ភាគទី ១១ : មិនបាច់សុំទោស!

489 51 0
                                    

ជុងហ្គុគក៏ប្រញាប់ដើរចូលបន្ទប់វិញ ហើយក៏រៀបចំខ្លួនដើម្បីចេញទៅតាមថេយ៌ព្រោះថេយ៌មានតែភួយជាប់ខ្លួន ស្បែកជើងក៏គ្មាន ទូរស័ព្ទក៏គ្មាន លុយក៏គ្មានក្នុងខ្លួនទៀត អ្វីដែលនាយបារម្ភខ្លាំងនោះគឺ ខ្លាចក្រែងថាមានអាលហ្វាផ្សេងទៀតចង់មកឆ្លៀតឱកាសមកលើថេយ៌និងបំពានលើថេយ៌។

ចំណែកឯថេយ៌វិញ ថេយ៌ចេញមកទាំងទឹកភ្នែកជោគថ្ពាល់ ដៃកាន់ភួយជាប់ព្រោះខ្លាចជ្រុះបាត់។

"អាមនុស្សចង្រៃ អាមនុស្សអាក្រក់ អាមនុស្សថោកទាប អាមនុស្សមាត់ឆ្កែ អាមនុស្សឆ្គួត ហុឹក~~~ហុឹក~~~" ថេយ៌ដើរបណ្ដើរ យំជេរជុងហ្គុគបណ្ដើរ

"ទីត~~~ទីត~~~"សម្លេងសំផ្លេឡានបានបន្លឺឡើង ថេយ៌ក៏ងាកមកមើលឡាននោះ

"អេ? នេះអូនគីម ថេយ៉ុងតើស៎" សង្សារចាស់របស់ថេយ៌ឃើញមុខថេយ៌ភ្លាមក៏ហៅឈ្មោះថេយ៌តែម្ដង។

ឯថេយ៌វិញក៏សម្លក់មុខគេបន្តិច រួចក៏បែរមកទិសដៅដើមវិញហើយក៏បន្តដំណើរដើរទៅមុខទៀត។

"ឡើងឡានបងមក បងហ្វ្រីដឹកអូនដល់ផ្ទះតែម្ដង" គេនិយាយបែបញ៉ែថេយ៌

"បានហើយលី ស៊ូអុីង ខ្ញុំធ្លាប់ប្រាប់ហើយតើស៎ កុំមករវល់នឹងខ្ញុំទៀត" ថេយ៌ថាអោយស៊ូអុីងទាំងចង្អុលមុខគេចំៗ

"បងគ្រាន់តែចង់ជូនអូនទៅផ្ទះតើស៎ ហើយហេតុអីក៏ខ្លួនអូនរុំភួយបែបនឹង នេះកំពុងតែ ថតស្ពតភួយមែនទេ?" ស៊ូអុីងសួរទៅកាន់ថេយ៌ព្រោះឃើញខ្លួនថេយ៌រុំភួយឡើងពេញតែម្ដង

"ថតស្ពតក្បាលនាយស្អី? ស្ពតតានាយនឹងហេសមកដើរកណ្ដាលផ្លូវ? សួរមិនចេះគិតមែន" ថេយ៌ជេរល្បងលីស៊ូអុីងពេញៗមាត់ ទោះបីជាយំពិតមែនតែបើអ្នកណានិយាយអីឆ្គួតៗគឺជេរតែទាំងអស់

" ជេរបង បងមិនប្រកាន់ទេ" ស៊ូអុីងសម្រួលអារម្មណ៍ថាមិនខឹងថេយ៌ ហើយក៏ឃើញភ្នែកថេយ៌ក្រហមក៏នាយសួរថេយ៌ "នេះថេយ៌យំមែនទេ? យ៉ាងម៉េចអាប្រុសស្នេហ៌ថេយ៌ក្រោយនឹងក្បត់ថេយ៌ទៀតហើយមែនទេ? យ៉ាងម៉េច យ៉ាងម៉ាត្រឡប់មករកបងមក បងនឹងស្មោះស្នេហ៌ជាមួយអូនរហូត "

"អត់ទេ អរគុណចំពោះសំណើរណាស់ តែទាស់ត្រង់ថាគេមិនចរឹតអន់ដូចនាយទេ គេស្មោះស្នេហ៌ណាស់ ទាស់តែម្យ៉ាងទេគឺថាគេមាត់ធុងសម្រាមលាយជាមួយមាត់បង្គន់បន្តិចតែប៉ុណ្ណោះ យ៉ាងណាក៏គេល្អជាងនាយឆ្ងាយណាស់ដែរ គេចេះមើលថែ គេចេះបារម្ភ គេចេះការពារ មិនដូចអ្នកខ្លះមិនខ្វល់ទាល់តែសោះ បើអោយខ្ញុំវិលទៅរកនាយខ្ញុំសុខចិត្តស្លាប់វាល្អជាង!" ថេយ៌និយាយពេបមាត់ដាក់ស៊ូអុីង ធ្វើអោយស៊ូអុីងខឹងតែម្ដង ហើយគេក៏បានឈប់ឡានរួចចុះមកចាប់ដៃថេយ៌។

ថេយ៉ុងកំពូលស្នេហ៌បង❤️❤️Donde viven las historias. Descúbrelo ahora