវចុះហាមមិត្តមិនអោយនិយាយដល់ប្រពន្ធ នាយខំគេចពីរាងតូចតែមិត្តរបស់នាយបែរជារំលឹកដល់គេទៅវិញគួរឱ្យខឹងមែន
" ឯងយ៉ាងមិចហ្នឹង! យើងគ្រាន់តែសួរសោះឬមួយឈ្លោះគ្នាជាមួយគេ? " ជុងហ្គុក នៅតែបន្ដសួរទោះរាងក្រាស់ហាមក៏ដោយ ពេលឮមិត្តសួរបែបនេះនាយតបធម្មតា
" អត់ទេ! " ពីរម៉ាត់យ៉ាងខ្លី ជុងហ្គុក ក៏អស់សំណួរហើយពួកគេទាំងពីរក៏បន្ដផឹករហូតដល់ម៉ោង១២យប់ទើបបបំបែកផ្លូវគ្នាទៅផ្ទះវិញ។ ក្រឡេកមកឯណេះវិញ គេសង្ងំគេងជិត១ម៉ោងទៅហើយនៅតែគេងមិនលក់ ទើបក្រោកដើរទៅក្បែរបង្អួចមើលទៅរបងដូចជាកំពុងតែចាំនរណាម្នាក់ ហើយម្នាក់នោះគ្មានអ្នកណាក្រៅពីស្វាមីគេនោះទេ។
" យប់ជ្រៅហើយនៅមិនទាន់មកទៀត ឬមានរឿងអីមិនល្អទេដឹង? " ភ្នែកចេះតែសម្លឹងទៅខាងក្រៅក្នុងចិត្តកាន់តែបារម្ភ រាល់ដងនាយចូលផ្ទះលឿនណាស់មិនយប់ជ្រៅដល់ម្លឹងឡើយ ក្នុងចិត្តរាងតូចនៅពេលនេះមិនស្ងប់ឡើយព្រោះតែបារម្ភពីរាងក្រាស់ខ្លាចមានរឿងមិនល្អចំពោះគេ។ មួយសន្ទុះឡានរាងក្រាស់ក៏បើកចូលមកដល់ថ្លោងទ្វា រាងតូចក៏ប្រញាប់រត់ឡើងទៅលើគ្រែព្រោះខ្លាចគេចាប់បានថាខ្លួនរង់ចាំគេ។
/ ក្រាក /
សម្លេងបើកទ្វាដោយដៃរបស់រាងក្រាស់បន្លឺឡើងធ្វើឱ្យអ្នកកំពុងតែធ្វើពុតគេងឮហើយព្រឺឆ្នឹងខ្នងតែម្ដង នាយចូលមកដល់ខាងក្នុងឃើញប្រពន្ធគេងបែរទៅម្ខាងទៀត មិនចាប់អារម្មណ៍ច្រើននាយក៏ដើរហួសចូលបន្ទប់ទឹក រាងតូចដែលសង្ងំគេងអម្បាញ់មិញក៏ក្រោកសម្លឹងតាមមើលរហូតដល់នាយចូលក្នុងបន្ទប់ទឹកបាត់។ កន្លះម៉ោងរាងក្រាស់សម្អាតខ្លួនរួចរាល់នាយក៏ចេញមក នាយសម្លឹងមើលប្រពន្ធបន្ដិចមុននឹងដើរទៅយកទូរសព្ទនិងសៀវភៅនៅលើតុ បន្ទាប់មកនាយក៏ចេញពីបន្ទប់នេះហើយដើរសំដៅទៅបន្ទប់ធ្វើការ។
" គេមិនគេងនៅបន្ទប់នេះ? ហេតុអីយើងត្រូវខ្វល់? ហ្អឹម!មិនគេងនៅទីនេះក៏ល្អដែរ មើលចុះគ្រែធំណាស់យើងគេងតែម្នាក់ឯងមិនចាំបាច់មានអ្នកមកប្រជ្រៀត " រាងតូចសួរខ្លួនឯងឆ្លើយខ្លួនឯងហើយក៏បិទភ្នែកសង្ងំគេង ស្អែករាងតូចត្រូវទៅធ្វើការហើយជាថ្ងៃដំបូងទៀតគេមិចនឹងអាចទៅយឺតបានទៅ ការពិតត្រូវចូលគេងយូរហើយតែដោយសារបារម្ភពីរាងក្រាស់ទើបធ្វើអោយគេគេងមិនលក់រហូតដល់នាយមកដល់ផ្ទះដោយសុវត្តិភាពទើបរាងតូចគេងលក់។
