ភាគទី ១២ : ខ្ញុំព្រមធ្វើជាគូរដណ្ដឹងនាងតាំងពីកាល?

488 51 0
                                    

"ចាំខ្ញុំជួយលាងរបួសអោយ" ជុងហ្គុគបានប្រលែងថេយ៌ចេញពីការអោប រួចក៏កាន់ដៃថេយ៌ដែលមានរបួសឡើង រួចក៏នាំថេយ៌ទៅអង្គុយនៅលើពូក។ នាយក៏ដើរទៅយកប្រអប់ថ្នាំ ពេលយកបានហើយនាយក៏ចាប់ផ្ដើមលាងរបួសអោយថេយ៌។

"ឈឺទេ?"នាយសួរទាំងមើលមុខថេយ៌ ព្រោះថេយ៌បានបង្ហាញទឹកមុខបែបឈឺចាប់ចេញមក តែថេយ៌បែរជាគ្រវីក្បាលទៅវិញ ថេយ៌មិនចង់ធ្វើឲ្យជុងហ្គុគពិបាកចិត្តនោះទេ។

"សុំទោស ដែលខ្ញុំសម្ដីធ្ងន់ និងធ្វើខ្លួនអាក្រក់ដាក់ថេយ៌ ដោយសារតែខ្ញុំឃើញថេយ៌នៅជាមួយអាម្នាក់នោះទើបកំហឹងក្នុងខ្លួនខ្ញុំ ពុះកញ្ជ្រោលមកដូចបាយពុះនោះ សុំទោស! ខ្ញុំមិនគួរធ្វើបែបនឹងដាក់ថេយ៌នោះទេ" នាយបានលាបរបួសនិងរុំរបួសអោយថេយ៌រួចរាល់ នាយក៏ពោលពាក្យសុំទោសទៅកាន់ថេយ៌ ព្រោះនាយដឹងខ្លួនថានាយបានធ្វើខុស ឯថេយ៌ក៏សម្លឹងមើលកែវភ្នែករបស់ជុងហ្គុគបន្តិចមុននឹងតបវិញ

"មិនបាច់សុំទោសនោះទេ ខ្ញុំក៏មានចំណែកខុសនៅក្នុងរឿងនេះដែរ"ថេយ៌ដឹងថាខ្លួនគេខុស បើគេស្ដាប់ជុងហ្គុគនិងស្ដាប់ហេតុផលគេអោយច្បាស់វាក៏គ្មានរឿងនឹងកើតឡើងមកលើគេដែរ ទោះបីគេចង់បន្ទោសជុងហ្គុគទាំងអស់ក៏វាមិនត្រូវនោះដែរ។ "ខ្ញុំអរគុណ ចំពោះការជួយរបស់នាយណាស់ បើនាយទៅមិនទាន់ទេខ្ញុំច្បាស់ជាខ្មាស់គេពេញទីសាធារណៈហើយ ហើយក៏អរគុណចំពោះរឿងម្សិលមិញដែរ បើគ្មាននាយខ្ញុំច្បាស់ជាធ្លាក់ក្នុងដៃរបស់វ៉ូអុនហើយ" ថេយ៌និយាយពាក្យអរគុណទៅកាន់ជុងហ្គុគទាំងស្នាមញញឹម

"ចឹង ថេយ៌----" នាយនិយាយមិនទាន់ចប់ផងថេយ៌ក៏និយាយកាត់

"ខ្ញុំមិនទាន់បាត់ខឹងនាយពីរឿងនាយឆ្លៀតឱកាសមកលើខ្ញុំនោះទេ កុំធ្វើត្រេកអរអី ខ្ញុំអរគុណចំពោះតែគុណនាយ តែកំហុសរបស់នាយនៅតែជាកំហុស"ថេយ៌និយាយផ្ដាច់ការទៅកាន់ជុងហ្គុគ ព្រោះគេនៅខឹងពីរឿងដែលជុងហ្គុគហ៊ានបំពានមកលើគេ។

"តែថាថេយ៌ជាអ្នកមកបំពានលើខ្ញុំមុនសោះនឹង!!!"នាយធ្វើមុខធ្វើមាត់ពេបដាក់ថេយ៌ ឯថេយ៌វិញក៏សម្លក់ជុងហ្គុគមិនដាក់ភ្នែក

ថេយ៉ុងកំពូលស្នេហ៌បង❤️❤️Where stories live. Discover now