នៅក្នុងការិយាល័យបង្ហាញឱ្យឃើញមនុស្សពីរនាក់អង្គុយនៅលើសាឡុងសាងសងគ្នាស្រាប់តែពេលនោះក៏ឮសម្លេងកូនចៅកំហូចហៅនាយក្រាស់ទាំងតក់ក្រហល់ដូចជាមានរឿងអីជាបន្ទាន់ណាស់អញ្ចឹង ស្របពេលរាងក្រាស់អង្គុយធ្វើមុខឆ្ងល់ ប៊ែល ក៏ហុចអាយផេតឱ្យទៅចៅហ្វាយមើលវីដេអូមួយដែលមានលេខមិនស្គាល់ផ្ញើមក យ៉ុនហ្គីចុចចូលក្នុងនោះហើយក៏មើលទាំងភាពឈឺចាប់ ហើយនាយក៏រហ័សលើកដៃបិទភ្នែកប្រពន្ធដែលអង្គុយនៅក្បែរនោះមិនឱ្យមើលព្រោះវាអាក្រក់មើលខ្លាំងពេក មើលបានតែពាក់កណ្ដាលនាយក៏ចុចបិទហើយហុចទូរសព្ទឱ្យទៅកូនចៅវិញ។
" អូននៅទីនេះហើយកុំទៅណាឱ្យសោះ បងមានរឿងដែលត្រូវចាត់ការ ពេលរួចរាល់បងនឹងឆាប់មកវិញ " មូលហេតុដែលនាយហាមមិនឱ្យរាងតូចចេញទៅក្រៅដោយសារខ្លាចគេមានគ្រោះថ្នាក់ ព្រោះមួយរយៈនេះសត្រូវនាយចាប់ផ្ដើមបង្ហាញខ្លួនហើយ ដូច្នេះពួកវានឹងរកចំណុចខ្សោយខ្លួនដោយធ្វើបាបមនុស្សដែលគេស្រឡាញ់បំផុតទើបការពារទុកមុន។
" បាទ បងក៏ដូចគ្នាមើលថែខ្លួនផង " ទោះរាងក្រាស់មិនប្រាប់ក៏រាងតូចអាចយល់ដែរ មើលទៅរឿងនេះធំខ្លាំងណាស់ព្រោះមានមនុស្សស្លាប់ ពេលឃើញវីដេអូដំបូងខ្លួនក៏ស្លុតចិត្តមិនតិចដែរតែសំណាងបានរាងក្រាស់បិទវាមិនឱ្យគេមើលបន្ដទៀតកុំអីគេស្លុតចិត្តរហូតដល់សន្លប់បាត់
" សឺត! បងដឹងហើយ ចប់កិច្ចការបងនឹងប្រញាប់មកវិញ " យ៉ុនហ្គី ថើបប្រពន្ធមួយខ្សឺតរួចក៏ចាកចេញទៅជាមួយកូនចៅបាត់ទុកឱ្យរាងតូចអង្គុយនៅការិយាល័យតែម្នាក់ឯងទាំងក្ដីបារម្ភ។
សម្រាប់វីដេអូមិញគឺមានបុរសម្នាក់ត្រូវគេវាយធ្វើបាបរហូតដល់មានរបួសពេញខ្លួន ហើយចំណុចសំខាន់ជាងគេនៅក្នុងវីដេអូដែលយ៉ុនហ្គីនិងជីមីនបានឃើញគឺពួកវាធាក់ទម្លាក់បុរសម្នាក់នោះពីលើអាគារ៥ជាន់ធ្វើឱ្យគេស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្ដង។
