រឿង💙✨ភរិយាស្របច្បាប់✨💙EP26

3.2K 231 3
                                    

     " អូនក៏ដឹងដែលមែនទេ? " យ៉ុនហ្គី ងាកមើលមុខប្រពន្ធដែលអង្គុយនៅក្បែរខ្លួន រាងតូចងក់ក្បាលហើយក៏អោនមុខចុះ អំឡុងពេលរាងក្រាស់ទៅប៉ារីសលោកស្រីក៏ប្រាប់រឿងនេះដល់គេព្រោះតែគាត់មានអារម្មណ៍ថាខុសចំពោះ ថេយ៉ុង ណាមួយ ជីមីន ក៏ជាមិត្តថេយ៍ ដូច្នេះគាត់សុំឱ្យកូនប្រសារជូនគាត់ទៅជួបគេដើម្បីសុំទោសរឿងដែលគាត់បានធ្វើកន្លងមក។
     " រឿងនេះខ្ញុំមិនបន្ទោសអ្នកម៉ាក់នោះទេ ចាត់ទុកថារឿងនេះមិនបានកើតឡើងទៅចុះ ហើយពេលនេះកូនក៏មានមនុស្សដែលកូនស្រឡាញ់ហើយ គឺអូន ផាក ជីមីន បងស្រឡាញ់អូនតែម្នាក់គត់ សឺត! " នាយទទួលស្គាល់ថាមិនអាចទទួលយកបានព្រោះម៉ាក់បានបំបែកមនុស្សដែលគេស្រឡាញ់ចេញទៅ ប៉ុន្ដែពេលនេះនាយមានមនុស្សដែលនាយស្រឡាញ់រួចទៅហើយ អាចនិយាយបានថាស្រឡាញ់លើសជីវិតរបស់នាយទៀត។ យ៉ុនហ្គី ថើបថ្ពាល់ប្រពន្ធមួយខ្សឺតនៅចំពោះម៉ាក់បង្ហាញពីក្ដីស្រឡាញ់ដែលនាយមាន លោកស្រីបញ្ចេញស្នាមញញឹមពេលឃើញកូនៗចេះយល់ចិត្តគ្នា ក្នុងនាមជាម្ដាយគ្មានអ្វីសប្បាយជាងពេលឃើញកូនមានសេចក្ដីឡើយ។
     ពេលលោកគ្រូពេទ្យពិនិត្យលោកមីនរួច លោកស្រីនិងកូនៗក៏ចូលទៅខាងក្នុង រាងក្រាស់ចង់សួររឿងពួកគាត់សម្រេចចិត្តទៅព្យាបាលនៅសហរដ្ឋអាមេរិក។
     " ម៉ាក់ប្រាកដហើយ យកប៉ាទៅព្យាបាលនៅទីនោះពិតមែន? " នាយដឹងនៅទីនេះបច្ចេកវិទ្យាទំនើបៗការព្យាបាលក៏ល្អ ប៉ុន្ដែពួកគាត់នៅទីនោះបានអ្នកណាជួយមើល ម្យ៉ាងនាយចង់នៅជួបជុំជាមួគាត់មិនចង់នៅបែកពីពួកគាត់សោះ។
     " ចាស៎ ប្រាកដហើយ! ម៉ាក់ចង់ទៅអោយឆាប់បំផុត កូនជួយរៀបចំឯកសារអោយប៉ាម៉ាក់ផង កុំបារម្ភ!ម៉ាក់សន្យាថានឹងមើលថែខ្លួនឯងនឹងប៉ាអោយបានល្អបំផុត "
" បាទ ម៉ាក់ "
លោកស្រីចាប់ដៃស្វាមីទាំងស្នាមញញឹមពួកគាត់អាចមើលថែខ្លួនឯងបានដូច្នេះកុំបារម្ភពីគាត់អី គាត់ក៏មិនចង់បែកពីកូនៗដូចគ្នា ប៉ុន្ដែគាត់ពិតជាចាំបាច់ត្រូវទៅទីនោះពិតមែន។ លោកស្រីក៏អស់បារម្ភព្រោះគាត់ដឹងថាមនុស្សម្នាក់ដែលអង្គុយក្បែរកូនប្រុសរបស់គាត់អាចមើលថែកូនរបស់គាត់បានទើបធ្វើអោយការសម្រេចចិត្តរបស់គាត់កាន់តែងាយជាងមុន។
នៅក្នុងបន្ទប់ធំមួយបង្ហាញឱ្យឃើញនាយក្រាស់កំពុងតែគេងលក់នៅលើគ្រែទូលាយ នាងក្រោកពីគេងក៏លើកដៃរាវរករាងស្ដើងដែលគេងក្បែរខ្លួនកាលពីយប់មិញតែមិនប៉ះអ្វីតតែសោះ នាយរហ័សបើកភ្នែកហើយសម្លឹងមើលជុំវិញបន្ទប់ក្រែងរាងតូចនៅទីនេះ តែមិនឃើញសូម្បីតែស្រមោល។ នាយដើររករាងតូចពេញមួយផ្ទះនៅតែរកមិនឃើញ ដូច្នេះនាយក៏ឡើងមកបន្ទប់វិញទាំងអស់សង្ឃឹម នាយចូលមកដល់ក្នុងបន្ទប់ក៏ប្រទះនឹងក្រដាសមួយសន្លឹកនៅលើតុក៏ដើរទៅយកវាមកមើលទាំងទឹកមុខក្រៀមក្រំ។
             ក្រដាស...
សុំទោសដែលមិនបានលាលោកដោយផ្ទាល់ ហើយក៏អរគុណសម្រាប់គ្រប់យ៉ាងដែលលោកផ្ដល់អោយ ទោះវាមិនសូវល្អស្អាតតែក៏ល្អឥតខ្ចោះ ខ្ញុំសង្ឃឹមថាការចាកចេញរបស់ខ្ញុំនឹងធ្វើឱ្យរស់នៅយ៉ាងមានសេចក្ដីខុស ជូនពរលោកនិងអ្នកនាងមីណារស់នៅដោយមានសុភមង្គល។
ពីខ្ញុំ គីម ថេយ៉ុង៚

រឿង ភរិយាស្របច្បាប់ (ចប់)Where stories live. Discover now