មួយសប្ដាហ៍កន្លងផុតទៅ ថ្មិចៗបើកដល់ថ្ងៃពិធីមង្គលការកូនប្រុសតែម្នាក់របស់ត្រកូលចន កម្មវិធីត្រូវបានរៀបចំឡើងនៅសណ្ឋាគាររបស់ម្ចាស់ជំនួញវ័យក្មេង មីន យ៉ុនហ្គី ។ រយៈពេល៥ឆ្នាំដែលជុងហ្គុកបានរង់ចាំហើយថ្ងៃដែលខ្លួនរៀបការជាមួយមនុស្សស្រីដែលនាយស្រឡាញ់ ពេលនេះវាក៏ក្លាយជាការពិតហើយ ភ្ញៀវជាច្រើនបានចូលរួមដើម្បីអបអរដល់គូរស្វាមីភរិយាទាំងពីរ មួយសន្ទុះក៏លេចវត្តមានម្ចាស់សណ្ឋាគារនឹងភរិយាចូលមកខាងក្នុង ធ្វើឱ្យគ្រប់គ្នាភ្ញាក់ផ្អើលជាខ្លាំង វាជាលើកទី១ដែលរាងក្រាស់បណ្ដើររាងតូចនូវចំពោះមុខមនុស្សគ្រប់គ្នា។
" អាហ្គុក! មីណា! សូមចូលរួមត្រេអរផង ជូនពរអោយអ្នកទាំងពីរជួបតែសុភមង្គល " យ៉ុនហ្គី ដើរទៅក្បែរមិត្តទាំងស្នាមញញឹម នាយលើកដៃដាក់លើស្មាជុងហ្គុកព្រមទាំងជូនពរពួកគេ ពួកគេញញឹមព្រមទាំងអរគុណដល់នាយក្រាស់ដែលផ្ដល់កិត្តិយសក្នុងថ្ងៃពិសេសរបស់ពួកគេ
" ចាស៎ អរគុណ " មីណា ឱនក្បាលបន្ទន់ជង្គងបន្ដិចជាការអរគុណ
" យើងអរគុណសម្រាប់ពាក្យជូនពរ ឯងចូលខាងក្នុងទៅពួកគេកំពុងតែចាំ " ជុងហ្គុក ប្រាប់មិត្តអោយចូលទៅរកមិត្តគេពីរនាក់ទៀតដែលអង្គុយចាំនៅខាងក្នុង ជុងហ្គុកមិនអាចចូលទៅខាងក្នុងបានទេព្រោះនាយនៅទទួលភ្ញៀវ។ យ៉ុនហ្គីចូលមកខាងក្នុងក៏ក្រឡេកឃើញមិត្តរបស់នាយដែលអង្គុយញ៉ំាអី រាងក្រាស់ជាប់ដៃប្រពន្ធហើយដើរសំដៅទៅតុពួកម៉ាក់របស់នាយ មកដល់ជីមីនក៏ឈប់ពេលឃើញណាមជុននិងជេហុបនៅទីនេះ រាងតូចមិននឹកស្មានបានជួបពួកគាត់នៅទីនេះសោះ ជាពិសេសពួកគាត់ជាមិត្តភក្ភិស្វាមីខ្លួនទៀត។
" សុំទោសដែលអោយពួកឯងចាំយូរ " មកដល់ភ្លាមនាយពោលពាក្យសុំទោសទៅកាន់មិត្តៗតាមសុជីវធម៌ តាមពិតពួកគេណាត់គ្នាម៉ោង៦ជួបគ្នា ប៉ុន្ដែនាយរវល់ជួបអថិជនមកពីបរទេសទើបមកយឺតពេលដល់ទៅមួយម៉ោងឯណោះ
