ផាច់!
ជីមីន ទ្រាំមិនបានក៏ទះនាយមួយកំផ្លៀងនាយនិយាយដូចជ្រុលពេកហើយ គិតថាមនុស្សគ្រប់គ្នាសុទ្ធតែមុខលុយដូចជានាយមែនទេ? មនុស្សអីនិយាយមិនផ្ដល់តម្លៃអោយអ្នកដទៃសោះ ឬគិតថាខ្លួនមានលុយចង់ធ្វើអីក៏បាន។
" នេះមែនទេមនុស្សប្រុសដែលខ្ញុំត្រូវរៀបការជាមួយ " ជីមីន គិតក្នុងចិត្តនឹងសម្ដីដែលនាយនិយាយមុននេះធ្វើឱ្យទឹកភ្នែករាងតូចស្រក់មកដោយមិនដឹងខ្លួន? ជីមីនរកដើរចេញស្រាប់តែរាងក្រាស់ចូលស្ទាក់ផ្លូវមិនឱ្យទៅ រាងតូចយកដៃជូតទឹកភ្នែកចេញមុនងើបមុខសម្លក់នាយ។
" យំទាក់ទាញចំណាប់អារម្មណ៍មែនទេ? ចឹងយើងសុំសាកសិនថាឯងគួរអោយចាប់អារម្មណ៍ឬអត់? " យ៉ុនហ្គី មិនត្រឹមតែនិយាយមើលងាយរាងតូចទេ នៅចូលទៅជិតគេទាំងទឹកមុខញញឹមទៀត ជីមីនមានអារម្មណ៍ថាមិនសូវស្រួលក៏ឈានជើងថយក្រោយរហូតដល់បុកសាឡុង។ រាងតូចបិះនិងផ្ងាកក្រោយទៅហើយស្រាប់តែមានដៃមាំក្រាស់ស្រវាក្ដោបចង្កេះមួយក្ដាបនៅក្នុងរង្វង់ដៃ រាងតូចធ្វើអ្វីមិនត្រូវក៏ស្រវាចាប់ដៃនាយដើម្បីទប់ខ្លួន ភ្នែកទាំងគូរក៏ស្របសព្វគ្នា កែវភ្នែកស្រទន់បង្ហាញពីការពេញចិត្តទៅកាន់អ្នកម្ខាងទៀតធ្វើអោយអ្នកម្ខាងទៀតអៀនក៏ងាកចេញហើយរុញនាយចេញ។
" ចេញទៅ.....ខ្ញុំចង់ទៅផ្ទះ " ជីមីន ព្យាយាមរុញរាងក្រាស់ចេញពីខ្លួន ហើយឈានទៅមុខបម្រុងនឹងដើរចេញស្រាប់តែនាយចាប់ដៃគេជាប់មិនអោយទៅ
" ចង់ទៅណា...ក្រែងឯងចង់រៀបការជាមួយយើងណាស់មែនទេ? " យ៉ុនហ្គី ចាប់ដៃរាងតូចចាប់ហើយទាញគេមកផ្អឹបនឹងខ្លួនមុននឹងទម្លាប់បបូរមាត់ផ្អឹបបូរមាត់ស្ដើងពណ៌សុីជម្ពូរ
" លោក អឹប?? " ជីមីន មិនទាន់និយាយផងក៏ត្រូវបបូរមាត់ក្រាស់គ្រប់គ្រងបាត់ទៅហើយ នាយបឺតជញ្ជក់បបូរមាត់ស្ដើងខ្លាំងៗរហូតដល់មានឈាមហូរមករឹមៗនៅតាមកេមមាត់ នាយក៏មិនយល់ដូចគ្នា ហេតុអីឈ្លក់វង្វេងនឹងបបូរមួយនេះខ្លាំងម្ល៉េះ?ពេលដែលបានគ្រប់គ្រងវា។
/ ផាច់~ /
រាងតូចទ្រាំមិនបាននូវទង្វើថោកទាបរបស់នាយមិនបានក៏លើកដៃទះមួយកំផ្លៀងធ្វើអោយគេបែរមុខទៅម្ខាងតាមកម្លាំងដៃខ្លួន។ មិនចាំយូររាងតូចក៏រត់ចេញពីទីនេះយ៉ាងលឿនកុំអោយនាយមករារាំងដំណើរខ្លួនទាន់ យ៉ុនហ្គី យកអណ្ដាតទល់ថ្ពាល់ហើយសម្លឹងមើលផែនខ្នងរបស់រាងតូចដែលកំពុងរត់ចេញ។
" ធ្វើជាកំណាចខ្លួន តែធាតុពិតចង់បានលុយឡើងញ័រខ្លួន " រាងក្រាស់សើចចុងមាត់យ៉ាងសមចិត្តពេលបានធ្វើបាបរាងតូច ដោយសារតែគំនិតអវិជ្ជមានរបស់នាយ និយាយមើលងាយរាងតូចទាំងដែលមិនមែនការពិត គេព្រមរៀបការជាមួយនាយដោយសារចាស់ទុំ មិនមែនមកពីទ្រព្យសម្បត្តិរបស់នាយទេ។
