រឿង💙✨ភរិយាស្របច្បាប់✨💙EP04

3.2K 259 3
                                    

     ពិធីមង្គលការក៏បានបញ្ចប់ភ្ញៀវកិត្តិយសដែលបានអញ្ជើញមកក៏ត្រឡប់ទៅគេហដ្ឋានរៀងៗខ្លួន នៅសល់តែគ្រួសារកូនកម្លោះប៉ុណ្ណោះកំពុងតែឈរនិយាយគ្នានៅច្រកចេញពីមុខបន្ទប់រៀបចំកម្មវិធី ដោយសារតែ ជីមីន ត្រូវទៅនៅខាងស្វាមី អ្នកស្រីផាក ក៏មានពាក្យខ្លះចង់និយាយជាមួយមុននឹងត្រឡប់ទៅផ្ទះវិញ។
     " មើលថែខ្លួនផងណា បើមានពេលទំនេរមកលេងប៉ាម៉ាក់ផង " អ្នកស្រីផាក ចូលទៅជិតកូនប្រុសតែម្នាក់និងនិយាយលាកូន ព្រោះមិនដឹងពេលណាបានជួបគ្នាទៀតទេ ជាពិសេសកូនត្រូវទៅនៅខាងផ្ទះស្វាមីរបស់គេ ដូច្នេះត្រូវតែប្រាប់ឱ្យគេចេះមើលថែខ្លួនឯងនិងឧស្សាហ៍មកលេងគាត់
" បាទ តែកូនប្រាកដជានឹកប៉ាម៉ាក់ស្លាប់ហើយ មិនចង់ទៅចោលប៉ាម៉ាក់សោះ " ជីមីន ធ្វើមុខកំសត់ហើយចូលទៅអោបប៉ាម៉ាក់យ៉ាងណែន អ្នកស្រីផាកនិងស្វាមីលួចញញឹមនឹងចរិតកូនប្រុសរបស់គាត់ មើលចុះធំហើយថែមទាំងរៀបការរួចហើយនៅធ្វើចរិកដូចកូនក្មេងទៀត
     " ចាស៎ បានហើយម៉ាក់ត្រូវទៅហើយ លោកមីននិងលោកស្រីពួកយើងលាសិនហើយ " អ្នកស្រីផាក អង្អែកក្បាលកូនថ្នមៗរួចប្រាប់ឱ្យកូនប្រលែងគាត់ព្រោះដល់ពេលត្រូវផ្ទះហើយ
    " បាទ/ចាស៎ ធ្វើដំណើរដោយសុវត្តិភាព " លោកមីននិងភរិយា
    " យើងទៅហើយផ្ញើមើលថែកូនក្បាលខូចម្នាក់នេះផង " លោកផាក លើកដៃប៉ះស្មាសម្លាញ់មុននឹងផ្ដាំឱ្យគាត់ជួយមើលថែកូនគាត់ផង ព្រោះចាប់ពីថ្ងៃនេះទៅ ជីមីន និងនៅទីនោះហើយក្នុងនាមជាកូនប្រសារ
" អើ!! ចាំយើងជួយមើលអោយសម្លាញ់ " លោកមីន ញញឹមទទួលពាក្យសម្លាញ់ដែលផ្ញើឱ្យមើលកូនឱ្យផង។ បន្ទាប់ពីបញ្ចប់ការសន្ទនាយ៉ាងយូរគួរសមដែរ លោកផាកនិងភរិយា ក៏ចេញទៅមុន ចំណែកឯ ថេយ៉ុង ក៏ត្រូវលាមិត្តទៅដែល ព្រោះយប់ជ្រៅហើយណាមួយតាក់សុីក៏ពិបាករកទៀត
" ឯងយើងទៅវិញហើយ មើលថែខ្លួនងណា៎ "
" ហឹម អរគុណឯងណាស់ដែលឆ្លៀតមក ហើយឯងមានអីជិះទៅវិញ? " ជីមីន ដឹងថាមិត្តគ្មានឡានទើបសួរមិត្ត ណាមួយយប់ជ្រៅហើយឡានតាក់ស៊ីក៏ពិបាករក ឯឡានក្រុងក៏មិនងាយមានដែលយប់ស្មានេះ ជាពិសេសក៏បារម្ភពីសុវត្ថិភាពមិត្តដែរ
" តាក់ស៊ី " ត្រូវហើយ ថេយ៉ុង តែងតែជិះតាក់សុីឬក៏ឡានក្រុងព្រោះគេត្រូវសន្សំលុយទុក ដើម្បីសងបំណុលខ្លះៗដែលលោកប៉ាគេបានជំពាក់ ទើបមិនចង់ចំណាយទៅលើឡាន
" នេះយប់ជ្រៅហើយ មានតាក់ស៊ីពីណាមក ចឹងឯងទៅជាមួយ...." រាងតូចរកបបួលមិត្តទៅជាមួយស្រាប់តែម៉ាក់ក្មេកនិយាយមកកាត់សម្ដីខ្លួន
" បើកូនបារម្ភពីមិត្តចឹងអោយជុងហ្គុកជូនគេទៅ បានទេកូនជុង? " លោកស្រីមីន និយាយទាំងស្នាមញញឹមមុននឹងងាកទៅសួរ ជុងហ្គុក ដែលកំពុងឈរមើលមុខ ថេយ៉ុង នេះគេកំពុងតែមិនចូលផងអោយគេជូនទៅទៀតទោះគេមិនចង់ក៏ត្រូវតែជូនដែរ បើលោស្រីពឹងទៅហើយ
    " បាទអ្នកម៉ាក់ ចឹងយើងទៅសិនហើយណាអាយ៉ុន " មុនដំបូងមិនពេញចិត្តនឹងជូនគេទៅ ដល់ឆ្លើយយល់ព្រមក៏និយាយលាមិត្តឡើងលឿន ចំណែកឯ ថេយ៉ុង ក៏មិនបានជំទាស់អ្វីដែរ ព្រោះនេះជាបញ្ជាលោកស្រីទៅហើយ តើគេអាចជំទាស់បានទេ?
