សម្លេងដែលជុងហ្គុកបាននិយាយគ្នាជាមួយថេយ៉ុងផ្គួមផ្សំទាំងសម្លេងថេយ៉ុងនិយាយអម្បាញ់មិញ ធ្វើអោយជីមីនដើរមកស្ដាប់ឮទំងអស់។ ថេយ៉ុងរកដើរចូលទៅខាងក្នុងវិញស្រាប់តែឃើញមិត្តកំពុងឈរមាត់ទ្វាមើលខ្លួនដោយក្រសែភ្នែកប្លែកៗ ទើបធ្វើឱ្យនាយយល់ថាប្រហែលពាក្យមិញនេះជីមីនបានឮអស់ហើយ។
" ជីមីន! ឯង... "
" បើយើងមិនលួចស្ដាប់ឯងនិយាយមិញនេះ ឯងប្រាកដជាលាក់យើងរហូតហើយមែនទេ? ឯងនៅទុកយើងជាមិត្តឬអត់? " ជីមីន មិនបានខឹងគ្រាន់តែអន់ចិត្តបន្ដិចបន្តួចប៉ុណ្ណោះ ហេតុអីរឿងធំបែបនេះមិនប្រាប់ដល់គេ? ក្រែងពួកយើងជាមិត្តល្អនឹងគ្នានោះអី មានរឿងអីត្រូវតែប្រាប់គ្នាដើម្បីរកវិធីដោះស្រាយតែថេយ៉ុងបែរជាលាក់គេទៅវិញ រាងតូចពិតជាអស់សង្ឃឹមនឹងមិត្តម្នាក់នេះខ្លាំងណាស់
" គឺមិនមែនចឹងទេ! យើងគ្រាន់តែមិនចង់អោយឯងបារម្ភ ហើយឯងនៅតែជាមិត្តល្អយើងជានិច្ច ជីមីន! " ថេយ៉ុង បោះជំហានទៅរកមិត្តហើយចាប់ដៃនិងអង្អែលដៃមិត្តថ្នមៗ ជីមីនសម្លឹងមុខបន្ដិចមុននឹងប្រលែងដៃពីដៃចេញ ថេយ៉ុងអាក់អន់ស្រពោនចិត្តដែលរាងតូចធ្វើបែបហ្នឹង ស្របពេលទឹកមុខថេយ៉ុងបញ្ជាក់ច្បាស់ៗគេកំពុងអន់ចិត្តដូចគ្នារាងតូចក៏ចូលទៅអោបមិត្តព្រមទាំងសួរដោយក្ដីបារម្មណ៍
" ឯងមិនអីទេឬ? បើឯងមានអ្វីឱ្យយើងជួយក៏ប្រាប់មកយើងព្រមជួយឯងជានិច្ច មិត្តសម្លាញ់ " ថេយ៉ុងរំភើបពេលដែលមិត្តមិនប្រងើយកន្ដើយដូចដែលគេបានគិត កាលបើឮរាងតូចសួរនាយក៏ងក់ក្បាលហើយយកដៃប៉ះថ្នមខ្នងមិត្តតិចៗបញ្ជាក់ថាគេមិនគិតទេកុំបារម្ភអី រឿងបែបនេះជីមីនដឹងច្បាស់ណាស់ ខាងក្រៅគេព្យាយាមសម្ដែងថាខ្លួនមិនអី ប៉ុន្ដែខាងក្នុងគឺផ្ទុយស្រឡះគេជាមនុស្សពូកែលាក់អារម្មណ៍ ទោះមានបញ្ហាធំប៉ុណ្ណាក៏មិនហ៊ានប្រាប់ឱ្យអ្នកនៅក្បែរខ្លួនដឹងដែរខ្លាចខ្លួនជាបន្ទុកឱ្យអ្នកដទៃ។ បន្ទាប់ពីដឹងរឿងគ្រប់យ៉ាងរវាងថេយ៉ុងនិងជុងហ្គុក ជីមីនក៏ចាប់ផ្ដើមមានអារម្មណ៍ខុសដែរ បើពេលនោះមិនបណ្ដោយអោយថេយ៉ុងទៅម្នាក់ឯងក៏គ្មានរឿងអីកើតឡើងដែរ។
" ថេយ៍! យើងសុំទោស " ជីមីន និយាយទាំងឱនមុខចុះ គេពិតជាសោកស្ដាយណាស់ដែលធ្វើឱ្យមិត្តលំបាកក៏ព្រោះតែខ្លួន