" អឹម!មិនអីទេ អៅ!ជីមីនមកបានយ៉ាងមិច កុំប្រាប់ណាថាពួកឯងជា... " ណាមជុនឧទានទាំងលើកម្រាមដៃចង្អុលទៅពួកគេទាំងពីរបំណងចង់និយាយអ្វីមួយ ប៉ុន្ដែត្រូវសាមីខ្លួនគេនិយាយកាត់សំដីរបស់នាយ
" ប្ដីប្រពន្ធ!ហើយឯងស្គាល់ប្រពន្ធយើងដែរ? ធ្លាប់ជួបគ្នាពីមុនមកឬ? " រាងក្រាស់តបជំនួសប្រពន្ធហើយថែមទាំងសួរទៅមិត្តវិញ តើស្គាល់គ្នាដោយរបៀបណា? ព្រោះនាយមិនដែលណែនាំជីមីនឱ្យណាមជុនស្គាល់ផង ម្យ៉ាងទៀតថ្ងៃមង្គលការពួកគេក៏នាយមិនបានទៅដែរ ទើបរាងក្រាស់មានចម្ងល់បន្ដិចបន្ដួច
" ស្គាល់តើ!ជីមីននិងជីនរាប់អានគ្នាដូចជាបងប្អូន ហើយថ្ងៃមុនពួកយើងទៅជប់លៀងនៅក្លឹបអាហ្គុកជាមួយគ្នាទៀតផង " ណាមជុននិយាយព្រមទាំងសម្លឹងមើលជីមីនដែលអង្គុយងក់ក្បាលយល់ស្របសំដីដែលណាមជុននិយាយប្រាប់ស្វាមី
" អឹម យើងស្មានលួចជួបគ្នាស្ងាត់ៗដូច... " រាងក្រាស់និយាយត្រឹមនេះក៏សម្លក់ជេហុបចំៗតែម្ដង និយាយឱ្យទៅនាយនៅខឹងនូវឡើយទេ ដែលរាងតូចទៅស្និតស្នាលជាមួយមិត្តសម្លាញ់របស់នាយ។ ចំណែកជេហុបមិនបានឈឺក្បាលនឹងសំដីរបស់នាយឡើយ ព្រោះនាយមិនបានលួចជួបគ្នាផង គឺជួបគ្នាដោយចៃដន្យ។
តាំងពីត្រឡប់មកពីជេជូរវិញហាងកាហ្វេថេយ៉ុងបិទម៉ោង៦ល្ងាចជារៀងរាល់ថ្ងៃ មូលហេតុដែលប្ដូរម៉ោង ដោយសារថេយ៉ុងមានផ្ទៃពោះ បើចេញទៅផ្ទះយប់ពេកខ្លាចមានរឿងមិនល្អកើតឡើង ជាពិសេនៅម្ដុំអាផាតមិនរបស់គេរៀងស្ងាត់ទៀត។ គួរបញ្ជាក់ផងដែរ រឿងដែលថេយ៉ុងសុំអង្វរជុងហ្គុកកុំឱ្យបំបែកកូនចេញពីគេនោះ ជុងហ្គុកយល់ព្រមតាមរបស់គេហើយ ប៉ុន្ដែនាយមានលក្ខខណ្ឌ។ គឺថេយ៉ុងនិងកូនស្ថិតក្រោមការគ្រប់គ្រងរបស់នាយ ប្រសិនបើនាយតូចមានគំនិតចង់នាំកូនរត់នោះ កុំចោទថានាយអាក្រក់អោយសោះ ចំណែកថ្លៃចំណាយប្រចាំថ្ងៃរបស់នាយតូចជុងហ្គុកជាអ្នករ៉ាប់រងទាំងអស់។ លក្ខខណ្ឌរបស់ជុងហ្គុកនាយមិនសូវជាយល់ស្របប៉ុន្មានទេ? ព្រោះវាអាចមានបញ្ហាដល់ខ្លួននៅថ្ងៃខាងមុខ ប៉ុន្ដែនាយគ្មានជ្រើសទេមានតែព្រមតាមសំដីនាយក្រាស់គ្រប់យ៉ាង ឱ្យតែបាននៅជាមួយកូន។