ជីមីន ងើបពីគេងបង្វែរខ្លួនចុះឡើងៗមិនព្រមបើកភ្នែកតតែសោះ រហូតនឹកឃើញថាខ្លួនត្រូវទៅធ្វើការក៏ស្ទុះក្រោកយ៉ាងលឿនសំដៅទៅបន្ទប់ទឹក។
" ម៉ោងជិត៧ហើយទៅទាន់ឬអត់យើង? " ជីមីន និយាយបណ្ដើរដៃទាញទ្វាទូរបើករកមើលខោអាវដែលត្រូវស្លៀកថ្ងៃនេះ បន្ទាប់ពីរកខោអាវសាកសមនិងខ្លួនហើយក៏ប្រញាប់រៀបចំខ្លួនចុះទៅខាងក្រោម។
" អៅ កូនប្រសារទៅណាទាំងព្រឹក មើលទៅដូចជាប្រញាប់ណាស់ " លោកស្រី អង្គុយលើសាឡុងមើលទស្សនាវត្ដីឃើញកូនប្រសារដើរជើងញាប់ស្អេកដូចជាប្រញាប់ទៅណាក៏សួរ
" បាទ ម៉ាក់កូនទៅធ្វើការ នៅក្រុមហ៊ុន....កូនប្រុសម៉ាក់ " ជីមីន រកនឹកឈ្មោះក្រុមហ៊ុនមិនឃើញទើបនិយាយថាក្រុមហ៊ុនកូនគាត់តែម្ដងទៅ កាលបើបែបនេះគាត់បើកភ្នែកធំៗស្ទើរតែមិនជឿ
" ពិតមែនហ្អេ? មិចក៏ម៉ាក់មិនដឹងសោះចឹង ហើយកូនមានអីជិះទៅ? " លោកស្រី គ្រាន់តែឮថាកូនប្រសារធ្វើការនៅទីនោះគាត់ភ្ញាក់ផ្អើលខ្លាំងណាស់ គាត់ត្រេកអរ ព្រោះកូនទាំងពីរនឹងបាននៅជិតគ្នាច្រើនជាងមុន អាចនិយាយថានៅជិតគ្នា២៤/២៤ម្ដង
" បាទ ជិះតាក់ស៊ី" ដោយសាររាងតូចមិនបានយកឡានពីផ្ទះខ្លួនមកទីនេះ ទើបចង់ចេញទៅណាម្ដងៗត្រូវជិះតាក់ស៊ី តែបែរមកមើលកន្លែងឡានចតភូមិគ្រឹះវិញមានឡានជាច្រើនគ្រឿងចតទុកចោលគ្មានអ្នកជិះ ហើយមិចក៏មិនអោយកូនប្រសារជិះអ្នកម៉ាក់ក្មេក!
" យកឡានម៉ាក់ជិះសិនទៅ កុំអោយយឺត " លោកស្រី ក៏ដកសោរឡានរបស់គាត់អោយទៅកូនប្រសារ ជីមីន មិនបដិសេធក៏ទទួលពីគាត់ ប្រសិនបើជិះតាក់ស៊ីប្រាកដជាយឺតមិនខានព្រោះម្ដុំនេះមិនសូវមានទេ ទើបគាត់ឱ្យកូនជិះឡានគាត់សិនបើឡានដែលចតទុកនោះជាឡាន យ៉ុនហ្គី ទាំងអស់ហើយក៏គ្មានអ្នកណាហ៊ានជិះដែរសូម្បីតែលោកមីននិងលោកស្រី។
" បាទ អរគុណម៉ាក់ " ជីមីន លើកដៃអរគុណគាត់ហើយក៏ប្រញាប់ចេញទៅយ៉ាងលឿន ធ្វើយ៉ាងទៅដល់ក្រុមហ៊ុនអោយបានលឿនបំផុត។
#ក្រុមហ៊ុន អេស៍ជីគ្រុប
យ៉ុនហ្គី កំពុងតែអង្គុយធ្វើការស្រាប់តែសម្លេងគោះទ្វាបានបន្លឺឡើង ទើបនាយដកភ្នែកពីកុំព្យូរទ័រហើយមើលទៅមាត់ទ្វាដោយគិតថាជា ប៊ែល ទើបអនុញ្ញាតអោយគេចូលមក។