" ហ្អឹកៗ...!! " ជីមីន ចូលមកដល់ជណ្ដើរយន្ដយំខ្លាំងៗក៏ព្រោះតែអន់ចិត្តនឹងសម្ដីដែលគេនិយាយមើលងាយខ្លួន រាងតូចយកដៃស្ទាបកន្លែងដែលនាយខាំអម្បាញ់មិញ ឈឺមាត់គេទ្រាំបានតែគេឈឺចិត្តជាងដែលព្រមប្រគល់ស្នាមថើបដំបូងអោយមនុស្សដែលមិនឱ្យតម្លៃខ្លួន គេពិតជាខឹងរាងក្រាស់ខ្លាំងណាស់ដែលហ៊ានធ្វើបែបហ្នឹង នេះមិនទាន់រៀបការផងនាយធ្វើដល់ម្លឹង ចុះទ្រាំការហើយគេគ្រាំចិត្តស្លាប់មិនខាន។
•ពីរសប្ដាហ៍
ថ្ងៃនេះគឺជាថ្ងៃមង្គលការរបស់ មីន យ៉ុនហ្គី និង ផាក ជីមីន ដោយសារតែគ្រួសាររបស់រាងក្រាស់មានកេរ្ដិ៍ឈ្មោះល្បីល្បាញត្រូវរៀបចំអោយសាកសមនឹងឋានៈ ភ្ញៀវដែលមកចូលរួមអបអរពិធីមង្គលការពួកគេភាគច្រើនសុទ្ធតែអ្នកមានមុខមាត់នៅក្នុងសង្គម។ តែចម្លែកអីទឹកមុខកូនកម្លោះទាំងពីរហាក់ដូចជាមិនពេញចិត្តនឹងពិធីមង្គលការខ្លួនឯងសោះ បែរមកខាង យ៉ុនហ្គី វិញកំពុងតែទទួលភ្ញៀវជាមួយប៉ាម៉ាក់នឹង ជុងហ្គុក ដែលជាមិត្ត ចំណែកម្ខាងទៀតមានប៉ាម៉ាក់ ជីមីន ឈរទទួលភ្លៀវដែរ។ ដោយសារទឹកមុខរបស់រាងក្រាស់ធ្វើអោយ ជុងហ្គុក ទើសភ្នែកពេកនាយក៏ថាអោយ
" អាយ៉ុន!! ពិធីមង្គលការឯងមិនគិតញញឹមបន្ដិចទេឬ? "
" យើងញញឹមមិនចេញ "
" បើញញឹមមិនចេញ មោះចាំយើងជួយ " ជុងហ្គុក រកយកដៃទៅប៉ះមុខរាងក្រាស់តែត្រូវគេហាមទាន់
" មិនបាច់ទេ យើងញញឹមខ្លួនឯងបាន " រាងក្រាស់ក៏ព្រមញញឹមដោយសារតែមិត្តខ្លួន មនុស្សដែលត្រូវគេបង្ខំគឺញញឹមមិនសមសោះ តែធ្វើមិចទេបានរាងក្រាស់ញញឹមប៉ុណ្ណឹងក៏ល្អដែរ។
" ជម្រាបសួរ លោកកាងនិងលោកជំទាវ មានកិត្តយសណាស់ដែលលោកទាំងពីរបានមកចូលរួចពិធីមង្គលកូនប្រុសរបស់ខ្ញុំ " លោកមីន អោនបន្ដិចដើម្បីជាការអរគុណដែលគាត់ចំណាយពេលវេលាមក
" បាទ លោកមីនចូលរួមត្រេកអរផងក្មួយ " ឆ្លើយនឹងលោកមីនរួចលោកកាងក្រឡេកឃើញកូនកម្លោះក៏និយាយអបអរដល់គេ
" បា~បាទ អរគុណលោកពូ " យ៉ុនហ្គី កំពុងតែនិយាយជាមួយមិត្តស្ងាត់ៗ ឮសម្លេងលោកកាងនិយាយមកកាន់ខ្លួនក៏ប្រញាប់តបទៅវិញ
" សូមអញ្ចើញចូលខាងក្នុងបាទ " លោកមីនក៏បានអោយលោកទាំងពីរចូលទៅខាងក្នុង
" ជម្រាបសួរអ្នកមីង លោកពូ " កម្លោះសង្ហាកម្ពស់សមល្មម មុខមាត់ស្អាតស្រីសុំខ្មាស់ដើរចូលមកអោនគោរពចាស់ទុំដែលកំពុងឈរចំពីមុខខ្លួន
" ថេយ៉ុង?? "