ម៉ោង៦ល្ងាចហាងក៏ចាប់ផ្ដើមបិទបុគ្គលិកក៏នាំគ្នាចេញពីធ្វើការអស់ខ្លះនៅឡើយតែបុគ្គលិកស្រីម្នាក់និងនាយតូច ថេយ៉ុងកំពុងតែអង្គុយគិតពីថ្ងៃអនាគតរបស់ខ្លួនស្រាប់តែនាងតូចហៅខ្លួន ព្រមទាំងលាគេទៅផ្ទះមុន នាយញញឹមព្រមទាំងងក់ក្បាលជាសញ្ញាឱ្យនាងទៅចុះ មុននឹងចេញទៅនាងឆ្លៀតប្រាប់ឱ្យចៅហ្វាយឆាប់ទៅផ្ទះដូចគ្នានាងបារម្ភ ស្រដីចប់នាងក៏ឡើងម៉ូតូទៅជាមួយបងប្រុសបាត់។ កូនចៅចេញទៅអស់ហើយ ថេយ៉ុងក៏ចាប់ផ្ដើមចាក់សោរហាងហើយក៏ធ្វើដំណើរធ្មើរជើង ដើរសុខស្រាប់តែនឹកឃើញទឹកដោះគោនៅក្នុងទូរទឹកកកអស់ ថេយ៉ុងក្រឡេកឃើញម៉ាតមួយកន្លែងនៅបើកក៏ចង់ចូលទៅទិញ ប៉ុន្ដែហាងនៅផ្លូវម្ខាងទៀតគេត្រូវឆ្លងផ្លូវសិនទើបអាចទៅទិញបាន ដោយសាពេលយប់ឡានច្រើនពេកថេយ៉ុងមិនសូវហ៊ានឆ្លងថ្នល់ប៉ុន្មានទេ តែបើគេមិនក្លាហានយប់នេះអត់អីញ៉ំាមិនខាន។ ថេយ៉ុងក្រឡេកស្ដាំឆ្វេងឃើញថាស្ងាត់ឡានហាយ ក៏សម្រេចចិត្តឆ្លងផ្លូវ ស្រាប់តែមានឡានមួយគ្រឿងបើកយ៉ាងលឿនសំដៅមកខ្លួន ធ្វើឱ្យនាយតូចស្រែកឡើងភ្លាត់សម្លេង។
" អាយ៎!! " សម្លេងសម្រែកដោយភាពភ័យខ្លាចបានបន្លឺឡើងខណៈរថយន្ដមួយគ្រឿងបើកសំដៅមកខ្លួន ហេតុការណ៍ភ្លាមៗពេកថេយ៉ុងមិនដឹងត្រូវធ្វើបែបណាក៏បិទភ្នែកឈរស្ងៀមមួយកន្លែង ស្រប់នោះស្រាប់តែមានដៃមាំក្រាស់ទាញដៃនាយតូចឱ្យថយក្រោយបន្ទាប់មកពួកគេក៏ដួលទៅលើថ្នល ធ្វើឱ្យអ្នកកម្លោះរបួសដៃបន្តិចបន្តួច។
ពេលពិធីបំពាក់ចិញ្ចៀនបានបញ្ចប់សព្វគ្រប់ ក៏ចូលដល់កម្មវិធីជប់លៀងម្ដង ភ្ញៀវដែលចូលរួមកំពុងតែទទួលទានអាហារនិងផឹកស្រាបន្ដិចដើម្បីបង្កើនភាពរីករាយ ចំណែកកូនកម្លោះមិនទំនេរសោះគឺរវល់ជល់កែវជាមួយ។