" ឯងសុំទោសយើងធ្វើអី? វាមិនមែនជាកំហុសឯងទេ មកពីយើងខ្លួនឯងដែលបណ្ដោយខ្លួនឱ្យធ្លាក់ក្នុង...ណ្ហើយឈប់គិតទៅចាត់ទុកថាគ្មានរឿងអីឡើងទៅចុះ " រឿងដែលកើតហើយទៅបន្ទោសគ្នាក៏គ្មានបានអីមកវិញដែរ ហើយគ្មាននរណាម្នាក់ចង់ឱ្យវាកើតឡើងទេ ជីមីនងក់ក្បាលសម្លឹងមុខមិត្តទាំងក្ដីបារម្ភ គេស្គាល់ថេយ៉ុងតាំងពីតូច ហេតុអីមិនដឹងថាមិត្តរបស់គេកំពុងតែគិតអី? ទោះបីគេមិនបន្ទោសខ្លួនក៏ដោយប៉ុន្ដែជីមីននៅតែគិតថាខ្លួនខុសតែមិនចង់ឱ្យមិត្តពិបាកចិត្តជាងនេះក៏ព្រមតាម។ រវល់តែអង្គុយនិយាយគ្នាភ្លេចមើលម៉ោង ម៉ោងច្រើនដែលហើយថេយ៉ុងក៏ប្រាប់បុគ្គលិកឱ្យប្រញាប់បិទហាង ក្រោយពីឮចៅហ្វាយបញ្ជាពួកគេក៏ជួយគ្នារៀបចំទុកដាក់របស់របបនិងជូតសម្អាត មួយសន្ទុះហាងក៏បានបិទបុគ្គលិកក៏ចែកផ្លូវគ្នាទៅផ្ទះរៀងៗខ្លួន ចំណែកជីមីននិងថេយ៉ុងទៅរកអីញុំានៅម្ដុំៗនោះ ព្រោះជីមីនក៏ឃ្លាន ចំណែកថេយ៉ុងមិនសូវឃ្លានតែជីមីនក៏បានបញ្ចុះបញ្ចូលអោយគេញុំា ពីព្រោះគេមិនមែនខ្លួនមួយដូចពីមុនទេ។
ក្រោយពីធ្វើដំណើរជិត២ម៉ោងរាងក្រាស់បានមកដល់រីស៊តរបស់ខ្លួននៅឯជាយក្រុងដែលមានទេសភាពស្រស់ស្អាតនិងខ្យល់បរិសុទ្ធមានដើមផ្កាចម្រុះពណ៌ មានចំការតែនិងកន្លែងផ្សេងៗទៀត ជាពិសេសមានទឹកជ្រោះថ្លាឆ្វង់ ធម្មជាតិពណ៌ប៉ៃតងសម្លេងបក្សាបក្សីយំពេញព្រៃព្រឹក្សា។ ប៉ុន្ដែគួរអោយស្ដាយដែលរាងតូចមិនបានមកដោយសារនាយធ្វើការគ្មានពេលទំនេរកំដរប្រពន្ធដើរមើលជុំវិញរីស៊តរបស់ខ្លួន បើមានឱកាសក្រោយទៀតនាយនឹងនាំប្រពន្ធមកដើរកម្សាន្តនៅទីនេះឱ្យបានម្ដង។ ចូលមកក្នុងបន្ទប់ភ្លាមនាយចុចទូរសព្ទតេទៅប្រាប់រាងតូចថាខ្លួនមកដល់ហើយ ប៉ុន្ដែនាយភ្លេចគិតទៅទីនេះគ្មានសេវាបើមានតតែទៅទីប្រជុំជនប៉ុណ្ណោះ ដូច្នេះនាយក៏បិទទូរសព្ទទុកលើកតុរួចក៏ចូលងូតទឹកបាត់។ បន្ទាប់ពីសម្អាតខ្លួនរួចរាល់ប៊ែលក៏មកអញ្ជើញចៅហ្វាយទៅទទួលទានអាហារស្នាដៃចុងភៅប្រចាំនៅទីនេះ ប៊ែលជាមនុស្សម៉ត់ចត់ធ្វើការត្រូវតែល្អិតល្អន់ គ្រាន់មកដល់ភ្លាមក៏ប្រាប់ឱ្យបុគ្គលិកនៅទីនេះឱ្យចុងភៅរៀបចំអាហារជាពិសេសសម្រាប់ចៅហ្វាយខ្លួនតែម្ដង បើគិតតាមពេលវេលាជាក់ស្ដែងចៅហ្វាយសម្អាតខ្លួនរួចរាល់អាហារក៏ឆ្អិនល្មម។
" សួរស្ដីអ្នកប្រុស សុំអញ្ជើញអង្គុយទាន " អ៊ំប្រុសម្នាក់ដែលជាអ្នកមើលការខុសត្រូវនៅទីនេះក៏និយាយពាក្យគួរសមទៅកាន់ចៅហ្វាយនាយដែលឈរនៅចំពោះមុខគាត់ នាយក្រាស់ចូលអង្គុយកន្លែងខ្លួនមុននឹងសួរនាំគាត់ខ្លះៗ
