បន្ទាប់ពីចេញពីមន្ទីរពេទ្យ ជុងហ្គុក ក៏នាំនាយតូចមករស់នៅផ្ទះវីឡារបស់ខ្លួនដដែល ថេយ៉ុង មិនបានប្រកែកហើយព្រមតាមការសម្រេចចិត្តរបស់នាយក្រាស់ទាំងអស់ ត្បិតថារស់នៅទីនេះជាមួយនាយក៏ពិតមែន ប៉ុន្ដែរាងតូចមិនដែលសប្បាយចិត្តម្ដងណាឡើយ មួយៗថ្ងៃអង្គុយខូចចិត្តបាយមិននឹកទឹកមិនស្រែកព្រោះអាណិតដល់កូនដែលមិនទាន់បានឃើញពន្លឺថ្ងៃផងក៏ស្លាប់ទៅហើយ។ សម្លេងឡានឮរំពោងបណ្ដាលឱ្យអ្នកនៅខាងក្នុងរហ័សចេញមកទទួល នាយក្រាស់កម្ពស់ខ្ពស់ស្រឡះឈានជើងចុះពីលើឡានដែលមានតម្លៃខ្ទង់លានហើយដើរសំដៅទៅខាងក្នុង។
" ចៅហ្វាយមករកអ្នកប្រុសថេយ៍មែនទេ? គាត់នៅខាងលើមិនព្រមចុះមកសោះ បាយក៏ព្រមហូបថដែលខ្ញុំពិតជាបារម្ភពីគាត់ណាស់ " យូប៊ីន នាងនៅមើលថែ ថេយ៉ុង ទាំងយប់ទាំងថ្ងៃចាំសំដីរបស់ចៅហ្វាយនាង ដោយសារនាយរវល់ការងារហើយចំណាយពេលនៅជាមួយប្រពន្ធរបស់នាយទើបគ្មានពេលមកមើលនាយតូច។ នាងតូចឃើញ ថេយ៍ មិនញុំាអីបែបនេះនាងក៏មិនសប្បាយចិត្តដែរទើបរាយការណ៍ប្រាប់អ្នកជាចៅហ្វាយឱ្យជួយដោះស្រាយផង ព្រោះនាងគិតថា ជុងហ្គុក គឺជាមនុស្សតែម្នាក់ដែលនាយតូចអាចស្ដាប់។
" នាងមានអីក៏ទៅធ្វើចុះ ចាំខ្ញុំឡើងទៅនិយាយជាមួយគេដោយខ្លួនឯង "
" ចាស៎ ចៅហ្វាយ " យូប៊ីន ញញឹមពេលឮដូច្នេះ រាល់ថ្ងៃនាងទន្ទឹមចាំផ្លូវចៅហ្វាយនាយជាងចាំម៉ែមកពីផ្សារទៀត នាងសង្ឃឹមថារាងតូចមិនរឹងក្បាលហើយស្ដាប់តាមសំដីចៅហ្វាយរបស់នាងផងចុះ។
ក្រាក!
