+ក្នុងហាងផ្កា
"ថេយ៌មានឈឺត្រង់ណាដែរទេ?"គ្រាន់តែនាំថេយ៌ចូលមកដល់ហាងផ្កាភ្លាមនាយចោទសំណួរសួរភ្លាមព្រោះបារម្ភពីថេយ៌ខ្លាំង។
"មិនអីទេ"ថេយ៌គ្រវីក្បាលតិចៗ រួចក៏ញញឹមដាក់ជុងហ្គុគ "អរគុណហើយ" ថេយ៌ញញឹមយ៉ាងស្រស់ទៅកាន់ជុងហ្គុគ ជុងហ្គុគគ្រាន់តែឃើញស្នាមញញឹមដែលចេញពីចិត្តថេយ៌ភ្លាមនោះ គេអរស្ទើរតែហោះទៅលើមេឃទៅហើយ។
តែអារម្មណ៍របស់គេបែរជាក្ដៅមកវិញនៅពេលនឹកឃើញមុខសង្សារចាស់របស់ថេយ៌ ដែលធ្វើបាបថេយ៌អម្បាញ់មិញ។
"ថេយ៌ អាម្នាក់មិញជាអ្នកណា? ហើយហេតុអីក៏វាមកចាប់ដៃចាប់ជើងថេយ៌? រឺវាជាមនុស្សរោគចិត្ត?" នាយនិយាយទាំងបើកភ្នែកធំៗ "បើសិនជាវាជាមនុស្សរោគចិត្តមែន យើងគួរតែខលទៅប៉ូលីសអោយចាប់ខ្លួនវាទៅ ក្រែងល៌ថ្ងៃណាមួយវាមកធ្វើបាបថេយ៌ទៀត" នាយរៀបរាប់គំនិតខ្លួនចេញមកទាំងអស់ ដែលប្រកបទៅដោយក្ដីបារម្ភទៅកាន់ថេយ៌ ខ្លាចក្រែងថាអាម្នាក់នឹងនឹងធ្វើបាបថេយ៌ម្ដងទៀត។
"មិនបាច់ខលហៅប៉ូលីសទេ ហើយគេក៏មិនមែនជាមនុស្សរោគចិត្តស្អីដែរ គេជាសង្សារចាស់របស់ខ្ញុំ!"ថេយ៌ចាប់ផ្ដើមទម្លាក់ទឹកមុខចុះ
"សង្សារចាស់??"នាយចោទសួរដើម្បីអោយបានចម្លើយអោយច្បាស់ កុំអោយគេស្មានថាជាការស្ដាប់ច្រឡំរបស់គេ។
"អ្ហឹម មែនហើយ គេជាសង្សារចាស់របស់ខ្ញុំ ហើយគេក៏ជាមនុស្សតែម្នាក់ដែលធ្វើអោយខ្ញុំមិនហ៊ានទទួលស្នេហាពីអ្នកណាទៀតដែរ" ថេយ៌សម្លឹងមើលមុខជុងហ្គុគ ភ្នែករបស់ពួកគេបានប្រទាក់នឹងគ្នា។
តែថេយ៌ក៏ប្រញាប់ក្រឡេកភ្នែកចេញពីខ្សែភ្នែករបស់ជុងហ្គុគ ព្រោះក្នុងខ្សែភ្នែកជុងហ្គុគគឺពោរពេញទៅដោយការឆ្ងល់ និងការអាក់អន់ចិត្ត បូករួមនិងការខូចចិត្តផងដែរ។
"ថេយ៌មិនហ៊ានស្រឡាញ់អ្នកណាព្រោះតែថេយ៌នៅស្រឡាញ់គេម្នាក់នោះ?"នាយចាប់ផ្ដើមទម្លាក់ទឹកមុខចុះ រួចនាយក៏ចោទសំណួរសួរដោយការអាក់អន់ចិត្ត ព្រោះនឹកស្មានថាថេយ៌នៅតែស្រឡាញ់បុរសម្នាក់នោះទៀត ហេតុនេះហើយបានថេយ៌មិនព្រមទទួលយកក្ដីស្រឡាញ់ពីគេសោះ។
YOU ARE READING
ថេយ៉ុងកំពូលស្នេហ៌បង❤️❤️
Romance"បងនឹងតាមស្រឡាញ់អូនរហូតដល់អូនយល់ព្រម មិនថាបងត្រូវធ្វើមុខក្រាស់ប៉ុណ្ណានោះទេ" "អូនជាមនុស្សដែលបងស្រឡាញ់បំផុត"😊 គីម ថេយ៉ុង × ចន ជុងហ្គុគ អូមេហ្កា × អាល់ហ្វា និពន្ធដោយ : ហ្កាំមី ហ្កាំមី Author by : Gümmy Gümmy 10/12/2021