" ហ្អឹម ធ្វើដំណើរដោយសុវត្ថិភាពសម្លាញ់ " រាងក្រាស់ឆ្លើយនឹងមិត្តតែភ្នែកសម្លឹងមើល ថេយ៉ុង បន្ទាប់ពីនិយាយគ្នាចប់ពួកគេក៏បំបែកផ្លូវគ្នាត្រឡប់ទៅផ្ទះរៀងៗខ្លួន។
•បន្ទប់យ៉ុនហ្គី
តាំងពីមកដល់ផ្ទះវិញពួកគេមិននិយាយរកគ្នាសូម្បីមួយមាត់រហូតដល់ក្នុងបន្ទប់រាងក្រាស់ក៏យកកន្សែងពីក្នុងទូររួចចូលបន្ទប់ទឹកបាត់ទុកអោយ ជីមីន ឈរធ្វើភ្នែកម៉ក់ៗមិនដឹងថាត្រូវរៀបរឹកបែបណា ហើយកំពុងគិតថាខ្លួនគេងយ៉ាងមិចឬក៏ត្រូវគេងជាមួយគេពិតមែន។ រាងតូចអង្គុយគិតពីនេះពីនោះ បន្ទាប់មករាងក្រាស់ក៏ចេញមកពីបន្ទប់ទឹកហើយដើរមកជិតរាងតូចនាយក៏ឧទាន
" នៅអង្គុយដល់ណាទៀត មិចមិនឆាប់ទៅងូតទឹកទៅ ឬមួយឯងចង់ដេកទាំងបែបនេះ " យ៉ុនហ្គី និយាយប៉ុន្ដែភ្នែកមិនបានមើលរាងតូចឡើងបែរជាអង្គុយលើសាឡុងគោងទាក់ខ្លាជូតសក់ធ្វើប្រងើយ ចំណែកឯអ្នកដែលត្រូវគេបញ្ជាឯណេះវិញជាខ្នាញ់នឹងចរិកនាយម្នាក់នេះណាស់ មានបំណងល្អប្រាប់គេហើយ ហេតុអីពេលនិយាយមើលមុខគេ?ស្អប់ខ្ពើមគ្នាដល់ម្លឹងផង
" បាទ " ឮរាងក្រាស់កំពុងដេញខ្លួនបែបនេះ រាងតូចក៏ប្រញាប់ក្រោកដើរទៅយកកន្សែងនៅក្នុងទូរដែលរាងក្រាស់យកមិញរួចក៏ដើរចូលបន្ទប់បាត់ដោយមិនខ្វល់ពីក្រសែភ្នែកមួយគូរដែលកំពុងសម្លឹងមកខ្លួនឡើយ (ពេលនិយាយមិនមើលមុខគេតែពេលគេដើរចេញបែរជាមើលគេយ៉ាប់ណាស់ប្រុសព្រាន)។
•នៅលើដងផ្លូវ
ឡានសេរីទំនើបចុងក្រោយបង្អស់ឆ្ពោះទៅមុខជារឿយៗដោយសារមានកម្លោះសង្ហាជាអ្នកបញ្ជា។ ខណៈពេលដែល ជុងហ្គុក កំពុងតែបើកបរនាយមិននិយាយអីសូម្បីមួយមាត់ ព្រោះនាយនៅខឹងនឹង ថេយ៉ុង ដែលធ្លាប់ធ្វើបាបមិត្តខ្លួនពីមុនមក តែមើលសភាព ថេយ៉ុង នៅពេលនេះទៅអង្គុយដូចគ្មានប្រលឹងនៅក្នុងខ្លួនសោះ បើនិយាយឱ្យងាយដូចជារូបចម្លាក់អញ្ចឹង ដោយសារបរិយាកាសស្ងប់ស្ងាត់នឹងមានបន្ទោលក្នុងចិត្តផងទើបនាយនិយាយទៅកាន់ ថេយ៉ុង បែបបញ្ឃឺឌឺដង
" ស្ដាយក្រាយមែនទេ?ដែលរត់ចោលមិត្តយើង " កាលដែលឮនាយនិយាយបែបនេះ ថេយ៉ុង ក៏ភ្ញាក់តែម្ដង នេះមែនទេ? សម្ដីគួរសមដែកនាយប្រើមកកាន់ខ្លួន គួរឱ្យអស់សំណើចមែន!!