គ្រាន់តែហើបក៏បង្ហាញឱ្យឃើញរាងតូចច្រឡឹងឈរក្បែរមាត់បង្អួចស្រូបយកខ្យល់ធម្មជាតិស្រាប់តែមានដៃមួយគូរក្រសោបឱបចង្កេះខ្លួនពីក្រោយបណ្ដាលឱ្យនាយតូចភ្ញាក់បន្ដិច ថេយ៉ុង សម្លឹងដៃមួយគូរមុននឹងឧទានឈ្មោះរបស់គេ។
" ជុងហ្គុក! មិចក៏មកទីនេះមិនទៅធ្វើការអី? "
" បើបងមិនមកធ្វើមិចបងដឹងអូនក្បាលរឹងដល់ម្លឹង! យូប៊ីនប្រាប់បងថាអូនមិនព្រមញុំាអីសោះ បើអូនកើតអីម្នាក់ទៀតឱ្យបងគិតយ៉ាងមិច? "
" តែអូនមិនឃ្លាន... "
" មិនឃ្លានក៏ត្រូវតែញុំាដែរ អូនបង្អត់អាហារខ្លួនឯងដូចជាធ្វើបាបបងអញ្ចឹងដែរ បងបារម្ភពីអូនណាស់ថេយ៍! ត្រូវចាំថាអូនមិនឯកោឡើយព្រោះអូននៅមានបង " ជុងហ្គុក បញ្ចប់ប្រយោគមួយនេះ ថេយ៉ុង ក៏ងក់ក្បាលហើយខំប្រឹងញញឹមកុំឱ្យនាយក្រាស់បារម្ភ។ ទោះបី ថេយ៉ុងបខំប្រឹងញញឹមប៉ុណ្ណាក៏ដោយ ក៏មិនអាចលាក់ទុកភាពឈឺចាប់របស់គេពី ជុងហ្គុក បានដែរ នាយយល់អារម្មណ៍របស់ ថេយ៍ ព្រោះនាយក៏បាត់បង់កូនដូចគ្នា នាយក៏មិនខុសពីនាយតូចដែលអង្គុយតែបន្ទោសខ្លួនឯង បើនាយទៅលឿនជាងនេះក៏កូនមិនស្លាប់អញ្ចឹងដែរ។ មូលហេតុដែលធ្វើឱ្យនាយរឹងមាំទេមកដល់ថ្ងៃនេះបានដោយសារតែ ថេយ៉ុង កន្លងមកនាយទទួលស្គាល់ថា នាយជាមនុស្សមិនល្អ យល់តែចិត្តខ្លួនឯង មិនព្រមស្ដាប់ហេតុផល ទើបបណ្ដាលឱ្យនាយដើរផ្លូវខុសធ្វើឱ្យមនុស្សបរិសុទ្ធម្នាក់ត្រូវរងការឈឺចាប់ដោយសារតែនាយ។ កំហុសរបស់គេធំខ្លាំងណាស់ស្ទើរតែមិនអាចលើកលែងទោសឱ្យបាន ប៉ុន្ដែសម្រាប់ ថេយ៉ុង វិញជាម៉ែចិត្តព្រះទោះគេធ្លាប់ធ្វើមិនល្អដាក់ខ្លួនប៉ុណ្ណា ក៏នូវតែអាចលើកលែងទោសឱ្យគេបានដែរ បើនិយាយទៅមនុស្សយើងម្នាក់ៗអ្នកណាដែលមិនធ្លាប់មានកំហុស គ្រាន់តែតិចឬច្រើនប៉ុណ្ណោះ។
" បងញុំាអីហើយនៅ? " ក្រោយពីស្ងាត់យ៉ាងយូរនាយតូចក៏ហើបបបូមាត់សួរទៅកាន់អ្នកម្ខាងទៀត។
