រឿង💙✨ភរិយាស្របច្បាប់✨💙EP02

3.6K 295 4
                                    

     " ចុះប៉ាឯងនោះ " ថេយ៉ុង គ្រាន់តែនិយាយដល់លោកផាក ជីមីន ក៏ចាប់គិតបន្ដិច ទើបងក់ក្បាលយល់ស្របនឹងសម្ដីមិត្ត ពិតមែនហើយលោកប៉ាប្រាកដជាជួយគេបាន ចេះភ្លេចគាត់ទៅកើតន៎! ហើយចុះបើគេប្រាប់គាត់ហើយ តើគាត់នឹងស្ដីបន្ទោសខ្លួនឬអត់? យ៉ាងណាក៏ ជីមីន នៅតែមិនហ៊ាននិយាយជាមួយគាត់ដដែល តែបើមិនសាកមិចដឹង?
" ណ្ហើយ! ដល់ដំណាក់កាលនឹងហើយប្រហែលជាត្រូវសុំជំនួយពីគាត់ហើយ "
     Skip~
     បន្ទាប់ពីចេញពីក្រុមហ៊ុនប្រហែលជា១៥នាទី ជុងហ្គុក និង យ៉ុនហ្គី ធ្វើដំណើរមកដល់ភោជនីដ្ឋានមួយកន្លែងនៅក្បែរផ្សារទំនើបរបស់ក្រុមហ៊ុន យ៉ុនហ្គី។ ពួកគេដើរចូលទៅខាងក្នុងដែលមានបុគ្គលិកពីរនាក់ចាំស្វាគមន៍នៅមាត់ទ្វា ហើយបុគ្គលិកម្នាក់ក្នុងចំណោមពីរនាក់នោះ ចូលមកទទួលពួកគេក្នុងនាមជាភ្ញៀវ វីអាយភី ហើយនាំកម្លោះសង្ហាទាំងពីរទៅកន្លែងដែលពួកគេកក់ទុក និងមានមិត្តពីរនាក់ទៀតកំពុងតែរង់ចាំ។
     " សូមអញ្ជើញ លោកយ៉ុន "
     " បាទ អរគុណ "
     " ទម្រាំតែព្រះអង្គម្ចាស់យាងមកបាន ទូលបង្គំលែងឃ្លានហើយ ក្រាបទូល " នាយកម្លោះថ្ពាស់ខូចឧទានឡើងពេលឃើញមហាមិត្តទាំងពីរចូលមក
     " គ្រប់យ៉ាងមកពីអាហ្គុកហ្នឹង យើងខំតឿនដែលតែវាថារវល់និយាយជាមួយស្រីស្នេហ៍ ទើបយើងខ្ចិលរំខាន " យ៉ុនហ្គី ដាក់ខ្លួនអង្គុយហើយនិយាយប្រាប់ ណាមជុន ពីមូលហេតុដែលគេមកយឺត តែមូលហេតុនោះ គឺដោយសារតែ ជុងហ្គុក ។ ឯអ្នកដែលត្រូវគេថាចោទនោះក៏មិនខ្ចីនៅស្ងៀមដែល គឺអង្គុយសម្លក់ យ៉ុនហ្គី ព្រមទាំងនិយាយបែបឌឺដងអោយគេទៀតផង
     " អៅ!! អ្នកប្រុសយ៉ុន យកមាត់មកនិយាយមែនទេ? " ជុងហ្គុក សួរព្រមទាំងញាក់ចិញ្ចើមឌឺអ្នកម្ខាងទៀត
     " ពុទ្ធោ! អាហ្គុក ឯងសួរបែបនេះចង់បានន័យថាឯងនិយាយតាមត្រចៀកមែនទេ? " យ៉ុនហ្គី ឮសំណួរដែលមិត្តសួរក៏អស់សំណើចបន្ដិចដែរ លេងសួរចេញមកភ្លឺដូចក្មេងមិនដែលចូលសាលា វាមិនដែលអ្នកណាយកត្រចៀកមកនិយាយទេ ទើបនាយក្រាស់តបទៅវិញឡើងអ្នកម្ខាងទៀតទប់កំហឹងមិនចង់បាន