" ថ្ងៃនេះសប្បាយអោយអស់ដៃទៅសម្លាញ់ តោះជល់មួយ " ជុងហ្គុក លើកកែវស្រាជល់ដើម្បីអបអរដល់ពិធីមង្គលការរបស់ខ្លួន ពួកគេទាំងបីនាក់លើកកែវស្រាជល់រួចក៏លើកអករហូតដល់អស់ពីកែវ ជីមីនឃើញស្វាមីលើកជល់រហូតមិនទំនេរដៃសោះក៏ចូលទៅហាម
" លោកបានហើយ កុំញ៉ំាច្រើនពេក " ពេលរាងក្រាស់រកលើកកែវម្ដងទៀត រាងតូចស៉ំឱ្យនាយឈប់ខ្លាចនាយស្រវឹងទៅវិញមិនកើត ទៅវិញនាយត្រូវបើកឡានមិនគួរផឹកគ្រឿងស្រវឹងច្រើនទេ
" តែបន្ដិចទៀតទេ យើងឈប់ហើយ " នាយសម្លឹងមុខប្រពន្ធហើយសុំផឹកតែបន្ដិចទៀតប៉ុណ្ណោះ តាមពិតរាងក្រាស់មិនចង់ផឹកប៉ុន្មានទេតែនេះជាថ្ងៃពិសេសរបស់មិត្ត ដូច្នេះនាយមិនអាចខានបានឡើយខ្លាចម្ចាស់កម្មវិធីអន់ចិត្ត។
" បាទ ចឹងខ្ញុំសុំទៅបន្ទប់ទឹកមួយភ្លេត បន្ដិចទៀតខ្ញុំមកវិញលោកកុំញ៉ំាច្រើនពេក " ណ្ហើយ!វាជាថ្ងៃពិសេសមិត្តរបស់នាយដូច្នេះរាងតូចមិនហាមទៀតទេ អោយនាយផឹកមួយស្រឡាញ់ តែកុំផឹកជ្រុលពេកប្រយត្នទៅផ្ទះមិនកើត ស្របពេលនោះជីមីនចង់ចូលបន្ទប់ទឹកក៏ប្រាប់ឱ្យអ្នកម្ខាងទៀតឱ្យបានដឹង។
ពេលចេញពីបន្ទប់ជីមីនឈរលាងដៃនៅមុខកញ្ជក់ ពេលនោះមានបុរសម្នាក់ស្រវឹងដើរធីងធោងពេញហ្នឹង ហើយមកទាញកាយតូចរុញផ្អឹបនិងជញ្ជាំងបុរសម្នាក់នោះចូលកាន់តែជិតខ្លួនទៅ សល់មិនប៉ុន្មានចង្អាមទៀតបបូរមាត់ទាំងប៉ះគ្នា ប៉ុន្ដែនាយតូចដឹងខ្លួនក៏លើកដៃរុញគេចេញពីខ្លួនហើយរត់ចេញទៅខាងក្រៅយ៉ាងលឿន រវល់តែរត់មិនបានមើលមុខស្រាប់តែរត់បុកស្វាមីមួយទំហឹង កាលបើឃើញជាស្វាមីជីមីនចូលសង្ងំក្នុងរង្វងដៃដ៏កក់ក្ដៅព្រមទាំងឱបនាយក្រាស់យ៉ាងណែន។
" កើតអីមិចក៏ខ្លួនញ័រម្ល៉េះ អ្នកណាធ្វើអី? " នាយឃើញទឹកមុខប្រពន្ធប្រពាបស្រពោនដូចរត់គេចពីអ្វីមួយទើបសួរ ជីមីនប្រលែងពីឱបសម្លឹងស្វាមីដោយក្រសែភ្នែកស្រទន់ ពេលនេះគេមិនចង់និយាយអ្វីទេសំខាន់គេចង់ទៅផ្ទះវិញ
" ពួកយើងទៅផ្ទះវិញទៅ ខ្ញុំងងុយហើយ " រាងតូចបានសុំអោយស្វាមីជូនទៅផ្ទះព្រោះមិនចង់នៅទីនេះបន្ដទៀតទេ មិញនេះខ្លួនស្ទើរតែគាំងបេះដូងទៅហើយពេលបុរសម្នាក់នោះចូលមកជិតខ្លួន តែសំណាងល្អដែលគេសតិហើយរត់ចេញមកទាន់កុំអីចប់បណ្ដោយ។
