ពិភាក្សាជាមួយម៉ាក់ក្មេកចប់រាងតូចក៏សុំគាត់ឡើងខាងលើមកដល់បន្ទប់ភ្លាមរាងតូចដើរទៅយកកន្សែងហើយហួសទៅបន្ទប់ទឹកបាត់ ១៥នាទីចេញមកវិញហើយដើរទៅយកទូរសព្ទមកមើលក្រែងរាងក្រាស់តេឬផ្ញើសារមកប៉ុន្ដែដូចមិនមានសារឬការហៅចូលសោះ ដោយសារអង្គុយចាំយូរពេករាងតូចក៏បិទភ្លើងចូលគេងតែម្ដងទៅព្រោះអ្នកគ្រូពេទ្យហាមប្រាមមិនអោយចូលគេងយប់ជ្រៅពេកខ្លាចប៉ះពាល់ដល់កូន។
ព្រឹកថ្ងៃថ្មីរាងជីមីនរៀបចំខ្លួនទៅធ្វើការដូចរាល់ដងតែថ្ងៃនេះនាយមិនមកផ្ទះវិញទេព្រោះចង់ទៅសម្រាកផ្ទះរបស់ខ្លួន ដោយសារនឹកប៉ាម៉ាក់ទើបចង់ទៅនៅជាមួយពួកគាត់ខ្លះកុំឱ្យគាត់រអ៊ូថាខ្លួនមិនដែលទៅលេង ដំណើរមួយៗកំពុងតែដើរតម្រង់មកបន្ទប់បន្ទប់ទទួលភ្ញៀវដែលមានលោកស្រីមីនអង្គុយមើលពត៌មានតាមកញ្ចក់ទូរទស្សន៍។
" ម៉ាក់កូនលាទៅធ្វើការសិនហើយ ហ៊ីមកូនសុំទៅសម្រាកនៅផ្ទះប៉ាម៉ាក់បួនប្រាំថ្ងៃម៉ាក់ថាអីឬអត់? " ជីមីនរៀងស្ទាក់ស្ទើលបន្ដិចពេលសុំអនុញ្ញាតគាត់ទៅសម្រាកផ្ទះរបស់ខ្លួនដោយសារតែរាងក្រាស់មិននៅហើយចង់ឱ្យជួយមើលប៉ាម៉ាក់ផងប៉ុន្ដែគេបែរជាទៅផ្ទះប៉ាម៉ាក់ទៅវិញគិតទៅក៏មិនសូវសមប៉ុន្មានដែរ
" តើម៉ាក់ទៅថាអ្វីទៅ? កូនទៅនោះម៉ាក់ផ្ញើសួរសុខទុកអ្នកអូនផង បើចឹងកូនទៅធ្វើការចុះប្រយ័ត្នយឺត " លោកស្រីគាត់សើចពេលឃើញអាកប្បកិរិយាកូនប្រសារដូចជាខ្លាចៗគាត់មិចមិនដឹង ដោយកូនប្រសារហារមាត់សុំទៅហើយគាត់ទៅថាអីទៅមានតែផ្ញើសួរសុខទុកដន្លងផងព្រោះលោកស្រីមិនសូវមានពេលទំនេរទៅគាត់ទេ
" បាទ ជម្រាបលា " ជីមីនឱនលំទោនមុននឹងដើរចេញសំដៅទៅឡានដែលចតនៅខាងមុខភូមិគ្រឹះ លោកស្រីញញឹមពេលកូនចេញទៅគាត់ពេញចិត្តនឹងក្មេងម្នាក់ខ្លាំងណាស់មិនខកបំណងមែនដែលបានគេជាកូនប្រសារជាក្មេងល្អស្ដាប់បង្កាប់ហើយចេះគោរពចាស់ទុំទៀត។
ពេលល្ងាចក៏ដល់ម៉ោងចេញពីធ្វើការល្មមរាងតូចរៀបចំទុកដាក់ឥវ៉ាន់រួចរាល់ក៏ចេញពីការិយាល័យហើយដើរសំដៅទៅជណ្ដើរប្រអប់ដើម្បីចុះទៅជាន់ខាងក្រោមដែលជាចំណតឡានធ្វើដំណើរទៅផ្ទះប៉ាម៉ាក់។ មកដល់របងផ្ទះមិនបានបិទរាងតូចដើរចូលទៅខាងក្នុងដោយសារក្លិនម្ហូបធ្វើឱ្យនាយតូចលេចស្នាមញញឹមមកហើយដើរតម្រង់ទៅផ្ទះបាយឃើញម៉ាក់ឈរបែរខ្នងក៏ចូលទៅឱបគាត់ពីក្រោយធ្វើមុខគួរអោយស្រឡាញ់ពួននៅខាងក្រោយខ្នងអ្នកជាម្ដាយ។