     " អាយ៉ុន ឯង?? " ជុងហ្គុក ខាំមាត់ចង្អុលមុខមិត្តទាំងកំហឹង ដោយសារតែខ្នាញ់នឹងទឹកមុខ យ៉ុនហ្គី ទៀតខ្លាំងពេក ជុងហ្គុក រកលើកដៃវាយគេហើយ ស្រាប់តែពីរនាក់ទៀតចូលមកហាមទាន់ បើមិនចឹងទេសង្រ្គាមលោកលើកទី៣ និងផ្ទុះក្នុងពេលបន្ដិចទៀតនេះពុំខាន
     " បានហើយៗ ឯងទាំងពីរនាក់នេះណា៎ អោយតែនៅជិតគ្នា ខាំគ្នាដូចឆ្កែ "
     " ពិតមែនហើយ ជេហុប និយាយត្រូវ! "
     " កុំមកចេះ ឆឹស!! " យ៉ុនហ្គី និង ជុងហ្គុង សម្លក់ពួកគេព្រមទាំងនិយាយព្រមគ្នា ធ្វើអោយ ណាមជុន និង ជេហុប អួលដើមកនិយាយស្ទើរតែមិនចេញ នៅសុខមិនចង់ទេ ឃើញអត់មករករឿងដាក់ខ្លួនតតែបាន និយាយទៅអោយតែចូលខាតពីរនាក់ហ្នឹងកាលណា ដឹងតែក្លាយជាជនរងគ្រោះរហូត។
     បន្ទាប់ពីនិយាយជាមួយមិត្តហើយ ជីមីន ត្រឡប់មកផ្ទះក្នុងគោលបំណងមកជួបប៉ា ដើម្បីឱ្យគាត់ជួយរឿងដែលខ្លួនបើកឡានទៅប៉ះឡានម្ចាស់ក្រុមហ៊ុន អេស៍ជី-គ្រុប។ គ្រាន់តែមកដល់ផ្ទះភ្លាមនាយតូចក៏ដើរសំដៅទៅបន្ទប់ធ្វើការលោកប៉ា តែមិនទាន់ចូលទៅខាងក្នុងទេ ព្រោះតែគេមិនហ៊ាន នាយតូចដើរទៅវិញទៅមកនៅមុខបន្ទប់គាត់ ប្រហែលជាឈរបានមួយសន្ទុះ ក៏នឹកឃើញសម្ដីខ្លួនឯងដែលនិយាយជាមួយ គ្រីស កាលពីព្រឹកមិញ។
     " ខ្ញុំនឹងចេញថ្លៃខូតខាតទាំងអស់... " ដូច្នេះហើយ ជីមីន ទើបសម្រេចចិត្តលើកដៃគោះទ្វាហើយដើរចូលទៅទាំងមិនស្ទាក់ស្ទើរ។
/ តុក តុក / 
     " អ្នកណា? "
" គឺកូន... " ជីមីន គោះទ្វាបន្ទប់ហើយក៏ស្រែកប្រាប់លោកប៉ាពីខាងក្រៅ គ្រាន់តែឮសម្លេងកូនប្រុសបណ្ដូរចិត្តបន្លឺឡើង គាត់ក៏អនុញ្ញាតអោយកូនចូលមកខាងក្នុង
     " លោកប៉ា? " ជីមីន ហៅប៉ាមួយម៉ាត់បាត់មាត់ឈឹង នាយតូចឈរស្ងៀមមួយកន្លែងជារូបចម្លាក់ មិននិយាយអីទាំងអស់ លោកផាកឃើញកូនស្ងាត់បែបហ្នឹងគាត់ក៏សួរ
     " កូនមានអីក៏ឆាប់និយាយមក បើនៅឈរអេសអុញបែបនេះ ធ្វើមិចប៉ាដឹងថាកូនចង់និយាយអី? " លោកផាក រៀងតឹងចិត្តបន្ដិចដែលពេលឃើញកូនមិននិយាយអី ថែមទាំឈរធ្វើភ្នែកឡែងឡង់មិនមាត់សូម្បីមួយមាត់។ ជីមីន ឮប៉ាសួរដូច្នេះក៏ប្រមូលភាពក្លាហាននិយាយប្រាប់គាត់រឿងកាលពីព្រឹកមិញ
     " គឺព្រឹកមិញកូនបាន...បើកឡានបុកឡានគេ " 