" នៅទេ អូនកំដរបងញុំាបានអត់? " ជុងហ្គុក មិនបានញុំាអីតាំងពីព្រឹកណាមួយក៏ឆ្លៀតឱកាសចង់អោយបបួលនាយតូចញុំាផងដែរ។ ថេយ៉ុង មិនមាត់តែក៏ងក់ក្បាលជំនួស គេមិនសូវចង់ប៉ុន្មានទេព្រោះលេបមិនចូលប៉ុន្ដែគ្រាន់តែឮនាយក្រាស់បបួលក៏ព្រមភ្លាម។ ពួកគេបណ្ដើរគ្នាចុះមកខាងក្រោមក៏ឃើញ យូបីន ឈរចាំនៅមាត់ជណ្ដើរ គ្រាន់តែឃើញរាងតូចចុះមកជាមួយចៅហ្វាយខ្លួននាងញញឹមយ៉ាងស្រស់ ទីបំផុតអ្នកប្រុសតូចនាងក៏ព្រមចុះមកហើយ ជុងហ្គុក ប្រាប់ឱ្យ អ៊ំស្រី ធ្វើអាហារសម្រប់ពួកគេ ហើយអាហារដែលនាយកម្មង់ឱ្យគាត់ធ្វើសុទ្ធតែអាហារដែល ថេយ៉ុង ចូលចិត្តទាំងអស់ គឺមានតែវិធីនេះទេដែលអាចទាក់ចិត្តឱ្យនាយតូចព្រមញុំា មួយសន្ទុះអាហារមួយពេលក៏បានញ្ចប់ ជុងហ្គុក ក៏ចំណាយពេលនៅជាមួយ ថេយ៉ុង ពេញមួយថ្ងៃ ដោយការងារនៅក្រុមហ៊ុនផ្ដាំឱ្យកូនចៅមើលការខុសត្រូវជំនួសនាយផង។
នៅក្នុងការិយាល័យដ៏ធំទូលាយបង្ហាញឱ្យឃើញមនុស្សបីនាក់កំពុងតែជជែកគ្នា ដោយមានរាងក្រាស់អង្គុយនៅលើសាឡុង និងកូនចៅពីរនាក់ឈរនៅក្បែរនោះ កូនម្នាក់ក្នុងចំណោមពីរនាក់ក៏ឱនគោរពចៅហ្វាយមុននឹងហុចក្រដាសមួយកន្ទោសឱ្យចៅហ្វាយមើល។
" ការងារដែលចៅហ្វាយបញ្ចាឱ្យខ្ញុំទៅស៊ើបទាក់ទងនឹងអ្នកនាង ស៊ូស៊ី គឺនៅក្នុងនេះទាំងអស់ "
" អឹម និយាយពត៌មានលម្អិតឱ្យយើងស្ដាប់មក "
" បាទ ចៅហ្វាយ! គឺរឿងអ្នកនាង ស៊ូស៊ី មានផ្ទៃពោះ ការពិតអ្នកនាងកុហកទេ ខ្ញុំបានទៅសាកសួរគ្រូពេទ្យនៅទីនេះគ្មានឈ្មោះអ្នកនាងនៅក្នុងបញ្ចីឡើយ ហើយម្យ៉ាងទៀតក្នុងសន្លឹកទី៣បញ្ជាក់ថាអ្នកនាងមិនអាចមានកូនបានទេ "
" ដោយសារនាងជួបគ្រោះថ្នាក់ចរាចរណ៍រងរបួសខ្លាំងរហូតត្រូវកាត់ស្បួនចេញ "
" បាទ បើតាមសម្ដីមិត្តជិតស្និតរបស់អ្នកនាងបានប្រាប់មកថាចៅហ្វាយនិងអ្នកនាង ស៊ូសុី គ្មានអ្វីនឹងគ្នាឡើយ គឺគ្រាន់តែជាល្បិចនាងចង់ចាប់ចៅហ្វាយតែប៉ុណ្ណោះ " ស្ដាប់សំដីកូនចៅបានរៀបរាប់ យ៉ុនហ្គី ស្ទើតែមិនជឿថានាងហ៊ានធ្វើដល់នេះសោះ នាងធ្វើឱ្យប្រពន្ធរបស់នាយយល់ច្រឡំលើខ្លួន កន្លងមកបំពេញតួនាទីយល់ចិត្តនាងគ្រប់យ៉ាងតែមិននឹកស្មាននាងមានគំនិតអាក្រក់ដល់ម្លឹងសោះ។
" អរគុណឯងហើយដែលជួយស៊ើបរឿងនេះឱ្យយើង ហើយនេះជាទឹកចិត្តតិចតួចឯងទទួលយកទៅ "