" ក៏បាន ចឹងយើងទៅលាអាហ្គុកសិន " ឃើញទឹកមុខប្រពន្ធមិនសូវល្អនាយទៅផ្ទះដោយមិនសួរនាំអ្វីទាំងអស់ ហើយមុននឹងត្រឡប់ទៅវិញនាយសុំលាមិត្តសម្លញ់សិន រាងតូចងក់ក្បាលដើរតាមស្វាមីចូលទៅក្នុងកម្មវិធីវិញ
" អាហ្គុកយើងទៅវិញហើយ "
" អឹម អរគុណហើយសម្លាញ់ ធ្វើដំណើរដោយសុវត្តិភាព " ជុងហ្គុក ពេលស្រវឹងនិយាយឡើងស្រទន់ព្រមទាំងត្រូវរូវគ្នាជាមួយយ៉ុនហ្គីមិនដូចលើកមុនឱ្យជួបដឹងតែឈ្លោះហើយ
" អឹម អាជុននិងអាហុបយើងទៅមុនហើយវ៉ើយ! " យ៉ុនហ្គី ទទួលពាក្យអរគុណពីជុងហ្គុកហើយ បន្ទាប់លាមិត្តពីរនាក់ទៀតដែលកំពុងមើលមកខ្លួន
" បាយៗ! សម្លាញ់ " ជេហុបនិងណាមជុននិយាយព្រមគ្នាពេលអ្នកម្ខាងលាខ្លួនទៅផ្ទះមុន រាងក្រាស់ដើរបានបីជំហានក៏ឈប់ ព្រោះតែប្រពន្ធរវល់តែលាមិត្តៗរបស់ខ្លួន
" បងៗខ្ញុំលាទៅមុនហើយ ជម្រាបលាបាទ " ទោះបីប្រញាប់ប៉ុណ្ណាក៏មិនភ្លេចសុជីវធម៌ដែរ អ្នកទាំងបីតបវិញទាំងស្នាមញញឹម រាងតូចញញឹមដាក់ពួកគេមុននឹងដើរមករកស្វាមីដែលឈរចាំខ្លួន មានឱកាសជួបជាមួយជេហុបហើយមិនបាននិយាយគ្នាសោះ សង្ស័យតែចាំឱកាសក្រោយហើយ។ ប្ដីប្រពន្ធគ្នាមួយគូរបណ្ដើរគ្នាចេញពីកម្មវិធីហើយដើរសំដៅទៅជណ្ដើរប្រអប់ដើម្បីចុះទៅជាន់ខាងក្រោម មកដល់ចំណតឡានពួកគេក៏ដើរសំដៅឡានរបស់ខ្លួន រួចក៏បើកចេញពីសណ្ឋាគារសំដៅទៅភូមិគ្រឹះមីន។
YOU ARE READING
រឿង ភរិយាស្របច្បាប់ (ចប់)
Romance" ហេតុអ្វីឯងមិនបដិសេធរឿងរៀបការ ?" " ខ្ញុំក៏ចង់ដែរ! បើខ្ញុំបរិសេធហើយប៉ាម៉ាក់ព្រមទេ ឬលោកបដិសេធមិនបានដែរ? " សម្ដីដែលរាងតូចតបអម្បាញ់មិញធ្វើឱ្យនាយក្រាស់ខឹងជាខ្លាំង រាងតូចក្លាហានណាស់ដែលហ៊ានសងអោយគេវិញ រាងក្រាស់ទប់អារម្មណ៍មិនបានក៏ចូលទៅកញ្ឆក់ដៃរាងតូចដោយច្របា...