" ជីមីន! ម៉ាក់កំពុងចម្អិនអាហារកូនមិនឃើទេហេ៎? លើកក្រោយឈប់លេងបែបនេះទៀតវាគ្រោះថ្នាក់ណាស់ដឹងទេ? " អ្នកស្រីភ្ញាក់បន្ដិចពេលមានដៃនរណាម្នាក់ស៊ូកចូលតាមប្រឡោះចង្កេះគាត់ ប៉ុន្ដែដោយសារគាត់ចំណាំក្លិនរបស់កូនបានទើបរៀងធូរចិត្តបន្ដិចតែក៏បារម្ភមិនបានពេលកូនចូលមកស្ងាត់បែបនេះ សំណាងហើយដែលគាត់មិនភ្ញាក់គប់របស់របបកុំអីឆ្នាំងសម្លរធ្លាក់បាត់ទៅហើយ
" បាទ កូនសន្យា! តែកូននឹកម៉ាក់ណាស់ខានឱបបែបនេះយូរហើយកូនចង់ឱបម៉ាក់ឱ្យណែនៗ ពេនៅក្បែរម៉ាក់ធ្វើឱ្យកូនមានសេចក្ដីសុខ "
" ពិតមែនហេ៎! ឮកូននិយាយបែបនេះម៉ាក់រំភើបណាស់ មែនហើយកូនមីនម៉ាក់បានធ្វើបបរដែលកូនចូលចិត្ត កូនទៅអង្គុយចាំសិនទៅបន្ដិចទៀតរួចរាល់ហើយ " អ្នកស្រីញញឹមពេលស្ដាប់សម្ដីដ៏ផ្ដែមចេញពីមាត់កូនប្រុសសំណព្វចិត្ត ហេតុអីសម្ដីផ្អែមម្ល៉េះថ្ងៃនេះមានអីទេដឹង? មិនសួរនាំច្រើនគាត់ក៏ឱ្យកូនទៅអង្គុយចាំពេលឆ្អិនគាត់នឹងដួសយកទៅ ជីមីនញញឹមពេលអ្នកម៉ាក់ធ្វើបបរដែលខ្លួនឱ្យ គេខានញុំាបបរស្នាដៃម៉ាក់យូរប៉ុន្មានហើយតាំងពីរៀបការហើយមែនទេ? អង្គុយបានបន្ដិចអ្នកស្រីក៏លើកចានបបរមកហើយដាក់នៅទល់កូនប្រុស ក្លិនបបរចាប់ផ្ដើមសាយភាយពេញចម្រុះរាងតូចធ្វើឱ្យគេរហ័សលើកដៃមកខ្ទប់ចម្រុះហើយរត់ទៅបន្ទប់ទឹកយ៉ាងលឿន។
" អ្ហឹក! អ៊ួកៗអ៊ួកៗ " មកដល់បន្ទប់ទឹករាងតូចក៏ឆ្គួតយកៗធ្វើឱ្យអ្នកម្ដាយអត់បារម្ភមិនបានអ្នកស្រីឃើញកូនបែបនេះគាត់ក៏មិនទាន់សួរនាំអ្វីដែរគឺជួយរិតខ្នងឱ្យកូន
" កូនយ៉ាងមិចហើយគ្រាន់បើខ្លះនៅ? " គាត់ឃើញកូនប្រុសកំពុងតែជូតមាត់ក៏សួរដោយក្រសែភ្នែកសង្ស័យ
" បាទ ម៉ាក់កូនឃ្លានហើយ " ជីមីនឃើញដ៏ចម្លែករបស់ម្ដាយខ្លួនក៏ដឹងទៅហើយគាត់កំពុងតែសង្ស័យខ្លួនទើបប្រញាប់ប្ដូរសាច់រឿង
" កុំមកប្ដូររឿងប្រាប់ម៉ាក់តាមត្រង់មកកូនកើតអី? " អ្នកស្រីដឹងច្បាស់ថាអាការៈបែបនេះមិនខុសពីចាញ់កូនឡើយប៉ុន្ដែគាត់មិនច្បាស់ទេទើបចង់ឮចេញពីមាត់សាមីខ្លួនគេផ្ទាល់
" គឺកូនមានផ្ទៃពោះ ពីរសប្ដាហ៍ហើយ " ទ្រាំក្រសែភ្នែកដែលអ្នកម្ដាយសម្លឹងខ្លួនមិនបានក៏ដាច់ចិត្តនិយាយការពិតប្រាប់គាត់ កាលបើឮពាក្យពិតចេញពីមាត់កូនជាទីស្រឡាញ់គាត់ក៏កើតក្ដីរំភើបជាខ្លាំងព្រោះគាត់ជិតមានចៅពរនឹងគេហើយ។