" ប៊ែលឯងគិតដូចជាយើងឬអត់? " យ៉ុនហ្គី កំពុងសង្ស័យមនុស្សម្នាក់តែគេក៏មិនច្បាស់ដូចគ្នាជាម្នាក់ដែលគេកំពុងគិតឬអត់? ប៊ែល មើលចៅតាមកញ្ចក់មុននឹងតបទៅកាន់គាត់ តាំងពីដើមមានតែមនុស្សប៉ុណ្ណោះដែលហ៊ានប្រកាសខ្លួនជាសត្រូវ យ៉ុនហ្គី ហើយម្នាក់នោះគឺ...។
/ រីង រីង /
សម្លេងទូរសព្ទរោទិ៍ធ្វើឱ្យនាយក្រាស់រហ័សដកទូរសព្ទចេញពីហោប៉ៅហើយចុចទទួលយ៉ាងលឿននិងសួរសមទៅកាន់អ្នកម្ខាងទៀតដែលទាក់ទងមក។
" សួរស្ដី មីន យ៉ុនហ្គី និយាយ តើខលមកខ្ញុំមានការអ្វីដែរ? " ជាលេខចម្លែកទើបនាយណែនាំខ្លួនឱ្យអ្នកម្ខាងទៀតបានដឹងក្រែងគេខលមកច្រឡំលេខស្រួលនាយបិទទូរសព្ទ ព្រោះនាយគ្មានអារម្មណ៍និយាយជាមួយអ្នកណាឡើយ។
" សួរស្ដីមិត្តសម្លាញ់ នៅចាំគ្នាបានឬអត់? "
" អាស៊ូយ៉ុង ឯងខលមកមានការអី? កុំប្រាប់ណាថាឯងជាអ្នកធ្វើ អាគម្រក់! " គ្រាន់តែតែអ្នកម្ខាងទៀតតបមកកាន់ខ្លួននាយក្រាស់ក៏ឡើងសរសៃកដាក់គេតែម្ដង មនុស្សស្អីឃោឃៅយ៉ាងនេះ សម្លាប់មនុស្សទាំងរស់បែបនេះពួកវាមិនខ្លាចអំពើបាបខ្លះទេអី? ដឹងឬអត់?អ្នកដែលស្លាប់គឺជាកូនចៅម្នាក់ទៀតដែល យ៉ុនហ្គី ទុកចិត្តជាងគេបន្ទាប់ពី ប៊ែល ប៉ុន្ដែគួរឱ្យសោកស្ដាយគេបានស្លាប់ទៅហើយ
" បែកគ្នា៥ឆ្នាំឯងនៅតែឆ្លាតដូចដើមមិត្តសម្លាញ់! និយាយចឹងយើងឮមកថាឯងមានប្រពន្ធហើយល្បីថាស្អាតខ្លាំងណាស់ ហើយយើងក៏បានឃើញដែរកដូចដែលគេនិយាយពិតមែន " ស៊ូយ៉ុង អង្គុយនៅក្នុងបន្ទប់ធ្វើការកាន់រូបថតមួយសន្លឹកសម្លឹងទាំងស្នាមញញឹម មិនដឹងនាយនិយាយដើម្បីបញ្ឈឺរាងក្រាស់ឬមានបំណងអ្វីផ្សេងឡើយ តែសង្ឃឹមថាគេគ្មានគំណិតអាក្រក់លើរាងតូចទៅចុះ។
" បើឯងហ៊ានតែប៉ះប្រពន្ធយើងតែបន្ដិច កុំថាយើងមិនបានប្រាប់អោយសោះ " សំដីស៊ូយ៉ុងនិយាយអម្បាញ់មិញធ្វើឱ្យរាងក្រាស់ខឹងខ្លាំងណាស់ បើសិនជាគេនៅជិតវិញនាយនឹងដាល់ឱ្យបែកមាត់កុំឱ្យបានសំដីពេក កែវភ្នែកចប់ផ្ដើមឡើងក្រហមរីឯដៃម្ខាងក្ដាបយ៉ាងណែន បើបានជួបនៅខាងក្រៅនាយមិនទុកជីវិតគេឡើយ