" ហេតុអ្វីទៅ? " ថេយ៉ុង ក៏ចង់សួរវិញ ហេតុអីក៏គេត្រូវស្ដាយក្រោយដែរ ព្រោះមុននឹងគេសម្រេចចិត្តសុំបែកជាមួយ យ៉ុនហ្គី គេបានគិតច្បាស់ហើយ
" ហុីយ!! នេះឯងពិតជាមិនមានអារម្មណ៍អី ពិតមែន? " នាយទានទាំងហួសចិត្តនឹងសម្ដី ថេយ៉ុង ដែលកំពុងតែសួរគេវិញ
" លោកចង់អោយខ្ញុំមានអារម្មណ៍អ្វីទៅ? ច្រណែន? ឬមួយចង់ធ្វើបាបមិត្តដោយសារមនុស្សប្រុសម្នាក់ ខ្ញុំធ្វើមិនបានទេ! "
" កំពុងតែលើកខ្លួនឯងអោយល្អមែនទេ? " ជុងហ្គុក តបធ្វើអោយអ្នកម្ខាងទៀតស្ទើរតែមិនជឿនឹងសម្ដីដែលគេទទួលបានពីនាយ តាំងពីជួបនាយមកគេមិនដែលទទួលបានពាក្យល្អៗឬផ្ដល់កិត្តិយសឱ្យគេឡើយ មួយម៉ាត់ៗសុទ្ធតែជាពាក្យមើលងាយ
" តាមតែលោកគិតទៅ... " ថេយ៉ុង មិនប្រកែកមិនមែនបានន័យថាគេដូចជាពាក្យ ជុងហ្គុក និយាយឡើយ ទោះជាខំប៉ុណ្ណាក៏នាយមិនជឿខ្លួនដដែល ទើបសម្រេចចិត្តថាឈប់ល្អជាង ហើយយើងក៏មិនអាចហាមការគិតរបស់គេបានដែរ មានតែបណ្ដោយតាមនឹង
" លោកឈប់ផ្លូវខាងមុខនេះចុះ...អរគុណដែលជូនមក " ពេលនិយាយពាក្យអគុណទៅកាន់នាយរួចថេយ៉ុង ក៏ចុះពីលើឡានហើយដើរចូលទៅខាងក្នុងកន្លែងដែលគេស្នាក់នៅដោយមិនងាកក្រោយសូម្បីបន្ដិច ចំណែកឯ ជុងហ្គុក ក្រោយឃើញគេចូលទៅបាត់ក៏ថយឡានទៅក្រោយដើម្បីត្រឡប់ទៅផ្ទះវិញ។
៣0នាទី ជីមីន ដើរចេញមកពីបន្ទប់ទឹកជាមួយខោអាវគងយប់បែបរលុងៗមួយឈុត គ្រាន់តែឈានជើងដើរចេញមករាងតូចសម្លឹងរកមើលរាងក្រាស់ ប៉ុន្ដែមិនឃើញគេសោះ ឬមួយគេទៅគេងនៅបន្ទប់ផ្សេង? បែបនោះក៏ល្អដែលព្រោះគេមិនទម្លាប់ដេកជាមួយអ្នកណាផង ដោយគិតអឺអើតែម្នាក់ឯង រាងតូចក៏សម្រេចចិត្តចាក់គន្លឹះហើយបិទភ្លើងចូលគេងបាត់។
    " ទ្វាជាប់គន្លឹះឬ? " ដោយសាររាងក្រាស់ខំរុញទ្វាតែវាមិនទៅមុនសោះ ទើបនឹកឃើញថាមានភរិយាជើងល្អនៅខាងក្នុង មើលទៅប្រហែលជាគេចាក់គន្លឹះទ្វាហើយ! នាយបម្រុងទៅយកកូនសោរពីមេផ្ទះដែរ តែបើទៅពេលនេះប្រាកដជារំខានពេលគាត់សម្រាកហើយ។ ដូច្នេះនាយក៏សម្រេចចិត្តទៅសម្រាកក្នុងបន្ទប់មួយទៀតដែលនៅមិនឆ្ងាយពីបន្ទប់នាយប៉ុន្មានទេ។ វាគួរឱ្យអស់សំណើច យប់ដំបូងគូរស្វាមីភរិយាត្រូវនៅជាមួយគ្នា តែមើលចុះបែរជារាងតូចដាក់គន្លឹះចោលប្ដីទៅវិញ ពិតជាមិនធម្មតាមែន។

រឿង ភរិយាស្របច្បាប់ (ចប់)Where stories live. Discover now