" អ៊ំប្រុសសុខសប្បាយឬអត់? ហើយការងារយ៉ាងមិចដែរ? " ជិត២ខែហើយដែលនាយមិនបានមក ព្រោះតែនៅក្រុមហ៊ុនរវល់ខ្លាំងពេកទើបឆ្លៀតមិនបាន ដោយសារមិនសូវបានមកទើបសួរនាំអ៊ំពីរឿងការងារនៅទីនេះ
" អ៊ំសុខធម្មតាទេ ចំណែកការងារល្អគ្មានអ្វីត្រូវព្រួយបារម្ភឡើយ អ្នកប្រុសមិននាំប្រពន្ធមកផង? "
" បាទ គឺគេរវល់មិនបានមកជាមួយទេ បើសិនជាលើកក្រោយ មានពេលខ្ញុំនឹងនាំមកទីនេះណែនាំឱ្យអ៊ំបានស្គាល់ " នាយមកលើកនេះគឺមកធ្វើការមិនបានមកដើរលេងនោះទេ រាងក្រាស់មកសម្រាកនៅទីនេះមួយថ្ងៃប៉ុណ្ណោះព្រោះស្អែកនាយត្រូវធ្វើដំណើរទៅក្នុងក្រុងដើម្បីនិយាយការងារជាមួយភាគហ៊ុន។ បន្ទាប់ពីសួរសុខទុកគ្នារួចហើយ អ៊ំប្រុសបញ្ជាឱ្យបុគ្គលិកនៅទីនោះលើកអាហារមក នាយនិងកូនចៅមិនចាំយូរក៏ចាប់អាហារនៅលើតុមកញុំា គ្រាន់តែដាក់ចូលមាត់មួយម៉ាត់ពួកគេញញឹមពព្រាយព្រោះតែអាហារមានរស់ជាតិឆ្ងាញ់។
អាហារពេលល្ងាចក៏បញ្ចប់ជីមីនកជូនមិត្តទៅខនដូរវិញ ដោយសារតាក់ស៊ីពិបាករកទើបស្នើរជូនថេយ៉ុងទៅ មកដល់ខនដូរពួកគេនិយាយបីបួនម៉ាត់ជីមីនលាមិត្តទៅផ្ទះព្រោះខ្លាចអ្នកផ្ទះចាំផ្លូវខ្លួនយូរ ថេយ៉ុងចូលមកដល់ខាងក្នុងក៏ដើរតម្រង់ទៅបន្ទប់ដើម្បីសម្អាតខ្លួន នឹងរៀបចំចូលគេងព្រោះមនុស្សដែលកំពុងតែពពោះត្រូវសម្រាកអោយបានច្រើន។
ឡានស៊េរីកណ្ដាលបើកដោយរាងតូចកំពុងតែធ្វើដំណើរចូលមកក្នុងភូមិគ្រឹះដ៏ធំស្កឹមស្កៃរបស់ត្រកូលមីន នាយតូចដៃជើងស្រឡូនកំពុងតែបោះជំហានចូលទៅខាងក្នុង បន្ទប់ទទួលភ្ញៀវគឺមានសភាពស្ងាត់សូម្បីមនុស្សម្នាក់ក៏គ្មានដែរ ដោយគិតថាប៉ាម៉ាក់ប្រហែលជាចូលសម្រាកអស់ហើយ រាងតូចក៏ដើរហួសហើយឡើងទៅបន្ទប់របស់ខ្លួន។ មកដល់បន្ទប់រាងតូចក៏ទម្លាក់ខ្លួនគេងលើពូកក៏យកដៃគោងថ្ងាសរួចក៏បិទភ្នែកសង្ងំគេងបន្ដិច។ កន្លះម៉ោងរាងតូចក៏ក្រោកឡើងក៏ដើរសំដៅទៅបន្ទប់ទឹកដើម្បីធ្វើការសម្អាតពខ្លួន ចេញពីបន្ទប់ទឹកវិញរាងតូចក៏ដើរហួសទៅយកទូរសព្ទដៃមកចុចមើល គោលបំណងនោះចង់ដឹងប្ដីមានតេមកអត់ ប៉ុន្ដែអ្វីដែលឃើញគឺទទេស្អាតគ្មានការហៅចូលសូម្បីម្នាក់ តាមការប៉ាន់ស្មាន់គាត់ប្រហែលទៅដល់តាំងពីយូរហើយមិចក៏មិនទាក់ទងមកខ្លួនទៀត ក្រោយពីគ្មានសារឬអ្នកណាតេមករាងតូចក៏បិទទូរសព្ទហើយក៏ចូលគេងបាត់ទៅ។