" អាយ៉ុន! មិនថារយៈពេលយូរប៉ុណ្ណា ឯងនៅតែដដែល ឯងកាន់តែហាមយើងកាន់តែចូលចិត្ត.... " ស៊ូយ៉ុង និយាយចប់មួយប្រយោគនេះក៏រហ័សចុចបិទធ្វើឱ្យអ្នកម្ខាងទៀតក្ដៅដូចបាយពុះ
" អាស៊ូយ៉ុង! អាស៊ូយ៉ុង! ចង្រៃយ៎... " យ៉ុនហញកី ស្រែកហៅអ្នកម្ខាងទៀតទាំងកំរោលតែគេមិនតបធ្វើអោយរាងក្រាស់ខឹងខ្លាំងក៏បោះទូរសព្ទចោលមួយទំហឹង ប៊ែល បានត្រឹមតែអង្គុយនៅស្ងៀមមិនហ៊ាននិយាយអ្វីឡើយ។
ក្រោយពីឡានជុងហ្គុកចេញទៅផុតក៏មានឡានមួយបើកគ្រឿងបើកចូលមកខាងក្នុងបរិវេណវីឡាជុងហ្គុក ទ្វាឡានត្រូវបានបើកបង្ហាញឱ្យឃើញស្រ្ដីវ័យចំណាស់សមជាអ្នកថ្លៃថ្នូរកំពុងតែបន្ដដំណើរចូលទៅខាងក្នុង។ អ៊ំស្រីកំពុងតែចម្អិនអាហារឮសម្លេងឡានបើកចូលមកក៏ដេញឱ្យកូនស្រីចេញទៅមើល គាត់ក៏ឆ្ងល់ដែលព្រោះមិញនេះឡាននាយក្រាស់ទើបតែចេញទៅ ហើយសម្លេងឡានរបស់អ្នកណាបើកចូលមកនេះ? ឬក៏ជុងហ្គុកភ្លេចរបស់ទេដឹងទើបបកមកវិញ ដើម្បីឱ្យអស់ចម្ងល់ទើបឱ្យកូនស្រីចេញទៅមើល។
" លោកស្រី? លោកស្រីមកទីនេះមានការអីដែរ? " យូប៊ីន គ្រាន់តែឃើញវត្តមានស្រ្ដីចំណាស់ដែលជាម្ដាយចៅហ្វាយខ្លួនក៏ភ្ញាក់ផ្អើលជាខ្លាំងព្រោះមិននឹកស្មានថាគាត់មកថ្ងៃនេះសោះ កាន់តែគួរឱ្យបារម្ភនោះខ្លាចគាត់ជួបនឹងនាយតូចដែលជុងហ្គុកនាំមក
" ឯងយ៉ាងមិចនឹង? នេះយើងមកផ្ទះរបស់កូនយើងមិនបានផងហេ៎! កើតអីមើលទៅទឹកមុខភ័យយ៉ាងនេះ មានអីលាក់បាំងយើងឬ? " លោកស្រីចន តាមសម្លឹងមុខនាងតូចដែលប្រែជាស្លេកស្លាំងតាំងពីគាត់ចូលមកម្ល៉េះ គាត់កាន់តែមើលនាយកាន់តែគេចពីក្រសែភ្នែកគាត់ ធ្វើឱ្យលោកស្រីអត់សង្ស័យមិនបាន
" យូប៊ីន.... " ថេយ៉ុង ឮសម្លេងឡានក៏ប្រញាប់ចុះមកព្រោះគិតថា ជុងហ្គុក បម្រុងហារមាត់សួរនាងតូចទៅហើយស្រាប់តែឃើញស្រ្ដីចំណាស់ឈរទល់មុខនាងមើលមកខ្លួនដោយចងចិញ្ចើម ថេយ៉ុង មិនសួរនាំច្រើនក៏ប្រញាប់ឱនគំនាបទៅកាន់លោកស្រី។
" ជម្រាបសួរលកស្រី "
" ចា៎ស ក្មួយជាអ្នកណា? "
