ភាគទី ៤ : ថេយ៌ខ្ញុំក៏ចង់មានកូនដូចជាយ៉ុងហ្គីនិងជីមីនដែរ

617 56 0
                                    

   បន្តិចក្រោយមកជីមីនក៏បានមកដល់មន្ទីរពេទ្យនោះ

   "យ៉ុងមីនកូន!"ជីមីនលាដៃពីរតំណាងអោយអោបទៅកាន់យ៉ុងមីន

   "ម៉ាក់ៗ"យ៉ុងមីនក៏រត់ទៅអោបជីមីនយ៉ាងណែន ជីមីនក៏ថើបថ្ងាសយ៉ុងមីនបន្តិចរួចក៏លែងយ៉ុងមីនពីការអោប។

   "អរគុណហើយថេយ៌ដែលបានមើលថែយ៉ុងមីន"ជីមីននិយាយទាំងញញឹមដាក់ថេយ៌។

   "មិនអីទេ កូនឯងក៏ដូចជាកូនយើងដែរ"

   "ចឹងខ្ញុំសុំលាទៅវិញហើយ"ជីមីនញញឹមដាក់ថេយ៌ ហើយក៏សម្លឹងមុខជុងហ្គុគបែបសម្លក់ឯជុងហ្គុគក៏រៀងឆ្ងល់ដែរព្រោះខ្លួនមិនដែលទៅធ្វើស្អីជីមីនទេ ហេតុអីក៏ជីមីនសម្លក់មុខគេទៅវិញ។

   "ខ្ញុំបានធ្វើអីខុស"នាយចង្អុលមកខ្លួនឯងហើយក៏សម្លឹងមុខថេយ៌ តែថេយ៌ធ្វើដូចជាមិនបានលឺឬក៏ចាប់អារម្មណ៍អ្វីទាំងអស់។

   ជីមីនក៏ដឹកដៃយ៉ុងមីនបម្រុងដើរចេញទៅស្រាប់តែបានឃើញយ៉ុងហ្គីដើរចូលមក។

   "ជីមីន?"យ៉ុងហ្គីលាន់មាត់ហៅឈ្មោះមនុស្សជាទីស្រឡាញ់របស់គេចេញមក ព្រោះគេមិននឹកស្មានថាជីមីននៅទីនេះនោះទេ។

   "ន៎ែនាយ នាយខលហៅយ៉ុងហ្គីមកមែនទេ?"ថេយ៌សួរជុងហ្គុគទាំងទះស្មាររបស់គេខ្លាំង

   "អួយ ឈឺ~~"នាយស្រែកទាំងឈឺព្រោះកម្លាំងដៃរបស់ថេយ៌មិនមែនស្រាលនោះទេ "ខ្ញុំមិនបានខលទៅគេទេ តែមន្ទីរពេទ្យនឹងជាមន្ទីរពេទ្យរបស់គេ"ជុងហ្គុគនិយាយទាំងជ្រួញចិញ្ចើមចូលគ្នា។

   "ជីមីន? ជីមីន?"គ្រាន់តែជីមីនឃើញយ៉ុងហ្គីភ្លាម ជីមីនរកដើរគេចពីយ៉ុងហ្គីទៅហើយ តែយ៉ុងហ្គីតាមឃាត់គេ

   "ប៉ាប៉ា!"យ៉ុងមីនបានប្រលែងដៃជីមីនចេញរួចរត់ទៅរកយ៉ុងហ្គីតែម្ដង។

   "កូនសម្លាញ់ចិត្តប៉ា"យ៉ុងហ្គីបានលើកយ៉ុងមីនឡើងរួចថើបថ្ងាសនិងថ្ពាល់យ៉ុងមីនឡើងពេញ។

   "ដាក់កូនខ្ញុំចុះ" ជីមីនចង្អុលមុខទៅកាន់យ៉ុងហ្គី និងនិយាយបញ្ជាបែបផ្ដាច់ការតែម្ដង

   "យ៉ុងមីនក៏ជាកូនរបស់បងដែរ បងមិនដាក់ចុះនោះទេ"យ៉ុងហ្គីបដិសេធមិនចង់លែងកូនខ្លួនអោយចុះមកនោះទេ

ថេយ៉ុងកំពូលស្នេហ៌បង❤️❤️Where stories live. Discover now