    " ចុះកូនមានត្រូវត្រង់ណាទេ? " លោកផាក គាត់ក៏ភ្ញាក់ផ្អើលមិនតិចដែរ ពេលឮកូនប្រាប់ថាបើកឡានបុកឡានគេ តែសំណួរដំបូងដែលគាត់សួរ ជីមីន ជាសំណួរមួយដែលសួរដោយក្ដីបារម្មណ៍ អ្វីដែលសំខាន់កូនគាត់មានសុវត្តិភាពគឺគ្រប់គ្រាន់ហើយ
" កូនមិនកើតអីទេ ប៉ាកុំបារម្ភអីរបួសត្រូវតែតិចប៉ុណ្ណោះ " ជីមីន និយាយប្រាប់លោកប៉ារួចក៏វែកសក់អោយប៉ាមើល ហើយជឿជាក់ថាកូនមិនកើតអីពិតមែន គ្រាន់តែរបួសតូចមួយប៉ុណ្ណោះ
     " សំណាងហើយមិនត្រូវខ្លាំង ចុះបើកូនកើតអីទៅអោយប៉ាធ្វើយ៉ាងមិច? ហើយចុះអ្នកខាងនោះគេថាមិចខ្លះ? "
     " គេគ្រាន់តែសួរថា ចង់ដោះស្រាយយ៉ាងមិច? ទើបកូនប្រាប់ថាចាំចេញថ្លៃខូចខាតទាំងអស់ តែកូនគ្មាន.... " ជីមីន និយាយប្រាប់ប៉ាទាំងមិនហ៊ានមើលមុខគាត់ ព្រោះដឹងថាថ្លៃខូតខាតទាំងអស់មិនតិចទេ ណាមួយឡានរបស់គេក៏ជាឡានសេរីទំនើបទៀតផង បើជួសជុលគឺអស់ច្រើនណាស់ រឿងសំខាន់នោះគេក៏គ្មានលុយទៀត ជីវិតពេលនេះធ្លាក់ដល់ចំណុចសូន្យ
     " កូនស្គាល់គេទេ? "
    " អត់ទេ តែនេះជានាមប័ណ្ណម្ចាស់ឡាន កូនចៅគេអោយមកកូនទុកទាក់ទងទៅ " ជីមីន ដកនាមប័ណ្ណដែល ប៊ែល អោយកាលពីព្រឹកមិញហុចអោយលោកប៉ាមើល ក្រែងគាត់ស្គាល់ម្ចាស់នាមប័ណ្ណនេះ
     " មីន យ៉ុនហ្គី ម្ចាស់ក្រុមហ៊ុន អេស៍ជី-គ្រុប ស្លាប់ហើយ!! " លោកផាក ទទួលនាមបណ្ណពីដៃកូនហើយយកមកមើល ធ្វើអោយគាត់ភ្ញាក់ផ្អើលជាខ្លាំង ព្រោះគេជាកូនចៅត្រកូលមីន ហើយជាកូនមិត្តភក្តិគាត់ទៀតផង
     " ប៉ាមានអ្វីមែនទេ? " ជីមីន ឃើញទឹកមុខប៉ាមិនសូវល្អក៏សួរ
     " បាទ អត់ទេ! កូនទៅសម្រាកចុះចាំប៉ាចាត់ការអោយ កុំបារម្ភអី!! "
     " បាទ អរគុណលោកប៉ា " ជីមីន ប្រែជាញញឹមស្រស់ពេលប៉ាមិនរករឿង ហើយថែមទាំជួយខ្លួនទៀត និយាយទៅអារម្មណ៍គេនៅពេលនេះ សប្បាយចិត្តជាងត្រូវឆ្នោត១០លានទៀត។
      ២ថ្ងៃក្រោយមក~
ឡានសេរីទំនើបចុងក្រោយបង្អស់កំពុងតែធ្វើដំណើរសំដៅមកភូមិគ្រឹះដ៏ធំស្កឹមស្កៃ អ្នកបម្រើម្នាក់ដែលឈររង់ចាំ យ៉ុនហ្គី ក៏ចូលមកបើកទ្វាអោយចៅហ្វាយរបស់ខ្លួន។ នាយក្រាស់ចុះពីលើឡានហើយដើរចូលទៅខាងក្នុង ស្រាប់តែឃើញលោកប៉ាអង្គុយអានកាសែតនៅលើសាឡុងសម្លឹងមើលមកនាយ។