" បាទ តែលុយខ្ញុំមិនអាចទទួលបានទេកន្លងមកចៅហ្វាយជួយខ្ញុំច្រើនណាស់ ខ្ញុំសុំលាចៅហ្វាយសិនើយ បើចៅហ្វាយមានការអីអោយខ្ញុំជួយអាចរកខ្ញុំបានគ្រប់ពេល " នាយកម្លោះបដិសេធភ្លាមៗកាលបើឃើញចៅហ្វាយហុចស្រោមក្រដាសសឱ្យខ្លួន នាយពេញចិត្តនឹងជួយមិនត្រូវការរបស់តបស្នងឡើយ ព្រោះរាងក្រាស់បានជួយឱ្យនាយមានជីវិតថ្មី និងជួយគ្រួសាររបស់នាយឱ្យរួចផុតពីគ្រោះថ្នាក់ បើមិនបានគាត់នាយក៏គ្មានវត្តមានឈរនៅទីនេះដែរ ដូច្នេះហើយចៅហ្វាយមានបញ្ហាឬមានការអីចង់ពឹងនាយព្រមបម្រើគាត់គ្រប់ពេល។
" អឹម ទៅវិញប្រយ័ត្នប្រយែងផង ចាំយើងឱ្យ ប៊ែល ជូនទៅ "
" បាទ ចៅហ្វាយ " ប៊ែល ឃើញចៅហ្វាសាញ៉ូហើយក៏ប្រញាប់ដើរទៅព្រមជាមួយមិត្តរួមអាជីព។ ចុះមកដល់ខាងក្រោម ប៊ែល បម្រុងដើរទៅយកឡានហើយស្រាប់តែអ្នកកម្លោះខាត។
" មិនបាច់ទេ យើងទៅខ្លួនឯងបានណា ឯងមានតួនាទីមើលថែចៅហ្វាយដូច្នេះត្រូវតែនៅក្បែរគាត់ យើងទៅសិនហើយផ្ញើមើលថែចៅហ្វាយផង សម្លាញ់! "
" ហឹម ធ្វើដំណើរដោយសុត្ថិភាពសម្លាញ់! "
" អឹម " ថាហើយអ្នកកម្លោះក៏ដើរចេញទៅក្រោមក្រសែភ្នែកនាយក្រាស់ដែលឈរមើលមកពីចម្ងាយ រាងក្រាស់ញញឹមមុននឹងដើរទៅកាន់កន្លែងអង្គុយធ្វើរបស់នាយបន្ដ។ រីឯ ប៊ែល ឈរមើលមិត្តសម្លាញ់ចាកចេញទៅ គួរឱ្យស្ដាយដែលពួកគេមិនបានធ្វើការជាមួយគ្នាទៀត តែមិនទ្វីទេយ៉ាងក៏ពួកគេនៅតែអាចជួបគ្នាបានដែរ ក្រោយពីឈរមើលដំណើររបស់មិត្តហាយ ប៊ែល ក៏ឡើងទៅខាងលើវិញដើម្បីធ្វើការបន្ដ។
ម៉ោង១១យប់ទៅហើយ ជីមីន នៅមិនទាន់ចូលគេងទៀតទាំងដែលលោកគ្រូពេទ្យបានបញ្ជាក់ហើយកុំឱ្យចូលគេងយប់ពេកវាមិនល្អចំពោះសុខភាពគេឡើយ ណាមួយរាងតូចទើបតែចេញពីមន្ទីរពេទ្យបើគេងឱ្យបានច្រើនគេនឹងឆាប់រឹងមាំវិញ។ ជីមីន អង្គុយនៅបន្ទប់ទទួលភ្ញៀវភ្នែកសម្លឹងទៅខាងក្រៅ ត្រចៀកផ្ទៀងស្ដាប់សម្លេងឡានដែលបើកចូលមកប៉ុន្ដែហាក់ជាស្ងាត់ច្រឡំ ទោះបីងងុយប៉ុណ្ណារាងតូចមិនព្រមទៅគេងដែរ គឺនៅអង្គុយចាំរហូតស្វាមីត្រឡប់មកវិញ។ មួយសន្ទុះឡានស៊េរីទំនើបពណ៌ខ្មៅមិនប្រាប់ក៏ដឹងថាជាឡានអ្នកណាដែរ រាងតូចប្រញាប់ងើបពីសាឡុងរត់ទៅទទួលស្វាមីនៅមាត់ទ្វា ប៉ុន្ដែរាងតូចត្រូវបញ្ឃប់ដំណើរភ្លាមៗក្រោយពីឃើញវត្តមានរបស់ស្រីស្រស់ឈរកៀកកើយស្វាមីរបស់ខ្លួន។