/ ក្រាក /
" សុំទោស! ដែលខ្ញុំមកយឺត១ម៉ោង គឺខ្ញុំ.....! " ជីមីន ចូលមកដល់ឈរមួយកន្លែងអោនមុខនិយាយសុំទោសទៅកាន់ប្រធានក្រុមហ៊ុន។ រាងតូចមិនហ៊ានមើលមុខនាយឡើយព្រោះទឹកមុខនាយមើលមកខ្លួនដូចជាខ្លាកំណាចអញ្ចឹង
" ឯងមិនបាច់ដោះសារទេ គ្រាន់តែមកធ្វើការថ្ងៃដំបូងក៏យឺតទៅហើយឬមួយគិតថាក្រុមហ៊ុននេះចូលស្រួលពេកចង់មកម៉ោងប៉ុន្មានក៏បានដែរ! " យ៉ុនហ្គី ថាអោយប្រពន្ធគ្មានរំលងមួយពាក្យ ប្រពន្ធនាយនៅថាអោយមិនទុកមុខទេចុះទម្រាំអ្នកផ្សេងនោះ មើលទៅប្រហែលជាដេញចេញមុននឹងបានធ្វើការនៅទីនេះផងក៏មិនដឹង។
" គឺ....មិនមែនចឹងទេ " រាងតូចព្យាយាមប្រកែកពេលឮស្វាមីថាឱ្យខ្លួនបែបនេះ រាងក្រាស់ងើបពីកៅអីដើរសំដៅមករាងតូចដែលឈរភ័យបែកញីសតាមជើងសក់។
" ហើយវាមិចវិញ? ឬឯងគិតថាជាប្រពន្ធយើងចង់ធ្វើអីតាមចិត្តក៏បាន យើងប្រាប់ឯងយកបុណ្យចុះ! យើងមិនចាញ់បោកល្បិចមាយារបស់ឯងទេ កុំសង្ឃឹមអោយសោះ " នាយនិយាយក្បែរត្រចៀកប្រពន្ធហើយក៏ថយមកវិញឈរបែរខ្នងដៃសង្កត់តុ
" លោកនិយាយមិនអោយតម្លៃខ្ញុំទេ តើខ្ញុំទៅធ្វើអ្វីខុសទៅបានជាលោកចូលចិត្តមើលងាយខ្ញុំម្ល៉េះ? " រាងតូចពិតជាអន់ចិត្តចំពោះពាក្យសម្ដីនាយណាស់ អ្នកផ្សេងគេអាចទទួលបានតែនេះស្វាមីខ្លួនឯណាទោះបីពួកគេរៀបការតាមចាស់ទុំក៏ដោយតែក៏មានឈ្មោះជាស្វាមីភរិយាដែរ។
" គឺខុសតាំងពីឯងចូលមកក្នុងជីវិតយើងម្ល៉េះ! បើដឹងហើយឆាប់ចេញទៅយើងមិនចង់ឃើញទឹកភ្នែករបស់ឯងទេ ចេញទៅ!! " ពាក្យសម្ដីដែលនាយនិយាយអម្បាញ់មិញធ្វើឱ្យទឹកដែលខំទប់ជាយូរមកដូចជាទឹកទំនប់ កាលបើឃើញអ្នកម្ខាងទៀតយំហើយនាយក៏ស្រែកខ្លាំងហើយដេញប្រពន្ធអោយចេញទៅ ឯរាងតូចយកដៃជូតទឹកភ្នែកដែលកំពុងហូរហើយដើរចេញទៅក្រៅយ៉ាងលឿន។
YOU ARE READING
រឿង ភរិយាស្របច្បាប់ (ចប់)
Romance" ហេតុអ្វីឯងមិនបដិសេធរឿងរៀបការ ?" " ខ្ញុំក៏ចង់ដែរ! បើខ្ញុំបរិសេធហើយប៉ាម៉ាក់ព្រមទេ ឬលោកបដិសេធមិនបានដែរ? " សម្ដីដែលរាងតូចតបអម្បាញ់មិញធ្វើឱ្យនាយក្រាស់ខឹងជាខ្លាំង រាងតូចក្លាហានណាស់ដែលហ៊ានសងអោយគេវិញ រាងក្រាស់ទប់អារម្មណ៍មិនបានក៏ចូលទៅកញ្ឆក់ដៃរាងតូចដោយច្របា...