ម៉ោង១២យប់មីណាអង្គុយរង់ចាំស្វាមីនៅក្នុងបន្ទប់ទាំងអារម្មណ៍មួកម៉ោ ហេតុអ្វីក៏ម៉ោងថ្មាលនឹងហើយមិនទាន់មកវិញទៀត? នាងតូចមុខក្រញ៉ូវព្រោះបាត់ស្រមោលស្វាមីឱ្យឈឹង ស្រាប់តែមួយសន្ទុះទូរសព្ទនាងក៏រោទ៍ឡើង ហើយអ្នកដែលតេមកគឺជាមិត្តរបស់នាង ដោយមិត្តរបស់នាងប្រាប់ថាជុងហ្គុកផឹកនៅក្លឹប មិត្តនាយមិនទាន់និយាយចប់ផងនាងតូចក៏ចុចបិទទូរសព្ទរួចដើរទៅយកសោរឡានបើសំដៅទៅក្លឹបរបស់ស្វាមី។ គ្រាន់តែចូលមកដល់ខាងក្នុងភ្លាមមិត្តរបស់មីណាបាននាំនាងទៅកន្លែងដែលជុងហ្គុកអង្គុយស្រាប់តែឃើញស្រីពីរនាក់អង្គុយអមនាយទាំងសងខាង ពីដំបូងនាងមិនជឿសម្ដីមិត្តឡើយថានាយនៅជាមួយស្រី ប៉ុន្ដែពេលនេះបានឃើញផ្ទាល់ហើយ ហេតុអីនាយធ្វើបែបនេះ? ពួកគេរៀបការមិនបានប៉ុន្មានផងជុងហ្គុកក៏មានស្រីខាងក្រៅទៅហើយ ធ្វើឱ្យមីណាទ្រាំមិនបានក៏ចូលទៅទះស្រីៗរបស់ស្វាមី។
" មីស្រីចង្រៃ! ហ៊ានអោបថើបប្ដីយើងផងហេ៎! " ផាច់!! នាងចូលទៅដល់ទាញដៃស្រីប្ដីអោយក្រោកឈរហើយក៏លើកដៃទះពួកនាងម្នាក់មួយកំផ្លៀងជាការប្រមានដែលហ៊ានអោបថើបប្ដីរបស់ខ្លួន ភ្ញៀវនៅក្នុងក្លឹបទាំងអស់មានការភ្ញាក់ផ្អើលពេលមានសកម្មភាពវាយប្រតបគ្នា ដោយសារភ្ញៀវមើលមកច្រើនពេក មើលទៅស្ថានការមិនសូវជាល្អប៉ុន្មានជុងហ្គុកក៏ជាប់ទាញដៃប្រពន្ធរួចក៏អួសនាងចេញទៅខាងក្រៅ។
" លែងអូនទៅ! អូននឹងសំពោងក្បាលមីស្រីនោះអោយវាដឹងថាបងជារបស់អូន វាគ្មានសិទ្ធិសូម្បីតែនៅជិត លែងអូន!" មីណា ស្រែកខ្លាំងៗសុំឱ្យស្វាមីលែងបន្ទាប់មកនាងនឹងចូលទៅវៃស្រីពីរនាក់នោះអោយដឹងគ្នាម្ដង
" បាន! បងលែងអូនក៏បាន ចឹងពួកយើងក៏គ្មានអ្វីត្រូវនិយាយគ្នាដែរ សុំអញ្ជើញ.... " ជុងហ្គុក លែងដៃនាងព្រមបណ្ដោយឱ្យនាងចូលទៅក្នុង និយាយពេលនេះនាងក៏មិនស្ដាប់ដែរ
" ជុងហ្គុក! បងចង់ទៅណានិយាយគ្នាឱ្យដឹងរឿងសិន ជុងហ្គុក.... " នាងតូចខំប្រឹងស្រែកហៅតែម្នាក់ម្ខាងមិនងាកក្រោយអីបន្ដិច រហូតនាយដើរដល់ចំណតឡានរួចក៏បើកឡានចេញទៅ មិនខ្វល់ពីប្រពន្ធដែលឈរយំនៅកណ្ដាលផ្លូវក្នុងបរិវេណក្លឹបឡើយ។
YOU ARE READING
រឿង ភរិយាស្របច្បាប់ (ចប់)
Romance" ហេតុអ្វីឯងមិនបដិសេធរឿងរៀបការ ?" " ខ្ញុំក៏ចង់ដែរ! បើខ្ញុំបរិសេធហើយប៉ាម៉ាក់ព្រមទេ ឬលោកបដិសេធមិនបានដែរ? " សម្ដីដែលរាងតូចតបអម្បាញ់មិញធ្វើឱ្យនាយក្រាស់ខឹងជាខ្លាំង រាងតូចក្លាហានណាស់ដែលហ៊ានសងអោយគេវិញ រាងក្រាស់ទប់អារម្មណ៍មិនបានក៏ចូលទៅកញ្ឆក់ដៃរាងតូចដោយច្របា...