" មកដល់ហើយហ្អេស? យើងមានរឿងនិយាយជាមួយ.... " លោកមីន បត់កាសែតទុកនៅលើតុមុននឹងនិយាយទៅកាន់កូនប្រុស។ លោកមីន ងើបឈរហើយក៏ដើរសំដៅទៅបន្ទប់ធ្វើការរបស់លោកដែលមាន យ៉ុនហ្គី ដើរតាមពីក្រោយ។
" អង្គុយចុះមក "
" ហ៊ីយ~ ប៉ាមានការអីក៏ឆាប់និយាយមក ខ្ញុំហត់ចង់សម្រាក " យ៉ុនហ្គី ដកដង្ហើមមួយខ្សាវ មុននឹងនិយាយទៅកាន់លោកប៉ាទាំងទឹកមុខធុញទ្រាន ធម្មតានាយនិងប៉ាមិនសូវត្រូវគ្នាទេ ទើបនាយនិយាយមិនសមរម្យទៅកាន់គាត់
លោកមីន មិនចាប់អារម្មណ៍នឹងសម្ដីអសីលធម៌របស់កូនប្រុសឡើយ ព្រោះវាជាទម្លាប់ទៅហើយដែលគេតែងតែនិយាយបែបនេះ លោកមីន បានដកសឺមីចេញពីថតតុ ហើយហុចអោយកូន។ យ៉ុនហ្គី ទទួលសឺមីពីដៃគាត់យកមកមើល គឺសុទ្ធតែរូបក្មេងប្រុសដែលគេបើកឡានប៉ះឡាននាយកាលពីថ្ងៃមុន នៅក្នុងនោះមានប្រវត្តិសង្ខេបទាក់ទងនឹងគ្រួសារផាក ហើយនិងប្រវត្តិការសិក្សា ជីមីន ពេលមើលរួច យ៉ុនហ្គី ក៏ជ្រួលចិញ្ចើម ហេតុអីក៏លោកប៉ាអោយខ្លួនមើលឯកសារអត់ប្រយោជន៍ទាំងនេះ ឬមានបំណងអ្វីផ្សេង?
" ប៉ាត្រូវការអី? " យ៉ុនហ្គី បញ្ចេញទឹកមុខមិនពេញចិត្ត និងបោះឯកសារទាំងនោះទៅលើតុទាំងកំរោល ចំណែកឯលោកមីន គាត់គ្មានប្រតិកម្មអ្វីឡើយ ប៉ុន្ដែគាត់និយាយទៅកាន់កូនដោយសម្ដីត្រជាក់ស្រេប
" រៀបការ?? "
" ប៉ានិយាយអី? "
" ឯងត្រូវរៀបការជាមួយក្មេងម្នាក់នេះ " លោកផាក និយាយមួយៗច្បាស់ៗអោយកូនប្រុសបានឮ កុំអោយសួរដដែល ព្រោះគាត់ហត់នឹងបកស្រាយម្ដងហើយម្ដងទៀត។ ហើយសម្ដីដែលគាត់និយាយមុននេះ គឺប្រាកដប្រជាមិនបាននិយាយលេងសើច បើសិនជា យ៉ុនហ្គី មិនព្រមក៏ពិបាកដែរ ព្រោះគាត់
" ប៉ាចង់អោយខ្ញុំរៀបការជាមួយមនុស្សប្រុសចឹងហ្អេស? គ្មានផ្លូវទេ!! "
" តែឯងត្រូវតែការ "
" ខ្ញុំមិនការ " យ៉ុនហ្គី ក៏ណយដែលនាយប្រកែកដាច់ខាតគឺមិនការ ពេលគាត់ឃើញកូនប្រឹងប្រកែកយកតែឈ្នះបែបនេះ គាត់មិនតបហើយក៏ដើរចេញ ទុកអោយ យ៉ុនហ្គី ឈរធ្វើមុខក្រញ៉ូវនៅក្នុងបន្ទប់ធ្វើការរបស់គាត់។

រឿង ភរិយាស្របច្បាប់ (ចប់)Where stories live. Discover now