"បានហើយ ម៉ាក់ឈប់សួរហើយ" គាត់ផ្អាកពួកគេព្រោះគាត់ដឹងថាពីរនាក់នេះកំពុងតែអៀនជាពិសេស ថេយ៉ុងតែម្ដង។
"រឿងរៀបការពួកយើងនឹងនិយាយនៅថ្ងៃក្រោយទៀត ព្រោះម៉ាក់ត្រូវទៅផ្ដាច់ពាក្យជាមួយ លី លីម៉ាទៀត ហុើយ~~~" លោកស្រីចនដកដង្ហើមធំ មុននឹងនិយាយបន្តទៀត "ប្រហែលជាមិនស្រួលទេ រឿងផ្ដាច់ពាក្យនឹង ព្រោះមើលតាមកាយវិការរបស់លីម៉ាគឺវាអាចពិបាកជាងការគិតទៅទៀត"
"មិនអីទេអ្នកម៉ាក់ ខ្ញុំមិនប្រញាប់ដល់ថ្នាក់នឹងនោះទេ" ថេយ៌ចាប់ផ្ដើមពន្យល់ទៅលោកស្រីចនព្រោះថាគេមិនបានប្រញាប់ស្អីនោះទេ ដោយសារតែថេយ៌ពិបាកទៅនិយាយជាមួយប៉ាម៉ាក់គេដូចគ្នា។
"ហឹម~~~"លោកស្រីចនញញឹមបន្តិច "កូនថេយ៌ឃ្លានទេ កូនអាចនៅញ៊ាំអាហារពេលព្រឹកជាមួយម៉ាក់សិនបានណា៎" គាត់អញ្ជើញថេយ៌អោយនៅញ៊ាំអាហារពេលព្រឹកជាមួយគាត់ព្រោះ គាត់ចង់មានពេលជាមួយកូនប្រសារគាត់អោយបានច្រើនជាងនេះ។
"អឹម~~~អ្នកម៉ាក់ខ្ញុំថាមិនអីនោះទេ ព្រោះខ្ញុំមានហាងផ្កាដែលត្រូវមើលខុសត្រូវទៀត ប្រហែលជាគ្មានពេលញ៊ាំអាហារពេលព្រឹកជាមួយអ្នកម៉ាក់នោះទេ តែអរគុណអ្នកម៉ាក់ណាស់ដែលបានអញ្ជើញខ្ញុំបែបនេះ" ថេយ៌បដិសេធតាមរបៀបអ្នកមានសីលធម៌។
"អ្ហឹម~~~"គាត់ធ្វើមុខសេដបន្តិច តែគាត់ក៏យល់ព្រោះខ្លួនថេយ៌ជាម្ចាស់ហាងថេយ៌ត្រូវមើលថែហាងអោយបានល្អ ដោយសារតែវាជាតួនាទីរបស់ថេយ៌។
"ចឹងខ្ញុំសុំលាអ្នកម៉ាក់ទៅវិញមុនហើយ" ថេយ៌បានងើបក្រូសរួចអោនលំទោនទៅកាន់លោកស្រីចន ហើយគាត់ក៏ងក់ក្បាល។
"ជុងហ្គុគ ជូនកូនដំណើរកូនថេយ៌ផង" គាត់និយាយទាំងមើលមុខជុងហ្គុគ ឯជុងហ្គុគក៏ងក់ក្បាលយល់ព្រម ហើយគេក៏ដឹកដៃថេយ៌ចេញទៅ។
ពួកគេបានដើរចូលក្នុងឡាន ជុងហ្គុគក៏បញ្ឆេះម៉ាស៊ីនឡានឡើង រួចក៏សួរទៅកាន់ថេយ៌
"ថេយ៌ច្បាស់ហើយហេសថាទៅហាងផ្កា?"នាយសួរទាំងបារម្ភ
"ហឹម ខ្ញុំមិនមែនអ្នកមានដូចនាយទេ ដែលមិនបាច់ធ្វើការក៏មានលុយហូរចូលមកដោយឯងនោះទេ គឺខ្ញុំត្រូវធ្វើការដើម្បីរកលុយបង់ថ្លៃឈ្នួលខុនដូ និងហាងផ្កា"
YOU ARE READING
ថេយ៉ុងកំពូលស្នេហ៌បង❤️❤️
Romance"បងនឹងតាមស្រឡាញ់អូនរហូតដល់អូនយល់ព្រម មិនថាបងត្រូវធ្វើមុខក្រាស់ប៉ុណ្ណានោះទេ" "អូនជាមនុស្សដែលបងស្រឡាញ់បំផុត"😊 គីម ថេយ៉ុង × ចន ជុងហ្គុគ អូមេហ្កា × អាល់ហ្វា និពន្ធដោយ : ហ្កាំមី ហ្កាំមី Author by : Gümmy Gümmy 10/12/2021