" រឿងសំខាន់យ៉ាងនេះ ហេតុអ្វីកូនមិនប្រាប់កូនប្រសារ? " អ្នកស្រីសួរកូនតើបានប្រាប់កូនប្រសារឬនៅថាគេកំពុងតែពពោះកូនរបស់នាយ ប៉ុន្ដែរាងតូចក្រវីក្បាលបញជាក់ថានៅដូច្នេះគាត់ក៏សុំហេតុដែលជីមីនព្រមប្រាប់នាយក្រាស់
" ដល់ពេលកូននឹងប្រាប់គាត់ដោយខ្លួនឯង " ជីមីនបញ្ជប់មួយប្រយោគនេះអ្នកស្រីក៏ងក់ក្បាលយល់នូវអកវីដែលកូននិយាយ កូនមិនថាអីនោះទេហើយគោរពតាមការសម្រេចចិត្តកូនជានិច្ចគ្រាន់តែដឹងថាគាត់សប្បាយចិត្តខ្លាំងណាស់រកអ្វីប្រៀបពុំបានពេលដឹងកូនកំពុងតែពពោះចៅរបស់គាត់។
#ទីក្រុងប៉ារីស ប្រទេសបារាំង
ក្រុមហ៊ុនដែលមានកម្ពស់ខ្ពស់កប់ពពកដែលស្ថិតនៅចំកណ្ដាលទីក្រុងដ៏ស្រស់ស្អាតបង្ហាញឱ្យឃើញរាងក្រាស់កំពុងតែធ្វើដំណើរមកទីនេះ គ្រាន់តែរាងក្រាស់ឈានជើងចុះពីលើឡានឈរអស់កម្ពស់ធ្វើឱ្យស្រីៗនៅទីនោះសម្លឹងនាយដោយក្រសែភ្នែកពេញចិត្ត តែគួរឱ្យស្ដាយដែលនាយមិនចាប់អារម្មណ៍ពួកនាងដោយដើរចូលទៅខាងក្នុងមិនងាកមើលពួកនាងសូម្បីបន្ដិច។
" សូមស្វាគមន៍លោកយ៉ុន សូមអញ្ជើញចូលទៅខាងក្នុងទាន " ប្រធានផ្នែកដែលឈររង់ចាំទទួលចៅហ្វាយក៏បានអញ្ចើញអោយនាយចូលទៅខាងក្នុងការិយាល័យដែលពួកគេបានរៀបចំឱ្យនាយតាំងពីម្សិលមិញពេលទទួលបានដំណឹងថាគាត់នឹងមកដោះស្រាយបញ្ហានៅទីនេះ
" ហ៊ឹម! អរគុណ អស់កិច្ចការពួកលោកទៅធ្វើការវិញចុះ "
" បាទ លោកយ៉ុន " និយាយចប់ពួកគេក៏ចេញទៅវិញតាមបញ្ជារបស់ចៅហ្វាយ ណាមួយគាត់ប្រហែលចង់ពិនិត្យការងារទើបដេញឱ្យពួកែចេញទៅ។ ក្រោយពីប្រធានផ្នែកនិងជំនួសការចេញទៅផុតនាយក្រាស់និងជំនិតក៏ចូលអង្គុយតាមកន្លែងរៀងខ្លួនៗ។ ជាដំបូងពួកគេចែកគ្នាត្រួតពិនិត្យបញ្ចីចំណូលនិងចំណាយប្រចាំខែរបស់ក្រុមហ៊ុនសិន តើមានត្រង់ណាខុសប្រក្រតីឬអត់? ឯកសារដែលគរនៅលើតុជាច្រើនត្រូវបានរាងក្រាស់និងប៊ែលពិនិត្យយ៉ាងយកចិត្តទុកដាក់បំផុត។
ថេយ៉ុងកំពុងឈររង់ចាំតាក់សុីនៅខាងមុខអាផាតមិនសុខៗស្រាប់តែមានឡានមួយបើកយ៉ាងលឿនតម្រង់មករកថេយ៉ុងដូចជាមានចេតនាចង់បុកច្បាស់ណាស់ ថេយ៉ុងឮសម្លេងជាន់ហ្គាសនៅក្បែរត្រចៀកក៏ងាកទៅមើលគឺឃើញឡានមួយនោះបើកតម្រង់មកខ្លួនដោយសារតែភ័យពេកហើយឡានកាន់តែមកជិតទៅៗទើបថេយ៉ុងបិទភ្នែកយកដៃមួយចំហៀងទប់ពោះទោះមានរឿងអីក៏ថេយ៉ុងព្យាយាមការពារកូនដែរ ស្របពេលនោះក៏មានដៃដ៏រឹងមាំចាប់ទាញថេយ៉ុងឱ្យថយក្រោយហើយឡានក៏បើកហួសបាត់ទៅ។