" ជីមីន! យប់ជ្រៅហើយអូនមិនទាន់ចូលគេងទៀត បងប្រាប់អូនហើយមែនទេកុំឱ្យចូលគេងយប់ពេកមិចក៏មិនស្ដាប់សំដីបងសោះអញ្ចឹង " យ៉ុនហ្គី ដើរមកដល់ក៏ថាឱ្យប្រពន្ធតែម្ដង រកតែគេបកស្រាយប្រាប់មិនទាន់ ហើយតំឡើងសម្លេងដាក់គេទៀតផង គេខុសណាស់ទៅអីដែលអង្គុយស្វាមីជាច្រើនមកម៉ោងហើយពេលគាត់ក៏មកដល់ក៏ស្ដីយកៗមើលតែគេជាមនុស្សគ្មានបេះដូងអញ្ចឹង គេក៏ចេះអន់ចិត្តដែរ លេងថាឱ្យខ្លាំងៗហើយនៅចំពោះមុខស្រីម្នាក់នេះទៀត។
" អូន... " ជីមីន រកនិយាយស្រាប់តែស្រីស្រស់កាតសំដីរបស់គេ។
" ពិតមែនហើយ! ឯងទើបតែចេញពីពេទ្យគួរតែសម្រាកអោយបានច្រើន ដឹងទេ!ថាគ្រប់គ្នាបារម្ភជាពិសេសបងយ៉ុន ឯងមិនគួរធ្វើឱ្យបារម្ភសោះ " ស៊ូស៊ី ប្រលែងពីដៃរាងក្រាស់ចូលមកជិតរាងតូចហើយសម្ដែងការព្រួយបារម្មណ៍ទៅកាន់រាងតូច ដៃទាំងគូរបានចាប់ច្របាច់ស្មារាងតូចខ្លាំងៗស្ទើរតែធ្វើឱ្យគេស្រក់ទឹកភ្នែកនៅចំពោះមុខពួកគេទៅហើយ ប៉ុន្ដែបើសម្រកទឹកភ្នែកនៅពេលនេះខ្លាចគេថាឱ្យខ្លួនជាមនុស្សទន់ជ្រាយទើបខំប្រឹងទប់មិនឱ្យវាហូរសូម្បីមួយដំណក់។
" អរ...អរគុណដែលបារម្ភ ចឹងខ្ញុំសុំទៅបន្ទប់សិនហើយ " ជីមីន មើលមុខរាងក្រាស់មុននឹងសុំអនុញ្ញាតពួកគេឡើងទៅខាងលើ ដោយសារឈឺស្មាផងកឈានជើងថយក្រោយហើយក៏ដកបកក្រោយដើរទៅខាងលើ យ៉ុនហ្គី មិនមាត់ឬបញ្ចេញអាការៈអ្វីឡើយហើយថែមទាំងមិនតាមប្រពន្ធទៅទៀត តើនាយកំពុងតែគិតអ្វី? ចំណែកឯ ស៊ូស៊ី វិញឈរញញឹមព្រាយពេលឃើញរាងតូចដើរចេញទាំងមិនហ៊ានងាយក្រោយ។
YOU ARE READING
រឿង ភរិយាស្របច្បាប់ (ចប់)
Romance" ហេតុអ្វីឯងមិនបដិសេធរឿងរៀបការ ?" " ខ្ញុំក៏ចង់ដែរ! បើខ្ញុំបរិសេធហើយប៉ាម៉ាក់ព្រមទេ ឬលោកបដិសេធមិនបានដែរ? " សម្ដីដែលរាងតូចតបអម្បាញ់មិញធ្វើឱ្យនាយក្រាស់ខឹងជាខ្លាំង រាងតូចក្លាហានណាស់ដែលហ៊ានសងអោយគេវិញ រាងក្រាស់ទប់អារម្មណ៍មិនបានក៏ចូលទៅកញ្ឆក់ដៃរាងតូចដោយច្របា...