" អ៎រ ខ្ញុំជាអ្នកបម្រើទើបចូលថ្មី សូមអញ្ជើញអង្គុយសិនចាំខ្ញុំទៅយកទឹកមកជូនលោកស្រី " ឆ្ងល់ហើយមែនទេ ម្ដេចនាយឆ្លើយបែបនេះ? ព្រោះតែ យូប៊ីន បានសាញ៉ូរាងតូចទើបគេយល់ក៏ឆ្លើយបែបនេះតែម្ដងទៅចំណែកលោកស្រីជឿលើគាត់សម្រេចលើគាត់ទេ ក្រសែភ្នែកដែលលោកស្រីមើលមក ថេយ៉ុង មិនបានបញ្ជាក់ពីអ្វីឡើយប៉ុន្ដែគាត់ប្រែជាញញឹមជាពេលរាងតូចចូលទៅផ្ទះបាយបាត់។ ចូលមកផ្ទះបាយ ថេយ៉ុង ក៏ប្រាប់អ៊ំស្រីរឿងលោកស្រីមកភ្លាមៗគាត់រកនឹកមិនចេញទេដូច្នេះគាត់ក៏សម្រេចចិត្តឱ្យនាយតូចនៅទីនេះសិនទុកឱ្យគាត់យកទឹកទៅជូនលោកស្រី។
" អាយូប៊ីន?? " គ្រាន់តែនាយតូចចេញទៅផុតលោកស្រីក៏ហៅឈ្មោះនាងតូចថែមទាំងមើលមុខនាង ចំណែកឯនាងកាលដែលសម្លេងត្រជាក់ស្រេបក៏ចាប់ផ្ដើមព្រឺសម្បុរខ្ញាតែម្ដង។
" លោកស្រីកុំមើលខ្ញុំបែបហ្នឹងអី បើខ្ញុំនិយាយអ្នកប្រុសជុងប្រាកដជាសម្លាប់ខ្ញុំមិនខាន " យូប៊ីន ដឹងច្បាស់ណាស់គាត់កំពុងតែជម្រិតសួរនាងរឿងរបស់ ថេយ៉ុង ព្រោះគាត់មិនជឿឡើយថាគេជាអ្នកបម្រើនៅទីនេះ។
" លោកស្រីពិសារទឹកសិនទាន " ស្របពេលនោះអំស្រីក៏ចូលកាត់ចង្វាក់សន្ទនារវាងលោកស្រីនិងយូប៊ីន ធ្វើឱ្យនាងរួចខ្លួនមួយពេលប៉ុន្ដែយ៉ាងណាបន្ដនោះនាងមិនដឹងឡើយសំខាន់កុំឱ្យតែចេញពីមាត់នាងទៅបានហើយព្រោះនាងមិនចង់អត់ការងារធ្វើទេ
" ហើយចុះក្មេងម្នាក់នោះទៅណា? ហេតុអ្វីមិនយកមកដោយខ្លួនឯង "
" គេមានការងារដែលត្រូវធ្វើនៅផ្ទះបាយ ទើបខ្ញុំយកទឹកមកឱ្យលោកស្រីជំនួស " ក្នុងចិត្តភ័យមិនស្ទើរទេ ព្រោះបើអ្នកស្រីដឹងថាពួកគេកំពុងកុហកគាត់ ប្រាកដណាស់ត្រៀមរកការងារថ្មីអោយហើយទៅ តាមពិតពួកគេក៏មិនចង់តែជាបញ្ជាពីអ្នកប្រុស។
" យើងមានរឿងចង់និយាយជាមួយគេ តែពីរនាក់! នៅឈរដល់ណាទៀតឆាប់ទៅហៅក្មេងម្នាក់នោះមក " ជាបញ្ជាមួយដែលមិនអាចជំទាស់បានដូច្នេះមានតែដើរទៅហៅ ថេយ៉ុង ទាំងមុខស្អុយ បើមិនស្លាប់ក៏ពិបាកដែលថ្ងៃនេះនាងតូចរអ៊ូបណ្ដើរឈានជំហានបណ្ដើររហូតដល់ផ្ទះបាយក៏ឃើញនាយតូចអង្គុយកាន់ទូរសព្ទ។
