"ផ្កាទាំងអស់នេះប្រហែលជាមិនបានលក់នោះទេ!" ថេយ៌រអ៊ូទាំងខឹងចិត្តនឹងលីម៉ាជាខ្លាំង ព្រោះផ្កាដែលគេត្រូវយកមកលក់ទាំងអស់ត្រូវបានស្រីជើងល្អលីម៉ាបំផ្លាញខូចខ្ទេចខ្ទីអស់ហើយ ហើយផ្កាទាំងអស់នោះមិនមែនថោកនោះទេ វាជាផ្កាស្រស់ទិញមកលក់តក្នុងតម្លៃថ្លៃឥលូវត្រូវស្រីចង្រៃលីម៉ាបំផ្លាញអស់គ្មានសល់សូម្បីតែរូបរាងផ្កាដ៏ពេញលេញមួយនោះទេ។
"ខ្ញុំថាថ្ងៃនេះថេយ៌សម្រាកសិនទៅ!" ជុងហ្គុគនិយាយយោបល់នាយចេញមកទាំងក្ដីបារម្ភ ព្រោះរូបរាងថេយ៌មើលទៅដូចជាហត់នឿយខ្លាំងណាស់ គេខ្លាចក្រែងថាបើថេយ៌នៅបន្តធ្វើការទៀតនោះគេអាចនឹងដួលសន្លប់ក៏ថាបានដែរ ណាមួយថេយ៌មិនទាន់បានញ៊ាំអាហារពេលព្រឹកផង។
"សម្រាក? នេះនាយមិនមើលទេហេសថាខ្ញុំខាតមិនតិចនោះទេ បើខ្ញុំសម្រាកថ្ងៃនេះខ្ញុំបានចំណូលមកពីណាទៅ?" ថេយ៌ថាអោយជុងហ្គុគដោយអារម្មណ៍មួរម៉ៅ ព្រោះថាបើគេមិនរកចំណូលមិនចូលហើយគេបានលុយឯណាសម្រាប់ទៅទិញផ្កាថែមមកលក់នៅថ្ងៃស្អែកនេះទៀត? បើសិនជាថ្ងៃនេះអត់ចំណូលចូលផងនោះ។
"....."ឯជុងហ្គុគនាយក៏មិនបានតបតអីនោះដែរ បើនាយថានាយចង់ជួយដោយអោយលុយថេយ៌ថ្លៃផ្កាទាំងអស់ ថេយ៌ច្បាស់ជាជេរគេស្ពឹកមុខតែម្ដងហើយ ដូច្នេះហើយទើបគេជ្រើសថាមិនតបត បើតបតគេមានតែចំណុចខុសតែប៉ុណ្ណោះ។
"បងថាថេយ៌សម្រាកសិនទៅ មើលទៅមុខឯងស្លេកស្លាំងអស់ បើសិនជាថេយ៌នៅបន្តធ្វើការនោះថេយ៌ច្បាស់ជាដួលសន្លប់ក្នុងហាងដោយគ្មានអ្នកដឹងហើយ ហើយរឿងថ្លៃចំណូលថេយ៌កុំព្រួយចិត្តអីបងនឹងចេញថ្លៃអោយឯង" មីនហ្យូនិយាយលួងលោមថេយ៌ ព្រោះថេយ៌មើលទៅបាក់កម្លាំងខ្លាំងណាស់ គេក៏បារម្ភពីថេយ៌ខ្លាំងណាស់ដែរខ្លាចថាសុខភាពថេយ៌មិនល្អ។ មីនហ្យូបានដើរទៅលើកថេយ៌ឡើងមិនអោយគេបន្តរើសផ្កាទៀតទេ ថេយ៌ក៏មិនបានរឹងរួសឬក៏ចចេសដែរ គេបានដើរមកតាមសម្រួលព្រោះមិនចង់អោយមីនខ្យូពិបាកចិត្តដោយសារតែបារម្ភពីគេ។
"អង្គុយចុះសិនទៅ ចាំបងជួយរៀបហាងអោយឯង" និយាយរួចមីនខ្យូក៏ដើរទៅរើសផ្កាទាំងអស់ដាក់ចូលក្នុងថង់ខ្មៅដើម្បីយកទៅបោះចោល។
YOU ARE READING
ថេយ៉ុងកំពូលស្នេហ៌បង❤️❤️
Romance"បងនឹងតាមស្រឡាញ់អូនរហូតដល់អូនយល់ព្រម មិនថាបងត្រូវធ្វើមុខក្រាស់ប៉ុណ្ណានោះទេ" "អូនជាមនុស្សដែលបងស្រឡាញ់បំផុត"😊 គីម ថេយ៉ុង × ចន ជុងហ្គុគ អូមេហ្កា × អាល់ហ្វា និពន្ធដោយ : ហ្កាំមី ហ្កាំមី Author by : Gümmy Gümmy 10/12/2021