ភាគទី ២២ : អូនឈឺដែរទេ?!

430 37 1
                                    

+មន្ទីរពេទ្យ

ពេលមកដល់មន្ទីពេទ្យ ជុងហ្គុគប្រញាប់ដាក់ថេយ៌លើគ្រែពេទ្យនិងជូនទៅបន្ទប់សង្រ្គោះបន្ទាន់។ ពេលចូលក្នុងបន្ទប់សង្រ្គោះបន្ទាន់បានរៀងយូរបន្តិច គ្រូពេទ្យក៏ដើរចេញមកខាងក្រៅ ជុងហ្គុគ និងជីមីនឃើញបែបនេះក៏ប្រញាប់រត់មករកគ្រូពេទ្យនោះ។

"លោកគ្រូពេទ្យ តើថេយ៌យ៉ាងម៉េចទៅហើយ??" គ្រាន់តែលោកគ្រូដើរចេញមកមិនទាន់បានដោះម៉ាស់ចេញផង ជុងហ្គុគក៏សួរគ្រូពេទ្យពីអាការៈរបស់ថេយ៌បាត់ទៅហើយ។

"អ្នកជំងឺមិនអីនោះទេ វាជារបួសសារស្បែកប៉ុណ្ណោះ តែគ្រាន់ថាឈាមគេជាប្រភេទឈាមដែលងាយនឹងហូរច្រើន ចឹងហើយទើបពួកយើងត្រូវការឃាត់ឈាមគេមិនអោយបន្តហូរមកទៀត ចំណែកកូនក្នុងផ្ទៃគឺមានសុវត្ថិភាពល្អណាស់ របួសនោះមិនបានចាក់មុតជ្រៅដែលអាចធ្វើអោយប៉ះពាល់ដល់កូនក្នុងផ្ទៃនោះទេ!" លោកគ្រូរៀបរាប់ពីអាការៈថេយ៌ដល់ជុងហ្គុគ តែជុងហ្គុគនេះវិញចាប់ផ្ដើមស្លើនៅពេលលឺគ្រូពេទ្យថា 'កូនក្នុងផ្ទៃមានសុវត្ថិភាព' នោះព្រោះនាយមិនដឹងនោះទេថាថេយ៌មានកូន។

"កូនក្នុងផ្ទៃ?? មានសុវត្ថិភាព???" នាយចោទសួរទាំងចម្ងល់ និងបានបើកភ្នែកធំៗសម្លឹងមើលទៅលោកគ្រូពេទ្យ ឯគ្រូពេទ្យក៏ញញឹមដាក់គេមុននឹងតបវិញ

"បាទ គឺកូនក្នុងផ្ទៃ អើ ហើយថាអ្នកជំងឺលែងមានអីត្រូវបារម្ភហើយ ដូច្នេះពួកយើងនឹងប្ដូរគេមកបន្ទប់សម្រាកធម្មតាវិញ ហើយក្នុងកំឡុងពេលបន្តិចទៀតនេះអ្នកជំងឺអាចនឹងដឹងខ្លួនវិញ។ នេះអស់តួនាទីរបស់ខ្ញុំហើយ ចឹងខ្ញុំសុំទៅធ្វើការងារដែលត្រូវធ្វើបន្តសិន" និយាយរួចគាត់ក៏ដើរចេញទៅបាត់ទៅ

ឯជុងហ្គុគវិញនៅភ្ញាក់ផ្អើលនឹងដំណឹងរបស់កូនខ្លួនមិនទាន់បាត់ផង នាយចាប់ផ្ដើមលុតជង្គង់ចុះព្រោះមានអារម្មណ៍ថាខ្លួនឯងនេះមិនបានការសោះ ដែលថេយ៌មាកូនក្នុងផ្ទៃហើយខ្លួនបែរជាមិនដឹងទៅវិញ អ្វីដែលនាយស្ដាយក្រោយនោះគឺនាយមិនអាចការពារថេយ៌បានល្អនោះទេ។

"ខ្ញុំពិតជាមិនបានការមែន" នាយនិយាយបន្ទោសខ្លួនឯង ជីមីនឃើញអាករៈជុងហ្គុគបែបនេះ ជីមីនក៏ទៅលួងគេ

ថេយ៉ុងកំពូលស្នេហ៌បង❤️❤️Where stories live. Discover now