ភាគទី ២៤: យកទៅ!! ប៉ុណ្ណឹងច្រើនពេកហើយសម្រាប់ឯង

374 41 2
                                    

ក្រាក~~~ សម្លេងបើកទ្វារបានបន្លឺឡើង ធ្វើអោយអ្នកទាំងបីដែលកំពុងតែស្ថិតនៅក្នុងបន្ទប់សម្រាកនោះក៏បែរមកមើលគ្រប់គ្នា ហើយអ្នកដែលបានបើកទ្វារនោះគឺជីមីន

"ជីមីន?~~~"

"ហាយ" ជីមីនញញឹមបន្តិច "ជម្រាបសួរអ្នកមីង" ជីមីនអោនលំទោនគោរពលោកស្រីចន ទាំងក្ដីគោរពជាខ្លាំង

"ចាស៎"

ជីមីនបានដើរសម្ដៅមករកថេយ៌និងជុងហ្គុគទាំងស្នាមញញឹមយ៉ាងស្រស់បំព្រងព្រោះឃើញអាការៈថេយ៌ល្អប្រសើរជាងមុនខ្លាំងណាស់។

"ថេយ៌មានអារម្មណ៍យ៉ាងម៉េចដែរ?មានឈឺត្រង់ណាដែរទេ?" ជីមីនសួរផងព្រមទាំងមើលរូបរាងថេយ៌សព្វគ្រប់ទាំងអស់ពីក្បាលដល់ចុងជើង ថេយ៌ឃើញបែបនេះក៏ប្រញាប់កាន់ដៃជីមីនរួចហើយក៏ប្រាប់ជីមីនថាខ្លួនមិនអីទេ ជីមីនក៏សើចបន្តិចព្រោះរៀងអៀនខ្លួនបន្តិច។

"អើ ថេយ៌យើងមានដំណឹងល្អមកប្រាប់ឯង" អង្គុយសុខៗជីមីនក៏នឹកឃើញដំណឹងល្អមកប្រាបើថេយ៌

"ដំណឹងល្អអី?"

"នេះន៎ែ!!"ជីមីនបានចង្អុលបង្ហាញចិញ្ចៀនដែលមាននៅលើដៃនាងខាងឆ្វេងរបស់គេ

"ខ្ញុំនិងយ៉ុងហ្គី ពួកយើងសម្រេចចិត្តថារៀបការជាមួយគ្នាហើយ" ជីមីនញញឹមយ៉ាងស្រស់ ឯថេយ៌ក៏ញញឹមយ៉ាងស្រស់ដែរព្រោះបានឃើញជីមីនរកក្ដីសុខរបស់ខ្លួនឃើញ

"ចូលរួមអបអរផងណាជីមីន"

"អបអរផង!!"

"អបអរផងក្មួយ"

គ្រប់គ្នាចូលរួមអបអរសាទរនូវមង្គលការជីមីននិងយ៉ុងហ្គីដែលអាចនឹងប្រព្រឹត្តិទៅនៅខែក្រោយនេះហើយ។

"ពួកយើងនឹងរៀបចំពិធីមង្គលនៅខែក្រោយនេះ ពួកឯងកុំភ្លេចទៅធ្វើជាកូនកំដរយើងផងណា" ជីមីនក៏មើលមុខថេយ៌និងជុងហ្គុគ ឯពួកគេក៏យល់ស្របនឹងសំណើរនោះ ពួកគេទាំងអស់គ្នាក៏នាំគ្នានិយាយលេងជាមួយគ្នាយ៉ាងសប្បាយរីករាយ។

*ព្រឹក

ថេយ៌ចាប់ផ្ដើមរៀបចំឥវ៉ាន់ចេញពីមន្ទីរពេទ្យព្រោះគេមានរឿងត្រូវទៅធ្វើជាមួយជុងហ្គុគនិងលោកស្រីចន ឯលោកស្រីចននិងជុងហ្គុគក៏នៅជួយថេយ៌រៀបចំឥវ៉ាន់ផងដែរ ពួកគេថ្នមថេយ៌ណាស់ខ្លាចថេយ៌លាប់។

ថេយ៉ុងកំពូលស្នេហ៌បង❤️❤️Where stories live. Discover now