" អ្នកប្រុសថេយ៍លោកស្រីឱ្យមកតាម គាត់មានអីចង់និយាយជាមួយអ្នកប្រុស ឆាប់ទៅគាត់ចាំអ្នកប្រុសនៅសួនច្បារមុខផ្ទះ " ទឹកមុខម្នាក់ដូចជាតានតឹងណាស់ពេលលោកស្រីចង់និយាយជាមួយនាយតូច ព្រោះខ្លាចគាត់ចាប់បានថាពួកគេកំពុងកុហកហើយជាពិសេសរឿងរវាង ថេយ៉ុង និងជុងហ្គុក។
" ចៅហ្វាយរៀបចំរួចហើយទាន " ប៊ែល ដើរតម្រង់មកឡានហៅចៅហ្វាយដែលអង្គុយនៅលើឡានទាំងទឹកមុខរាបស្មើរ រាងក្រាស់ប្រញាប់ចុះពីលើឡានហើយដើរតម្រង់ទៅកន្លែងតម្កល់សពរបស់កូនចៅ រាងក្រាស់ឈរគោរពបីដងក៏ទទួលតុលាបសមួយដងពីដៃ ប៊ែល ហើយយកទៅដាក់នៅមុខរូបថតកូនចៅរបស់នាយ ស្របពេលនោះទឹកភ្នែកមួយដំណក់ក៏ធ្លាក់មកលើដៃនាយក្រាស់ទើបប្រញាប់ក្រវាសចេញ។
« ជាដំបូង យើងចង់និយាយពាក្យអរគុណទៅកាន់ឯង អរគុណសម្រាប់គ្រប់យ៉ាង សូមឱ្យវិញ្ញាណខ័ណ្ឌឯងទៅកាន់សុគតិភព យើងសន្យានឹងចាប់ពួកវាញ៉ោតគុកឱ្យបាន ឯងកុំបារម្ភអី! សម្រាកឱ្យស្រួលចុះ »និយាយចប់នាយក៏ដាក់ផ្កាមួយទងនោះនៅពីមុខរូបថតកូនចៅរបស់នាយបន្ទាប់មកក៏ឱនគោរពលាបីដងមុននឹងចាកចេញ។
« សូមទៅឱ្យបានសេចក្ដីសុខសម្លាញ់! បើមានជាតិក្រោយពិតសូមអោយយើងបានជួបគ្នាម្ដងទៀត ហើយកុំបារម្ភខាងនេះអី យើងសូមសន្យាថានឹងការពារចៅហ្វាយដោយជីវិត លាហើយលាជារៀងរហូត » ប៊ែល គោរពដល់វិញ្ញាណខ័ណ្ឌរបស់មិត្តរួមការងារហើយក៏ប្រញាប់ទៅវិញ ព្រោះចៅហ្វាយប្រញាប់ទៅក្រុមហ៊ុនវិញមិនចង់ទុករាងតូចឱ្យនៅម្នាក់ឯង។
YOU ARE READING
រឿង ភរិយាស្របច្បាប់ (ចប់)
عاطفية" ហេតុអ្វីឯងមិនបដិសេធរឿងរៀបការ ?" " ខ្ញុំក៏ចង់ដែរ! បើខ្ញុំបរិសេធហើយប៉ាម៉ាក់ព្រមទេ ឬលោកបដិសេធមិនបានដែរ? " សម្ដីដែលរាងតូចតបអម្បាញ់មិញធ្វើឱ្យនាយក្រាស់ខឹងជាខ្លាំង រាងតូចក្លាហានណាស់ដែលហ៊ានសងអោយគេវិញ រាងក្រាស់ទប់អារម្មណ៍មិនបានក៏ចូលទៅកញ្ឆក់ដៃរាងតូចដោយច្របា...