" ចង្រៃយ៎! " ស្រីស្រស់ឧទានទាំងទឹកមុខខឹងសម្បាហើយយកដៃវៃចង្កួតឡានទាំងមិនសុខចិត្ត។ ដោយសារតែហេតុការណ៍អម្បាញ់មិញធ្វើអោយថេយ៉ុងភ័យសង្ងំនៅក្នុងរង្វង់ដៃដ៏កក់ក្ដៅ មុខខ្ទប់ទ្រូងដ៏រឹងមាំមិនហ៊ានដកមុខចេញរហូតដល់អ្នកកម្លោះនិយាយ។
" អស់អីហើយ " សម្លេងអ្នកម្លោះបានបន្លឺឡើងធ្វើឱ្យថេយ៉ុងប្រញាប់ងើបមុខមើល គ្រាន់តែឃើញអ្នកដែលជួយខ្លួនជាជុងហ្គុកភ្លាមទឹកភ្នែកក៏ហូរចេញមកដោយឯកឯង
" ហ៊ឹក! ហ៊ឹកៗ ជុងហ្គុក!! " ក្រោយពីបានឃើញមុខគេច្បាស់ៗថេយ៉ុងក៏អោបនាយម្ដងទៀតយ៉ាងណែនដោយភាពភ័យខ្លាចជុងហ្គុកឃើញដូច្នេះកលើកដៃអង្អែលក្បាលថេយ៉ុងថ្នមៗជាការលួងលោម « បើពួកគេកើតអីនោះខ្ញុំគ្មានថ្ងៃអត់ទោសឱ្យខ្លួនឯងឡើយ »ព្រមទាំងបន្ទោសខ្លួនឯងទៀតផង ប្រសិនបើនាយមកមិនទាន់ថេយ៉ុងនិងកូននឹងទៅជាយ៉ាងណា? ភាពភ័យខ្លាចរសាត់នាយទាំងពីរក៏នាំគ្នាធ្វើដំណើរទៅហាងកាហ្វេនៅក្នុងឡានថេយ៉ុងមិននិយាយសូម្បីតែបន្ដិចជុងហ្គុកឃើញបែបនេះដូចជាមិនសូវស្រួលក៏ចូលទៅចាប់ដៃថេយ៉ុងដើម្បីឱ្យគេសម្រួលអារម្មណ៍ហើយកុំគិតច្រើនវាគ្មានអីកើតឡើងទេនាយនៅទីនេះហើយកុំខ្លាចថេយ៉ុងមើលមុខនាយមុននឹងចាប់ដៃនាយវិញ។
" ដល់ហើយ! ឆាប់ចូលទៅខាងក្នុងទៅ កុំគិតច្រើនល្ងាចយើងមកទទួលឯង "
" ហ៊ឹម!បើកឡានប្រយ័ត្នផង " បន្ទាប់ពីនិយាយទៅកាន់នាយក្រាស់រួចថេយ៉ុងក៏រុញទ្វាឡានហើយដើរសំដៅទៅហាងរបស់ខ្លួន គ្រាន់តែវត្តមានរបស់នាយតូចចូលទៅដល់មានភ្ញៀវខ្លះៗមើលមកថេយ៉ុងទាំងក្រសែភ្នែកវាយប្រហារ ប្រហែលជាពួកគេបានឃើញព័ត៌មានរបស់មីណានិងថេយ៉ុងតាមអ៉ីនធឺណែតខណៈពេលនោះធ្វើឱ្យថេយ៉ុងពិបាកប្រឈមមុខនឹងពួកគេណាស់ព្រោះគេមិនទាន់ត្រៀមខ្លួនហើយបុគ្គលិកដែលស្និតស្នាលនឹងនាយតូចក៏ប្រញាប់ដើរមកជិតចៅហ្វាយហើយប្រាប់ឱ្យគាត់ទៅអង្គុយនៅខាងក្រោយហាងសិនដើម្បីសម្រួលអារម្មណ៍។
YOU ARE READING
រឿង ភរិយាស្របច្បាប់ (ចប់)
Romance" ហេតុអ្វីឯងមិនបដិសេធរឿងរៀបការ ?" " ខ្ញុំក៏ចង់ដែរ! បើខ្ញុំបរិសេធហើយប៉ាម៉ាក់ព្រមទេ ឬលោកបដិសេធមិនបានដែរ? " សម្ដីដែលរាងតូចតបអម្បាញ់មិញធ្វើឱ្យនាយក្រាស់ខឹងជាខ្លាំង រាងតូចក្លាហានណាស់ដែលហ៊ានសងអោយគេវិញ រាងក្រាស់ទប់អារម្មណ៍មិនបានក៏ចូលទៅកញ្ឆក់ដៃរាងតូចដោយច្របា...