" ហាស៎? " ដោយសារឮមិត្តនិយាយឈ្មោះនេះជុងហ្គុក ក៏ងាកមើលតាមកែវភ្នែករបស់រាងក្រាស់ ឃើញថេយ៉ុងភ្លាមជុងហ្គុកក៏និយាយ ៖ « នៅមានមុខមកទៀត ឯងអញ្ជើញគេមកមែនទេ? »
" យើងមិនបានអញ្ចើញ តែតាំងពីយើងចែកផ្លូវគ្នាមក យើងមិនដែលបានជួបគេសោះ តែគេបែរជាបង្ហាញខ្លួននៅក្នុងពិធីរៀបការយើងទៅវិញ " កាលដែលឮរាងក្រាស់និយាយបែបនេះមុខ ជុងហ្គុក ចាប់ផ្ដើមខឹងហើយសម្លក់ ថេយ៉ុង ដែលកំពុងឈរនិយាយជាមួយប៉ាម៉ាក់របស់ជីមីន។
" កូនថេយ៉ុង!! មីងស្មានតែក្មួយមិនបានមកទេ ឮជីមីននិយាយថាក្មួយរវល់ "
" បាទ គឺរវល់ណាស់អ្នកមីង តែខ្ញុំត្រូវតែមកព្រោះជាពិធីមង្គលរបស់មិត្តតែម្នាក់ផង មិចនឹងអាចចោលបានទៅ " ថេយ៉ុង សន្ទនាជាមួយអ្នកស្រីផាទាំងទឹកមុខញញឹមធ្វើអោយអ្នកដែលឈរមើលសម្មភាពគេស្ទើរតែលង់នឹងសម្រស់គេទៅហើយ។ ពេលរៀននៅវិទ្យាល័យ ថេយ៉ុង ជាប់ឈ្មោះជាបុរសសង្ហាជាងគេប្រចាំសាលា ស្រីៗណាដែលថាមិនលង់នឹងសម្រស់គេហ៎! សូម្បីតែកម្លោះបេះដូងដែកដូចជា មីន យ៉ុនហ្គី នៅលួចស្រឡាញ់គេ ហើយតាមញ៉ែគេដែរ។
" ចា៎ ចឹងក្មួយចូលទៅរកជីមីនចុះ ព្រោះគេចង់ជួបក្មួយណាស់ "
" បាទអ្នកមីង " ឮលោកស្រីផាកនិយាយបែបនេះ ថេយ៉ុង ក៏ប្រញាប់ទៅរកមិត្តសម្លាញ់ខ្លួននៅបន្ទប់តែងខ្លួនសម្រាប់កូនកម្លោះ មកដល់មុខបន្ទប់ប្រុងនឹងបើកទ្វាចូលទៅហើយស្រាប់តែមានដៃមាំក្រាស់ចូលមកចាប់ដៃខ្លួន ថេយ៉ុង ក៏ប្រញាប់ងើបមុខមើល តើម្នាក់នោះជាអ្នកណា?មកចាប់ដៃរបស់ខ្លួនដូច្នេះ។
" អ្នកប្រុសរួចហើយ "
" បាទ អរគុណបងស្រី " ជីមីនកាលដែលឮបុគ្គលិកប្រាប់ថា នាងបានតុបតែងមុខនឹងជួយសារ៉េអាវអោយខ្លួនហើយក៏ប្រញាប់និយាយពាក្យគួរសមទៅកាន់នាង
" ចឹងពួកខ្ញុំសុំចេញទៅចាំខាងក្រៅ បើមានអ្វីអាចហៅពួកខ្ញុំបានគ្រប់ពេល "
" បាទ " រាងតូចឆ្លើយនឹងនាងរួច ក៏បង្វែរខ្លួនមើលមកកញ្ចក់មើលខ្លួនឯងពេលនេះចុះដូចជាព្រះរាជបុត្រអញ្ចឹង ជាមួយអាវសមួយឈុតសម្រាប់កូនកម្លោះវាពិតជាសង្ហាណាស់។
" យ៉ុនហ្គី?? " ថេយ៉ុង
YOU ARE READING
រឿង ភរិយាស្របច្បាប់ (ចប់)
Romance" ហេតុអ្វីឯងមិនបដិសេធរឿងរៀបការ ?" " ខ្ញុំក៏ចង់ដែរ! បើខ្ញុំបរិសេធហើយប៉ាម៉ាក់ព្រមទេ ឬលោកបដិសេធមិនបានដែរ? " សម្ដីដែលរាងតូចតបអម្បាញ់មិញធ្វើឱ្យនាយក្រាស់ខឹងជាខ្លាំង រាងតូចក្លាហានណាស់ដែលហ៊ានសងអោយគេវិញ រាងក្រាស់ទប់អារម្មណ៍មិនបានក៏ចូលទៅកញ្ឆក់ដៃរាងតូចដោយច្របា...